អ្នកដំណើរក្នុងយន្តហោះភ្ញាក់ផ្អើលនឹងសត្វដង្កូវធ្លាក់លើក្បាល
ប្រទេសហូឡង់ ៖ គេហទំព័រ New York Post បានរាយការណ៍ពីហេតុការណ៍គួរឱ្យខ្លាចមួយនៅលើយន្តហោះ ក្រោយពីអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរចាកចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅសុខៗ ស្រាប់តែមានដង្កូវធ្លាក់ពីកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើកៅអីអ្នកដំណើរ ។
ហេតុការណ៍នេះបានធ្វើឱ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ត្រូវសម្រេចចិត្តហោះត្រឡប់ក្រោយវិញ និងចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ដូចដើម ។ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីស្អុយនៅលើយន្តហោះ គឺជាមូលហេតុធ្វើឱ្យមានសត្វដង្កូវតាមមកដែរ ។
អ្នកប្រើប្រាស់គេហទំព័រ Reddit ម្នាក់និយាយថា គាត់បានអង្គុយនៅខាងមុខនារីម្នាក់ដែលត្រូវសត្វដង្កូវធ្លាក់លើក្បាល ។ នាងបានប្រាប់បុគ្គលិកបម្រើការលើយន្តហោះថា មានដង្កូវធ្លាក់លើក្បាលនាង ហើយនាងបានឃើញដង្កូវផ្សេងទៀតនៅក្រោមកៅអីអង្គុយទៀតផង ។ នាងមានអារម្មណ៍ថា ខ្ពើមរអើមយ៉ាងខ្លាំងពេលឃើញដង្កូវបែបនេះ ហើយត្រីស្អុយនោះវេចខ្ចប់ដោយក្រដាសកាសែត ។
ក្រៅពីនេះ អ្នកដំណើរនៅលើយន្តហោះបានរិះគន់ម្ចាស់អីវ៉ាន់ថា ពិតជាខ្វះការទទួលខុសត្រូវយ៉ាងខ្លាំងលើអីវ៉ាន់របស់ខ្លួន ហើយធ្វើឱ្យអ្នកដទៃទៀតត្រូវខាតបង់ពេលវេលា ។ ក្រោយមក ខាងយន្តហោះបានរឹបអូសយកអីវ៉ាន់នេះ និងត្រៀមយកទៅដុតកម្ទេចចោល ។ ក្រៅពីនេះ បុគ្គលិកបម្រើការលើយន្តហោះបានជួយគ្នាសម្អាតនៅបរិវេណប្រឡាក់ និងបាញ់ថ្នាំសម្លាប់មេរោគយ៉ាងប្រុងប្រយ័ត្ន ។
ចំណែកអ្នកដំណើរម្នាក់ទៀតនិយាយថា ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសផ្តល់សំណងឱ្យអ្នកដំណើរទាំងអស់សម្រាប់ការចំណាយលើបន្ទប់ស្នាក់នៅ, សំបុត្រយន្តហោះ និងតម្លៃម្ហូបអាហារផងដែរ ៕





/bnn/media/media_files/b28bbe93b18692b848084e5de8f36313cfea5f52066b3fd896b07e56f4f6b0e7.jpg)








បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ បានចូលមកប្រទេសកម្ពុជា ដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។
ក្រោយពីបានស្តាប់ចម្លើយ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕






វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹក។ល។










.jpg)

.png)



