Home Blog Page 127

អ្នកនាង ម៉េង កែវ ពេជ្ជតា ថាសិល្បៈជិត៤០ឆ្នាំពិតជាមានន័យក្រោយបកស្រាយចម្រៀងរួមជាមួយនឹងតារាចម្រៀង ហ៊ឹម ស៊ីវន

0

ទស្សនិកជន សិល្បករមួយចំនួនបានសម្តែងក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេងទាំងពីរដួងគឺតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាចម្រៀង ហ៊ឹម ស៊ីវន បានឡើងបកស្រាយបទចម្រៀងជាមួយគ្នានៅក្នុងពិធីមង្គល។ ការឡើងឆាកដ៏កម្រនេះអ្នកនាង ម៉េង កែវពេជ្ជតា បានពោលថាអាជីពសិល្បៈជិត៤០ឆ្នាំពិតជាមានន័យសម្រាប់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwpGbQIRXquihJwlyUS4-IwyHBLYsk16ztkTqJkF9qNTBa-auNYGZW0T0m8Alu9erQm2t0J_c-cuy0IFeLTZ6564tJ8CHGleK0uPRfKUzY6IIqgQm-2RQhyu6SfWmDdSl0orwvRh5HU42xB9QgB-ci3TRJdgnuZOVfMbFUTNaVsDHwaskhciV4izQSjbdr/s979/image_2025-04-09_15-29-25.png
កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ពិធីអាពាហ៍ពិពាហ៍ដែលរៀបចំឡើងនៅភីអេច ហ្គ្រេនហល 2 បាននាំយកតារាជើងចាស់ដ៏មានឈ្មោះបោះសំឡេងបីដួងជួបគ្នាគឺលោកជំទាវ ហ៊ឹម ស៊ីវន អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក ណូយ វ៉ាន់ណេត។ នាឱកាសដ៏ពិសេសនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូមួយជាមួយនឹងតារាចម្រៀង ហ៊ឹម ស៊ីវន ដែលតារាជើងចាស់ទាំងពីររូបបានបកស្រាយចម្រៀងរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN5ZYS0T0dLmM28TFT-6nF4hzeDrFMbbR0JJNK0uNWTPOvV3K_EFJtk_-Fci0bg0LCGuhkefa4amjem-gvpi-cilsJf8p0rPZGDpPjrt6tVSzUyPSiuKyln_EGOpPvqUO_czMVPSDCQhtMCnIhWJdRhU8F3rMEvdrzEHeAKyCPJ7myWx4SCUKOtfTgPSTs/s2048/image_2026-01-10_10-05-03.png

អ្នកនាង ម៉េង កែវពេជ្ជតា បានភ្ជាប់ជាមួយអារម្មណ៍របស់ខ្លួនថា «ជិត៤០ឆ្នាំនៅលើវិថីសិល្បៈរបស់ខ្ញុំពិតជាមានន័យណាស់ ។ ថ្ងៃនេះពិសេសណាស់បានច្រៀងបទចម្រៀង «មិត្តភាពប្រពៃ (មច្ឆាលេងទឹក)» ជាមួយអ្នកបង ហ៊ឹម ស៊ីវន សំនៀងដើម រាជនីសម្លេងមាស រស់ សេរីសុទ្ធា រាជនីសម្លេងផ្អែមរំអួយ ប៉ែន រ៉ន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOnambbiA6U94cG25xUAQ4T79hsv8lj_EEY-Kfw8dHk0Jx6iVXG_y2VIJoxI2F3fIxfnGPoKb3YRoLkpw5qb5SiQ9f9I5zIAWm55_fK7B6ytxstQVA-tfpkAd6zTzIyGmEBjnrGdB_KgBM9Vcj1Fe2d6JiN6H5DnjqI2uA2My7WaTI5CuuoaBpksFMM_Xm/s1920/image_2026-01-10_09-42-37.png

មិនត្រឹមតែតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលមានភាពរីករាយសម្រាប់ឱកាសដែលខ្លួនបានឡើងឆាកតន្រ្តីរួមជាមួយនឹងលោកជំទាវ ហ៊ឹម ស៊ីវន ងាកទៅកាន់ទស្សនិកជនក៏រំភើបចិត្តមិនចាញ់គ្នានោះទេនៅពេលឃើញរាជនីសំឡេងទាំងពីរដួងបកស្រាយចម្រៀងរួមគ្នាបែបនេះ៕

ក្រុងបាងកកកំពុងរងគ្រោះព្រោះតែកម្រិតខ្យល់ពុល (PM 2.5) កើនឡើងខ្លាំងបង្កគ្រោះថ្នា.ក់ដល់សុខភាព

0

ប្រទេសថៃ ៖ ទីក្រុងបាងកករបស់ថៃស្ថិតក្នុងចំណោមទីក្រុងមានខ្យល់កខ្វក់ខ្លាំងបំផុតលើពិភពលោក ហើយរដ្ឋាភិបាលថៃមិនទាន់អាចដោះស្រាយបញ្ហាខ្យល់កខ្វក់នៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋប្រឈមនឹងផលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ អភិបាលក្រុងបាងកកបានត្រឹមតែស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home) ជាញឹកញាប់តាំងពីឆ្នាំ២០២៥ ហើយនៅដើមឆ្នាំ២០២៦ អភិបាលក្រុងបាងកកបានប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះដូចមុន ដោយសារខ្យល់កខ្វក់កើនឡើងឈានដល់ពណ៌ទឹកក្រូចគ្របដណ្តប់លើទីក្រុងបាងកក រហូតដល់៣៥តំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpwMnh2iONexqvCFtIkkwskKj1IevYisi5kIkGlESd7XO9hlySUNzvVNwElef72RUNDF-SSQnQVKdwjxkW49H1y8s0YSeScugty94RgGApJEqm6BA0dQMJxv3rvF3xcYn-Jdr8nBFEZnohgqUkybkSGjpmftu34NYFiZaDZjPYynlW-N0x147-eh3Okc-x/s1280/photo_2026-01-10_11-19-52.jpg

អភិបាលក្រុងបាងកក លោក Chadchart Sittipunt កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានសុំការសហការពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងកន្លែងប្រកបអាជីវកម្មទាំងអស់ អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ (Work from Home) រយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា) ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅតាមផ្លូវ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីយានជំនិះ បន្ទាប់ពីមានការសន្និដ្ឋានថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមករា ទីក្រុងបាងកកគ្របដណ្តប់ដោយខ្យល់កខ្វក់បំផុតគ្រោះថ្នាក់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEMdbNQswPI-xrLa_NlrrbAIctUW8L42FhzToCmonj_mV3JZH_t_bZx4rn6Tuzzc13lPuzy1FzUa_8pmIOeAVAjf2sOdmksXdp3OA9BjSzzL-pvnZ1MB70E4z5lXwaw5ynMMtbObE0q-DrCmjaEVF5kwVP6epVxWXSdFziLUnnnkki2dJgCMMjZq172bu/s1024/image_2025-11-27_10-51-54%20(2).png

ខ្យល់កខ្វក់ខ្លាំងឈានដល់ពណ៌ទឺកក្រូច គឺជាកម្រិតខ្យល់គួរឱ្យព្រួយបារម្ភដោយសារវាប៉ះពាល់សុខភាពពលរដ្ឋរស់នៅក្នុងទីក្រុង ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋថែទាំសុខភាព និងការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ (PM 2.5) គ្រប់ពេលចេញទៅខាងក្រៅ, កំណត់រយៈពេលធ្វើការងារ ឬហាត់ប្រាណនៅក្រោមកំដៅថ្ងៃដែលប្រើប្រាស់កម្លាំង, សង្កេតអាការៈខុសប្រក្រតី រួមមាន ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXarxkFLfx8lqQoOrbknwG8ww49aZUvA2vOhd4OmhceN-3WR8BkDbwLBX07NcJnXFtw7f3047f7X3gf6dnwGLpf8oLwHowHQE1Lwq5mpyuJu3r4e3tS5sTyKj6QJw_1FmfMXHKVaMyx6ymRYboLQ5xQqeWpnem9LBhTj7ZKbvYMtSlDOJ2FYwYTJuVcff/s1280/image_2025-11-27_10-51-54.png

ក្រៅពីនេះ អាជ្ញាធរក៏បានដាស់តឿនឱ្យមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺប្រចាំកាយ យកចិត្តទុកដាក់លើការថែទាំសុខភាពដោយការពាក់ម៉ាក់ការពារខ្យល់កខ្វក់ (PM 2.5) ជានិច្ចគ្រប់ពេលចេញទៅខាងក្រៅ, ចៀសវាងធ្វើការងារ ឬហាត់ប្រាណក្រោមកំដៅថ្ងៃដែលប្រើប្រាស់កម្លាំង ព្រមទាំងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ ប្រសិនបើមានអាការៈខុសប្រក្រតី ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF8csWrq6_NMi6UJLWzXtcWo1DptOletFNkhDL_i36Rb5ti1RzSyG_OW-89SbzwOCapxzHiUVSberA1ZnFrLL_3sxCBhSU2h0aYRG9oGA8Qr7yofozrYqPdpS8U1R10cHEFDas14t0GzNKQf34tc-Sa3CvSHqlCv5CRhY0akq-EWm5VWBPPLgziY6v6Mgj/s1024/image_2025-11-27_10-51-55%20(2).png

គួរបញ្ជាក់ថា ទីក្រុងបាងកក និងខេត្តជាច្រើនទៀតតែងតែប្រឈមនឹងខ្យល់កខ្វក់ខ្លាំង ដែលឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព រួមមាន ៖ ខេត្តណុនថាក់បុរី, ណាខនប៉ាធុម, សាមុទ្រសាខាន, សាមុទ្រប្រាកាន, សុខោទ័យ, ស្រះបុរី និងអាន់ថង ។ ទោះជារដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធ ប្រឹងប្រែងរកវិធីដោះស្រាយបញ្ហាខ្យល់កខ្វក់យ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយបាន ដែលបញ្ហានេះប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH25fsUiHN8Inn0h8iM3baPDSETSm-JPmSNvhv4B5DaSRG5C-1PwDgWbvlW5twy7gQ87WLaO8S-S_R06xxPXl_GnlgkFGJN0UIplqOs1MFSJlKNGKbFl9JJhIu4yroDvI8RyG-OGpHRCK1EQpVzVfv9vcPOEpElwCL73ZMd9u4ZKmfOutOjRZaO4rKWai5/s1200/image_2025-11-27_10-51-55.png

ជារៀងរាល់ឆ្នាំ ឱ្យតែចូលដល់រដូវប្រាំង ខ្យល់កខ្វក់បណ្តាលមកពីផ្សែងរថយន្ត រោងចក្រឧស្សាហកម្មនានា និងការដុតកាកសំណល់នៅក្នុងស្រែចម្ការ បានគ្របដណ្តប់លើទីក្រុងបាងកកបណ្តាលឱ្យបរិយាកាសអួរអាប់យ៉ាងខ្លាំង ។ ខ្យល់កខ្វក់នេះធ្វើឱ្យពលរដ្ឋថៃធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ បើតាមតួលេខរបស់អាជ្ញាធរថៃព្យាករថា ការខាតបង់សេដ្ឋកិច្ចដោយសារខ្យល់កខ្វក់អាចនឹងកើនឡើងដល់រាប់ពាន់លានដុល្លារនាឆ្នាំខាងមុខ ៕

អតីតប្រធានាធិបតីកូរ៉េខាងត្បូងប្រឈមនឹងទោ.សប្រ.ហារជីវិត ជុំវិញការប្រកាសច្បាប់អាជ្ញារសឹក

0

សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អាចនឹងត្រូវប្រឈមមុខនឹងការកាត់ទោ.សប្រ.ហារជីវិត ជុំវិញការប៉ុនប៉ងធ្វើច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់គាត់ក្នុងឆ្នាំ 2024 ។ នេះបើយោងតាមរបាយការណ៍ Reuters ចេញផ្សាយនៅថ្ងៃទី9 ខែមករា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGYgLk9bUAK1axUZfU0c0N05x1kzk42v89oM5qGmaPRT200M9dRk4GnPL5w1ZzcAjlmoQFMMgGVssGiaRfI4sBQRIhiNMHoZDB_CNbNAJUZqtBnA_ONCvDNNhxVT-q0tl8WFQ-AbPgiViZjmdxT4pG2_O9DZhzDF7-nHWJV9R4XpZbXkny4Kf8jlvSQuNb/s728/photo_2026-01-10_09-26-49.jpg
លោក Yoon ត្រូវបានចោ.ទប្រកាន់ថាជាមេក្លោងនៃចលនាបះបោរ ដែលស្ថានទម្ងន់ទោ.សនេះអាចនឹងត្រូវប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិតក្រោមច្បាប់កូរ៉េខាងត្បូង ប្រសិនបើត្រូវបានរកឃើញថាលោកពិតជាបានប្រព្រឹត្តខុសបែបនមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CBsYpB26OSzYoiywzFfne96JKPnmq0Wm_FfYfQX1V4T4cMBH5yKLKgyTzD0SEf-n3K-JKGbuUzCtJq-kEV3dpzKKb8DKlBrS-mb6Ju5KG2HswpBg4h7oNNUTCsOJILtxN1j8yIfpFC6nQJEo3RRZ2BdhMRcz0-nfLiYXVNTOFZGpsGgOZj5mlcQLd45L/s770/photo_2026-01-10_09-26-49%20(2).jpg

តាមច្បាប់កូរ៉េខាងត្បូង ការដឹកនាំដែលអនុញ្ញាតឲ្យមានសកម្មភាពយោធា ឬអំពើហិង្សា គឺស្មើនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរដ្ឋ។ បើទោះជាទោ.សកំហុសជាក់លាក់របស់លោក Yoon នៅមិនទាន់ត្រូវបានរៀបរាប់លម្អិតនៅក្នុងតុលាការនៅឡើយ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់និយាយថា ការចោទប្រកាន់ទាំងនេះ គឺធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យព្រះរាជអាជ្ញាស្នើសុំការកាត់ទោ.សប្រ.ហារជីវិតសម្រាប់គាត់ ទោះបីជាមានការផ្អាកច្បាប់នេះជាយូរមកហើយក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3g2vEmkW5yYcKZ8rf9jg8k8R4ZtpqoFEoQUd-hI5nvqV0z7UH-LecQ9Iq72mv9ExX42KZTawZgqO92c76baIqhiunrYfIOmIuSLom8eTz90knQlQckdbXQ3Z3S66vDzAtXmbii3oYSAWZmvnqoa-fuYibnyi514ZbJ0ZXuG6iFucsdFistX8fuBYMEisp/s1110/photo_2026-01-10_09-26-49%20(3).jpg
គួររម្លឹកថា កាលពីឆ្នាំ 2024 ក្នុងអាណត្តិគ្រប់គ្រងរបស់លោក Yoon Suk Yeol ជាប្រធានាធិបតីកូរ៉េខាងត្បូង លោកត្រូវបានព្រះរាជអាជ្ញារកឃើញថា បានរៀបចំផែនការដើម្បីព្យួររដ្ឋសភា និងចោទប្រកាន់គូប្រជែងនយោបាយថាជា «កងកម្លាំងប្រឆាំងរដ្ឋ» រួចយកវាធ្វើជាលេសដើម្បីប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ដែលកាលនោះបង្កនូវភាពចលាចលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ លោកនិងបក្ខពួកថែមទាំងបានបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង តាមរយៈប្រតិបត្តិការដ្រូនសម្ងាត់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_9BOLIGGeOfLEnFuiy88tE8h5aHOxLVLlNVWm6uR_zwUNT5hAS7eAx4q6Fl-l_dL76AVbG5vRYmruNo5BrSY7zvvGLpwyuOWxscc0M1ri72Jub08SZXmA663pwYF4lRSKdlMEaCgWs3FzmPTpjyVQeoR8OZ2Dvg9-g6j4usmWInKBiX3-lXyRmS7Mwzy/s1280/photo_2026-01-10_09-26-49%20(4).jpg

ទោះជាយ៉ាងណា អតីតប្រធានាធិបតី វ័យ 65ឆ្នាំ រូបនេះបានបដិសេធរាល់ការចោ.ទប្រកាន់ទាំងឡាយ ដោយអះអាងថា ការប្រកាសច្បាប់អាជ្ញាសឹកគឺជាអំណាចរបស់ប្រធានាធិបតី ដើម្បីដាស់តឿនអំពីការរាំងស្ទះរបស់បក្សប្រឆាំង។ អ្នកគាំទ្រលោក Yoon បានបន្ទរការអះអាងទាំងនោះ ដោយព្រមានថា ការកាត់ក្តីនេះអាចធ្វើឱ្យការបែកបាក់នយោបាយនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZOf5_D3mPrgN8LUvUMqL0E0FZ6Pwd5ngvmxhjltwZADrA2spV9dJhIX9gARoCCC29styNDs9dn54elhenp6gETNU6nL8O-MpWQN8YHygR5ni-1LGUB3y3n1CbmWsHmHYVDQTUJmVS8yONcNELbMu01rSrIFM0dUpWmHDVALPfougpA_Hpkn65lac3feAE/s1024/photo_2026-01-10_09-26-49%20(5).jpg
សូមជម្រាបថា ច្បាប់កាត់ទោសប្រហារជីវិតអ្នកទោសនៃចលនាបះបោរនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្អាកលែងមានការអនុវត្តចាប់តាំងពីឆ្នាំ 1997 មក ទោះបីជាគេមិនទាន់លុបចោលទោសនេះក៏ដោយ។ យ៉ាងណាមិញ តុលាការត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមម្ដងទៀតនៅខែកុម្ភៈ ខាងមុខនេះ៕

Zhang Linghe និង Wang Churan ទទួលបានដំណឹងល្អ

0

រឿងភាគ «Overdo» បានឆ្លងកាត់ការត្រួតពិនិត្យជាផ្លូវការហើយត្រៀមចាក់ផ្សាយដែលផ្តល់ឱ្យអ្នកទស្សនានូវឱកាសដើម្បីមើលឃើញ Zhang Linghe និង Wang Churan ជាគូស្នេហ៍។ អ្នកគាំទ្ររឿងភាគចិនមានសេចក្តីសោមនស្សរីករាយដែលគម្រោងរឿងបានឆ្លងកាត់ការត្រួតពិនិត្យជាផ្លូវការហើយកំពុងស្ថិតក្នុងដំណើរការបញ្ចប់នីតិវិធីដើម្បីទទួលបានការអនុញ្ញាតចាក់ផ្សាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP7XVD7FL9NawNzSJ0bYu7mF9CDHZ5eT82B3q35yLDcz7zdvc50B_puc6bFkZoK4qlnwmm3Tt8ZKI71xvVLYrayuipjlfw8jrWHhSXf1CzparFVl6jZBQwYQq90jEJrX8p5Xw576gbTY34jIPztcLDvAhDtuN0kNQEqvrKHVnWEQGfQQgnqIBjDviQyfAE/s1756/image_2025-07-01_11-34-24%20(2).png
ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាយ៉ាងឆាប់រហ័ស ពីព្រោះរឿងភាគ «Overdo» គឺជាគម្រោងមួយក្នុងចំណោមគម្រោងដែលទន្ទឹងរង់ចាំបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិន ដោយបាននាំមកនូវមុខមាត់លេចធ្លោពីររបស់តារាសម្តែងជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq_hSgc7O1zHqDogZdGOaEyIYZCvaZVyX6HUGs-8yl0ewqkKzSHDfln1SJAzM9enjSCZKorOtaRCPk93lVaudFmSvZHM_cTZuvHT02pnzNZuC3sT7gRu9mqg0wWhnS5xz5wgXbgHlL7SDEFtaInXhY2N6aY5gp2U31k88GOk-9WrRc69qgiTn53dGSxUyq/s1440/image_2026-01-09_16-27-05%20(2).png

ចាប់តាំងពីពេលដែលប្រកាសពីតួសម្តែងមក ខ្សែភាពយន្តនេះបានបង្កើតការចាប់អារម្មណ៍ជាវិជ្ជមាន ដោយសារតែការរួមបញ្ចូលគ្នារវាង Zhang Linghe ដែលជាតារាសម្តែងដែលមានរូបរាងទាក់ទាញ និងរសនិយមប្រវត្តិសាស្ត្រដ៏ទាក់ទាញ និង Wang Churan ដែលជាតារាសម្តែងដែលត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះទាំងសម្រស់ និងសមត្ថភាពសម្តែងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BKR-UArsGoqF2apJ3KHU7CwZCsT10OZkv7VkkdY9JUQxtdNeqgdGZuQ5i4MwsuBDlh0iI4xu8y306zS7fD7q4VB8NweHBCBnpTC5i0wn0E8-LtPOAi7va79xdIVxAdsHeRa6Z8UHkg9Dq2qfYgmO_ziefnt3lqf67O1fcfCZGWgHgC3o-jYpbll48Yhd/s1122/image_2026-01-09_16-27-05.png
ការត្រួតពិនិត្យការអនុម័តខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបើកឱកាសសម្រាប់ការចេញផ្សាយមុនកាលកំណត់ដល់ទស្សនិកជនបន្ទាប់ពីការរង់ចាំជាយូរមកហើយ។ នេះមានសារៈសំខាន់ជាពិសេសដោយសារតែការពន្យារពេលជាបន្តបន្ទាប់នៃគម្រោងភាសាចិនជាច្រើនដោយសារតែដំណើរការពិនិត្យឡើងវិញដ៏វែងឆ្ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ2xxpl3g-s_tooRAyoSErdrYkykP78iIzKKcZ_3EWGe2JfFak26I7Em8sZoQZ6Da7O2cTnu3dlcG1zxiVJqc-IiUsfXlGiTOQfEALJyyTrH8OR1XuCohkO3dJDgAuD9n3rctUjnMfTKp8VTOYT087afSwiJJDU7nuKH8YQcnvNX1KTv4mfi1RMEv2GdOG/s1236/image_2026-01-09_16-27-08%20(2).png

តួឯកទាំងពីររូបនេះទទួលបានការសរសើរយ៉ាងខ្លាំងចំពោះរូបរាងដ៏គួរឲ្យឱ្យចាប់អារម្មណ៍របស់ពួកគេដោយ Zhang Linghe មានកម្ពស់ប្រហែល ១.៨៨ ទៅ ១.៩០ ម៉ែត្រ និង Wang Churan មានកម្ពស់ប្រហែល ១.៧២ ម៉ែត្រ ដែលបង្កើតបានជារូបរាងដែលសមគ្នាយ៉ាងខ្លាំងនៅពេលសម្តែងជាមួយគ្នា។ រូបភាពពីក្រោយឆាក និងការរចនាតួអង្គរបស់តារាសម្ដែងទាំងពីររូប បានបង្កើតការរំពឹងទុកយ៉ាងខ្លាំងក្នុងចំណោមអ្នកទស្សនាចាប់តាំងពីការថតបានចាប់ផ្តើម៕

បែកធ្លាយ! ថៃធ្លាប់ចា.ប់ខ្លួនលោក ចេន ហ្ស៊ី កាលពី១១ឆ្នាំមុន ហើយដោះលែងវិញដោយគ្មានមូលហេតុ

0

មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការបែកធ្លាយប្រទេសថៃធ្លាប់ចា.ប់ខ្លួនលោក ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) កាលពី១១ឆ្នាំមុន ហើយដោះលែងវិញដោយគ្មានមូលហេតុ ។ ការបែកធ្លាយព័ត៌មាននេះ បន្ទាប់ពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះពីការចា.ប់ខ្លួនលោក ចេន ហ្ស៊ី នៅប្រទេសថៃ រួចហើយបញ្ជូនមកកម្ពុជា ដែលជាល្បិ.ចរបស់ថៃបញ្ជូនមេឆបោ.កអនឡាញមកកម្ពុជាដើម្បីបំផ្លា.ញកេរ្តិ៍ឈ្មោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3pwDaoVUKJpy61AwLcAj3T-lEGWm0SpGj0LeAR7mG7fq94Nzep1gzkTWzdzeoNwDsrvS6teFyi-3LmQL4EUZNxWM1Y452Z9IV6hHrPj9yVupCfY10_Pd6G3PPSBquXpvncVsWSB08jTdQICn6iPZI7yOVCthxy9hD6iDh-oD_8j68D1ndFM_HLLlNU6u/s1080/photo_2026-01-10_09-47-27.jpg

តាមការចុះផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ មុននឹងមកប្រទេសកម្ពុជា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានគេចា.ប់ជំរិតទារប្រាក់នៅប្រទេសថៃកាលពីឆ្នាំ២០១៤ ចំនួន១០០លានបាត (ឬជាង៣លានដុល្លារ) ដែលក្រោយមករកឃើញថា ជនល្មើ.សម្នាក់ដែលផ្សំគំនិតជំរិតទារប្រាក់ គឺជាសមត្ថកិច្ចថៃ ។ ពេលនោះ អាជ្ញាធរចិនក៏តាមចា.ប់ខ្លួនលោកនៅថៃផងដែរ ដោយសារពាក់ព័ន្ធនឹងបទល្មើសឆបោ.កប្រាក់ចំនួន២០០លានបាត (ឬជាង៦លានដុល្លារ) ជាមួយជ.នជាតិចិនមួយក្រុមនៅប្រទេសចិន ។

ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃរាយការណ៍លម្អិតថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ចេន ហ្ស៊ី ត្រូវបានគេចាប់ខ្លួននៅមុខអគារបៃយុក ប្រទេសថៃ ក្នុងអំឡុងពេលលោកដើរចេញពីសណ្ឋាគារមួយកន្លែងទៅកាន់អគារបៃយុក ជាន់ទី២ ស្រាប់តែមានរថយន្តពណ៌ខ្មៅ១គ្រឿង និងម៉ូតូ១គ្រឿងទៀតបើកដេញតាម ។ ក្រោយមក ក៏មានហេតុការណ៍មួយទៀតកើតឡើង គឺលោកត្រូវបានមនុស្ស១ក្រុមផ្សេងទៀតចាប់បញ្ចូលក្នុងរថយន្ត ដោយពួកគេអះអាងថា មានដីកាចាប់ខ្លួនពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjESMhBgZUbsY8EOQajG_8JJqz8ZmN6hPqQMz4mLUkDuXzmuN8CjhNgJB3bMLxeGSmJyw-PgcTh3LK2AWc_RUOPcQ5N4dnk297XSVGCpiooGbcUZWhtpELTVIogB5CnFqM-pphTHqbswoqhU5iDsmzLA5aYJxtideaTaB64aD03cICRLj_TN49_juHkq3kb/s768/photo_2026-01-10_09-47-32.jpg

សមត្ថកិច្ចថៃអះអាងពេលនោះថា លោក ចេន ហ្ស៊ី ត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន១០០លានបាត (ឬជាង៣លានដុល្លារ) សមត្ថកិច្ចថៃបានតាមស្វែងរកលោកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញ ចុងក្រោយ លោកជូនដំណឹងទៅក្រុមគ្រួសារថា ត្រូវបានដោះលែងនៅកម្ពុជា ។ សមត្ថកិច្ចថៃមួយចំនួនពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីលោក ចេន ហ្ស៊ី នាពេលនោះ ហើយសមត្ថកិច្ចថៃម្នាក់ត្រូវបានចាប់ខ្លួននាពេលបន្ទាប់ពាក់ព័ន្ធនឹងការជំរិតប្រាក់ ។

កាលពីឆ្នាំ២០១៤ លោក ចេន ហ្ស៊ី ក៏ប្រឈមនឹងការដាក់ទោសពីអាជ្ញាធរចិនផងដែរ និងហាមធ្វើដំណើរចូលប្រទេសចិន ដោយសារពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ចំនួន២០០លានបាត (ឬជាង៦លានដុល្លារ) ជាមួយជនជាតិចិនមួយក្រុមនៅប្រទេសចិន ។ រហូតមកដល់ឆ្នាំ២០២៦ មានរយៈពេល១១ឆ្នាំហើយ ដែលលោកបាត់ខ្លួនពីប្រទេសថៃ និងមិនគួរឱ្យជឿថា លោកក្លាយជាមហាសេដ្ឋីនៅកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvRPeKrlJKJ-alGF1FRflhlvN6oplQ3g6k5eWiNIXDWOdmQpZ_fMLDuNyMw7226Jrj664N2MD7iwvTnRWLURPQpDBMnpbDXIfdm5znfTOv5WEPHsMkJShV0MFvk4CsnUWwzNoP0xbfqXv8B715zg3Y1BRU8k579raf1Tm1OnthSzMNDMvowT2SLw3fgGBN/s476/photo_2026-01-10_09-47-36.jpg
គួរបញ្ជាក់ថា លោក ចេន ហ្ស៊ី អាយុ៣៩ឆ្នាំ ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ត្រូវបានអាមេរិក និងអង់គ្លេស រឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា បន្ទាប់ពីតុលាការអាមេរិកចោទប្រកាន់ពីបទឃុបឃិតបោកប្រាស់ជាប្រព័ន្ធ និងលាងលុយកខ្វក់ ។ លោក ចេន ហ្ស៊ី និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៦ តាមសំណើរបស់អាជ្ញាធរចិន ។

ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែមករា ថា លោក ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) រួមទាំងបក្ខពួក ២នាក់ទៀត ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា បញ្ជូនទៅប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiwR_nor_U83grwqty_qS5uJv3RZg3wPU9Z7giZuk6T3I53UN60VwNuceKBTgJbD0sk0eEZyr9PB8NvmWWCUPHYg7kqmblbpYn8oHUsycip4LyIoVZLMoJg-tgXUFTungrGyLNhMnICB07Nnqmf6UeBuOQeDxR0-s37aQzsVtBMc2Al0ZWDVPsGzGIuG0g/s479/photo_2026-01-10_09-47-39.jpg

ការចាប់ខ្លួននេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន និងបន្ទាប់ពីបានបើកការស្រាវជ្រាវអស់ជាច្រើនខែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥ ។

លោក ចេន ហ្ស៊ី មានដើមកំណើតជាជនជាតិចិន ដែលគេស្គាល់ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានរកស៊ីផ្នែកអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើននៅកម្ពុជា តាំងពីឆ្នាំ២០១៥ ។ តុលាការឧក្រិដ្ឋកម្មចិនស៊ើបអង្កេតលោកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ និងការលាងលុយកខ្វក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVR0WtVsvuTo_aS-5V5O4kumAuiQqdzhshzjctsMrp1X_yP3IlZ3V0SNJFhWy5SK5_i5DiyTO5XIKHyiaG1VS4DhTolMPzEfLRMn949Bm9IwbeZM6gf5xII_Wbpfxo5eqMGG1AcS8oEk19Kj2I8uc_VzUckaHqvQmkOU9qf6BtZi7qKjBdD8A3sKdtG1Hc/s735/photo_2026-01-10_10-05-55.jpg

V ជាប់ជាតារាប្រុសកំពូលប្រចាំឆ្នាំ ២០២៥

0

យោងតាមទិន្នន័យពី Google Trends តារាចម្រៀង V បានកត់ត្រាកម្រិតខ្ពស់បំផុតនៃការចាប់អារម្មណ៍ក្នុងចំណោមសិល្បករ K-pop ពេញមួយឆ្នាំ ២០២៥។ ជាពិសេស នៅក្នុងប្រទេស និងដែនដីជាច្រើនដែលបានតាមដានតារាចម្រៀងរូបនេះបានឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់ស្វែងរកនៅក្នុងប្រទេសរួមទាំងទីផ្សារសហរដ្ឋអាម៉េរិកដែលជាទីផ្សារកម្សាន្តដែលមានការប្រកួតប្រជែងខ្លាំងបំផុតមួយនៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8K2EqyyQb9u5W7DDlsc385P9sEOv2wKDODkxDHlIo0rlIiSZBoOz3p8YY35-Iz20th3gxLbtoG6cWTVVbNOaFyPrsTFVyaTkdbUknGpwIzUnYolw2QDdqeYNINpXKddrZJFH3xZ3qtbZytccuftsglsY_QwrytLAGkttRQ__T9fLj_dTqkIa1MhDG_kBP/s1440/SnapInsta_to_559266448_18121914107678755_5977199004345961473_n.jpg
Google Trends ត្រូវបានចាត់ទុកថាជាឧបករណ៍មួយដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងឥទ្ធិពលសកលរបស់ឥស្សរជនសាធារណៈ ដោយផ្អែកលើទិន្នន័យស្វែងរកទ្រង់ទ្រាយធំ និងពេលវេលាជាក់ស្តែង។ សមិទ្ធផលនេះកាន់តែគួរឱ្យកត់សម្គាល់ថែមទៀត ដោយបានបញ្ជាក់ថាទោះបីជា V បម្រើការងារយោធា មានការរំខានដល់អាជីពសិល្បៈរបស់ខ្លួនក៏ដោយ ក៏ភាពទាក់ទាញរបស់តារាប្រុសរូបនេះមិនបានថយចុះទេតាមរយៈរូបភាព ម៉ូត និងសកម្មភាពអន្តរជាតិរបស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscFFKP6UFsOVArmgSL4HHVdhqLxXF2xp3N9Cdy8Jh9ObJx09L_7_ILiTn4nVyg2gQZNabh8IruA6xgehMCU7tvt3t4d46pdxWaZp04dPZowWc27H_33kS0J8EBGp_Eq1tH1KjiUHrQ5E6cdzdnC8O3obPY0G0VLV-U8iCRTabniJhcsWlK6FvCW2ObPuA/s1437/SnapInsta_to_604244839_18132154109678755_8458742414426753286_n.jpg

លើសពីនេះទៅទៀត នៅក្នុងចំណាត់ថ្នាក់របស់ Forbes Korea V ត្រូវបានផ្តល់កិត្តិយសជាកំពូលតារា K-pop ដែលត្រូវបានសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់លោកក្នុងការបង្កើតនិន្នាការលើសពីតន្ត្រី។ ទស្សនាវដ្តីនេះបានកត់សម្គាល់ថា សកម្មភាពនីមួយៗរបស់សិល្បកររូបនេះបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ចាប់ពីយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មសកលរហូតដល់ទីតាំងដែលលោកទៅទស្សនា ដែលអ្នកគាំទ្រហៅថា «ផ្លូវទេសចរណ៍របស់ V»។ បន្ទាប់ពីចេញពីកាតព្វកិច្ចយោធានៅក្នុងខែមិថុនា V គឺជាសិល្បករទោលដ៏លេចធ្លោបំផុតរបស់ក្រុម BTS នៅក្នុងឆមាសចុងក្រោយនៃឆ្នាំ២០២៥។ លោកបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន។ លើសពីនេះ ឆ្នាំ២០២៥ ក៏ជាសញ្ញានៃការពង្រីកខ្លួនដ៏សំខាន់មួយសម្រាប់ V នៅក្នុងទីផ្សារម៉ាកយីហោសកលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvi-q10_RcNwz4n_nHS9QGgH-fvIlBANYwN_Ug_X_5rZ243lj7AnDzDruOJMWalX539G_-Dxw-kIcmEdfVc2v4oyY_38-fVUkWmkLbzTnOeIC_hBzSVVqEDg0ggbqf2f1GBhBZlxT68Rmr3xx0hbwUZK9HinpAHGDOamkU_CyNH9_ScXknn3VZPBz4Z3j5/s1250/image_2026-01-09_15-59-07.png

V បានទទួលតួនាទីជាទូតសុឆ្ទន្ឆៈសម្រាប់ម៉ាកល្បីៗជាច្រើននៅក្នុងវិស័យភេសជ្ជៈ គ្រឿងសំអាង ម៉ូដ និងរបៀបរស់នៅ ដោយហេតុនេះពង្រឹងរូបភាពរបស់លោកជាសិល្បករដែលមានទេពកោសល្យច្រើនប្រភេទដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ។ ចូលដល់ឆ្នាំ ២០២៦ V ត្រូវបានគេរំពឹងថានឹងបន្តក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈពេលដែលលោកកំពុងរៀបចំសម្រាប់សកម្មភាពតន្ត្រីថ្មីៗ ទាំងក្នុងនាមជាសិល្បករទោល និងជាផ្នែកមួយនៃផែនការវិលត្រឡប់មកវិញរបស់ BTS រួមទាំងអាល់ប៊ុម និងដំណើរទេសចរណ៍សកលដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង៕

បទថ្មីរបស់ ព្រះនាង ចេណ្ណា ល្បីកក្រើកពេញវេទិកាទិកតុក

0

បទចម្រៀងថ្មីរបស់ព្រះនាង នរោត្តម ចេណ្ណា មានចំណងជើងថា «សារភាពគ្មានន័យ» ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។ មែនទែនទៅបទចម្រៀងនេះគឺល្បីខ្លាំងមុននឹងចេញចម្រៀងផ្លូវការទៅទៀតដោយសារមានបទភ្លេងពីរោះ មានចង្វាក់រាំដែលអាចលេងតៗគ្នារហូតល្បីកក្រើកពេញបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCUyJVTlISZwutDjBQY11u4-Ka5TsOFTldVhzR4tPyFhWhkbacEKjagHvzUBwgZ-6-oQXJMQoQ8aEcWShvEjd6dgE5B3-fPtIzm2Yi6tJBjSLB9PPB7cT289QWGZeDNCL63bmUlIkLBhKCbRcmkLnhYyz-APoa503fnOlKx4YDc5iQPaVbHM_L2-6jGQU-/s2048/image_2026-01-09_15-11-26.png

ក្រោយពីទន្ទឹងរង់ចាំជាយូរនូវបទចម្រៀងពេញ កាលពីថ្ងៃទី៦ ខែមករា ព្រះនាង ចេណ្ណា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «សារភាពគ្មានន័យ» ជាមួយនឹងរូបភាពត្រជាក់ភ្នែកនៃការសម្តែងរបស់ទ្រង់ផ្ទាល់។ លើសពីនេះទៅទៀតបារ៉ូលនៃបទចម្រៀងនេះគឺជាស្នាដៃរបស់ព្រះនាង ចេណ្ណ ផងដែរ។ នៅលើបណ្តាញសង្គមយូធូបគេសង្កេតឃើញថាបទថ្មីរបស់ព្រះនាង ចេណ្ណា មិនត្រឹមតែឆាបឆក់បេះដូងទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកគាំទ្រអន្តរជាតិក៏ចាប់អារម្មណ៍និងចូលចិត្តបទថ្មីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt4-ibBkIyn1VV5zVsJV44QLYMnJjxf6WjhpY4ptOl64IVG7NREuTFqFyJ8lXM73iWcWmtVKa3XEaLqWcQGpKJeOFbCTEUMABwQ_ErFuw91gIBuX4chWtt-g2IARfRJi40yLOa6DBfegjFLChPJPd4eYvx4Ppx03azPkpUmACOXqTbJ_25KfSng2HF-eDY/s2048/image_2026-01-09_15-11-25.png

មុននឹងបទ «សារភាពគ្មានន័យ» ចេញជាផ្លូវការបទចម្រៀងនេះគឺល្បីល្បាញខ្លាំងស្រាប់រួចទៅហើយ។ នៅវេទិកាទិកតុកក្រុមរាំ SPICY-NAMES បានបង្កើតក្បាច់រាំបទថ្មីរបស់ព្រះនាង ចេណ្ណា ហើយបន្ទាប់មក ក្បាច់រាំនោះបានក្លាយជា Trend នៅលើបណ្តាញសង្គមដោយមានការចូលរួមលេងជាច្រើនកុះករ។ ឃើញបទព្រះនាង ចេណ្ណា ល្បីល្បាញខ្លាំងបែបនេះជនជាតិសៀមមួយចំនួនថែមទាំងចោទប្រកាន់ថាបទរបស់ទ្រង់ចម្លងពីបទផ្សេងទៀតផងប៉ុន្តែត្រូវបានអ្នកគាំទ្របដិសេធជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0-P6CTNRv8-NoKEm2hD8RZQiU-Sjg_oaXJfXVWRhp76LkxCAJnA9oKdHmDnFDTBGiLC1H2jlK7dDTKXggA_ciL_zVY6vi_fyXcsu1Gv_zxSxhnaxPG497OkS3Ir8Bd-8qNI3Q9oO9YPiEen4OL-n4norWo6rxNjdxKMUWQpd_rsHPOITKGqqQhAR1aIB/s2048/image_2026-01-09_15-11-20.png

គួរកត់សម្គាល់ថារយៈពេលចុងក្រោយនេះព្រះនាង ចេណ្ណា មានបទចម្រៀងជាច្រើនបទដែលទទួលបានការគាំទ្រពីទស្សនិកជនដូចជាបទ «មែនឬលេង» «សូរិយា (អេតាស៊ីវិល)» ជាដើម៕

អង់គ្លេសហាមផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមទូរទស្សន៍មុនម៉ោង៩យប់ដើម្បីការពារកុ.មារ និងយុវជនពីជំងឺធាត់

0

ប្រទេសអង់គ្លេស ៖ តាំងពីដើមឆ្នាំ២០២៦ រដ្ឋាភិបាលអង់គ្លេសបានហាមឃាត់ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមទូរទស្សន៍មុនម៉ោង៩យប់ ដែលនេះជាវិធានការទប់ស្កាត់កុ.មារ និងយុវជនអង់គ្លេសមិនឱ្យមើលឃើញការផ្សាយពាណិជ្ជកម្មអាហារកែច្នៃ និងភេសជ្ជៈផ្អែមមិនល្អសម្រាប់សុខភាព ។ ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេសក៏បានហាមឃាត់ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមប្រព័ន្ធអនឡាញផ្សេងៗផងដែរ ប៉ុន្តែមិនរាប់បញ្ចូលការផ្សាយតាមវិទ្យុ និងការផ្សាយអាហារណាដែលមានតែសំឡេង គ្មានរូបភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4pCaLMPI3oDB2vTAoXfvpLDmR3eyKpraCZTz0dNzQ4IGex-VOlegapJ26ozJnDH-KDjvP43W9q-d9iH3iyJQPLOSh7mLm37FL0uuEIasKEFMJb_XRS7I_0a5xsPaxk8n_G7VXpzF5QPS6aZSA7JITR8spDFyfKjKKkSBtR01nmmGEqXOvsktUA70NdS7Q/s1002/image_2026-01-09_16-53-58%20(2).png
ទិន្នន័យស្រាវជ្រាវរបស់សេវាសុខភាពជាតិអង់គ្លេស (NHS) បង្ហាញថា កុមារតូចៗនៅអង់គ្លេសម្នាក់ក្នុងចំណោម១០នាក់ កំពុងប្រឈមនឹងជំងឺធាត់ ហើយកុមារម្នាក់ក្នុងចំណោម៥នាក់ មានបញ្ហាពុកធ្មេញមុនអាយុ៥ឆ្នាំ ។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃដែលមិនល្អសម្រាប់សុខភាពកុមារ គឺជះឥទ្ធិពលដល់ទម្លាប់ការបរិភោគអាហាររបស់កុមារ ថែមទាំងធ្វើឱ្យពួកគេប្រឈមនឹងការឡើងទម្ងន់ ឬជំងឺធាត់នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSMbYr1RIslBwmLeFG-51ikqUX95sr3NGK6Nf2c93wKkaNks1PNgXwkEf0Vb2_dXgKqHemeSiNgLwJh1wprSJ_DQAFb5Bl4bI7Y4EiphOH-7MGdDAXweYXNe7fkWuv9IKAHLMPNEYxfoFkaRufK094eZ_HtzG-nyfeDmmD0pGh4UhaI-RcQP-veaHsdvv/s1400/image_2026-01-09_16-53-58.png

តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអង់គ្លេស គឺកុមារ និងយុវជនអង់គ្លេសបានមើលឃើញការផ្សាយពាណិជ្ជកម្មអាហារកែច្នៃមិនល្អសម្រាប់សុខភាពក្នុងអ៊ីនធើរណេតជាញឹកញាប់ ជាពិសេស Influencer តែងតែផ្សាយពីអាហារកែច្នៃជាច្រើន ដែលកាន់តែធ្វើឱ្យកុមារចង់បរិភោគខ្លាំង ។ កុមារ និងយុវជន ស្មើ៣៩% ប្រាប់ថា ពួកគេចាប់អារម្មណ៍នឹងការផ្សាយអាហារកែច្នៃ ដោយចុច Like, Comment និង Share ដែលធ្វើឱ្យចំនួនតាមដានការផ្សាយអាហារកែច្នៃតាមរយៈ Influencer គឺច្រើនជាងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4Z0cOjhq0RfT2iVehzOu0PII4PIoyX6SH-Vju1d6ysVmSIvaJ1nSNBIPLk_KbWY3tCu29BRDd7lv1mclI-F0AQW7xL49cuWttrj8tsyMHjcU_kt4gN6tT1DoZFEA5k7_T5SJQn4ZXDOPTjp_ChHuV78Vv02337YGmPXmSBxbCO3P7b_3JAXyWXQbnclI/s1516/image_2026-01-09_16-53-59.png

អាហារកែច្នៃដែលរដ្ឋាភិបាលអង់គ្លេសហាមឃាត់ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍មុនម៉ោង៩យប់ រួមមាន ៖ ប័រហ្គ័ ភីសា នំកញ្ចប់ផ្អែម នំប៉័ងផ្អែម និងសានវិច ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស អ្នកស្រី Ashley Dalton ថា ៖ «បម្រាមផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមទូរទស្សន៍មុនម៉ោង៩យប់ និងការហាមឃាត់ការផ្សាយពាណិជ្ជកម្មអាហារកែច្នៃតាមប្រព័ន្ធអនឡាញ នឹងជួយកាត់បន្ថយការបរិភោគអាហារកែច្នៃច្រើនប៉ះពាល់សុខភាព» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7LdrxK8sYucBWUCDh-x7cddPiaRceGB3L6n-5l8wcHg61ktgtMkABc5x7HIMVpXKQv1W1ICpXApiZfCgNAvWdTjnjb-gntVYi0DbcFpdcZo1Cquwqn2l104rtvZaVPGsqnt0UYn6kOsrElMJbUqKhwdW-gY72TesyWB50e74d_LC5G2z-rZQHQY65UHl/s1200/image_2026-01-09_16-54-00%20(2).png
រដ្ឋាភិបាលអង់គ្លេសជឿជាក់ការហាមផ្សាយអាហារកែច្នៃនេះនឹងជួយការពារកុមារប្រមាណ ២ម៉ឺននាក់ កុំឱ្យកើតជំងឺធាត់ ហើយក្រុមហ៊ុននានាអាចផ្សាយអាហារជំនួយសុខភាពជំនួសវិញ ។ រដ្ឋាភិបាលអង់គ្លេសសង្ឃឹមថា ក្រុមហ៊ុននានានឹងងាកមកចាប់អារម្មណ៍អាហារល្អសម្រាប់សុខភាពច្រើនជាងមុន ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Gz40L3YKgQWe5Kk4_DzeZORUGS244YP-hGM4Ekj6lUX61okejQzPKqy4VrUzLeierLofXmNFZNjT-PoqY8bT-F1zKNa7RXpnm852K2RkGn8dlw70GX_hUceWt2pnfqoLDwGdqUTB53clYfoQSS4LhrLyDeXFDLpTlgOfnsaw6UB0B32k7cBS97NmOUhu/s1280/image_2026-01-09_16-54-00.png

ទោះជាការហាមឃាត់ទើបតែអនុវត្តនាដើមឆ្នាំ២០២៦ ប៉ុន្តែក្រុមហ៊ុនផ្សាយអាហារកែច្នៃអង់គ្លេសបានស្ម័គ្រចិត្តអនុវត្តតាំងពីខែតុលា ឆ្នាំ២០២៥ មកម៉្លេះ ដោយងាកមកផ្សាយតាមទូរទស្សន៍ពីអាហារមានខ្លាញ់តិច ស្ករតិច និងមិនសូវប្រៃ ដើម្បីកុំឱ្យប៉ះពាល់សុខភាពកុមារ និងយុវជន ខណៈការផ្សាយនំផ្អែមត្រូវបានជំនួសដោយអាហារបន្លែ និងផ្លែឈើ ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលអង់គ្លេសធ្លាប់បានហាមឃាត់ការផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូពីអាហារកែច្នៃប៉ះពាល់សុខភាពនៅក្បែរសាលារៀន ឬមណ្ឌលសុខភាព ៕

កូរ៉េខាងជើង សន្យាផ្ដល់ការគាំទ្រដោយ «ឥតលក្ខខណ្ឌ»និងជា«អចិន្ត្រៃយ៍» ដល់មហាមិត្តរុស្ស៊ី

0

អ៊ីស្តង់ប៊ុល៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានសន្យាថាគាំទ្រ «ដោយគ្មានលក្ខខណ្ឌ» ចំពោះគោលនយោបាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅពីថ្ងៃសុក្រ ទី៩ មករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsz5nO9Wnmr55-5jqpsrrXd-MDr9CGaXv_hEU6nQc2w_KzOwgoFFlZZruX1zhePe1d5NaiioL4YgeRHsyaTP1d5HM8vYnHNaVbCvB-2RfPYZ05cznuMpsxGzB_LcIGTXxiQEWAiQqJoS5XeQscpV6tsJpfLHhObITDWDlaUaJNqMP1vtQzFm3HRx9kkLv/s1280/photo_2026-01-09_15-58-09.jpg

តាមរយៈសេចក្ដីរាយការណ៍ខាងលើ លោកគីម ជុងអ៊ុន បានប្រាប់លោកពូទីននៅក្នុងលិខិតមួយថា «ខ្ញុំនឹងគោរព និងគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះគោលនយោបាយ និងការសម្រេចចិត្តទាំងអស់របស់អ្នក ហើយខ្ញុំមានឆន្ទៈនៅជាមួយអ្នកជានិច្ច ដើម្បីជាប្រយោជន៍ដល់អ្នក និងប្រទេសរុស្ស៊ីរបស់អ្នក។ ជម្រើសនេះនឹងស្ថិតស្ថេរ និងអចិន្ត្រៃយ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY3E0u-eP3zMwQFtk_nJE4SVU6x0VNhkdvcNhwfnSXKUQHTHZuClY_DeeiH4Dbkee9A1q0UaDLZKzOvSkCW_torxid5F4UKhopvvYRke1EaNhOQnX7zyezEwkQcky3aVyeQt_ErXNq9wNDpsX-Qtiec2egbmD9MiiC6-8rwh5WbRZeJeRVEUJRH5s2L9Dl/s1280/photo_2026-01-09_15-58-09%20(2).jpg

នៅក្នុងលិខិតនោះ លោកគីម បានបន្តទៀតថា «ខ្ញុំទទួលបានអារម្មណ៍ម្តងទៀតនូវទំនាក់ទំនងមិត្តភាពពិតប្រាកដរវាងយើង និងការប្រើប្រាស់ឱកាសនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា ខ្ញុំចាត់ទុកទំនាក់ទំនងមិត្តភាពជាមួយអ្នកថាជាទំនាក់ទំនងដ៏មានតម្លៃ និងជាមោទនភាពបំផុត» នេះបើតាមអ្វីដែលមេដឹកនាំកូរ៉េខាងជើងបានសរសេរដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8DL1gUu9V-AJp6nafRD7UU3CxwHAIs3RTF6NJuWYxKuIrN2juVrmUQIgbWEFW-rQg6v7uzSikMk5EiTQjDwZEcD95VI0as-F0NY0gN1CPcRzCthyphenhyphenA5o4NBRPoFC01coifg0BVGNLJMcDvPfV0GFSZE-A27n9gWvspOb-78sEmfygpHXbNYx_cQl29qf6B/s1280/photo_2026-01-09_15-58-09%20(3).jpg

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីកាន់តែមានភាពស្អិតរមួតជាមួយគ្នានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីពេលដែលទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPrbtdCL53fefRdbF2yyuzhc1JTZA65_I5PhQrNwcEAUiciC-dSPathYdsT4x_Zh6lV0RaJXAN64-foc4iOhG3ryuwUdQgaM4FnZd03z3BrRxGIqS9xg7DS-uuce7n3xYlwsZPi5vlBqXANDbgryd-3o1RSDf2BLibbj2g6VSAArHLVfyoIepOjbfNB6_B/s1280/photo_2026-01-09_15-58-10.jpg

កាលពីខែសីហា កូរ៉េខាងជើងបានបញ្ជូនវិស្វករយោធាប្រហែល 1,000 នាក់ទៅកាន់ទីក្រុង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ដើម្បីជួយកងកម្លាំងរុស្ស៊ីក្នុងការសម្អាតមីនដែលគេដាក់ក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBo5nub1OA3MJj-izBTjaOYS7BWOmKtITkMebYeiFKQTVf84yr03jr8x-0MLA6fKOfgCGmwwxo9FBwDNk92nWX13a8PTwcEh8B_PXkcUHw6JThDhjCafEDAMzaJTS-yK6ABGz1zHZfI1fB5rB6gTAJyuhyDu8MSOgAxJxZDWk2mgH4n6uya97KN4wBI1vw/s1024/photo_2026-01-09_15-58-09%20(4).jpg

យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ការដាក់ពង្រាយនេះបានកើតឡើងបន្ទាប់ពីការបញ្ជូនកងទ័ពប្រយុទ្ធប្រមាណ 15,000 នាក់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី ដែលមានរបាយការណ៍មួយចំនួនបានអះអាងថា ទីក្រុងព្យុងយ៉ាងបានបាត់បង់កងទ័ពចំនួន 2,000 នាក់នៅក្នុងសង្គ្រាមនោះ។ មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០២៤ កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដោយសន្យាគាំទ្រយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារដោយភាគីទីបី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6abq-4p4Bxpl9sQmqBUbftWTR8uQJH9f6tYwMBmgpVixOxRPff0HAomWFu1caskDK-YozEnJYzDWFtcjAT30aq6IIDGUFMNOrRRjCR9SWK74W3hFYxGRX6tOSvLPJFwkHZhCU-vX4Km0kBoOLW9tzFg45O9odc7FJtbd9wo_lOt3efxMXT8b1Kamu6EM/s808/photo_2026-01-09_15-58-10%20(2).jpg

របាយការណ៍ស៊ើបអង្កេតបង្ហាញថា លោក ចេនហ្ស៊ី អាចរកចំណូលបានលើស ៣០លានដុល្លារក្នុងមួយថ្ងៃ

0

របាយការណ៍ស៊ើបអង្កេតរបស់ព្រះរាជអាជ្ញានៅសហរដ្ឋអាមេរិកបានបង្ហាញថា លោក ចេនហ្ស៊ី ស្ថាបនិក ព្រីនស៍ គ្រុប អាចរកចំណូលបានជាង ៣០លានដុល្លារ ឬលើសនេះនៅក្នុងមួយថ្ងៃតាមរយៈអាជីវកម្មខុសច្បាប់ដែលមាននៅក្នុងដៃ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Fox Business ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCmdYhHcNqKaETvxQfyom1JL0jLD9Xu3zXHn0RzX0BQQz80JQFiqiY3Ao43UrQwD6YGXgsgnuSHcg0uWYCgwjDI08v8GhiS2IAtqUVIgDKwCMphyJ2UQ-1cVepEduyacVM7qSYoKXjyEt_tY1eNHCU9akJO-L5944DuGBFEnc0p9DuPVYrSnMh9FrIB8In/s1011/image_2026-01-09_15-51-26%20(2).png

ក្រោយត្រូវបានចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅប្រទេសចិន ការស៊ើបអង្កេតទាក់ទងនឹងក្រុមហ៊ុន ព្រីនស៍គ្រុប ត្រូវបានគេលាតត្រដាងថា ទទួលបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងពេលដ៏ខ្លី។ តាមការបញ្ជាក់ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ អាចឈានដល់ខ្ទង់ ៣០លានដុល្លារនៅក្នុងមួយថ្ងៃ ដែលបានមកពីការចូលរួមក្នុងប្រតិបត្តិការលាងលុយកខ្វក់ ការបោ.កប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា និងការក្លែងបន្លំផ្សេងៗ។

អ្នកជំនាញខាងឧក្រិដ្ឋកម្មឆ្លងដែនបានហៅលោក ចេនហ្ស៊ី ថាជាប្រតិបត្តិករបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំបំផុតម្នាក់ និងមានរបាយការណ៍មួយចំនួនបានលើកឡើងថា ក្រុមហ៊ុន ព្រីនស៍គ្រុប របស់គាត់ ក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំតាមប្រព័ន្ធអិនធើណេតដ៏ធំសម្បើម និងបានទាក់ទាញជនរងគ្រោះមកពីតាមបណ្ដារប្រទេសជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-LfnPqfqho_Zrx1EvyvLnTB0UyxbUn5y5Ygtv6shJL17LpJnalitRFLg3RTSqNeKuWAun1EaMU6LOdXCBj6yt_UHjTIy-YYhcN4CSbhTxq39-K4YNZedhUBEsOjgeWKkMZryXn6UOSLfrRLbT19HNslYoCMDnuajuJ0UJ6SRLkN_vo8Nxhkr1lg8GM42L/s960/image_2026-01-09_15-51-26.png

តែទោះជាយ៉ាងណាក៏ដោយ លោក ចេនហ្ស៊ី និងក្រុមហ៊ុន ព្រីនស៍គ្រុប បានបដិសេធចំពោះការចោ.ទប្រកាន់នេះ ដោយអះអាងថាអាជីវកម្មរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ណាមួយឡើយ។

គួរជម្រាបថា គិតមកត្រឹមថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦នេះ លោកចេនហ្ស៊ី ត្រូវបានចាប់បញ្ជូនត្រឡប់ទៅដល់ប្រទេសចិនវិញហើយ បន្ទាប់ពីប្រតិបត្តិការតាមស្វែងរករបស់អាជ្ញាធរកម្ពុជានិងចិន។ ជំហានបន្ទាប់ ផ្នែកស៊ើបអង្កេតព្រហ្មទណ្ឌរបស់ក្រសួងសន្តិសុខសាធារណៈចិននឹងត្រូវបើកការស៊ើបង្កេតបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVvIj_eovICRQ_ttj6GjUWM64gMH7IRzs-eor9RKMppulJ2lxqGDvgWKqfjGFsHXaE6Rx8sJiZKic84ZF2-jCSj8MeBs_iKZLOGe91TXWcn-KlP9HjIM_c0jvXfyN7oCANSNC8ZvgcNuLeAEnEtU3uT2K_uVaUYmRWasNOFf6ubrVQSXHgLt3vkD6xA-aR/s1280/photo_2026-01-09_15-29-47.jpg

រដ្ឋាភិបាលចិន បានចាត់ទុកការចាប់ខ្លួនលោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam ពីប្រទេសកម្ពុជាបញ្ជូនទៅកាន់ប្រទេសចិនវិញនេះថា គឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា–ចិន៕