បើតាមរបាយការណ៍របស់ Global Energy Monitor បញ្ជាក់ថា ការផលិតថាមពលខ្យល់ និងពន្លឺព្រះអាទិត្យក្នុងតំបន់អាស៊ានបានកើនឡើងរហូតដល់២០% កាលពីឆ្នាំ២០២៣ ។ វាស្មើនឹងជាង២៨ជីហ្គាវ៉ាត់ (Gigawatts) ឬស្មើប្រមាណ៩% នៃកម្លាំងផលិតអគ្គិសនីសរុប ។Vietnam Clean Energy Forum looks towards carbon neutrality | Environment |  Vietnam+ (VietnamPlus)

ទោះយ៉ាងណា ការបង្កើតគម្រោងថ្មីៗយឺតយ៉ាវ ព្រមទាំងបទប្បញ្ញត្តិថាមពលកកើតឡើងវិញមានការពិបាក និងការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីលអស់រយៈពេលយ៉ាងយូរ បានធ្វើឱ្យវាក្លាយជាបញ្ហាប្រឈមដ៏សំខាន់ចំពោះការផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត ។

ប្រទេសនានានៅតំបន់អាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ក៏បានប្រឈមនឹងតម្រូវការថាមពលកើនឡើងដូចគ្នាដែរ គឺតម្រូវការប្រើប្រាស់បានកើនឡើង១ក្នុងចំណោម៤ ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ។ ហេតុនេះ វាខ្ពស់ជាងមធ្យមភាគលើសកលលោកយ៉ាងខ្លាំង ។Investing in renewable energy in Vietnam - Ecovis Vietnam

ចំណែកកំណើនថាមពលកកើតឡើងវិញនៅឆ្នាំ២០២២ ត្រូវបានរារាំងដោយសមត្ថភាពផលិតប្រេងឥន្ធនៈហ្វូស៊ីល ហើយមួយផ្នែកទៀតបណ្តាលមកពីភាពយឺតយ៉ាវរបស់គម្រោង ដោយសារមានដែនកំណត់ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ជាលទ្ធផល វាធ្វើឱ្យការកំណត់គោលដៅសមត្ថភាពផលិតពីថាមពលកកើតឡើងវិញមានសមាមាត្រស្មើនឹង៣៥% នៅឆ្នាំ២០២៥ របស់តំបន់អាស៊ាន ធ្លាក់ចុះបន្តិចបន្តួច ។

ក្រៅពីនេះ របាយការណ៍បង្ហាញថា វៀតណាមជាប្រទេសនាំមុខគេក្នុងតំបន់នេះលើការគ្រប់គ្រងរោងចក្រថាមពលខ្យល់ និងពន្លឺព្រះអាទិត្យទំហំធំ ដែលមានកម្លាំងផលិតស្មើនឹង១៩ជីហ្គាវ៉ាត់ ។ បន្ទាប់មក គឺប្រទេសថៃ និងហ្វីលីពីន ដែលប្រទេសនីមួយៗមានកម្លាំងផលិតស្មើ៣ជីហ្គាវ៉ាត់ ខណៈប្រទេសឡាវក៏បានអភិវឌ្ឍន៍កម្លាំងផលិតក្នុងរោងចក្រថាមពលទាំង២ប្រភេទផងដែរ ហើយឡាវបានកំណត់គោលដៅការផលិតឱ្យស្មើនឹង៣ជីហ្គាវ៉ាត់ ៕Green energy development a long-term orientation in Vietnam