Home ព័ត៌មានជាតិ ផលិតករ«រឿងខ្មោចចេកជ្វា» លើកឡើងយ៉ាងចាក់ដោត បន្ទាប់ពីមានភាពចម្រូងចម្រាស់រវាងខ្សែភាពយន្តខ្មែរនិងថៃ

ផលិតករ«រឿងខ្មោចចេកជ្វា» លើកឡើងយ៉ាងចាក់ដោត បន្ទាប់ពីមានភាពចម្រូងចម្រាស់រវាងខ្សែភាពយន្តខ្មែរនិងថៃ

147
0

ភាពចម្រូងចម្រាស់រវាងខ្មែរនិងថៃទាក់ទងទៅនឹងវិស័យខ្សែភាពយន្ត កាលពីប៉ុន្មានថ្ងៃកន្លងមកនេះនៅតែមិនទាន់រលុបនៅលើបណ្តាញសង្គមនៅឡើយទេ ខណៈមានការលើកឡើងនិងជជែកវែកញែកជាខ្លាំងក្នុងចំណោមពលរដ្ឋខ្មែរនិងថៃ។May be an image of 1 person and text ជាមួយគ្នានេះ លោក ហ៊ុយ យ៉ាឡេង ផលិតករខ្មែរ ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមរឿងល្បីៗរបស់គាត់ជាច្រើន ក៏បានលើកឡើងអំពីបញ្ហានេះ និងបានគូសបញ្ជាក់យ៉ាងច្បាស់ៗពីរឿងរ៉ាវមួយចំនួនដែលស្ទើរតែគ្មានអ្នកដឹងទាក់ទងនឹង«រឿងខ្មោចចេកជ្វា»របស់លោកដែលបានផលិតកាលពីឆ្នាំ២០០៥។May be an image of 2 people

កាលពីថ្ងៃទី៥ ខែមីនានេះ នៅលើគណនីហ្វេសបុកផ្លូវការរបស់លោក Huy Yaleng បានធ្វើការបង្ហោះនូវរូបថតប៉ុន្មានសន្លឹកភ្ជាប់ជាមួយនឹងសារមួយឃ្លាដោយបានរៀបរាប់ថា «ជ្រុលជាគេនិយាយពីភាពយន្តខ្មែរនិងថៃហើយបញ្ចេញតែម្តងទៅ! ខ្មោចដើមចេកជ្វាផលិតក្នុងឆ្នាំ២០០៥ ហើយពេលនោះថៃសុំសិទ្ធបញ្ចូលសម្លេងថៃដាក់ផលិតកម្មថៃ ហើយគ្រានោះថៃគាំទ្រយ៉ាងខ្លាំង ក្រោយមកទោះពួកគេដឹងថាខ្មែរជាអ្នកផលិតក៏ដោយក៏គ្មានប្រតិកម្មអីដែរហើយ ថែមតាមដានខ្ញុំទន្ទឹងរងចាំខ្ញុំផលិតវាម្តងទៀត។ នេះហើយជាមូលហេតុដែលរហូតមកដល់ថ្ងៃនេះខ្ញុំមិនទាន់ផលិត ព្រោះថាបើយើងចាយថវិកាផលិតកម្រិតដូចមុន ប្រាកដណាស់គុណភាពមិនទាន់គេទេ ហើយគេនឹងចាំសើច ដូច្នោះហើយក៏ប្រឹងសន្សំចិត្តសន្សំលុយ សូមទោសដែលឲ្យបងប្អូនរងចាំយូរ ខ្ញុំសូមសន្យាថាមិនយូរទៀតទេ យ៉ាងយូរឆ្នាំក្រោយ ខ្ញុំនឹងបង្កើតស្នាដៃនេះម្តងទៀតនិងយកកិត្តិយសជូនជាតិអោយបាន»។May be an image of 1 person and text

គួរបញ្ជាក់ថា កាលពីពេលកន្លងមក ផលិតករ ហ៊ុយ យ៉ាឡេង រូបនេះ បានផលិតភាពយន្តខ្មែរល្បីៗជាច្រើនរួចមកហើយក៏ទទួលបានការគាំទ្រនិងកោតសរសើរជាខ្លាំងទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមានដូចជារឿងខ្មោចចេកជ្វា ,រឿងវិកលចរិត ,រឿងធ្មប់ ,រឿងកូវីត១៩ ,រឿងដើម្បីកូន, និងរឿងទារុនកម្មខ្មោចជាដើម។May be an image of 1 person, newsroom and text

ទោះជាយ៉ាងណា តាមរយៈការបង្ហោះរបស់លោកខាងលើនេះក៏ទទួលបាននូវការពេញចិត្តនិងលើកទឹកចិត្តជាច្រើនដល់រូបលោកឲ្យបន្តជួយលើកស្ទួយវិស័យភាពខ្មែរ។ ក្នុងនោះអ្នកខ្លះបានបញ្ចេញនូវមតិថា «រឿងនឹង ជំនាន់នុងផងនៅថតល្អ ទម្រាំឥឡូវ បងអូយចង់មើលណាស់ ជឿលើស្នាដៃបងប្រុស»។ អ្នកខ្លះថា«ខ្ញុំគាំទ្រលោកពូ ខ្ញុំFan លោកពូរឿងដើម្បីកូន»។ អ្នកខ្លះទៀតថា «សូមជូនពរអោយបងជោគជ័យ»️។ ខណៈអ្នកខ្លះក៏បានលើកឡើងថា »គាំទ្រយ៉ាងពេញទំហឹង»ផងដែរ៕May be an image of 1 person and monument