Home ព័ត៌មានជាតិ ទីបំផុត! មហាកុដិ នៅខេត្តកំពង់ចាម នឹងត្រូវកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ

ទីបំផុត! មហាកុដិ នៅខេត្តកំពង់ចាម នឹងត្រូវកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ

121
0

ក្រោយទទួលរងនូវការរិះគន់ពីក្នុងចំណោមមហាជន ដោយសារតែសំណង់មហាកុដិ នៅផ្ទៃខាងមុខ មានរចនាបថមិនសម ស្របជាលក្ខណៈរចនាបថខ្មែរដូចការរិះគន់នោះមែន មូលហេតុដោយសារតែវត្តបានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។May be an image of 5 people and temple

ជាដំណោះស្រាយ ព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ព្រះនាម មិន ឈឿន បានយល់ព្រមឯកភាពដូចខាងក្រោម៖

១. ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានជិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។
២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។
៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ៕

 

May be an image of text

May be an image of text