វៀតណាម៖ វៀតណាមគឺជាទីផ្សារដែលមានការធ្លាក់ចុះធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ ២៥% កាលពីឆ្នាំ ២០២៣។ នេះយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តអាស៊ីអាគ្នេយ៍ (AAF) បានឱ្យដឹងថា ទីផ្សាររថយន្តសំខាន់ៗចំនួន ៧ នៅអាស៊ីអាគ្នេយ៍រួមមាន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ា បានលក់រថយន្តសរុបជាង ៣.៣៥ លានគ្រឿង ដែលជាការថយចុះ ២.១% បើធៀបនឹងឆ្នាំ ២០២២។Vietnam auto sales decline drags it down to 5th place in Southeast Asia |  Retail News Asia

ដូច្នេះហើយ ទីផ្សារឈានមុខគេពីរក្នុងតំបន់គឺឥណ្ឌូណេស៊ី និងថៃ ដែលប្រទេសទាំងពីរនេះមានការថយចុះត្រឹមតែ ៤% និង ៨.១% រៀងគ្នា។ ខណៈប្រទេសវៀតណាមវិញមានការថយចុះរហូតដល់ ២៥% គឺជាទីផ្សារដែលមានការធ្លាក់ចុះនៃការលក់ច្រើនជាងគេ ដោយមិនរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ានោះទេ ព្រោះប្រទេសនេះមានមាត្រដ្ឋានលក់តិចតួចបំផុតតាំងពីពីរបីឆ្នាំមុនមកម្លេះ។Vietnam auto sales decline drags it down to 5th place in Southeast Asia -  VnExpress International

ទោះជាយ៉ាងណា ទីផ្សាររថយន្តវៀតណាមនៅតែឈានមុខគេក្នុងតំបន់ដោយវ៉ាដាច់ ទីផ្សាររថយន្តសិង្ហបុរី និងមីយ៉ាន់ម៉ា ហើយជាប់ចំណាត់ថ្នាក់លេខ ៥ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន។ ដោយលក់រថយន្តបាន ៣៤,៨៨៥ គ្រឿងនេះបើយោងតាម ក្រុមហ៊ុន VinFast ដែលទើបតែបានប្រកាសពីតួលេខសរុបជាសាកលនៅឆ្នាំ២០២៣។Vietnam"s car sales rebound in June

ទីផ្សាររថយន្តរបស់វៀតណាមបានជួបប្រទះនឹងការប្រែប្រួលកាលពីឆ្នាំមុន ជាមួយនឹងការលក់ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងកំណត់ត្រាមុនជាង ៥០០,០០០ គ្រឿងដែលទើបតែបានកំណត់ក្នុងឆ្នាំ ២០២២។ មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារការលំបាកម៉ាក្រូសេដ្ឋកិច្ច អត្រាការប្រាក់ធនាគារនៅតែខ្ពស់ ឧស្សាហកម្មដូចជាអចលនទ្រព្យ និងមូលបត្រកំពុងប្រឈមនឹងការលំបាក ដែលបានបង្កឱ្យប្រជាជនមានតម្រូវការរថយន្តធ្លាក់ចុះយ៉ាងខ្លាំង។Indonesia rises to become largest supplier of cars to Vietnam

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីនៅតែជាទីផ្សារប្រើប្រាស់រថយន្តថ្មីធំបំផុតនៅអាស៊ីអាគ្នេយ៍ជាមួយនឹងការលក់រថយន្តជាង ១ លានគ្រឿង។ ប្រទេសកោះនេះប្រាថ្នាចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តថ្មីនៅក្នុងតំបន់ ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី។ នៅឆ្នាំ ២០២៣ រោងចក្រផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងផលិតបានជិត ១.៤ លានគ្រឿងឯណោះ៕