Home Blog Page 1262

សមាជិកសភានូវែលសេឡង់លាលែងពីតំណែងក្រោយមានវីដេអូថាបានលួចកាបូបពីហាង

0

ប្រទេសនូវែលសេឡង់ ៖ អ្នកនាង Gloriz Gahraman គឺជាសមាជិកសភាតំណាងរាស្ត្រប្រទេសនូវែលសេឡង់ អាយុ៤២ឆ្នាំ មកពីគណបក្ស Green បានប្រកាសលាលែងពីតំណែងជាសមាជិកសភាតំណាងរាស្ត្រ ក្រោយពីមានរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា នាងបានលួចកាបូបពីក្នុងហាងលក់សម្លៀកបំពាក់ ចំនួន៣លើក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។New Zealand: Green Party MP Golriz Ghahraman resigns over shoplifting  allegations | World News | Sky News

អ្នកនាង Gloriz Gahraman បានលួចកាបូបពីហាងលក់សម្លៀកបំពាក់ចំនួន២កន្លែង នៅទីក្រុង Auckland និងទីក្រុង Wellington ប្រទេសនូវែលសេឡង់ ។ ប៉ុន្តែរហូតមកដល់ខែមករា ឆ្នាំ២០២៤ នេះ នាងពុំទាន់ត្រូវបានគេចោទប្រកាន់នៅឡើយទេ ។

សមាជិកសភាតំណាងរាស្ត្ររូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ទង្វើរបស់នាងបានធ្វើឱ្យពលរដ្ឋនូវែលសេឡង់ខកចិត្តយ៉ាងខ្លាំង ខណៈនាងមានតួនាទីជាសភាតំណាងរាស្ត្រ ។ ហេតុនេះ វាជាទង្វើមួយដែលនាងពុំអាចបកស្រាយបានទេ ដោយសារតែគ្មានហេតុផល ។ ក្រោយពីរូបនាងទទួលបានការត្រួតពិនិត្យជំងឺពីវេជ្ជបណ្ឌិត ទើបនាងដឹងថា ខ្លួននាងមានជំងឺ ។Golriz Ghahraman resigns from Parliament after allegations of shoplifting –  Te Ao Māori News

ចំណែកអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តលើកឡើងថា អាកប្បកិរិយារបស់អ្នកនាង Gloriz Gahraman បានកើតឡើងនៅពេលនាងមានភាពតានតឹង និងពាក់ព័ន្ធជាមួយរបួសផ្លូវចិត្ត ដែលនាងមិនធ្លាប់បានដឹងពីមុន ។

លោក James Shaw មេដឹកនាំគណបក្ស Green លើកឡើងថា អ្នកនាង Gloriz Gahraman បានប្រឈមនឹងភាពតានតឹងខ្លាំងរហូតមក ដូចជា ៖ នាងទទួលបានការគំរាមកំហែងធ្វើបាបរាងកាយ និងមានគេគំរាមសម្លាប់នាងទៀតផង តាំងពីនាងត្រូវបានគេជ្រើសរើសឱ្យធ្វើជាសភាតំណាងរាស្ត្រ ។ ហេតុនេះ វាធ្វើឱ្យនាងប្រឈមនឹងភាពតានតឹងខ្លាំងជាងសភាតំណាងរាស្ត្រផ្សេងទៀត ។Police charge former Green MP Golriz Ghahraman with shoplifting : r/auckland

គួរបញ្ជាក់ថា អ្នកនាង Gloriz Gahraman មានដើមកំណើតជាជនជាតិអ៊ីរ៉ង់ ហើយនាងបានធ្វើដំណើរមកជ្រកកោននៅប្រទេសនូវែលសេឡង់តាំងពីនៅក្មេង ។ នាងធ្លាប់បានបង្កើតប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៧ គឺនាងបានក្លាយជាជនភៀសខ្លួនដំបូងគេ ដែលបានជាប់ឆ្នោតធ្វើជាសមាជិកសភាតំណាងរាស្ត្រនូវែលសេឡង់ ៕

ទម្លាប់អាក្រក់ ៤ យ៉ាងនៃការផឹកទឹកក្រូចស្រស់ដែលធ្វើឱ្យអ្នកខូចសុខភាព

0

ទឹកក្រូចស្រស់ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន និងសារធាតុរ៉ែ ប៉ុន្តែប្រសិនបើអ្នកផឹកទឹកក្រូចស្រស់ខុសរបៀបអាចធ្វើឱ្យអ្នកខូចសុខភាពដោយមិនដឹងខ្លួន ព្រោះទឹកក្រូចស្រស់ មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រាប់សម្រកទម្ងន់នោះទេ។

១.ផឹកទឹកក្រូចស្រស់ជាមួយអាហារ៖ បើអ្នកទទួលទានទឹកក្រូចស្រស់ភ្លាមៗនោះ នឹងធ្វើឱ្យអ្នកតឹងទ្រូង ក៏ដូចជាពិបាកដកដង្ហើម។ ជាតិសរសៃ និងអាហារភាគច្រើនត្រូវការពេលវេលាដើម្បីរំលាយ ដូច្នេះបើចង់ផឹកទឹកក្រូចត្រូវរង់ចាំយ៉ាងហោចណាស់ ២ ម៉ោងបន្ទាប់ពីទទួលទានអាហាររួច។Different ways of making orange juice and why you must have it daily - Times of India

២.ផឹកទឹកក្រូចស្រស់មុនចូលគេង៖ ទឹកក្រូចស្រស់គឺមានជាតិអាស៊ីតដែលវានឹងបង្កើនកម្រិតអាស៊ីតក្នុងក្រពះ ធ្វើឱ្យក្រហាយទ្រូង រំខានដល់វដ្តនៃការគេង ។ លើសពីនេះ ការផឹកទឹកក្រូចស្រស់ភ្លាមៗមុនពេលចូលគេងអាចបញ្ចេញជាតិស្ករច្រើន ដែលបណ្តាលឱ្យមានថាមពលកើនឡើង ខណៈពេលដែលរាងកាយត្រូវការបន្ថយល្បឿន និងសម្រាកនៅពេលនេះ។

៣.ផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត៖ ការផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត ធ្វើឱ្យបរិមាណអាស៊ីតនៅក្នុងផ្លែក្រូចបំផ្លាញស្រទាប់ធ្មេញ។ ដូច្នេះបណ្ឌិតសភាកុមារអាមេរិកបានផ្តល់អនុសាសន៍ឱ្យរង់ចាំប្រហែល ៦០ នាទីបន្ទាប់ពីផឹកទឹកក្រូចស្រស់រួច ចាំដុសធ្មេញរបស់អ្នកតាមក្រោយ។5 Surprising Health Benefits of Orange Juice

៤.ផឹកទឹកក្រូចស្រស់លើសពី ១ កែវក្នុងមួយថ្ងៃ៖ លោកវេជ្ជបណ្ឌិត Scott Kahan នាយកមជ្ឈមណ្ឌលជាតិសម្រាប់ទម្ងន់ និងសុខភាពសហរដ្ឋអាមេរិក បាននិយាយថា ទឹកក្រូចស្រស់មានជាតិស្ករ និងកាឡូរីច្រើនដូចជាភេសជ្ជៈប៉ូវកម្លាំងដែរ។ ភេសជ្ជៈ ១ ពែង ២៤០ មីលីលីត្រ មានជាតិស្ករ ២៦ ក្រាម ធៀបនឹង ២២ ក្រាមក្នុងទឹកក្រូចស្រស់ ១ កែវ ដែលនេះអាចបង្កើនជាតិស្ករក្នុងឈាម យូរៗទៅការឡើងជាតិស្ករក្នុងឈាមអាចនាំឱ្យមានជំងឺគ្រោះថ្នាក់ដូចជាជំងឺបេះដូង និងជំងឺតម្រងនោម៕

YouTube បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់នៅទូទាំងពិភពលោកដោយសារមូលហេតុនេះ

0

បរទេស៖ YouTube បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់ បន្ទាប់ពីបរាជ័យក្នុងការប្រកួតប្រជែងជាមួយ TikTok ដោយប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មធ្លាក់ចុះខ្លាំង។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិ The New York Times បានរាយការណ៍ថា ក្រុមហ៊ុនមេ Google ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់នៅក្នុងក្រុមលក់ផ្សាយពាណិជ្ជកម្មរបស់ YouTube ដោយការបញ្ឈប់ការងារទាំងនេះនឹងត្រូវបានអនុវត្តជាសកលតែម្តង។ ដូច្នេះគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បុគ្គលិកសរុបចំនួន ៧,១៧៣ នាក់នៅទូទាំងពិភពលោកត្រូវបានបញ្ឈប់ពីការងារសម្រាប់វេទិកា YouTube។YouTube Jobs - Trust and Safety

ដោយសារការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្មកាលពីឆ្នាំមុន គួបផ្សំនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីវេទិកាថ្មី TikTok បានបង្ខំឱ្យ YouTube សម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកដ៏ច្រើនយ៉ាងនេះ។ YouTube គឺជាកម្មវិធីមួយដែលទទួលបានប្រាក់ចំណូលចម្បងរបស់ខ្លួនពីការផ្សាយពាណិជ្ជកម្មមុន និងអំឡុងពេលចាក់វីដេអូឃ្លីប។ ប៉ុន្តែនៅចុងឆ្នាំ ២០២២ អតិផរណា និងអត្រាការប្រាក់កំពុងកើនឡើង ជាលទ្ធផលដៃគូ YouTube ជាច្រើនចង់កាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្ម ដែលធ្វើឱ្យការធ្លាក់ចុះបានកើតឡើង។ ទោះបីជាពេលវេលាបានកន្លងផុតទៅរហូតដល់ដើមឆ្នាំ ២០២៤ ប៉ុន្តែបញ្ហានៃការចំណាយរបស់ YouTube នៅតែមិនត្រូវបានដោះស្រាយបាន។ ដូច្នេះវេទិកានេះបានសម្រេចចិត្តបញ្ឈប់បុគ្គលិកដើម្បីកាត់បន្ថយការចំណាយ។YouTube's Sales Shock Leaves Wall Street Demanding Growth - Bloomberg

ទោះជាយ៉ាងណាក៏ដោយ នៅដើមឆ្នាំ ២០២៤ នេះក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានប្រកាសពីការបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់។ ជាឧទាហរណ៍ វេទិកា Discord បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិក ១៧% ហើយ Amazon ក៏កំពុងកាត់បន្ថយការងាររាប់រយផងដែរ។ សូម្បីតែអ្នកផ្តល់កម្មវិធី Unity ក៏បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិក ២៥% របស់ខ្លួនផងដែរ។

ដំណឹងនៃការបញ្ឈប់ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន មិនត្រឹមតែកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែមុខតំណែងមួយចំនួននៅតែអាចប្រើបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីធ្វើការជំនួសវិញ។ ក្រុមហ៊ុនជាច្រើនបានដឹងថាពួកគេនឹងត្រូវសាងសង់រចនាសម្ព័ន្ធឡើងវិញទាំងស្រុងដើម្បីឱ្យក្រុមហ៊ុនរបស់ពួកគេបន្តរីកចម្រើនក្នុងពាក់កណ្តាលនៃនិន្នាការបច្ចេកវិជ្ជាដែលប្រែប្រួលខ្លាំងនាពេលបច្ចុប្បន្ននេះ៕

ដល់ថ្ងៃរៀបការ កូនកំលោះ ត្រូវបញ្ជូនទៅតុលាការ ខណៈកូនក្រមុំបានត្រឹមខូចចិត្ត

0

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ជុំវិញការក្លែងឯកសាររៀបការប្រពន្ធថ្មី។

លោកឧត្តមសេនីយ៍រូបនេះ បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងដែលមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច។

ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។

ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ។

ពាក់ព័ន្ធនឹងចំណាត់ការយ៉ាងណា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង នៅមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ តើថានឹងត្រូវដោះស្រាយយ៉ាងទៀត៕May be an image of 1 person and text

May be an image of 2 people, ticket stub and textMay be an image of 1 person and text

«ខ្មែរមួយជីវិត» សរសើរ ខេម មិនលម្អៀង ខណៈពោលពាក្យនេះទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត

0

បន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ លើកមតិផ្ទាល់ខ្លួនឱ្យអ្នកសិល្បៈសាមគ្គីគ្នានិងធ្វើជាគំរូដល់មហាជន នៅពេលនេះ ខ្មែរមួយជីវិត ក៏បានទទួលស្គាល់ថាការិះគន់ក្នុងន័យស្ថាបនារបស់ខ្លួនបានប្រើពាក្យសម្តីមិនបានល្អតែលោកគ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ឡើយ។ ខ្មែរមួយជីវិត ថាបើសិនជារឿងនេះប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសរបស់រៀមច្បងលោកសុំការអធ្យាស្រ័យ និងសុំបញ្ចប់រឿងត្រឹមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzduQveF3Ck4eHy3u-l8ensVGNVGU-w0vPh6RDAo8Pzyt5HgRF3Z7kQj21uIRvoqw42ODVaMBTRSsXVAmX1r6dprDUtrr2Vos0xsX-AQFXEwFr8eSRqWp4bvt9jjGrUZYMAFu7Z2ea_TJH8mgbrh2wDjBpfMjmJQvt5byxeYk8tR5IVnP4xKcgw3Dnc6w/s960/379987813_7177317562298004_205586055021090896_n%20(2).jpg

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ឡេង សុវណ្ណតារា ហៅ ខ្មែរមួយជីវិត បានបង្ហោះរូបភាពជាមួយ ខេម តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ីព្រមទាំងភ្ជាប់ជាមួយសំណេរថា «
ជាដំបូង ខ្ញុំសូមសរសើរដល់បងប្រុស ខេម ចំពោះការរាប់អានហើយក៏ធ្លាប់ធ្វើការជាមួយគ្នាកន្លងមក បងក៏យល់ពីខ្ញុំច្រើន ហើយបងតែងតែឈរនៅកណ្តាលបានសម្របសម្រួលការយល់ច្រឡំ មួយចំនួន ។ និយាយទៅ ទោះខ្ញុំមានចេតនាល្អក៏ដោយ តែការប្រើពាក្យសម្តីរបស់ខ្ញុំមិនបានល្អឥតខ្ចោះនោះទេ… ខ្ញុំទទួលស្គាល់ថាការប្រើក្រៀមភាសារបស់ខ្ញុំក្នុង Podcastមួយ ដែលគ្មានការព្រៀងទុក វាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBlb7XwFJ6oPvN53VGB3gy1oMQkjd_my4HRVvFd_jM9q0Ump7vblDpMHS9nUFPpVCdM0J69SvUdacie1lZZU6tbCi-OawjFmrCJHBf5aeN-KFKxIyA0yHzAbQ5754BOOS5zSzgtxcdKl43yFWmIInF4_w1NQTcPFl8CZi8myIqFHMhQsRIbzU8_zmjdSg/s2048/406142656_906487587502711_6776499170699519558_n%20(2).jpg

ខ្មែរមួយជីវិត បន្តរៀបរាប់ថា «ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idolsទាំងពីរ គឺ គ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សិរីមន្តនិង រៀមច្បង ព្រាប សុវត្តិ ឡើយ។ បើសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអធ្យាស្រ័យពីរៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់និងគោរព »។

ជាមួយគ្នានេះដែរ ខ្មែរមួយជីវិត ក៏បន្ថែមចុងក្រោយថាសូមឱ្យទស្សនិកជនយល់ពីលោកដូចគ្នា និងសុំបញ្ចប់បញ្ហាដោយត្រឹមនេះ ហើយលោកនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់លោកដូចដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUvttXhX6ZddMD5RgfsJ7Upq0OS514tdqIhRzgojHNGouYzTxcNKbSuzCffqDVS1Tt4gqUyy0Bi1P_Cic_Q7ugBTXdmAJjSNfao1Rqz9Zi1BIL4IuSLB5YkSkPWcbfu6xLIbPOAtk-5CbnKbzuXL5FloWJPlxjkUgmH8M4uKOQ8W4Q7Xb4N8_bryU_Moc/s2048/347126338_974037857373022_7447617089997149721_n.jpg
កាលពីថ្ងៃទី១៧ មករា ឧកញ៉ា ព្រាប សុវត្ថិ បានចេញមកនិយាយជាលើកដំបូងបន្ទាប់ផ្ទុះសង្គ្រាមពាក្យសម្តីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត អស់រយៈពេលជាច្រើនថ្ងៃនាំឱ្យបណ្តាញសង្គមវឹកវរយ៉ាងខ្លាំង។

កំពូលតារាចម្រៀងដ៏គំរូឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងថា «ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ។ សម្រាប់អ្នកសិល្បៈវិញត្រូវធ្វើជាគំរូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពនិងខ្មែរតែមួយ »៕

សមត្ថកិច្ចបំបែកសំបុកក្រុ..មថ..ត..វីដេ..អូ..ក្មេ..ង.ស្រី..ល..ក់តាមអនឡាញ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចប្រទេសថៃបានប្រមូលកម្លាំងចូលរំដោះក្មេងស្រីម្នាក់ និងចាប់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធនឹងករណីថតវីដេអូក្មេងស្រីលក់តាមអនឡាញ តាមសាលដីការបស់តុលាការ ។ ពួកគេបានបង្កើតទីតាំងថតវីដេអូខុសច្បាប់ចំនួន៤កន្លែង ក្នុងនោះមានទីតាំងនៅទីក្រុងបាងកក និងខេត្តប៉ាធុមថានី ។ រីឯក្មេងស្រីដែលពួកគេបបួលមកថតនេះ គឺនាងមានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJilw8l-JYZjXB7hq21A1THVRUtzAAhY9_Fgcs7IlHadZPeTErwczs2d5N31IqLQvMF2PsiG-0gCwH7rMtfAmCdDtSMpEZRiRD4X4R206rT915-NocR2DO2-zrK2FoLHti72qyzDzUF6X1v2Odpj2Z06oIO9ync4dkwAgV-fXls4QLf5INLrq7Gudlm6o/s1280/photo_2024-01-19_15-26-18.jpg

ជនល្មើសទាំង៤នាក់បានបបួលក្មេងស្រីខាងលើមកថតជារូបភាពសន្លឹក ឬថតវីដេអូ ហើយពួកគេពុំបានបិទបាំងផ្ទៃមុខរបស់នាងទេ ។ បន្ទាប់មក ពួកគេក៏យករូបភាព និងវីដេអូរបស់នាងទៅលក់នៅតាមអនឡាញ ។ ហេតុនេះ សមត្ថកិច្ចបានចោទប្រកាន់ពួកគេពីបទជួញដូរមនុស្ស ។

តាមរយៈការសួនាំក្មេងស្រីរងគ្រោះឱ្យដឹងថា នាងបានជួបមិត្តភក្តិក្នុងក្លិបរាត្រី Heaven នៅម្តុំរាំងស៊ីត ហើយមិត្តភក្តិក៏បបួលនាងមកធ្វើការ និងសន្យាថា នឹងផ្តល់ប្រាក់ឱ្យនាង ។ ប៉ុន្តែនាងមិនដឹងថា ជនល្មើសបានយករូបភាព និងវីដេអូនាងទៅលក់ និងផ្សព្វផ្សាយតាមអនឡាញទេ ។ នាងប្រាប់ថា នៅមានមិត្តរបស់ពួកនាងជាច្រើននាក់ទៀតដែលធ្វើដូចនាងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWR1AGOU3kdtiblfPaUMQsazdLsiBa5uqvRtXAuhCQHZ8QuQqHETxp6-WS4Tum8dybjWXpFyRJU5poI4sFNOCTy45EstjJmJTdv24nfnVD1Snvkxc-C94G3r_4u1-HCtcgLvEe5SNA-95wxN1k0I_PNwsfXAhyphenhyphenxq_2SWsLTi67ebbum3NROAK5LpypnYg/s1280/photo_2024-01-19_15-27-57.jpg

ចំណែកក្រុមជនល្មើសបានទទួលសារភាពកំហុស ហើយត្រូវសមត្ថកិច្ចចោទប្រកាន់ចំនួន៥ករណី គឺ ៖
១-គ្រប់គ្រងបណ្តាញផ្សព្វផ្សាយអនា.ចា.រក្មេង ដើម្បីស្វែងរកផលប្រយោជន៍ផ្លូ.វ.ភេ.ទសម្រាប់ខ្លួនឯង ឬអ្នកដទៃ
២-បញ្ជូនរូបភាពអា.ស.អា.ភៀ.សរបស់កុមារទៅឱ្យអ្នកដទៃ
៣-ថតវីដេអូដើម្បីលក់, នាំចេញ និងផ្សព្វផ្សាយតាមអនឡាញ
៤-នាំចូល និងផ្សព្វផ្សាយរូបភាពមិនល្អចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដែលមនុស្សទូទៅអាចចូលមើលបាន
៥-បានប្រព្រឹត្តបទល្មើសជួ.ញដូ.រមនុស្ស និងកេងប្រវ័ញ្ចខុសច្បាប់លើកុមារ ដើម្បីផលិត ឬផ្សព្វផ្សាយរូបភាពតាមអនឡាញចំពោះបុគ្គលមានអាយុលើស១៥ឆ្នាំ ប៉ុន្តែមិនដល់១៨ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY6bI0iB6tpuYpPtdp9N87GOp_ULq5N9HW8HpOOhc5ae5QzDaevM5SzPnELHXW1YEf4_612rExuPxIpUxRLQR5lFaXNhOCyjNre8-daNegkMV-WdXOWro8wMOOvsqbE6C_jaQ3bf1R3UOpneEK81J7HH3zAlBMkeNH7M1l9JQwmqzxIcQmi1p7PSphOU0/s1280/photo_2024-01-19_15-27-58%20(2).jpg

តាមរយៈការស៊ើបអង្កេតបង្ហាញថា ពួកគេបានបង្កើតវែបសាយវីដេអូអា.សអា.ភៀ.សនៅប្រទេសថៃ និងមានអ្នកតាមដានរហូតដល់ជាង១លាននាក់ ។ ពួកគេបានផលិតវីដេអូអ.នា.ចា.រកុមារ និងលក់តាមអនឡាញក្នុងតម្លៃចាប់ពី១៥០បាត ទៅ៧៩៩បាត ដោយបានបែងចែកសមាជិកជាច្រើនប្រភេទ ដូចជា ៖ សមាជិកប្រចាំថ្ងៃ, សមាជិកប្រចាំខែ និងសមាជិកយូរឆ្នាំ ហើយមានសមាជិកនៅក្នុងក្រុមប្រមាណ១ម៉ឺននាក់ ។ ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទទួលបានប្រាក់ចំណូលមិនក្រោម១សែនបាតក្នុង១ខែពីការប្រមូលប្រាក់ពីសមាជិកទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjail8a9Xk-X_T0phb7Z8xrGdAixtPfcE86s7st-uGABv77lF-IKzbMwCIv-iXXX0IMsHGA9CmvHRAuo0g7TI0ohVe217NUNC_NhoA-dk9b5bh5BBfEPzi_YkNP2Di1IDnm10raROyrtRo33b_gKgVFWfEd5nZ6nEr713i93R2hWgqf1GNbLANoHkrwSUM/s1280/photo_2024-01-19_15-27-58.jpg

សមត្ថកិច្ចបានបញ្ជូនជនល្មើសទាំង៤នាក់មកកាន់ស្ថាប័នគ្រប់គ្រងស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ដើម្បីធ្វើកំណត់ហេតុចាប់ខ្លួន មុនពេលធ្វើសន្និសីទសារព័ត៌មាន ។ លោក Ornsit Samphantharat នាយកស្ថាប័នគ្រប់គ្រងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសន្និសីទសារព័ត៌មាន ស្តីពីការចាប់ខ្លួនក្រុមជួញដូរមនុស្ស ៕

អូស្ត្រាលីមានបំណងចង់ក្លាយជា ‘មហាអំណាច’ នៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ

0

បរទេស៖ វិស័យថាមពលកកើតឡើងវិញរបស់អូស្ត្រាលីមានការរីកចម្រើនយ៉ាងខ្លាំងដោយសារការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ធនធានធម្មជាតិ យន្តការគោលនយោបាយ និងឱកាសវិនិយោគ។
ថាមពលកកើតឡើងវិញ គឺជាថាមពលដែលបានមកពីធនធានធម្មជាតិតាមរង្វាស់ពេលវេលារបស់មនុស្ស។ ដូច្នេះធនធានដែលអាចកកើតឡើងវិញរួមមាន ពន្លឺព្រះអាទិត្យ ខ្យល់ ចលនាទឹក និងកំដៅក្នុងផែនដី។

អូស្ត្រាលីគឺជាប្រទេសដែលផលិតថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកជាមួយនឹងថាមពល 1.1 kW (1,166W) ក្នុងមនុស្សម្នាក់ នេះបើយោងតាម វិទ្យាស្ថាន Photovoltaic របស់អូស្ត្រាលីក្នុងឆ្នាំ ២០២២។ លើសពីនេះ ថាមពលខ្យល់ដ៏ទំនើបនៅឆ្នេរសមុទ្រក៏កំពុងលេចចេញជាឧស្សាហកម្មថ្មីមួយនៅក្នុងប្រទេសអូស្ត្រាលីផងដែរ។ ជាងនេះទៅទៀត ឧស្សាហកម្មអ៊ីដ្រូសែននៅក្នុងប្រទេសនេះក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងបច្ចេកវិទ្យាផលិតកម្មអ៊ីដ្រូសែនកម្រិតខ្ពស់ដែលត្រូវបានបង្កើតឡើងដោយអាជីវកម្ម។

ចំណែកជីវថាមពលក៏ជាតំបន់មួយទៀតដែលអូស្ត្រាលីកំពុងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេលើពិភពលោក។ បច្ចេកវិជ្ជាទាំងនេះមានចាប់ពីការផលិតសម្ភារៈជីវសាស្ត្រកម្រិតខ្ពស់រហូតដល់ការអភិវឌ្ឍន៍គម្រោងដុតសំរាមដើម្បីបង្កើតអគ្គិសនី។ ចំពោះការផ្ទុកថាមពលវិញក៏ជាបច្ចេកវិទ្យាដ៏សំខាន់មួយសម្រាប់ថាមពលកកើតឡើងវិញ ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងថាមពលកកើតឡើងវិញ និងជ្រៀតចូលដោយការសម្របសម្រួលការផ្គត់ផ្គង់ថាមពលនៅទូទាំងបណ្តាញ កាត់បន្ថយបន្ទុកខ្ពស់បំផុត និងអនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់គ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការកាន់តែប្រសើរ។Australia hướng đến siêu cường năng lượng tái tạo - 4

ហេតុនេះហើយ អូស្ត្រាលីមានបំណងចង់ក្លាយជាមហាអំណាចនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដោយសារប្រទេសនេះមានធនធានធម្មជាតិដ៏សម្បូរបែប ដែលស័ក្តិសមសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយរដ្ឋាភិបាលអូស្ត្រាលីមានបំណងបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញដល់ ៨២% នៅឆ្នាំ ២០៣០។ ដូច្នេះបច្ចេកវិទ្យាថាមពលកកើតឡើងវិញឈានមុខគេជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនេះ និងបានអនុវត្តទូទាំងពិភពលោក៕Australia hướng đến siêu cường năng lượng tái tạo - 2

ជប៉ុនបង្រៀនកូនក្មេងអោយចេះឈរតម្រង់ជួររង់ចាំ វាជាផ្នត់គំនិតឆ្លុះបញ្ចាំងពីសង្គមជប៉ុនដ៏រុងរឿង និងថ្លៃថ្នូរ

0

នៅឯប្រទេសជប៉ុន ឪពុកម្តាយគ្រប់រូបយល់ដឹងយ៉ាងខ្លាំងអំពីការចិញ្ចឹមបីបាច់កូនឲ្យមានអាកប្បកិរិយាកិរិយាល្អ ជាពិសេសគឺទៅលើវិន័យនិងសណ្តាប់ធ្នាប់ ហើយវាក៏ជាអ្វីដែលសង្គមជប៉ុនចង់បានបំផុតដើម្បីភាពសុខដុមរមនាក្នុងប្រទេស។The Japanese Way Of Disciplining Children - Savvy Tokyo

ប្រសិនបើក្មេងគ្រប់រូបរៀនអំពីការតម្រង់ជួរបានយ៉ាងល្អ នោះពិភពលោកនឹងកាន់តែមានភាពប្រសើរឡើង ព្រោះថានឹងគ្មានការកេញប្រវ័ញ្ចឬជិះជាន់គាប់សង្កត់លើអ្នកដទៃ ចេះឲ្យតម្លៃ គោរព សាមគ្គីគ្នា។ មនុស្សម្នានឹងរៀនអំពីភាពអត់ធ្នត់ក្នុងជីវិត ការរងចាំ ការគ្រប់គ្រងអារម្មណ៍ ភាពស្មោះត្រង់ សណ្តាប់ធ្នាប់ វិន័យល្អក្នុងនាមជាមនុស្សជាតិ ក៏ដូចជាគោរពពេលវេលា (មកមុនបានមុនជាដើម)។Why Japanese People Stand in Lines so Well

ការតម្រង់ជួរក៏អាចចាត់ទុកថាជាវប្បធម៌របស់ប្រទេសជប៉ុនមួយដែរ។ ក្មេងៗជប៉ុននឹងត្រូវបង្រៀនឲ្យចេះតម្រង់ជួរតាំងពីរៀនថ្នាក់មត្តេយ្យមកម្លេះ គឺក្នុងគោលបំណងឲ្យក្មេងៗទាំងនោះបានលត់ដំខ្លួនឯង គោរពសិទ្ធអ្នកដទៃ ការអត់ធ្មត់ និងការសហការគ្នាជាធ្លង់មួយជាដើម។

ការលត់ដំខ្លួនពីក្មេងរបស់ជនជាតិជប៉ុន គឺពិតជាបានផ្សារភ្ជាប់ជាមួយនឹងសង្គមរបស់ពួកគេ នៅពេលដែលធំឡើង ពួកគេនឹងប្រកាន់ខ្ជាប់នូវវិន័យដ៏ល្អ ពោលគឺភាពអត់ធ្មត់និងការរងចាំ ប្រកបដោយភាពស្ងត់ស្ងាត់។ កន្លងមក ប្រជាជនជប៉ុនបានអនុវត្តអាកប្បកិរិយានេះយ៉ាងខ្ជាប់ខ្ជួន ហើយវាក៏បានក្លាយទៅជាវប្បធម៌របស់ពួកគេទៅហើយ មិនថានៅក្នុងកាលៈទេសៈណាទេ គឺពួកគេនៅតែបង្ហាញការគោរពចំពោះអ្នកដទៃដោយធ្វើការរង់ចាំបានយ៉ាងមានរបៀបនិងស្ងៀមស្ងាត់បំផុត។Stereotypes About Japan That ARE True!

ជាក់ស្តែង ការកើតមានការរញ្ជួយដីនិងរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១ បន្ទាប់ពីអ្វីៗបានល្អប្រសើរវិញហើយ ប្រជាជនជប៉ុនគ្រប់រូបបាននាំគ្នាសម្រុកទៅទិញសម្ភារៈ បន្លែ ផ្លែឈើ និងសម្លៀកបំពាក់ ដែលបានធ្វើឲ្យមានការស្ទះកកកុញពេញទីក្រុង ប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែបានតម្រង់ជួរ ឈរបន្តកន្ទុយគ្នាយ៉ាងយកចិត្តទុកដាក់ រក្សាបាននូវស្ងប់ស្ងាត់ និងគ្មានភាពរញ៉េរញ៉ៃ។ ម៉្យាងវិញទៀត ការរងចាំក្នុងជួរដ៏សែនយូរ បានធ្វើឲ្យប្រជាជនជប៉ុនភាគច្រើនមានគំនិតច្នៃប្រឌិតក្នុងការបំបាត់ភាពអផ្សុក ដូចជាការអានសៀវភៅខណៈពេលរងចាំជួរជាដើម។The down side of Japan-style social distancing - Asia Times

តួយ៉ាង ប្រទេសនៅប៉ែកអ៊ឺរ៉ុបភាគច្រើនវិញក៏គេឲ្យតម្លៃទៅលើការតម្រង់ជួរនេះដែរ ព្រោះថាវាជាការគោរពសិទ្ធអ្នកដទៃ រក្សាសណ្តាប់ធ្នាប់នៅកន្លែងទាំងនោះ និងបានបង្ហាញពីសង្គមដែលមានភាពថ្លៃថ្នូរនិងរបៀបរាប់រយ។

ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើសង្គមខ្លះមិនបានយកចិត្តទុកដាក់និងឲ្យតម្លៃទៅលើការឈរជាជួរនោះទេ ប្រាកដណាស់ថានឹងកើតមាននូវភាពគ្មានស.ណ្តាប់ធ្នាប់ ទាំងការរស់នៅ ដេក ដើរ ឈរ អង្គុយ… ក៏ដូចជាការដែលហ៊ានមកកាត់ជួរអ្នកដទៃដោយគ្មានភាពអៀនខ្មាស់។ ជាក់ស្តែង ដូចជាអ្នកបើកបរយាន្តជំនិះមួយចំនួនគឺប្រសេចប្រសាចពេញ.ផ្លូវតែម្តង។ ទាំងនេះគឺបានសបញ្ជាក់អំពីអាកប្បកិរិយានៅក្នុងសង្គមនោះគឺនៅមានកម្រិត.ទាប មិនចេះឲ្យតម្លៃគ្នាក្នុងភាពជាមនុស្ស ដែលវាប្រឈមនឹងការបែក.បាក់សាមគ្គីភាពក្នុងសង្គមនាថ្ងៃអនាគតផងដែរ៕

ក្រសួង ហាមពិធីករផ្សព្វផ្សាយស្រាបៀរ ដោយប្រើរូបភាពគាស់កំប៉ុង ផ្សាយលើបណ្តាសង្គម និងទូរទស្សន៍

0

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសជុំវិញករណីការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន - CNC  Newsនៅក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រី បានចេញវិធានការ៣ចំណុច៖

១. សូមបញ្ឈប់ការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀនប្រដាល់ ដើម្បីពិសាស្រាបៀរ ហើយផ្សព្វផ្សាយ។
២. ពិធីករ ពិធីការិនី ដែលជាមនុស្សមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ កុំប្រើរូបភាពគាស់កំប៉ុងស្រាបៀរពិសា និងផ្សាយលើកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។
៣. ការផ្សព្វផ្សាយត្រូវភ្ជាប់នឹងសារអប់រំ «ស្រវឹង សូមកុំបើកបរ» «ពិសាដោយការទទួលខុសត្រូវ»៕May be an image of 5 people and text

 

តាមជំនឿការដាក់ដើមក្រូចក្នុងផ្ទះ នឹងធ្វើឱ្យជីវិតអ្នកជួបសំណាងល្អពេញមួយឆ្នាំ

0

នៅឆ្នាំថ្មីដើម្បីកែលម្អជីវិតរបស់អ្នកឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ អ្នកអាចដាំដើមក្រូចក្នុងផ្ទះ ប្រសិនបើអ្នកមិនមានកន្លែងខាងក្រៅដើម្បីដាំ។ ដើមក្រូចគឺជារុក្ខជាតិត្រូពិចដែលអាចដុះលូតលាស់យ៉ាងស្រស់ស្អាតទាំងក្នុង និងក្រៅផ្ទះ នៅពេលដែលដាក់វាក្នុងទីតាំងត្រឹមត្រូវ និងការថែទាំត្រឹមត្រូវ។ ខាងក្រោមនេះ KBN News នឹងណែនាំពីទីតាំងសមស្របសម្រាប់ការដាក់ដើមក្រូចក្នុងផ្ទះរបស់អ្នកតាមគោលការណ៍ហុងស៊ុយ។

១.ដាក់ដើមក្រូចនៅទិសអាគ្នេយ៍៖ តាមគោលការណ៍ហុងស៊ុយ ដើមក្រូចគឺជាដើមឈើដែលមានសំណាង ស័ក្តិសមសម្រាប់ដាក់នៅទិសអាគ្នេយ៍ ដែលគេជឿថាទាក់ទាញសំណាងល្អ លុយហូរចូលច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPwHti4DX_mXcRwzmFzPr-P33YXbMMjZ04MJEXHO_jVsVtt94irNMSz9QY6bKY57Fn-b-QpAFxQS6mY_ce3yWGmzX9MyzuVFOKDQOQ1zFBuj0lyCXzVmr21R0ApI_8WSbbn1VNWZNIadYpOlHBroEdqwYspBq6KZ5WK79A0YXzqhLNFxt_dCOoreQGyg/s2560/bigstock-Mandarines-Ripe-Mandarines-Ha-271715890-scaled.jpg

២.ស្រោចទឹកឱ្យបានទៀងទាត់៖ ដើមក្រូចទោះបីជាដាក់ក្នុងផ្ទះ ក៏អាចលូតលាស់បានដែរ ប្រសិនបើអ្នកស្រោចទឹកឱ្យបានទៀងទាត់។ លើសពីនេះ អ្នកអាចបន្ថែមរូបមន្តជីដើម្បីបង្កើនការលូតលាស់ផ្លែឈើ និងកាត់ស្លឹកស្ងួតឱ្យបានទៀងទាត់ ដូច្នេះដើមក្រូចរបស់អ្នកនឹងលូតលាស់ខ្លាំង ប្រាកដជាបង្កើតផលបានច្រើន។

៣.ដាក់ឱ្យត្រូវពន្លឺព្រះអាទិត្យ៖ ដើមក្រូចត្រូវការពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ៤ ម៉ោងក្នុងមួយថ្ងៃ ហេតុនេះអ្នកគួរជ្រើសរើសទីតាំងនៅជិតបង្អួចខាងត្បូង។ វាល្អបំផុតសម្រាប់បង្កើតលទ្ធផល ហើយផើងគួរតែត្រូវបង្វិលជាទៀងទាត់ដើម្បីឱ្យភាគីទាំងអស់ទទួលបានពន្លឺគ្រប់គ្រាន់ និងខ្យល់អាកាសបរិសុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj94HdFWisMbnDnI9dTmyyIA2tK7BkU-P63BRuuA1iZlUlnzEoQfxPzhX-xuVfsfTFRHiHva4XQIpf01-edvIHxXBE7uf-tqtqE6FAdMxhBHKIT8M8fLXRp2XyeDgH_yc9llAkoVk1NjPuWaEC3vPkvYRZuG_hUPBg9AUDH_2Vfq4Sn6fCXjLKV9OfvNFM/s1400/Mini-orange_1_Chinese-New-year_zolima-citymag.jpg

ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសពូជត្រឹមត្រូវគឺសំខាន់ណាស់ ព្រោះដើមក្រូចមានច្រើនប្រភេទ ហើយមានពូជកូនកាត់តែមួយចំនួនប៉ុណ្ណោះដែលសមស្រប និងផ្តល់ផលល្អ ទោះបីជាដាំដុះក្នុងផ្ទះក៏ដោយ ដោយសារពួកវាមានភាពធន់នឹងការរីកលូតលាស់លឿននៅក្នុងផើង។ ដូច្នេះពូជក្រូចដែលអ្នកត្រូវដាំក្នុងផ្ទះរួមមាន៖ ពូជក្រូច Kumquat, Bergamot, Tangerine, ក្រូចឆ្មារ Meyer, និងពូជក្រូច Karamandin៕