Home Blog Page 1260

តើអ្នកដឹងទេថា សត្វណាខ្លះដែលអាចរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេ?

0

ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ NASA បាននិយាយថា ត្រី បង្គា និង tardigrades អាចជាសត្វដំបូងគេដែលរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារជាមួយនឹងមនុស្ស។ ដោយសារអង្គការ NASA គ្រោងនឹងសាងសង់លំនៅឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទនៅចុងសតវត្សន៍ ហើយបន្តដោយការនាំយកមនុស្សទៅរស់នៅលើភពអង្គារក្នុងរយៈពេល ១០ ២០ ឆ្នាំខាងមុខ។ ដូច្នេះនៅពេលដែលយើងបង្កើតមូលដ្ឋានក្រៅភព មនុស្សនឹងត្រូវនាំយកមកជាមួយនូវប្រព័ន្ធអេកូឡូស៊ី រួមទាំងសត្វផងដែរ។Reed Bio 342

យ៉ាងណាមិញ សត្វអាចជួយបំពេញការងារសំខាន់ៗដូចជា ការចិញ្ចឹមក្នុងរន្ធតូចៗសម្រាប់ជាអាហារ ក៏ដូចជាជួយស្វែងរកវិធីដោះស្រាយវិទ្យុសកម្មទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានអ្វីជាក់លាក់នោះទេថាសត្វទាំងអស់នេះអាចរស់នៅលើឋានព្រះច័ន្ទ និងលើភពព្រះអង្គារបានឬមិនបាន ដោយសារប្រព័ន្ធអេកូឡូស៊ីក្រៅភពគឺមានភាពស្មុគស្មាញ ហើយច្បាស់ណាស់ ទំនាញអាចជាឧបសគ្គដ៏ធំមួយ។Moon bases being planned now may show us how to live off-planet

លោក Christopher McKay អ្នកវិទ្យាសាស្ត្រភពផែនដីនៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA បាននិយាយថា “បញ្ហាសំខាន់គឺការថយចុះទំនាញផែនដី” ។ ទំនាញរបស់ព្រះច័ន្ទ និងភពអង្គារ គឺត្រឹមតែ ១/៦ និង ១/៣ នៃផែនដីប៉ុណ្ណោះ។ លំនៅឋានអាចសាងសង់បានតាមសីតុណ្ហភាព សម្ពាធ និងបរិយាកាសដែលធ្លាប់រស់នៅលើផែនដី ប៉ុន្តែមិនមានវិធីផ្លាស់ប្តូរទំនាញផែនដីឡើយ។Life Beyond the Earth: Christopher McKay - YouTube

លោក McKay បានបន្តទៀតថា ការប្រែប្រួលទំនាញផែនដីអាចប៉ះពាល់ដល់ការលូតលាស់សាច់ដុំ និងឆ្អឹង ដែលធ្វើឱ្យសត្វនៅក្រៅភពមិនអាចឈរ ឬដើរបានធម្មតា។ នៅក្នុងលក្ខខណ្ឌទាំងនេះ សត្វតូចៗដូចជាកណ្តុរ និងប្រភេទសត្វក្នុងទឹកទំនងជាជម្រើសដ៏ល្អបំផុត ដោយសារវាមានភាពធន់ជាង។ នេះយោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់សាកលវិទ្យាល័យ South Australia និង International Space University ក្នុងប្រទេសបារាំង សត្វល្អិតក៏ជាសត្វចិញ្ចឹមដែលអាចឋិតឋេរបាននៅក្នុងលំហផងដែរ។

ហេតុនេះហើយ ដើម្បីធ្វើអាណានិគមលើព្រះច័ន្ទ ឬភពអង្គារអ្នកស្រាវជ្រាវកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅ tardigrades ដែលជាសត្វដ៏តូច និងមានអាយុវែងនេះ បង្ហាញពីសមត្ថភាពក្នុងការទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងកំដៅ និងត្រជាក់ខ្លាំង វិទ្យុសកម្ម និងការខ្វះចន្លោះ។ បេសកកម្មកន្លងមកបានបង្ហាញថា ពួកវារស់បានរយៈពេល ១២ ថ្ងៃនៃការប៉ះពាល់នឹងកន្លែងទំនេរ ហើយអាចបន្តពូជបានដោយគ្មានផលប៉ះពាល់អវិជ្ជមាននៃការហោះហើរក្នុងលំហ។Future NASA Moon Base Could Be Fueled With Water From Earth's Atmosphere - CNET

ទោះបីជាមិនបានចូលរួមដោយផ្ទាល់នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់មនុស្សក៏ដោយ ការសិក្សាអំពីសត្វ tardigrades នៅក្នុងលំហអាចបង្ហាញពីរបៀបដែលពួកគេស៊ូទ្រាំនឹងលក្ខខណ្ឌធ្ងន់ធ្ងរដូចជាវិទ្យុសកម្ម ដោយហេតុនេះសត្វទាំងនោះត្រូវបានគេរំពឹងថានឹងអាចរស់រានមានជីវិត ក៏ដូចជានឹងក្លាយជាប្រភពអាហារដ៏មានប្រសិទ្ធភាព និងសម្បូរប្រូតេអ៊ីនជាងសត្វពាហនៈ៕

រដ្ឋាភិបាលថៃត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយកម្ពុជា

0

យោងតាមការបកប្រែក្រៅផ្លូវការដែលក្រុមការងារផ្សាយទទួលបានពីប្រទេសថៃ ដែលបានចុះផ្សាយពីកម្ពុជាឱ្យដឹងថា រដ្ឋាភិបាលប្រទេសថៃត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយប្រទេសកម្ពុជា ។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thansettakij រាយការណ៍ថា រដ្ឋាភិបាលថៃបញ្ជាក់ថា នឹងត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយកម្ពុជា ដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរនឹងពិភាក្សាគ្នា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការពិភាក្សាគ្នានេះក្នុងគោលបំណងស្វែងរកដំណោះស្រាយ និងទទួលស្គាល់ពីពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនសុវត្ថិភាពថាមពល ។Thai parliament elects real estate tycoon Srettha Thavisin as new prime  minister

ការចរចាអំពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងប្រទេសថៃ និងកម្ពុជា (Overlapping Claims Areas – OCA) គឺជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាល និងបានដំណើរការទៅមុខជាលំដាប់ ក្រោយពីលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបញ្ជាក់ពីការត្រៀមខ្លួនស្តាប់ និងពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចធ្វើដំណើរមកប្រទេសថៃជាផ្លូវការ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក Chai Watcharong មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកនាយករដ្ឋមន្ត្រីថៃបានត្រៀមខ្លួនពិភាក្សាជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដែលប្រទេសថៃ និងកម្ពុជា អះអាងពីភាពជាកម្មសិទ្ធិលើតំបន់ប្រេងត្រួតស៊ីគ្នា (Overlapping Claims Areas – OCA) ។ ប្រទេសទាំងពីរនឹងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងប្រើប្រាស់ប្រយោជន៍រួមគ្នាពីធនធានធម្មជាតិនៅបាតសមុទ្រ ។ ហេតុនេះ វាមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច ។Srettha and Cambodian PM target big jump in bilateral trade | The Star

រដ្ឋាភិបាលថៃជឿជាក់ថា វានឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋទាំងពីរប្រទេស និងបង្កើនសុវត្ថិភាពថាមពលផងដែរ ។ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ នឹងព្យាយាមស្វែងរកដំណោះស្រាយមួយ ដែលមានការទទួលស្គាល់ពីពលរដ្ឋទាំងពីរប្រទេស ក៏ដូចជាជំរុញកិច្ចសហការជិតស្និទ្ធរវាងគ្នាទៅវិញទៅមក ។

លោក Chai Watcharong មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃបន្តថា លោកនាយករដ្ឋមន្ត្រី Srettha Thavisin ជឿជាក់ថា មិត្តភាព និងការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រទេសទាំងអស់ នឹងធ្វើឱ្យភាគីទាំងពីរឈានដល់ការធ្វើកិច្ចព្រមព្រៀងមួយដើម្បីផលប្រយោជន៍រួមគ្នាដល់ប្រទេសទាំងពីរ និងពលរដ្ឋថៃ និងកម្ពុជា ។ រដ្ឋាភិបាលថៃនឹងពន្លឿនការចរចាករណីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងថៃ និងកម្ពុជា ព្រមទាំងនាំយកធនធានធម្មជាតិនៅតំបន់ប្រេងត្រួតស៊ីគ្នាមកចែករំលែកដើម្បីប្រើប្រាស់ជាប្រយោជន៍ ។Gulf of Thailand - Wikipedia

ប្រទេសថៃជឿជាក់ថា វានឹងក្លាយជាឱកាសមួយទៀតក្នុងការដោះស្រាយបញ្ហាតម្លៃថាមពលនៅប្រទេសថៃ ដោយសារឧស្ម័ននៅតំបន់ប្រេងត្រួតស៊ីគ្នានេះ នឹងធ្វើឱ្យប្រទេសថៃអាចផលិតអគ្គិសនីក្នុងតម្លៃថោកជាងមុន, ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋថៃ និងបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់ប្រទេសថៃផងដែរ ។

មុននេះ លោក Panpree Phitthanukorn ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងថា បញ្ហាតំបន់ប្រេងត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា គឺជាបញ្ហាដែលប្រទេសទាំងពីរបានចរចាគ្នាអស់រយៈពេលយូរមកហើយ ។ ប៉ុន្តែបច្ចុប្បន្ន ពុំទាន់ប្រាកដចិត្តថា តើភាគីណានឹងលើកឡើងពីបញ្ហានេះ? ប្រសិនបើកម្ពុជាលើកឡើងពីបញ្ហានេះ គឺយើងត្រូវយកមកពិចារណា និងរង់ចាំឱ្យលោកនាយករដ្ឋមន្ត្រីទាំងពីររូបពិភាក្សាគ្នាជាមុនសិន ។ បន្ទាប់មក វាជាកាតព្វកិច្ចរបស់ក្រសួងត្រូវចាត់វិធានការបន្តទៀត ។

សូមបញ្ជាក់ថា រាល់អត្ថន័យនៃការផ្សាយខាងលើ គឺជាខ្លឹមសារបកប្រែទាំងស្រុងពីការចុះផ្សាយរបស់ភាគីថៃ ដែលបានផ្សាយនៅក្នុងបណ្តាញសង្គមរបស់ខ្លួនតែម្ខាងប៉ុណ្ណោះ ៕

«កោះអំពិល» កោះលាក់ខ្លួនដ៏ស្រស់ស្អាតលើទឹកដីខេត្តកោះកុង គ្រប់គ្នាស្ទើរតែមិនដឹង!

0

កោះអំពិលដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ(កោះកុង)។

យោងតាមរូបភាពដែលបានដាក់បង្ហោះដោយក្រសួងទេសចរណ៍កម្ពុជា គឺបានណែនាំតំបន់ទេសចរសក្តានុពលបែបសមុទ្រល្អស្អាតនិងត្រជាក់ភ្នែកបំផុតមួយ ដែលគេឲ្យឈ្មោះថា«កោះអំពិល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIG5oIymkh1steLnrjl2XzeSu06-z0A6w3rXELe8g1kTk1oODNqMdh0_DzH81dAGSgBO5eRYsFxLOCtOS8QxNZDiQoNi5Zpv1PeRFokviyI4RZfmsha9_etY4LDbaqF1cswFuNRHWfy_FwM5ccnjXJOKtSf6QzAh0vFWjjWKxgwjC8UN-m4njaLUkOPY/s1024/IMG_20231222_195749_449-1024x768.jpg

កោះអំពិលព័ទ្ធជុំវិញដោយទឹកសមុទ្រត្រជាក់ថ្លាឆ្វង់ ខ្សាច់ពណ៌សរក្បុស ដើមដូងខ្ពស់ៗនិងរុក្ខជាតិដ៏ខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ព្រមជាមួយនឹងរីសតតូចធំនៅទីនោះ បានបង្កើតនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនិងស្រស់ស្រាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wOhyphenhyphenXwN1Lp_FvnmIUsrONMTExdUY8IRdSKcPftpBBBkqJo6Km7XvWCgZOhEL5iyFvaLGCDLjx8K1befE-WJm8xmB1U0ywS6fXDu5qUOAIhJMfol_q5irCsocN-g_QavO4eYGj5C6tHLSQ8i2EqhvFhmoVzdmToEMzDdD3r_y_tVgYQ2U-qqhAglbTmM/s1024/IMG_20231222_195802_928-1024x576.jpg

បរិយាកាសនៅលើកោះនោះទៀតសោត មានសភាពស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់បក់ល្វើយៗ ដែលវាពិតជាសាកសមណាស់សម្រាប់អ្នកដែលមាននបំណងចង់មកលេងកម្សាន្តជាលក្ខណៈឯកជនឬក្រុមគ្រួសារ ដៃគូរស្នេហា មិត្តភក្តិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh68a2pe5WwWAG-kPj4vGvHxXqilHmI0xsGd9MFGJiCgqy2IglIrb7EH1OnIScaYaVKhNwy3MmtXy4qUiBcTxuortD1nQdPFOYbNnIk11SmUddhNIV9TL9FsQKU4hg-N7dg6Gb8LAvLD-FwP4bNPzc3mLtnybKrZfkGHV6WzHQ3qpymRvQocCb19JASDPU/s1024/IMG_20231222_195751_659-768x1024.jpg

នៅលើកោះនោះផងដែរ ក៏មានរីសតលក្ខណៈជាផ្ទះរីឡាជាប់មាត់សមុទ្រ មានទាំងអាងហែលទឹក ស្បារជាដើម ដែលភ្ញៀវទេសចរណ៍អាចរីករាយនៅក្នុងដំណើរកម្សាន្តនៅលើកោះនេះ។No photo description available.

មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញកោះនេះក៏មានផ្កាថ្ម ដែលអ្នកទេសចរណ៍ទាំងអស់អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ និងដើរលើស្ពានដ៏វែងកាត់សមុទ្រពេលល្ងាចមើលថ្ងៃរៀបលិចបានយ៉ាងល្អឥតខ្ចោះ។No photo description available.

ដូច្នេះ ភ្ញៀវទេសចរគ្រប់រូបៗអាចមកលេងកម្សាន្តនៅលើកោះអំពិលលើលើទឹកដីខេត្តកោះកុងនេះបាន ធានាថានឹងទទួលបាននូវដំណើរកម្សាន្តមួយដ៏មានន័យនិងមិនអាចបំភ្លេចបានផងដែរ៕No photo description available.

ចិនហាមឃាត់ហ្វីលីពីនកុំឱ្យលូកដៃរឿងតៃវ៉ាន់

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា អ្នកនាង Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា លោក Nong Rong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញលោក Jaime FlorCruz ឯកអគ្គរដ្ឋទូតហ្វីលីពីន មកចូលជួបពិភាក្សាអំពីការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន ។Foreign Ministry Spokesperson Mao Ning's Regular Press Conference on  September 20, 2023

ការអញ្ជើញលោក Jaime FlorCruz ឯកអគ្គរដ្ឋទូតហ្វីលីពីន មកចូលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ដើម្បីបង្ហាញពីការព្រួយបារម្ភ និងតវ៉ាជាផ្លូវការពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលមានឥទ្ធិពលលើលទ្ធផលបោះឆ្នោតរបស់តៃវ៉ាន់ ។ ប្រទេសចិនសូមឱ្យរដ្ឋាភិបាលហ្វីលីពីនលើកឡើងដោយមានហេតុផល ។Veteran journalist Jaime FlorCruz is Marcos' ambassador to China

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានបង្ហាញក្តីរីករាយជាមួយលោក Lai Ching-te ដែលទទួលបានជ័យជម្នះយ៉ាងងាយស្រួលក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ។ លោក Lai Ching-te ត្រៀមទទួលតំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលតៃប៉ិថ្មីផងដែរ ។Philippines' Marcos lays out ambitious policy agenda with farm sector in focus | Reuters

អ្នកនាង Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា ការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីន គឺល្មើសនឹងគោលការណ៍ប្រទេសចិនតែមួយ និងជាការបំពាននឹងកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ ។ ហេតុនេះ រដ្ឋាភិបាលក្រុងប៉េកាំងសូមដាស់តឿនរដ្ឋាភិបាលក្រុងម៉ានីលថា កុំលេងជាមួយភ្លើងឱ្យសោះរឿងទឹកដីតៃវ៉ាន់ និងកុំបញ្ជូនសញ្ញាមិនត្រឹមត្រូវទៅកាន់កងកម្លាំងបែងចែកទឹកដីរបស់តៃវ៉ាន់ ។China warns Philippines not to 'stir up trouble' over disputed reef - The Economic Times

ក្រោយមក ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ប្រទេសហ្វីលីពីនប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយ ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីនថា វាជាការផ្តល់ភាពសំខាន់សម្រាប់ផលប្រយោជន៍រួមគ្នារវាងហ្វីលីពីនជាមួយតៃវ៉ាន់ ខណៈមានពលរដ្ឋហ្វីលីពីនធ្វើការនៅតៃវ៉ាន់ ប្រមាណ២សែននាក់ ៕Interview;Foreign Policy Research Centre; South China Sea: Global Stakeholders Cmde R S Vasan

សូម្បីតែសត្វពស់ក៏ចង់ជិះយន្តហោះ! តើពស់ឡើងយន្តហោះពេលណា?

0

ប្រទេសថៃ ៖ អ្នកដំណើរនៅលើយន្តហោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញពស់វារនៅផ្នែកខាងលើនៃកន្លែងដាក់អីវ៉ាន់ ហើយគ្មានអ្នកណាម្នាក់ដឹងថា តើពស់ឡើងលើយន្តហោះដោយរបៀបណាទេ ។ ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ ដែលបានចេញដំណើរពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក មកកាន់ខេត្តភូកេត ។ว้าวุ่นทั้งลำ! ผู้โดยสารอึ้ง เจองูเลื้อยบนเครื่องบิน | เจาะข่าวค่ำ | GMM25  - YouTube

នារីអ្នកដំណើរម្នាក់បានថតវីដេអូនេះលើកឡើងថា យន្តហោះរៀបនឹងចុះចតនៅអាកាសយានដ្ឋានក្នុងខេត្តភូកេត ហើយបុគ្គលិកយន្តហោះតម្រូវឱ្យអ្នកដំណើរទាំងអស់អង្គុយនៅតាមកៅអីរៀងៗខ្លួន និងដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ។ ពីដំបូង នាងបានអង្គុយដោយស្ងាត់ស្ងៀម ពីព្រោះយន្តហោះត្រៀមចុះចត ហើយឃើញអ្នកអង្គុយក្បែរនាងមានអាការៈប្លែកៗ ។ ហេតុនេះ នាងសួរថា តើកើតអី? ពួកគេប្រាប់ថា ពស់នៅលើក្បាលនាង ។

ក្រោយមក បុគ្គលិកបម្រើការក្នុងយន្តហោះក៏បានមកជួយអន្តរាគមន៍ភ្លាមៗ ។ ពីដំបូង បុគ្គលិកបម្រើការក្នុងយន្តហោះព្យាយាមឱ្យពស់នេះវារចូលក្នុងដបទឹកតូចមួយ ប៉ុន្តែដោយសារពស់ពុំព្រមវារចូលដប ទើបគាត់យកថង់មកច្រកពស់វិញ ។ขึ้นมาไงเนี่ย! แทบช็อกเจองูบนเครื่องบิน โชคดีเห็นก่อน  ชาวเน็ตแห่ถามเลขเครื่อง-ตีเลขหวยกัน ลุ้น 17/1/67 | News In Thailand | LINE  TODAY

ស្ត្រីអ្នកដំណើរម្នាក់ដែលបានថតវីដេអូពស់បង្ហោះក្នុងបណ្តាញសង្គម បាននិយាយតាមទូរស័ព្ទប្រាប់សារព័ត៌មានថា ៖ «អ្នកដំណើរអង្គុយក្បែរខ្ញុំប្រាប់ថា មានពស់វារនៅលើក្បាលខ្ញុំ ។ ពេលនោះ គឺជាពេលដែលយន្តហោះកំពុងត្រៀមចុះចត ហើយអ្នកដំណើរទាំងអស់ពុំអាចងើបពីកៅអីរបស់ខ្លួនបានទេ បើទោះជាយើងខ្លាចក៏ដោយ ។ ហេតុនេះ យើងក៏បានស្រែកហៅបុគ្គលិកបម្រើការក្នុងយន្តហោះឱ្យមកជួយចាប់ពស់» ។

ក្រោយវីដេអូពស់នៅលើយន្តហោះបានបង្ហោះក្នុងបណ្តាញសង្គម មហាជនបានសរសើរបុគ្គលិកបម្រើការក្នុងយន្តហោះរូបនេះ ដែលអាចដោះស្រាយបញ្ហាបានភ្លាមៗ ពីព្រោះកន្លងមក ក្រុមហ៊ុនអាកាសចរណ៍ពុំបានហ្វឹកហាត់បុគ្គលិកពីជំនាញចាប់ពស់នៅលើយន្តហោះទេ ។ ប៉ុន្តែគ្រប់គ្នាសួរថា តើពស់ឡើងលើយន្តហោះបានដោយរបៀបណា? ឬអ្នកដំណើរលួចយកពស់ឡើងលើយន្តហោះ? ដោយសារបើតាមការសង្កេតរបស់អ្នកដំណើរឃើញថា ពស់នេះគ្មានពិសទេ វាអាចជាពស់ដែលគេចិញ្ចឹម ៕

គ្រោះថ្នាក់ផ្ទួនៗនៅជប៉ុន យន្តហោះបុកគ្នាទៀតហើយ បុកជាលើកទី២ ក្នុង១ខែ ដើមឆ្នាំ ២០២៤

0

បរទេស៖ ថ្មីៗនេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ យន្តហោះ Korean Air របស់កូរ៉េខាងត្បូងបានបុកជាមួយយន្តហោះ Cathay Pacific របស់ហុងងកុង នៅវេលាម៉ោង ៥:៣០ នាទីល្ងាច ខណៈពេលកំពុងរៀបចំចេញដំណើរនៅព្រលានយន្តហោះ Hokkaido ប្រទេសជប៉ុន។Korean Air plane bumps another aircraft when towing tractor slips at a Japanese  airport - ABC News

ហេតុការណ៍នេះបានកើតឡើងនៅឯអាកាសយានដ្ឋាន New Chitose លើកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន ដែលដឹកនាំអ្នកដំណើរចំនួន ២៨៩ នាក់ បណ្តាលឱ្យយានជំនិះដីបានរអិលដោយសារតែព្រិលធ្លាក់ខ្លាំង ធ្វើឱ្យស្លាបរបស់យន្តហោះ Korean Air A330 បុកជាមួយកន្ទុយរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Hong Kong Cathay Pacific ។Korean Air plane bumps another aircraft when towing tractor slips at a Japanese  airport - The San Diego Union-Tribune

ទោះជាយ៉ាងណាក៏ដោយ ការបុកគ្នានេះមិនមានអគ្គីភ័យ ឬរបួសឡើយដោយសារអ្នកដំណើរ ឬសមាជិកនាវិកមិននៅលើយន្តហោះនោះទេ។ ហើយក្រុមហ៊ុនទាំងពីរក៏មិនបានប្រកាសអំពីការខូចខាតនោះទេ ដោយរូបភាពនៅលើបណ្តាញសង្គមបង្ហាញពីការខូចខាតបន្តិចបន្តួចចំពោះស្លាបរបស់យន្តហោះ A330 និងរន្ធមួយនៅកន្ទុយយន្តហោះ Cathay Pacific ។Korean Air plane bumps another aircraft when towing tractor slips at a Japanese  airport - ABC News

ភ្លាមៗនោះដែរក្រុមពន្លត់អគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានរកឃើញការលេចធ្លាយប្រេងទេ។ ដូច្នេះហើយ ក្រុមហ៊ុន Cathay Pacific បានប្រកាសថា “ជើងហោះហើរលេខ CX583 ពីទីក្រុង Sapporo ទៅកាន់ ទីក្រុងហុងកុង នឹងមិនដំណើរការដូចការគ្រោងទុកនោះទេ។

គួរបញ្ជាក់ដែរថា ខេត្ត Hokkaido បានរងការវាយប្រហារដោយអាកាសធាតុត្រជាក់នាពេលថ្មីៗនេះ ដោយមានការព្រមានអំពីការធ្លាក់ព្រិលយ៉ាងខ្លាំងនៅក្នុងទីក្រុងមួយចំនួន។ យ៉ាងហោចណាស់ជើងហោះហើរចំនួន ៤៦ ត្រូវបានលុបចោលនៅថ្ងៃនេះ ដោយសារហេតុផលអាកាសធាតុ៕

សៀមរាប ក្លាយជាខេត្តទី៥ ដែលមានក្រុង២

0

នាថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចបង្កើត “ក្រុងរុនតាឯកតេជោសែន” នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។May be an image of crater and lake

ការបង្កើតក្រុងរុនតាឯកតេជោសែន នេះ​បានធ្វើឱ្យខេត្តសៀមរាប ក្លាយជាខេត្តទី៥នៃព្រះរាជណាចក្រកម្ពុជា ដែលមានក្រុងដល់ទៅ២ ដោយ៤ខេត្តទៀតរួមមាន៖

  • ខេត្តបន្ទាយមានជ័យ មានក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត
  • ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត
  • ខេត្តកំពត មានក្រុងកំពត និងក្រុងបូកគោ
  • ខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង

ដោយក្នុងនោះ កណ្តាលជាខេត្តដំបូងគេដែលមានក្រុងដល់ទៅ៣រួមមាន៖

  • ក្រុងតាខ្មៅ
  • ក្រុងអរិយក្សត្រ
    •   ក្រុងសំពៅពូនMay be an image of textMay be an image of ticket stub and text

ឈ្វេងយល់! បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ជាប់ពន្ធនាគារឬអត់?

0

តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរគ្រប់រូបមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។

ទោះបីការបញ្ចេញមតិ គឺជាសិទ្ធិដែលបុគ្គលគ្រប់រូបមាន និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបមិនត្រូវប្រើប្រាស់ការបញ្ចេញមតិ របស់ខ្លួនឱ្យប៉ះពាល់ ឬ បំពានដល់សិទ្ធិរបស់អ្នកដទៃឡើយ ពីព្រោះថា ការបបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិ ត្រូវចាត់ទុកថាជាបទល្មើស “បទបរិហារកេរ្តិ៍ជាសាធារណៈ”។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣០៥ បានចែងថា សកម្មភាព ដែលត្រូវបានចាត់ទុកថាជា”បទបរិហារកេរ្តិ៍ជាសាធារណៈ” មាន៣រួមមាន៖

  •  តាមរយៈសំដី ទោះជាប្រភេទណាក៏ដោយ ការប្រើប្រាស់សម្តីនៅតាមទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ
  • សកម្មភាពតាមរយៈលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល
  •  តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន

ដោយឡែកចំពោះការដាក់ទោសវិញ បទបរិហារកេរ្តិ៍ជាសាធារណៈមិនតម្រូវឱ្យមានការជាប់ពន្ធនាគារនោះទេ ដោយត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ។ ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល៕

 

មេដឹកនាំកូរ៉េខាងជើងប្រកាសផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង ហើយលោកបញ្ជាក់ថា ការបង្រួបបង្រួមជាតិរវាងប្រទេសកូរ៉េទាំងពីរមិនអាចទៅរួចទេ ។ លើសពីនេះ លោកនឹងបិទស្ថាប័នចំនួន៣កន្លែង ដែលធ្វើការពាក់ព័ន្ធនឹងការបង្រួបបង្រួមជាតិកូរ៉េ ហើយលោកនឹងលុបចោលការធ្វើដំណើរទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។North Korea's Kim calls for meeting to review state affairs – KXAN Austin

សារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងរាយការណ៍ថា នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះ លោក គឹម ជុងអ៊ុន បានស្នើឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ និងផ្លាស់ប្តូរឋានៈប្រទេសកូរ៉េខាងត្បូងឱ្យក្លាយជារដ្ឋនៅដាច់ដោយឡែកពីកូរ៉េខាងជើង ។ មេដឹកនាំកូរ៉េខាងជើងលើកឡើងថា បើទោះជាកូរ៉េខាងជើងមិនស្វែងរកសង្គ្រាម ប៉ុន្តែកូរ៉េខាងជើងមិនបានតាំងចិត្តចៀសវាងទេ ។Kim Jong Un: Missile launch a 'warning; to U.S., South Korea - UPI.com

ការប្រកាសបែបនេះរបស់មេដឹកនាំកូរ៉េខាងជើង កើតឡើងក្នុងអំឡុងពេលទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាន់តែធ្លាក់ចុះ ហើយកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនលើកច្រើនសារ ។ មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវទៀតថា នឹងកំណត់ឱ្យកូរ៉េខាងត្បូងក្លាយជាសត្រូវលំដាប់ទី១ និងជាសត្រូវគ្មានថ្ងៃផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងកំណត់ឱ្យទឹកដីកូរ៉េខាងជើងនៅដាច់ដោយឡែកពីកូរ៉េខាងត្បូង ។ លោក គឹម ជុងអ៊ុន លើកឡើងថា សង្គ្រាមនឹងបំផ្លាញកូរ៉េខាងជើង និងធ្វើឱ្យកូរ៉េខាងជើងចាញ់អាមេរិក ។Kim Jong Un vows nuclear buildup to take on U.S. and South Korea - The  Japan Times

ចំណែកអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយទៅកាន់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរថា ស្ថានការណ៍រវាងប្រទេសកូរ៉េទាំងពីរនៅពេលនេះកាន់តែធ្ងន់ធ្ងរជាងមុន និងធ្ងន់ធ្ងរជាងកាលពីមិថុនា ឆ្នាំ១៩៥០ ទៅទៀត ។ គេមិនដឹងថា តើមេដឹកនាំប្រទេសកូរ៉េខាងជើងកំណត់ផែនការ និងសម្រេចចិត្តបែបណាទេ ៕

តោះ! មកស្គាល់កំពូលមហាសេដ្ឋីជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើនបំផុត តែកម្រមានអ្នកស្គាល់

0

អ្នកស្រី Alice Walton បានជាប់លេខ២ ជា«មនុស្សស្រី»ដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក និងជាប់លេខរៀងទី១៧ជាសេដ្ឋីនៅទូទាំងពិភពលោកប្រចាំឆ្នាំ២០២៣។

យោងតាមការចុះផ្សាយរបស់ទស្សនាវត្តី Bloomberg គឺបានកត់ត្រាសេដ្ឋីជាច្រើននៅជុំវិញពិភពលោកប្រចាំឆ្នាំ២០២៣ ហើយក៏បានរកសេដ្ឋីនីដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលមួយរូបដែរគឺ អ្នកស្រី Alice Walton ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុនយក្ស «Walmart»។Fort Worth billionaire is 3rd richest woman on the planet in 2023, says  Forbes - CultureMap Fort Worth

លោកស្រី Alice Walton វ័យ ៧៤ ឆ្នាំ ជនជាតិអាមេរិក គឺជាកូនស្រីតែម្នាក់គត់របស់ស្ថាបនិក Walmart គឺលោក Sam Walton ។ ក្នុងអាជីពការងាររបស់នាង គឺនាងបានផ្តោតយ៉ាងសំខាន់ទៅលើការថែរក្សាសិល្បៈ លើកកម្ពស់ការអប់រំ និងបង្កើតឱកាសជំរុញសេដ្ឋកិច្ចសម្រាប់មនុស្សទាំងអស់គ្នា ជាជាងធ្វើការនៅក្រុមហ៊ុនយក្សWalmart។ ជាងនេះទៅទៀត នាងតែងតែលេចវត្តមាននៅក្នុងសប្បុរធម៌ធំៗជាច្រើនទៀតផងដែរ។Alice Walton to receive medal for contributions to arts, humanities | The  Arkansas Democrat-Gazette - Arkansas' Best News Source

យោងតាមទស្សនាវដ្តី Bloomberg បានឲ្យដឹងទៀតថា ទ្រព្យសម្បត្តិសុទ្ធរបស់ លោកស្រី Alice Walton គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧១ពាន់លានដុល្លារ។ ម៉្យាងវិញទៀត នាងបានជាប់ក្នុងតារាងជាស្ត្រីដែលមានបំផុតរបស់ពិភពលោកតាំងពីឆ្នាំ២០១៥មកម្លេះ។Fort Worth's Alice Walton reclaims crown as America's richest woman, Forbes  says - CultureMap Fort Worth

ក្នុងឆ្នាំ ២០១១ នាងបានបើកសារមន្ទីរសិល្បៈ Crystal Bridges នៅស្រុកកំណើតរបស់នាងនៅ Bentonville រដ្ឋ Arkansas សហរដ្ឋអាមេរិក។ សារមន្ទីរនេះផងដែរផងដែរគឺបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់ការបណ្តុះបណ្តាល ការប្រមូលផ្តុំសិល្បៈចម្រុះ ទាំងការពិព័ណ ការបង្រៀន ការសម្តែង និងគ្រប់គ្នាអាចចូលរួមបានដោយឥតគិតថ្លៃ។Alice Walton, one of the top-3 richest women in the world according to  Forbes, and friend of Dan Friedkin's wife, might join Roma as a minority  shareholder : r/ASRoma

នៅឆ្នាំ ២០២២ ក៏បានបង្កើតវិទ្យាស្ថានសុខភាពសាធារណៈដ៏ធំមួយ ហើយបានប្តូរឈ្មោះទៅជាសាលាវេជ្ជសាស្ត្រ Alice L. Walton ។ សាលានេះផងដែរគឺបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សុខមាលភាព និងសុខភាពរបស់មនុស្សគ្រប់រូបៗដោយឥតគិតថ្លៃ ដែលទៅទទួលសេវានៅទីនោះផងដែរ៕