លោក ម៉ុង ម៉ានិត មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែទស្សនិកជនក៏បានដឹងថាលោកគឺជាអ្នកនិពន្ធប្រលោមម្នាក់ដែលមានប្រជាប្រិយភាពក្នុងស្រទាប់យុវជន។ រាល់ពេល ត្រៀមបញ្ចេញសៀវភៅប្រលោមថ្មីអ្នកនិពន្ធរូបនេះបានបង្កើតភាពទាក់ទាញរបស់ខ្លួនដោយផលិតជាវីដេអូផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះ ម៉ានិត ចេញមកការការពារខ្លួនក្រោយពីបញ្ចេញ trailer សៀវភៅថ្មីមានចំណងជើងថា «កូនអុកសម្ងាត់វគ្គ២»បែរជាមានអ្នកលើកឡើងថាស្រដៀងរឿងថៃមានចំណងជើងថា «Home School »ទៅវិញ។No photo description available.

នៅលើបណ្តាញសង្គមរបស់ ម៉ុង ម៉ានិត នាថ្ងៃទី៤ មីនា បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ពេលខ្លះ តួនាទីជាផលិតករ មិនថាសៀវភៅ ឬកុន ឬ book trailer វាពិតជាពិបាកក្នុងការបរិយាយណាស់។ សម្បត្តិត្រឹមលក់សៀវភៅ ថត trailer អស់រាប់ពាន់ដុល្លារ សៀវភៅខ្លះជិតម៉ឺនក៏មាន សួរថាលក់ចំណេញប៉ុន្មាន? ពេលខ្លះផលិតហើយ ចាយលុយផលិតច្រើន ទីបំផុត មិនសូវមានអ្នកទិញសៀវភៅអានផង។ តែដើម្បីអី? ដើម្បីគុណភាព ដើម្បីស្នាដៃ ដើម្បីអំណានក្នុងយុគសម័យថ្មី ដើម្បីបង្កសិល្បៈខ្មែរឱ្យមានភាពរំជើបរំជួល។ មិនត្រឹមតែផលិតវីដេអូមនុស្សទេ យើងធ្វើដល់តុក្កតា2D ទៀត។ នាំបានអី? គឺនាំឱ្យសិល្បៈយើងមានភាពចម្រុះ សម្បូរបែប និងប្រណីតភាពនោះឯង ព្រោះយើងដើរយឺតជាងគេ បើមិនចូកមិនចែវ គ្មានអ្នកក្រៅឯណាមកចូកចែវទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxQSDuVowwfaWrZb5LrEWhhqnW2OF4TooigEGyZe7HeHf_VYAuj2j-KuK_K9m6dwcTV06mQIantM1X-vIr6xhy8sKeguuBYLnX2Fjuf5rXvoXw-FCcO7bMSbnGnd_kWE7Fov-ePbaO2_NdrpXIkfHT9j0rR8lA4JBOOa5kt8kJ0Yi3GQAonvxUXVdcmhI/s1440/image_2024-03-05_10-04-29.png

អ្នកនិពន្ធរូបនេះបន្តទៀតថា «ឯអ្នកដែលដើរលឿនក៏មិនប្រាកដថាជាមនុស្សដំបូងដែរ។ ការដែលខ្ញុំនិងក្រុមការងារធ្វើបាន និងមើលទៅងាយស្រួល គឺនៅពីក្រោយពោរពេញដោយភាពអំណត់ ភាពច្នៃប្រតិដ្ឋ ទោះដេកដើរឈរអង្គុយ។ ចាយលុយ ចាយកម្លាំងផលិត តែមិនសូវមានអ្នកអានសៀវភៅទេ។ អ្នកអានមានតែប៉ុន្មាននាក់វិលទៅវិលមក ពេលខ្លះស៊ីញ៉េសៀវភៅឡើងចាំឈ្មោះអ្នកទិញ។ ស្រុកយើង សម្បូរអ្នកចង់អាន តែមិនសូវមានអ្នកអានមែនទែនទេ តែខ្ញុំប្រឹងបានប៉ុននេះ ចាត់ទុកថាគ្រាន់បើចុះ»។May be an image of 17 people, suit and text

ម៉ានិត ថា «ទម្រាំភាពយន្ដដែលបងៗផលិតករខ្មែរផលិត ឬសៀវភៅមួយក្បាលរបស់អ្នកនិពន្ធខ្មែរ គឺមិនងាយទេ។ បែរជាចុងក្រោយ លទ្ធផលដែលផលិតបាន កូនខ្មែរថាដូចថៃ។ ម៉េចបានឃើញដូចថៃ? មកពីគាត់មើលតែរឿងថៃ ទើបគិតយល់បានត្រឹមនេះ។ ចូរបើកចិត្ត រៀនមើល រៀនយល់ កុំនៅត្រឹមតែថៃពេក។ កូរ៉េ ហុងកុង ហូលីវូដ មិនខ្វះទេ។ ឯផលិតករខ្មែរទៀតសោត យើងមិនចង់បានត្រឹមតែដូចថៃទេ យើងចង់បានលើសពីនោះ គឺទម្ងន់ និងតម្លៃវប្បធម៌របស់យើង ដែលមានអត្តសញ្ញាណច្បាស់លាស់ ចែកជូនពិភពលោក។ ឈប់ថាដូចរឿងថៃទៅសុំអង្វរ»។May be an image of 3 people and text that says '127 comments Sdeang home schoolo Reply 4d View 12 replies imyourbabewayy welcome to home school 4d Reply View 24 replies 5'

ម្ចាស់ស្នាដៃ «ជួបគ្នា១៥ឆ្នាំក្រោយ» បន្តចុងក្រោយថា «អរគុណដល់មិត្តអ្នកគាំទ្រ ដែលតែងតែផ្ដល់ការគាំទ្រ និងជឿជាក់លើស្រលាញ់សៀវភៅ ថាយើងមានឆន្ទៈពិតប្រាកដ ហើយមិនងាយdrama ទេ តែពេលខ្លះការបកស្រាយខ្លះ គឺជាការការពារខ្លួនឈរលើគោលជំហរច្បាស់លាស់មួយ»៕May be an image of text that says 'Anonymous Confession 2h Thai to រឿងខ្មែរ កុំមើលរឿងវាវាកូពីយើងទេ Khmer រឿងខ្មែរ ស្រដៀងរឿងថៃ* It's about កូនអុកសម្ងាត់2 trailers which គេថា copy home school គេខំធ្វើហត់ចង់ងាប់ ចុងក្រោយ y'all so pleav ចំណងជើងកូនអុកសម្ងាត់ cmt welcome to home school ដល់ពេលគេថាអោយ he said he meant the vibe* បើអាចបាច់ vibe បាច់ kdouy s'ey te កុំចូលចិត្តទាញ ចូលខាងគេពេកបានអត់ អា concept បែបអាថ៍កំបាំងសិស្សសា លាចឹងខ្វះស្អីរឿងហូលីរូដម៉ាគគោក ហែងមិនថាគេចម្លងគ្នាផង? Not គេថតបានប៉ុណ្ណឹងឡូយហើយ ចេះជួយសរសើរគ្នាផង Sdeang home schoolo Reply'