សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រ NASA បានរកឃើញទឹកនៅលើផ្ទៃនៃអាចម៍ផ្កាយចំនួយពីរដែលមានឈ្មោះថា Iris និង Massalia ដោយប្រើទិន្នន័យពីយានអវកាស SOFIA បង្ហាញថានៅលើអាចម៍ផ្កាយទាំងពីនេះគឺសម្បូរទៅដោយសារធាតុរាវ silicate ណាស់ ដែលជាសារធាតុមានប្រយោជន៍បំផុតមួយសម្រាប់មនុស្សជាតិ នេះបើយោងតាម ការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។Water detected on surface of asteroids for first time, thanks to defunct  NASA mission : r/space

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវភាគនិរតី (SwRI) បានរកឃើញម៉ូលេគុលទឹកនៅលើផ្ទៃអាចម៍ផ្កាយជាលើកដំបូង ដោយប្រើទិន្នន័យពីយន្តហោះ Stratospheric Observatory for Infrared Astronomy (SOFIA) ពួកគេបានវិភាគអាចម៍ផ្កាយដែលសំបូរទៅដោយសារធាតុ silicate ចំនួន ៤ ដែលរូបភាពដោយកាមេរ៉ាបង្ហាញថា ក្នុងចំណោមអាចម៍ផ្កាយ៤ មានអាចម៍ផ្កាយពីរប៉ុណ្ណោះគឺ Iris និង Massalia ដែលមានវត្តមានរបស់ម៉ូលេគុលទឹក។

គួររំលឹកដែរថា ពីមុនអ្នកវិទ្យាសាស្ត្របានរកឃើញម៉ូលេគុលទឹកនៅតែក្នុងគំរូអាចម៍ផ្កាយប៉ុណ្ណោះ ប៉ុន្តែនេះជាលើកដំបូងហើយដែលពួកគេបានរកឃើញទឹកនៅលើផ្ទៃអាចម៍ផ្កាយតែម្តងក្នុងប្រភេទនៃការសង្កេតនេះ។ អាចម៍ផ្កាយគឺជាសំណល់ពីការកកើតភព ដូច្នេះសមាសភាពរបស់វាប្រែប្រួលអាស្រ័យលើកន្លែងដែលវាកើតនៅក្នុង nebula ព្រះអាទិត្យ។ ការចែកចាយទឹកនៅលើអាចម៍ផ្កាយមានការចាប់អារម្មណ៍ជាពិសេសព្រោះវាអាចបំភ្លឺពីរបៀបដែលទឹកត្រូវបាននាំយកមកផែនដី។Water detected on asteroids thanks to defunct NASA mission

ការរកឃើញថ្មីនេះ បានផ្តល់ព័ត៌មានអំពីការចែកចាយទឹកក្នុងលំហ ហើយក៏ជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការស្វែងរកជីវិតក្រៅភពទាំងក្នុង និងក្រៅប្រព័ន្ធព្រះអាទិត្យផងដែរ។ នៅក្នុងការស្រាវជ្រាវថ្មី ក្រុមអ្នកវិទ្យាសាស្ត្រនៅ SwRI បានរកឃើញថា បរិមាណទឹកនៅលើអាចម៍ផ្កាយគឺស្ទើរតែស្មើនឹងបរិមាណទឹកដែលបានរកឃើញនៅលើព្រះច័ន្ទ។ លោក Arredondo បាននិយាយថា “ដូចគ្នានេះដែរ នៅលើអាចម៍ផ្កាយ ទឹកក៏អាចភ្ជាប់ជាមួយសារធាតុរ៉ែ ក៏ដូចជាត្រូវបានស្រូបយកទៅលើសារធាតុ silicates ជាប់ ឬរលាយនៅក្នុងកញ្ចក់ដែលមានឥទ្ធិពល silicate”។

បន្ទាប់ពីរកឃើញម៉ូលេគុលទឹកនៅលើអាចម៍ផ្កាយទាំងពីរនេះហើយ ក្រុមអ្នកវិទ្យាសាស្ត្រនៅ SwRI ចង់បន្តទៅសិក្សាបន្ថែមទៀត។ ពួកគេបានកំណត់ពេលធ្វើទស្សនកិច្ចជាមួយកែវយឺតអវកាស James Webb របស់ NASA ដើម្បីសិក្សាពីអាចម៍ផ្កាយបន្ថែម ជាមួយនឹងឧបករណ៍ទំនើបៗរបស់ James Webb ដោយពួកគេសង្ឃឹមថានឹងយល់កាន់តែច្បាស់អំពីរបៀបដែលទឹកត្រូវបានចែកចាយនៅក្នុងប្រព័ន្ធព្រះអាទិត្យ៕Water discovered on asteroids — by a defunct NASA mission | Mashable