Home ព័ត៌មានជាតិ Rick Kh ទម្លាយថាសហគមន៍លោកឈប់មើលកុនថៃយូរហើយ

Rick Kh ទម្លាយថាសហគមន៍លោកឈប់មើលកុនថៃយូរហើយ

48
0

Rick Kh អ្នកបង្កើតមាតិកាដ៏ល្បីល្បាញបានទម្លាយប្រាប់ទស្សនិកជនថាសហគមន៍របស់លោកដែលមានឈ្មោះថា Rick kh ដំណើរកម្សាន្តប្រវត្តិសាស្រ្តឈប់មើលកុនថៃយូរហើយ ខណៈលោកកំពុងតែត្រៀមផលិតវីដេអូចម្រៀងបែបខ្មែរបង្កើតអ្វីជារបស់ខ្លួនឯង ជាកូនខ្មែរទាន់សម័យ ទាន់ទាំងបុរាណ។May be an image of 1 person, tree, monument and temple

ដូចទស្សនិកជន KBN News ជ្រាបមកហើយថានៅលើបណ្តាញសង្គមចុងក្រោយនេះ ភាពយន្តខ្មែរ និងភាពយន្តថៃ ឡើងកម្តៅយ៉ាងខ្លាំងខណៈពលរដ្ឋទាំងពីរប្រទេសចូលរួមពហិកាគ្នាទៅវិញទៅមកបន្ទាប់ពីភាគីថៃបានពហិកាមិនចូលរួមទស្សនាខ្សែភាពយន្ត «ម៉ែក្រឡាភ្លើង» របស់ផលិតកម្មសាស្រ្តាហ្វៀម។ ទន្ទឹមនឹងរឿងនេះផ្ទុះឡើង ពលរដ្ឋកម្ពុជាចង់ឱ្យមានការបិទភាពយន្តថៃម្តងទៀតដូចកាលពី២០ឆ្នាំមុនជំនាន់នាងផ្កាយព្រឹក។No photo description available.

ទន្ទឹមនឹងរឿងនេះកើតឡើង Rick Kh អ្នកបង្កើតមាតិកានិយាយពីប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេសបានបង្ហើបប្រាប់អ្នកគាំទ្រថា លោក និងសហគមន៍លោកឈប់មើលកុនថៃជាយូរមកហើយ។ នៅលើបណ្តាញសង្គមយប់ថ្ងៃទី៤ មីនា Rick Kh បានសរសេរយ៉ាងដូច្នេះថា «MVបែបខ្មែរ OK បែបថៃថយតិច សហគមន៍ Rick Kh ដំណើរកំសាន្តប្រវត្តិសាស្ត្រ ឈប់មើលកុនថៃតាំងពីយូរ។ កុំថាឡើយប៉ះផលិតផលគេ មានតែគល់ឈើមកពីភូមាសុទ្ធ ប្រាប់ត្រង់ថានៅផ្សារមិនមែនទេ មិនជឿ ឈប់ខឹងហើយ សុំរវល់រៀបចំថតបទខ្មែរជា Music Video វិញ បង្កើតអ្វីជារបស់ខ្លួនឯង ជាកូនខ្មែរទាន់សម័យ ទាន់ទាំងបុរាណ »។No photo description available.អ្នកបង្កើតមាតិការូបនេះ លើកឡើងបន្ថែមទៀតថា «រួមគ្នាដើរម្តងបន្តិច ទោះយើងស្ថិតនៅសម្ព័ន្ធអាស៊ីអាគ្នេហ៍ដូចគ្នាក៏ដោយ សំខាន់ត្រូវយល់មួយណាជាយើង មួយណាជាគេ (ផ្អាកគេចម៉ោងប្រវត្តិវិទ្យា) ខ្លាចអាក់អារម្មណ៍ធ្វើបទខ្មែរ មុនឃ្លាតកាយ ជំពាក់សិនចុះបទថ្មី MV ដំបូង: Scobydo»។No photo description available.

គួរបញ្ជាក់ថា ខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញរកចំណូលបានច្រើនជាងគេក្នុងចំណោមខ្សែភាពយន្តខ្មែមានចំណងជើងថា«ម៉ែក្រឡាភ្លើង» ត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាដែលធ្វើឱ្យខ្សែភាពយន្តនេះបរាជ័យចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងនៅប្រទេសថៃកាលពីថ្ងៃទី២៩ កុម្ភៈ។ លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានទទួលស្គាល់ថាពិតជាដូច្នេះមែនហើយលោកស្រីទទួលបានអារម្មណ៍ដែលមិនស្មើភាពគ្នានូវទង្វើដែលប្រទេសមួយនេះធ្វើមកដាក់កម្ពុជានៃជាតិនិយមរបស់គេ៕