ជារៀងរាល់ឆ្នាំ គេសង្កេតឃើញនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិក មានសត្វអណ្តើកសមុទ្ររាប់សែនក្បាលបានហែលទឹកមកពងនៅឆ្នេរនេះ បន្ទាប់ពីពងរួច ពួកវាក៏ហែលទឹកសមុទ្រទៅកាន់កន្លែងឆ្ងាយៗពីឆ្នេរ ។ ប៉ុន្តែមានកូនអណ្តើកសមុទ្រត្រឹមតែ១ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ក្នុងចំណោមកូនអណ្តើកចំនួន១.០០០ក្បាល ហើយកូនអណ្តើកទាំងនេះបានធំឡើង និងក្លាយជាមេបាអណ្តើកបន្តទៀត ។Myrtle Beach State Park officials share tips as sea turtle hatching season  begins | WPDE

ក្រោយពីកូនអណ្តើកញាស់ចេញពីពងមក ពួកវាត្រូវប្រញាប់ធ្វើដំណើរចុះទឹកសមុទ្រ ខណៈពួកវាមានខ្លួនតូចៗ និងពុំសូវរឹងមាំ ។ ក្នុងអំឡុងពេលធ្វើដំណើរចុះទឹកសមុទ្រ កូនអណ្តើកត្រូវទទួលរងនូវការយាយីពីសត្វជាច្រើន ដូចជា ៖ បក្សីសមុទ្រ, ក្តាម និងត្រីឆ្លាម ។ លើសពីនេះ កូនអណ្តើកអាចត្រូវបានសត្វផ្សេងទៀតរំខានតាំងពីពួកវានៅក្នុងពង ដូចជា ៖ ក្តាម, សត្វ Raccoon និងស្រមោច ។Florida Oceanographic Society | Sea Turtle Nesting Season is Heating Up!

បច្ចុប្បន្ន គេចាត់ទុកថា អណ្តើកសមុទ្រ គឺជាសត្វដ៏កម្រមួយប្រភេទ និងជិតផុតពូជពីផែនដី ។ ហេតុនវ ប្រទេសនានានៅលើពិភពលោក បានងាកមកចាប់អារម្មណ៍នឹងចំនួនអណ្តើកសមុទ្រធ្លាក់ចុះ និងជិតផុតពូជនាពេលឆាប់ៗនេះ ។

ការរៀបចំកម្មវិធីផ្សេងៗរបស់មនុស្ស ក៏អាចគំរាមដល់ការពងរបស់អណ្តើកសមុទ្រផងដែរ ពីព្រោះសម្ភារៈផ្សេងៗដែលយើងទុកនៅលើខ្សាច់ ដូចជា ៖ កៅអី, ឆ័ត្រ, ធុងទឹក, ប្រដាប់ចូកខ្សាច់ ឬសំរាមគរចោលនៅលើខ្សាច់ បើសម្ភារៈទាំងនេះស្ថិតនៅកន្លែងបង្កាត់ពូជរបស់អណ្តើក, សំបុកអណ្តើក និងកន្លែងពងរបស់អណ្តើក វានឹងរារាំងដល់ការពងរបស់ពួកវា ។ រីឯកូនអណ្តើកដែលទើបញាស់ចេញមក ក៏ពិបាកធ្វើដំណើរចុះទឹកសមុទ្រដែរ ។2024 Turtle Tour Near Samara Beach provided by Samara Adventures reviews

លើសពីនេះ ប្រាសាទខ្សាច់ (Sandcastle) ឬរណ្តៅខ្សាច់ ដែលយើង និងកូនចៅរបស់យើងនាំគ្នាធ្វើនៅលើឆ្នេរសមុទ្រនោះ ក៏អាចបង្កបញ្ហាដល់កូនអណ្តើកដូចគ្នា ។ ហេតុនេះ មុនពេលត្រឡប់ទៅផ្ទះវិញ យើងគួរតែបំផ្លាញប្រាសាទខ្សាច់ ឬពំនូកខ្សាច់ទាំងនេះជាមុនសិន ព្រោះមិនមែនគ្រប់ប្រាសាទខ្សាច់ គ្រប់ពំនូកខ្សាច់ និងគ្រប់រណ្តៅខ្សាច់ សុទ្ធតែត្រូវបានទឹកសមុទ្ររំលាយចោលទាំងអស់ទេ ។

ចំណែកកូនអណ្តើកវិញ រណ្តៅខ្សាច់តូចៗដែលយើងជីកលេងនោះ អាចក្លាយជារណ្តៅដ៏ជ្រៅសម្រាប់ពួកវា ។ ដូចគ្នានេះ ប្រាសាទខ្សាច់របស់យើង គឺមានភាពដូចគ្នានឹងកំពូលភ្នំ Everest ដ៏ធំសម្រាប់កូនអណ្តើក និងធ្វើឱ្យពួកវាពិបាកធ្វើដំណើរឆ្លងកាត់ ។How to Build a Sandcastle: Learning from a Real Pro

កាលពីឆ្នាំ២០១៩ សារព័ត៌មានបានចុះផ្សាយថា កូនអណ្តើកតូចៗដែលទើបញាស់ចេញមក ពួកវាមិនអាចធ្វើដំណើរទៅកាន់ទឹកសមុទ្របានទេ ដោយសារពួកវាបានញាស់នៅជិតប្រាសាទខ្សាច់ដ៏ធំ ដែលស្ថិតនៅឆ្នេរ Bonita នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ មហាជនទូទៅ ពេលបានឃើញកូនអណ្តើកទាំងនេះហើយនាំគ្នាអាណិតពួកវាយ៉ាងខ្លាំង ។

សរុបមក ចូរកុំបង្កបញ្ហា ឬឧបសគ្គដល់ការពង និងការធំលូតលាស់របស់អណ្តើកសមុទ្រឱ្យសោះ ព្រោះសកម្មភាពតូចតាចដែលយើងបានធ្វើនៅលើឆ្នេរសមុទ្រ វានឹងបង្កគ្រោះថ្នាក់ដល់កូនអណ្តើកទើបញាស់ ។ ហេតុនេះ ពេលយើងទៅលេងនៅឆ្នេរសមុទ្រ ឬតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ចូរកុំបោះចោលកាកសំណល់តូច-ធំ ព្រោះសំរាមទាំងនេះនឹងធ្វើឱ្យសត្វសមុទ្រមានគ្រោះថ្នាក់ ៕21 Sand Castles That Will Blow Your Mind (PHOTOS) | HuffPost Entertainment