ថ្មីៗនេះ វណ្ណដា នរិទ្ធ យូហៃ GMENGz មេសា និងមនុស្សជំនិតជាច្រើនទៀតដែលសុទ្ធតែជាបុរសៗបានធ្វើដំណើរកម្សាន្តទៅរីសតមួយកន្លែងនៅឯតំបន់មាត់សមុទ្រប្រកបដោយបរិយាកាសរីករាយ។ អ្វីដែលជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍គឺគេបានឃើញតារារ៉េប វណ្ណដា និយាយភាសាអង់គ្លេស។.png)
តាមរយៈវីដេអូនោះ វណ្ណដា កំពុងតែជជែកលេងនិងបានប្រាប់នរណាម្នាក់ពីការប្រឡូកអាជីពសិល្បៈរបស់ខ្លួនហើយអ្នកម្តាយរបស់លោកគឺអ្នកគាំទ្រដ៏ធំបំផុត។ វណ្ណដា ក៏បាននិយាយពីការស្រលាញ់តន្រ្តីរបស់ខ្លួនជាមួយនឹងប្រភេទចង្វាក់ជាច្រើន។ ការនិយាយជាភាសាអង់គ្លេសនេះដែរបណ្តាលឱ្យហ្វេនៗរបស់តារារ៉េបរូបនេះបង្អាប់ថា នៅពេលស្រវឹង វណ្ណដា និយាយភាសាអង់គ្លេសហើយមិនខុសគ្នាប៉ុន្មានពីអ្នកគាំទ្រឡើយ។

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងពាក្យសម្តីលេងសើចនិងការបង្អាប់របស់ហ្វេនៗចំពោះការនិយាយជាភាសាអង់គ្លេសនេះដែរ រូបភាពដែល វណ្ណដា ជក់បារី ផឹកស្រា ហើយបង្ហាញអាកប្បកិរិយាបែបនេះបណ្តាលឱ្យអ្នកមួយចំនួនវែកញែកនិងគិតថាជាចំណុចមិនគួរយកមកបង្ហោះលើអ៊ីនធឺណិតនោះទេ។ ជារឿយៗ គេសង្កេតឃើញថា វណ្ណដា ពុំបានលាក់ពីអត្តចរិតរបស់ខ្លួនក្នុងការជក់បារីនោះទេ គឺលោកបង្ហាញភាពជាខ្លួនឯងហើយមានរូបភាពលោកជក់បារី បង្ហោះនៅលើបណ្តាញសង្គមជាច្រើនដងផងដែរ។
គួរបញ្ជាក់ផងដែរថា វណ្ណដា បានស្ងប់ស្ងាត់ពីការសម្តែងរបស់ខ្លួនក្នុងកម្មវិធីប្រគំតន្រ្តីអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែរូបលោកបានទម្លាក់បទចម្រៀងថ្មីជូនអ្នកគាំទ្រដដែល ខណៈលោកបានចំណាយពេលភាគច្រើនដើរកម្សាន្ត ជាមួយនឹងមិត្តរួមអាជីព និងអ្នកមានគុណរបស់ខ្លួន៕










