អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តមកំពុងដំណើរការសាងសង់ដល់ជាន់ទី ២៧ហើយ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
អគារគារដ៏ខ្ពស់ស្កឹមស្កៃរបស់ស្ថាប័នជាតិនេះ យកលំនាំតាមរចនាប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក៏ដូចជាបង្ហាញពីភាពរឹងមាំ ភាពទំនើប និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យធនាគារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
#រូបភាពកម្ពុជាថ្មី
អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា គ្រោងចំណាយទឹកប្រាក់ប្រមាណជា៣០លានដុល្លារ ក្នុងការសាងសង់។ ដោយឡែកចំពោះកម្ពស់ និងជាន់អគារ មិនត្រូវបានស្ថាប័នណាមួយចេញមកបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ។
គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការកណ្ដាលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាមានទីតាំងនៅតាមបណ្តោយមហាវិថីនរោត្តមដែលចាប់តាំងពីឆ្នាំ ១៩៥៤ មកទីស្នាក់ការកណ្ដាលនេះត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់៕










