អ្នកផឹកកាហ្វេរាល់ថ្ងៃគួរតែដឹងថា ពុំគួរផឹកកាហ្វេជាមួយអាហារទាំងនេះជាដាច់ខាត ព្រោះបើយើងផឹកវាដោយខ្វះការប្រុងប្រយ័ត្ននោះ វានឹងផ្តល់ផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។ ហេតុនេះ បើអាចចៀសវាងបាន គួរតែចៀសវាង ។ យើងគួរតែចៀសវាងនូវប្រភេទអាហារដូចខាងក្រោមនេះ ៖

១-ផឹកកាហ្វេជាមួយគ្រឿងស្រវឹង ៖
យើងពុំគួរផឹកកាហ្វេ និងគ្រឿងស្រវឹងក្នុងពេលជាមួយគ្នាទេ ដោយសារកាហ្វេ និងគ្រឿងស្រវឹង មានឥទ្ធិពលដល់ការធ្វើការរបស់បេះដូង និងប្រព័ន្ធដំណើរការបត់ជើងតូច ។ ហេតុនេះ ការផឹកទាំងពីរយ៉ាងនេះជាមួយគ្នា វានឹងមានឥទ្ធិពលដល់រាងកាយកាន់តែខ្លាំងឡើង គឺយើងនឹងស្រវឹងខ្លាំង ។Two to three cups of coffee a day could lead to a longer life: study – The  Hill

ការស្រាវជ្រាវមួយបង្ហាញថា អ្នកដែលបានផឹកកាហ្វេជាមួយគ្រឿងស្រវឹង មិនថាពួកគេផឹកវាក្នុងពេលជាមួយគ្នា ឬផ្សំវាបញ្ចូលគ្នាដើម្បីប៉ូវកម្លាំង វានឹងធ្វើឱ្យអ្នកនោះប្រឈមនឹងគ្រោះថ្នាក់ដោយសារឥទ្ធិពលជាតិស្រវឹង ច្រើនជាងអ្នកផឹកមិនផ្សំបញ្ចូលគ្នា ។

២-ផឹកកាហ្វេជាមួយអាហារមានជាតិដែក ៖
យើងពុំគួរផឹកកាហ្វេជាមួយអាហារមានជាតិដែកទេ ព្រោះក្នុងកាហ្វេមានសារធាតុថានីន ហើយសារធាតុនេះនឹងរារាំងដល់សារធាតុដែក ។ ហេតុនេះ រាងកាយរបស់យើងមិនអាចទទួលយកជាតិដែកបានពេញលេញទេ គឺរាងកាយនឹងទទួលបានជាតិដែកតិចជាងមុន ។ សារធាតុដែកមាននៅក្នុងប្រភេទអាហារដូចជា ៖ បន្លែ, ស៊ុតក្រហម, ទឹកដោះគោ និងគ្រាប់សណ្តែក ។

វិធីល្អ បើចង់ឱ្យរាងកាយទទួលយកនូវជាតិដែកបានល្អ យើងគួរបរិភោគអាហារណាដែលផ្តល់វីតាមីន C ខ្ពស់ និងវីតាមីន A ខ្ពស់ជាមួយគ្នា ។ ក្រៅពីនេះ គួរតែបរិភោគស្វាយទុំ, ស៊ុត, ល្ពៅ, ល្ហុង និងផ្លែឈើមានរសជាតិជូរ ។Is it bad to drink coffee on an empty stomach? - India Today

៣-ផឹកកាហ្វេជាមួយអាហារមានវីតាមីនផ្សេងៗ ៖
ការផឹកកាហ្វេជាមួយអាហារផ្តល់វីតាមីនផ្សេងៗ គឺអាចធ្វើឱ្យយើងមានផលប៉ះពាល់មួយចំនួន ជាពិសេស វីតាមីនរលាយក្នុងទឹក ដូចជា ៖ វីតាមីន B និងវីតាមីន C ។ ការផឹកកាហ្វេជាមួយអាហារមានវីតាមីនទាំងនេះ វានឹងធ្វើឱ្យវីតាមីនត្រូវបញ្ចេញចោលតាមរយៈទឹកនោមយ៉ាងឆាប់រហ័ស ព្រោះជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេមានឥទ្ធិពលដល់ការបញ្ចេញទឹកនោមស្រាប់ហើយ ។ ហេតុនេះ ក្រោយពីផឹកកាហ្វេរួច យើងមានអារម្មណ៍ថា ចង់បត់ជើងតូចញឹកញាប់ ។

ក្រៅពីនេះ យើងពុំគួរផឹកកាហ្វេជាមួយអាហារមានវីតាមីន D ទេ ព្រោះវាជាវីតាមីនរលាយក្នុងខ្លាញ់ ហើយជាតិកាហ្វេអ៊ីនអាចធ្វើឱ្យប៉ះពាល់ដល់វីតាមីន D ក្នុងរាងកាយបាន ។ វិធីល្អបំផុត បើយើងបរិភោគអាហារផ្តល់វីតាមីនណាមួយជាមួយកាហ្វេ គួរតែផឹកទឹកតាមក្រោយផង ។When Is the Best Time to Drink Coffee?

៤-ផឹកកាហ្វេជាមួយថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ៖
គេបានដឹងហើយថា នៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីន ហើយជាតិកាហ្វេអ៊ីនបានធ្វើឱ្យប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម ដូចជា ៖ វាធ្វើឱ្យកម្រិតជាតិស្ករកើនឡើង ឬធ្លាក់ចុះ ។ រីឯថ្នាំព្យាបាលជំងឺទឹកនោមផ្អែមភាគច្រើន នឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមធ្លាក់ចុះដូចគ្នា ។

ហេតុនេះ ការផឹកកាហ្វេជាមួយថ្នាំព្យាបាលជំងឺទឹកនោមផ្អែម វាអាចធ្វើឱ្យប្រសិទ្ធភាពនៃថ្នាំព្យាបាលជំងឺទឹកនោមផ្អែមផ្លាស់ប្តូរ ។ បើយើងមានជំងឺទឹកនោមផ្អែម និងត្រូវលេបថ្នាំទឹកនោមផ្អែមជាប្រចាំនោះ គួរតែប្រុងប្រយ័ត្នក្នុងការផឹកកាហ្វេផងដែរ ៕