Home ព័ត៌មានអន្តរជាតិ យុវជនម្នាក់ឈ្នះជើងឯករត់ប្រណាំងដោយសារមូលហេតុគួរឱ្យអស់សំណើចនេះ

យុវជនម្នាក់ឈ្នះជើងឯករត់ប្រណាំងដោយសារមូលហេតុគួរឱ្យអស់សំណើចនេះ

86
0

បរទេស៖ អត្តពលិកជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Trung Cuong បានចូលរួមក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្តពីខេត្ត Hai Duong ទីខេត្ត Kiep Bac ក្នុងប្រទេសវៀតណាម ប៉ុន្តែស្រាប់តែជួបឧប្បត្តិហេតុដ៏កម្រមួយដោយត្រូវឆ្កែដេញខាំនៅតាមផ្លូវ ធ្វើឱ្យគាត់ព្យាយាមរត់យ៉ាងលឿនរហូតទទួលបានជ័យជំនះលេខ ១ ក្នុងការរត់ប្រណាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyibmXVIJfmhNPUoLvAf5DIbhfwSfpT50_UWExEAOrixqIbA9Rg7X_TG_ONA5nwnZSk-2ufgrTNmEOEy2wOeEOCXyysm4E0oOnA6B5O63ece0RCT81DmrHhaFDQDSOsqT7KEMMqjw0fwP7v6nC8LjlqmriA3BeDONKDM4jZCHuGGrAaSgu28XjTYgGW-w/s1234/screenshot-2024-03-03-at-10-35-1332-4964-1709437140.png

បើយោងតាមសារព័ត៌មានបរទេសមួយ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា អត្តពលិកអាជីពម្នាក់ឈ្មោះ Nguyen Trung Cuong អាយុ ២៤ឆ្នាំ បានចូលរួមក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្តចម្ងាយ ១៥ គីឡូម៉ែត្រ ដែលគាត់បានបញ្ចប់ជាលើកដំបូងជាមួយនឹងកំណត់ត្រា ៤៧ នាទីនិង ៣៨ វិនាទី។ ក្នុងការប្រកួតនោះមានអ្នករត់ប្រណាំងអាជីពជាង ៨៥០ នាក់ចូលរួមប្រកួតប្រជែងក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ១៥ គីឡូម៉ែត្រ រួមទាំងកីឡាករជម្រើសជាតិជាច្រើនផងដែរ។

ខណៈពេលដែល Trung Cuong បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសា ១៥ គីឡូម៉ែត្រ ក្លាយជាជើងឯករត់ប្រណាំងក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្ត លោក Trung Cuong បាននិយាយថា គាត់បានជួបប្រទះបញ្ហាប្រឈមមួយក្នុងអំឡុងពេលប្រកួត ដោយត្រូវឆ្កែមួយក្បាលដេញខាំគាត់នៅតាមផ្លូវ ធ្វើឱ្យគាត់ត្រូវបង្កើនល្បឿន និងភ័យខ្លាចយ៉ាងខ្លាំងដើម្បីរត់ចេញពីចង្កូមដ៏មុតស្រួចរបស់ឆ្កែ រហូតដល់គាត់ឆ្លងកាត់ខ្សែបន្ទាត់ទីបញ្ចប់ និងទទួលបានជ័យជំនះនេះ។Bị chó đuổi, về nhất giải chạy việt dã: Nam VĐV lên tiếng

អត្តពលិករូបនេះបានបន្តទៀតថា ផ្លូវឡើងភ្នំនេះស្អាតណាស់ ប៉ុន្តែខ្ញុំមានបញ្ហាបន្តិច ដោយសារត្រូវឆ្កែដេញតាម តែក៏អរគុណដែរ ដែលធ្វើឱ្យខ្ញុំបានឈានដល់ទីបញ្ចប់ជាមួយនឹងកំណត់ត្រា ៤៧ នាទីនិង ៣៨ វិនាទីសម្រាប់ចម្ងាយ ១៥ គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការបង្ហោះវីដេអូតាមអ៊ីនធឺណិត អ្នកនិពន្ធអត្ថបទម្នាក់បានអត្ថាធិប្បាយថា អត្តពលិកនេះឈ្នះដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់គាត់ និងជំនួយរបស់ឆ្កែផងដែរ ទើបគាត់អាចយកឈ្នះនឹងការប្រកួតឆ្លងខេត្តនេះបាន។

គួរបញ្ជាក់ដែរថា កន្លងមកមានករណីមួយចំនួនដែលអត្តពលិកត្រូវឆ្កែដេញតាមពេលចូលរួមក្នុងព្រឹត្តិការណ៍រត់។ កាលពីឆ្នាំមុន អត្តពលិកកេនយ៉ាម្នាក់ឈ្មោះ Robert Kimutai Ngeno បានជួបប្រទះឧបទ្ទវហេតុស្រដៀងគ្នានេះ ខណៈពេលដែលចូលរួមក្នុងការប្រកួតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ពេលនោះ Ngeno កំពុងនាំមុខគេ ប៉ុន្តែស្រាប់តែត្រូវឆ្កែដេញតាមផ្លូវ ដែលធ្វើឱ្យគាត់ត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគេចចេញពីឆ្កែ។ ទោះជាយ៉ាងណា ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់ចិត្តគាត់ ដូច្នេះនៅទីបញ្ចប់គាត់បានត្រឹមលេខ ៣ ប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7B2NtJO2U_7jEVdzCOQlUWPU6vK28hWrRQSMiNcezFde13xWByQwBY4eRADfrOd0rGhGlCSN1BZe1iW5Z5XJ6p2CG7bt6y9m8Mo8FSjPYonOsDuDi_9qzfmhP5suTY6M35Dr9t0EBsE8NO764C-Gd22FcTBDXMmXIh-AqEMdLZQqD_NX5rDssGORFnSo/s680/BB1jeRnP.jpg