អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Alice E. Ellie មកពីសាកលវិទ្យាល័យ Drexel សហរដ្ឋអាមេរិក បានធ្វើការស្រាវជ្រាវមួយពាក់ព័ន្ធនឹងការស្រេកឃ្លាន និងភាពរ៉ូមេនទិករបស់មនុស្សស្រី ។ អ្នកស្រាវជ្រាវរូបនេះបានឱ្យមនុស្សស្រីមើលរូបភាពរ៉ូមេនទិក និងរូបភាពទូទៅ ខណៈពួកនាងពុំទាន់បរិភោគអ្វីសោះចូលក្នុងពោះ ។ បន្ទាប់មក ឱ្យពួកនាងមើលរូបភាពទាំងនេះម្តងទៀត ក្រោយពេលពួកនាងបានបរិភោគអាហារឆ្អែតហើយ ។13 Fort Lauderdale Date Night Ideas (Couples Therapist Approved)

គេបានពិនិត្យមើលអាកប្បកិរិយារបស់ស្រីៗទាំងនេះនៅមុនពេល និងក្រោយពេលបរិភោគអាហាររួច តាមរយៈការស្កេនបែប MRI បង្ហាញថា ពួកនាងមានអារម្មណ៍រ៉ូមេនទិកទៅលើរូបភាពបានយ៉ាងល្អ នៅពេលពួកនាងបរិភោគអាហារឆ្អែតតឹងពោះ ។ បើនិយាយឱ្យងាយស្រួលយល់ គឺបើមានអារម្មណ៍ឃ្លាន ពួកនាងនឹងផ្តោតទៅលើរឿងស៊ីចុកច្រើនជាងរឿងផ្សេងទៀត ។ ហេតុនេះ ក្រោយពេលបរិភោគអាហារឆ្អែតនឹងធ្វើឱ្យខួរក្បាលរបស់មនុស្សស្រីគិតរឿងផ្សេងទៀត ។20 Summer Date Ideas That Are Totally Worth It

*អាហារមានរសជាតិផ្អែមផ្តល់ឥទ្ធិពលដល់ភាពរ៉ូមេនទិក ៖
អាហារមានរសជាតិផ្អែមបានផ្តល់ផលល្អសម្រាប់ទំនាក់ទំនងទូទៅ ហើយបើបានបរិភោគអាហាររសជាតិផ្អែម វានឹងធ្វើឱ្យមនុស្សយើងនិយាយស្តីផ្អែមល្ហែមច្រើនជាងការបរិភោគអាហារទូទៅ ។ មនុស្សស្រីភាគច្រើននឹងមានភាពទន់ភ្លន់ជាមួយអ្នកនិយាយផ្អែមដាក់នាងក្នុងអំឡុងពេលទទួលទានអាហារ ។ ហេតុនេះ ភាពផ្អែមល្ហែមអាចធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធមួយកម្រិតទៀត ។31 Best Summer Date Ideas Worthy of a Nicholas Sparks Novel

លើសពីនេះ ប្រសិនបើការទទួលទានអាហារនោះមានការបញ្ចុកអាហារគ្នាទៅវិញទៅមក ឬភាគីម្ខាងបានចម្អិនអាហារដោយផ្ទាល់ដៃឱ្យភាគីម្ខាងទៀតទទួលទាន វានឹងអាចបង្កើតភាពរ៉ូមេនទិក ឬមនោសញ្ចេតនាឱ្យគ្នាទៅវិញទៅមកកាន់តែខ្លាំង ហើយបង្ហាញឱ្យឃើញថា ភាគីម្ខាងទៀតមានសារៈសំខាន់ខ្លាំងកម្រិតណា ។

ក្រៅពីការបរិភោគឆ្អែត និងរសជាតិអាហារហើយ យើងត្រូវគិតដល់រឿងមួយទៀតផងដែរ គឺការយកចិត្តទុកដាក់ និងរក្សាទំនាក់ទំនងឱ្យបានល្អ ដោយការបន្ថែមភាពផ្អែមល្ហែមឱ្យគ្នាទៅវិញទៅមក វានឹងធ្វើឱ្យទំនាក់ទំនងនេះនៅគង់វង្ស ៕At Home Date Night Ideas | Romantic and Fun Ideas to Stay Indoors – The  Adventure Challenge