របាយការណ៍ស៊ើបអង្កេតបង្ហាញថា លោក ចេនហ្ស៊ី អាចរកចំណូលបានលើស ៣០លានដុល្លារក្នុងមួយថ្ងៃ
របាយការណ៍ស៊ើបអង្កេតរបស់ព្រះរាជអាជ្ញានៅសហរដ្ឋអាមេរិកបានបង្ហាញថា លោក ចេនហ្ស៊ី ស្ថាបនិក ព្រីនស៍ គ្រុប អាចរកចំណូលបានជាង ៣០លានដុល្លារ ឬលើសនេះនៅក្នុងមួយថ្ងៃតាមរយៈអាជីវកម្មខុសច្បាប់ដែលមាននៅក្នុងដៃ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Fox Business ។.png)
ក្រោយត្រូវបានចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅប្រទេសចិន ការស៊ើបអង្កេតទាក់ទងនឹងក្រុមហ៊ុន ព្រីនស៍គ្រុប ត្រូវបានគេលាតត្រដាងថា ទទួលបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងពេលដ៏ខ្លី។ តាមការបញ្ជាក់ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ អាចឈានដល់ខ្ទង់ ៣០លានដុល្លារនៅក្នុងមួយថ្ងៃ ដែលបានមកពីការចូលរួមក្នុងប្រតិបត្តិការលាងលុយកខ្វក់ ការបោ.កប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា និងការក្លែងបន្លំផ្សេងៗ។
អ្នកជំនាញខាងឧក្រិដ្ឋកម្មឆ្លងដែនបានហៅលោក ចេនហ្ស៊ី ថាជាប្រតិបត្តិករបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំបំផុតម្នាក់ និងមានរបាយការណ៍មួយចំនួនបានលើកឡើងថា ក្រុមហ៊ុន ព្រីនស៍គ្រុប របស់គាត់ ក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំតាមប្រព័ន្ធអិនធើណេតដ៏ធំសម្បើម និងបានទាក់ទាញជនរងគ្រោះមកពីតាមបណ្ដារប្រទេសជាច្រើន។
តែទោះជាយ៉ាងណាក៏ដោយ លោក ចេនហ្ស៊ី និងក្រុមហ៊ុន ព្រីនស៍គ្រុប បានបដិសេធចំពោះការចោ.ទប្រកាន់នេះ ដោយអះអាងថាអាជីវកម្មរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ណាមួយឡើយ។
គួរជម្រាបថា គិតមកត្រឹមថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦នេះ លោកចេនហ្ស៊ី ត្រូវបានចាប់បញ្ជូនត្រឡប់ទៅដល់ប្រទេសចិនវិញហើយ បន្ទាប់ពីប្រតិបត្តិការតាមស្វែងរករបស់អាជ្ញាធរកម្ពុជានិងចិន។ ជំហានបន្ទាប់ ផ្នែកស៊ើបអង្កេតព្រហ្មទណ្ឌរបស់ក្រសួងសន្តិសុខសាធារណៈចិននឹងត្រូវបើកការស៊ើបង្កេតបន្ថែម។
រដ្ឋាភិបាលចិន បានចាត់ទុកការចាប់ខ្លួនលោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam ពីប្រទេសកម្ពុជាបញ្ជូនទៅកាន់ប្រទេសចិនវិញនេះថា គឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា–ចិន៕





.png)


.png)
.png)







.png)
.png)



.png)

.png)
.png)

.png)


















យោងតាមអ្នកគាំទ្រយូរអង្វែង មិត្តភក្តិនិងជាជំនួយការរូបនេះបានអមដំណើរតារាស្រីក្នុងរឿង «Story of Kunning Palace» ពេញមួយដំណើររបស់នាងពីអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជាតារាសម្តែងវ័យក្មេងលំដាប់កំពូល។ ក្រៅពីការគ្រប់គ្រងកាលវិភាគ និងការថែរក្សាជីវិតប្រចាំថ្ងៃ ជំនួយការរូបនេះក៏ជាប្រភពដ៏រឹងមាំនៃការគាំទ្រផ្លូវចិត្តសម្រាប់ Bai Lu នៅពីក្រោយឆាកផងដែរ។.png)



.jpg)



.jpg)


