Home Blog Page 1261

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចង់ឱ្យលោក Biden ឈ្នះការបោះឆ្នោត

0

បរទេស៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីចង់ឃើញប្រធានាធិបតីអាមេរិក Joe Biden ឈ្នះអាណត្តិទីពីរ ដោយពណ៌នាថាគាត់មានបទពិសោធន៍ និងសមត្ថភាពខ្ពស់ជាង ដូណាល់ ត្រាំ។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកកាសែតរុស្ស៊ីម្នាក់បានសួរប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាតើគាត់ចង់ឃើញនរណាឈ្នះការបោះឆ្នោតក្នុងអាណត្តិទីពីរនៅឆ្នាំនេះ រវាងប្រធានាធិបតីអាមេរិក Joe Biden និងបេក្ខជននាំមុខគេមកពីគណបក្សសាធារណរដ្ឋលោក Donald Trump?Putin urges US to push Ukraine to talks, hints at swap for reporter

ភ្លាមនោះលោកប្រធានាធិបតីរ៉ុស្ស៊ី ពូទីន ក៏បានឆ្លើយតបទៅវិញថា “លោកចង់ឃើញ Biden ឈ្នះការបោះឆ្នោតក្នុងអាណត្តិទីពីរនេះ “ដោយសារតែគាត់មានបទពិសោធន៍ច្រើន អាចទស្សន៍ទាយបាន និងជាអ្នកនយោបាយបែបប្រពៃណី”។ ប៉ុន្តែទោះជាយ៉ាងណា យើងនឹងធ្វើការជាមួយប្រធានាធិបតីណាដែលប្រជាជនអាមេរិកមានទំនុកចិត្ត»។ នេះជាលើកទីមួយហើយដែលលោកពូទីនបានបញ្ចេញមតិជាសាធារណៈលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ។Biden presses Putin on Navalny in first call with Russian leader

លោកពូទីនបានបន្តទៀតថា “វាជាការពិតដែលមនុស្សភាគច្រើននិយាយថាលោក Biden គ្មានសមត្ថភាព ប៉ុន្តែនៅពេលដែលខ្ញុំបានជួបគាត់កាលពីបីឆ្នាំមុន ខ្ញុំមិនបានឃើញអ្វីដែលពួកគេនិយាយនោះទេ”។ គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយបង្ហាញថា ប្រធានាធីបតីអាមេរិក Joe Biden មានការចងចាំមិនល្អ ក៏ដូចជាមានសុខភាពចុះខ្សោយ និងអាយុច្រើនទៀតផង។ ទោះជាយ៉ាងណា បន្ទាប់ពីសម្ភាសលោកប្រធានាធិបតីរុស្ស៊ីរួចរាល់ ប្រមុខវិមានក្រឹមឡាំងក៏បានច្រានចោលការសង្ស័យអំពីអាយុ និងសុខភាពរបស់លោក បៃដិន ដែលនឹងឈានចូលអាយុ ៨២ ឆ្នាំ។Steps in the right direction at the Biden-Putin Geneva Summit - Medact

យោងតាមប្រធានាធិបតីរុស្ស៊ី លោក Trump «ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយមិនប្រពៃណី និងមានទស្សនៈផ្ទាល់ខ្លួនអំពីរបៀបដែលអាមេរិកគួរអភិវឌ្ឍទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន»។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍នេះ លោកពូ ទីន ក៏បានប្រឆាំងយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកបៃឌិនផងដែរ ដោយប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា “អ្វីដែលយើងត្រូវពិចារណាគឺទស្សនៈនយោបាយ ហើយទស្សនៈរបស់រដ្ឋបាលបច្ចុប្បន្ននៅអាមេរិកគឺមានគ្រោះថ្នាក់ខ្លាំង”៕

ឆ្នាំ ២០២២៤នេះ តម្លៃអចលនទ្រព្យនៅលើទីផ្សារប្រទេសវៀតណាមនឹងស្ទុះងើបឡើងវិញ

0

បន្ទាប់ពីមានធ្លាក់ចុះខ្លាំងនៃទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ ដែលមិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញយ៉ាងឆាប់រហ័សនោះទេ ប៉ុន្តែវានឹងមានភាពល្អប្រសើរឡើងបន្តិចម្តងៗចាប់ពីឆ្នាំ២០២៤នេះតទៅ។ អ្នកវិភាគវៀតណាមបានកត់សម្គាល់ទៅលើ ២ ចំណុចថានៅវៀតណាមសម្រាប់ឆ្នាំនេះ ការជួលអចលនទ្រព្យ(ដូចជាផ្ទះល្វែងនិងអាផាតមិន) និងទីផ្សារឧស្សាហកម្មអចលនទ្រព្យ នឹងមានតម្រូវការខ្ពស់។Property market to thrive in 2022 and coming years: Vietnam Report |  Business | Vietnam+ (VietnamPlus)

លោក Le Quoc Kien ប្រធានផ្នែកប្រឹក្សាអចលនទ្រព្យវៀតណាមបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៤នេះ អ្នកដែលមានផ្ទះល្វែងដើម្បីជួលគឺជាប្រភពចំណូលដ៏កាក់កប ព្រោះថាអតិថជនភាគច្រើនគឺមិនសម្លឹងមើលទៅលើការទិញអចលនទ្រព្យដោយផ្ទាល់នោះទេ ដោយហេតុថាពួកគេអាចនឹងរងចាំមើលស្ថានការណ៍ទៅមុខទៀតសិនខ្លាចថានឹងមានបញ្ហា ឬដោយសារតែការធ្លាក់សេដ្ឋកិច្ចបច្ចុប្បន្នទើបនាំឲ្យពួកគេខ្វះចំណូល។Exciting times for real estate in Vietnam as building continues -  international

ជាមួយគ្នានេះ គេហទំព័រអចលនទ្រព្យ Batdongsan វៀតណាមបានកត់សម្គាល់ថា ប្រាក់ចំណូលជាមធ្យមពីអាផាតមិនឬបន្ទប់ជួលចាប់តាំងពីឆ្នាំ ២០១៥ មកគឺ ១២.៥% ក្នុងមួយឆ្នាំ ដែលនេះខ្ពស់ជាងនិងជាប់លាប់ជាងទីផ្សារភាគហ៊ុន មាស រូបិយប័ណ្ណបរទេស ដីធ្លី ឬប្រាក់បញ្ញើធនាគារផ្សេងៗ។ មូលហេតុគឺដោយសារតែតម្រូវការទិញ និងជួល«អាផាតមិន» នៅតែកើនឡើងខ្ពស់ ដូច្នេះហើយតម្លៃរបស់វាកើនឡើងឥតឈប់ឈរ។Vietnamese real estate remain attractive to foreign investors | Business |  Vietnam+ (VietnamPlus)

ម៉្យាងវិញទៀត ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ទីផ្សារ«អាផាតមិន»នៅវៀតណាមបានរងនូវផលប៉ះពាល់តិចតួចបំផុត ព្រោះថាមនុស្សជាច្រើនត្រូវការវាដើម្បីរស់នៅជានិច្ច។ ចំណែកឯផលចំណេញពីការវិនិយោគអាផាតមិនវិញគឺនៅតែខ្ពស់ជាងអត្រាការប្រាក់បញ្ញើទៀតផង។Real Estate Dispute in Vietnam: Restoration of Property's Original Status  and Potential Risks | Le & Tran

សម្រាប់ឧស្សាហកម្មអចលនទ្រព្យវិញ ចាប់ពីឆ្នាំ២០២៣មក វាក៏បានបន្តក្លាយជាចំណុចរសើបរបស់ទីផ្សារអចលនទ្រព្យវៀតណាម ដោយតម្លៃជួលបានកើនឡើង ២០% នៅកន្លែងខ្លះ ទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ។Summary of information and data on real estate projects in Vietnam

យោងតាមទិន្នន័យពីសមាគមអចលនទ្រព្យវៀតណាមបានបង្ហាញថាការជួលបានកើនឡើងច្រើនបំផុតនៅវៀតណាមភាគខាងជើង(ទីក្រុងហាណូយ) ខណៈនៅភាគវៀតណាមខាងត្បូង(ហូជីមីញ) តម្លៃជួលគឺបានកើនឡើង ១៥%។ ទោះជាយ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០២៣ ក៏ត្រូវបានព្យាករណ៍ថា តម្រូវការរោងចក្រនិងឃ្លាំងអាចនឹងកើនឡើងខ្លាំងរហូតដល់ទៅ៤ដងនៅឆ្នាំបន្ទាប់ផងដែរ៕

អ្នកវិទ្យាសាស្ត្រ NASA បានរកឃើញទឹកនៅលើអាចម៍ផ្កាយជាលើកដំបូង

0

សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រ NASA បានរកឃើញទឹកនៅលើផ្ទៃនៃអាចម៍ផ្កាយចំនួយពីរដែលមានឈ្មោះថា Iris និង Massalia ដោយប្រើទិន្នន័យពីយានអវកាស SOFIA បង្ហាញថានៅលើអាចម៍ផ្កាយទាំងពីនេះគឺសម្បូរទៅដោយសារធាតុរាវ silicate ណាស់ ដែលជាសារធាតុមានប្រយោជន៍បំផុតមួយសម្រាប់មនុស្សជាតិ នេះបើយោងតាម ការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។Water detected on surface of asteroids for first time, thanks to defunct  NASA mission : r/space

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវភាគនិរតី (SwRI) បានរកឃើញម៉ូលេគុលទឹកនៅលើផ្ទៃអាចម៍ផ្កាយជាលើកដំបូង ដោយប្រើទិន្នន័យពីយន្តហោះ Stratospheric Observatory for Infrared Astronomy (SOFIA) ពួកគេបានវិភាគអាចម៍ផ្កាយដែលសំបូរទៅដោយសារធាតុ silicate ចំនួន ៤ ដែលរូបភាពដោយកាមេរ៉ាបង្ហាញថា ក្នុងចំណោមអាចម៍ផ្កាយ៤ មានអាចម៍ផ្កាយពីរប៉ុណ្ណោះគឺ Iris និង Massalia ដែលមានវត្តមានរបស់ម៉ូលេគុលទឹក។

គួររំលឹកដែរថា ពីមុនអ្នកវិទ្យាសាស្ត្របានរកឃើញម៉ូលេគុលទឹកនៅតែក្នុងគំរូអាចម៍ផ្កាយប៉ុណ្ណោះ ប៉ុន្តែនេះជាលើកដំបូងហើយដែលពួកគេបានរកឃើញទឹកនៅលើផ្ទៃអាចម៍ផ្កាយតែម្តងក្នុងប្រភេទនៃការសង្កេតនេះ។ អាចម៍ផ្កាយគឺជាសំណល់ពីការកកើតភព ដូច្នេះសមាសភាពរបស់វាប្រែប្រួលអាស្រ័យលើកន្លែងដែលវាកើតនៅក្នុង nebula ព្រះអាទិត្យ។ ការចែកចាយទឹកនៅលើអាចម៍ផ្កាយមានការចាប់អារម្មណ៍ជាពិសេសព្រោះវាអាចបំភ្លឺពីរបៀបដែលទឹកត្រូវបាននាំយកមកផែនដី។Water detected on asteroids thanks to defunct NASA mission

ការរកឃើញថ្មីនេះ បានផ្តល់ព័ត៌មានអំពីការចែកចាយទឹកក្នុងលំហ ហើយក៏ជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការស្វែងរកជីវិតក្រៅភពទាំងក្នុង និងក្រៅប្រព័ន្ធព្រះអាទិត្យផងដែរ។ នៅក្នុងការស្រាវជ្រាវថ្មី ក្រុមអ្នកវិទ្យាសាស្ត្រនៅ SwRI បានរកឃើញថា បរិមាណទឹកនៅលើអាចម៍ផ្កាយគឺស្ទើរតែស្មើនឹងបរិមាណទឹកដែលបានរកឃើញនៅលើព្រះច័ន្ទ។ លោក Arredondo បាននិយាយថា “ដូចគ្នានេះដែរ នៅលើអាចម៍ផ្កាយ ទឹកក៏អាចភ្ជាប់ជាមួយសារធាតុរ៉ែ ក៏ដូចជាត្រូវបានស្រូបយកទៅលើសារធាតុ silicates ជាប់ ឬរលាយនៅក្នុងកញ្ចក់ដែលមានឥទ្ធិពល silicate”។

បន្ទាប់ពីរកឃើញម៉ូលេគុលទឹកនៅលើអាចម៍ផ្កាយទាំងពីរនេះហើយ ក្រុមអ្នកវិទ្យាសាស្ត្រនៅ SwRI ចង់បន្តទៅសិក្សាបន្ថែមទៀត។ ពួកគេបានកំណត់ពេលធ្វើទស្សនកិច្ចជាមួយកែវយឺតអវកាស James Webb របស់ NASA ដើម្បីសិក្សាពីអាចម៍ផ្កាយបន្ថែម ជាមួយនឹងឧបករណ៍ទំនើបៗរបស់ James Webb ដោយពួកគេសង្ឃឹមថានឹងយល់កាន់តែច្បាស់អំពីរបៀបដែលទឹកត្រូវបានចែកចាយនៅក្នុងប្រព័ន្ធព្រះអាទិត្យ៕Water discovered on asteroids — by a defunct NASA mission | Mashable

កសិករឥណ្ឌា ..ត..វ៉ា.. ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រុមកសិករឥណ្ឌាបានព្យាយាមដើរជាក្បួនពីទីក្រុងសាមភូ រដ្ឋប៉ាន់ចាប មកកាន់ទីក្រុងញូវដេលី ដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះជាបន្តបន្ទាប់ ។ ប៉ុន្តែមានកសិករជាង១០០នាក់បានរងរបួសក្នុងអំឡុងពេល ..ត..វ៉ា.. ដោយសារសមត្ថកិច្ចបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ។Indian farmers clash with police as protests head for capital | Fox News

កងកម្លាំងសមត្ថកិច្ចបានព្យាយាមស្ទាក់ក្បួនដង្ហែររបស់ក្រុមកសិករ ដែលពួកគេចង់ទៅប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងញូវដេលី ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធានាតម្លៃទិន្នផលកសិកម្ម និងផ្តល់ប្រាក់ឧបត្ថម្ភផ្នែកផ្សេងទៀត ។ ពួកគេចង់ឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ហាទាំងនេះដើម្បីឱ្យកសិករមានប្រាក់ចំណូលទ្វេដង តាមការសន្យារបស់រដ្ឋាភិបាលជាមួយពលរដ្ឋ នៅពេលពួកគេតវ៉ាកាលពីឆ្នាំ២០២១ ។India's Farmers Are Protesting Modi Ahead Of Key Election—Here's What To  Know

សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមកសិករ និងមានការប៉ះទង្គិចគ្នាខ្លាំងក្លាផងដែរក្នុងអំឡុងពេលតវ៉ានេះ ។ គេរាយការណ៍ថា ក្រុមកសិករបានរងរបួសជាង១៥០នាក់ ខណៈសមត្ថកិច្ចនិយាយថា សមត្ថកិច្ចក៏បានរងរបួសដែរ គឺស្មើជាង១០នាក់ ។Police fire tear gas from drones at Indian farmers' protest | Euronews

គួរបញ្ជាក់ថា កសិករឥណ្ឌាបានតវ៉ាយ៉ាងខ្លាំងក្លា និងចំណាយពេលអស់ជាង១ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ ដើម្បីប្រឆាំងនឹងច្បាប់កំណែទម្រង់វិស័យកសិកម្ម ។ គេរាយការណ៍ថា ការតវ៉ារបស់ក្រុមកសិករក្នុងរយៈពេលជាង១ឆ្នាំនេះ មានកសិកររងរបួសមិនក្រោម៧០០នាក់ទេ ។ នេះចាត់ទុកថា វាជាបញ្ហាដ៏ធំបំផុតរបស់រដ្ឋាភិបាលលោក Narendra Modi តាំងពីលោកគ្រប់គ្រងប្រទេសកាលពីឆ្នាំ២០១៤ ។Amid farmers' protests, over a dozen social media accounts withheld in India

បើទោះជានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi យល់ព្រមលុបចោលខ្លឹមសារខ្លះៗក្នុងច្បាប់កំណែទម្រង់វិស័យកសិកម្មក្តី ប៉ុន្តែក្រុមកសិករយល់ឃើញថា ការចាត់វិធានការរបស់រដ្ឋាភិបាលក្នុងការធានាតម្លៃទិន្នផលកសិកម្ម គឺដំណើរការយ៉ាងយឺតយ៉ាវ ។ ដូច្នេះ ទើបធ្វើឱ្យកសិករនាំគ្នាតវ៉ាឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ ៕

Choi Siwon សមាជិកក្រុម Super Junior ជាប់ពាក់..ព័ន្ធក្នុងការបោ.កប្រា..ស់រូបិយ.ប័ណ្ណគ្រី.បតូដ៏ធំ

0

Choi Siwon សមាជិកក្រុម Super Junior ត្រូវបានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូដ៏ធំ។ ទោះយ៉ាងណាតារាប្រុសនេះបានបដិសេធពាក្យចចាមអារ៉ាមនេះដោយអះអាងថាលោកមិនជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធឌីជីថលនេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។Super Junior's Choi Siwon Clears Cryptocurrency Scam Allegations

តាមប្រភពដដែលបានឱ្យដឹងទៀតថាកាលពីថ្ងៃទី ១២ ខែកុម្ភៈ តារាប្រុសរូបនេះបានចូលទៅកាន់ឆាណែលយូធូបរបស់ខ្លួនដើម្បីដោះស្រាយពាក្យចចាមអារ៉ាមដែលថាលោកមានជាប់ពាក់ព័ន្ធនឹងការឆបោកដ៏ល្បី។ Choi Siwon បាននិយាយថារូបលោកមិនដែលជាប់ពាក់ព័ន្ធជាមួយអ្នកបោកប្រាស់ទេ ហើយក៏មិនដែលបានគាំទ្រកាក់នេះដែរ។Choi Siwon Super Junior Bantah Terlibat Penipuan Kripto

ទន្ទឹមនឹងការបដិសេធបន្ទាប់មក Choi Siwon បានសារភាពថាលោកបានចូលរួមក្នុងពិធីមួយដែលរៀបចំឡើងដោយគណៈកម្មាធិការយុវជនដែលបានបើកដំណើរការរូបិយប័ណ្ណគ្រីបតូ ប៉ុន្តែបានរក្សាវាគ្រាន់តែជាការទទួលយកពានរង្វាន់ពីអ្នករៀបចំប៉ុណ្ណោះដោយសារតែពួកគេបានសុំឱ្យលោកធ្វើជាគំរូដល់យុវជន។ វាមិនមានពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ននេះទេ។Klarifikasi Choi Siwon Super Junior Soal Tudingan Terlibat Penipuan Kripto

ថ្មីៗនេះ កាក់មួយប្រភេទត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ជុំវិញរូបិយប័ណ្ណគ្រីបតូ ដែលមនុស្សជាច្រើនកំពុងចោទប្រកាន់ថាជាការបោកប្រាស់។ កាក់មួយដែលមានន័យថា «Youth Pay» បច្ចុប្បន្នកំពុងត្រូវបានសង្ស័យថាជាគ្រោងការណ៍ ដែលអ្នកបោកប្រាស់ទាក់ទាញអ្នកវិនិយោគឱ្យវិនិយោគក្នុងកាក់ មុនពេលពួកគេលក់កាក់ក្នុងតម្លៃខ្ពស់៕

 

 

ត្រៀមៗ! ខេត្តមួយចំនួននេះ​ នឹងទទួលរងរលកម្តៅដល់៣៧អង្សាសេ

0

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងនោះតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៧°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី៕

រសជាតិស្រាទំពាំងបាយជូរនៅបាតសមុទ្រទាក់ទាញចំណាប់អារម្មណ៍អតិថិជន

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនមួយនៅទីក្រុងតូក្យូលើកឡើងថា ការទុកស្រាទំពាំងបាយជូរនៅបាតសមុទ្របរិវេណកោះ Amami-Oshima ខេត្ត

Kagoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។Undersea wine aging hoped to boost southwestern Japan island economy

ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈនៅទីក្រុងតូក្យូ និងជាអ្នកចាប់ផ្តើមគម្រោងនេះនិយាយថា ៖ «ប្រទេសជាច្រើននិយមទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រ ដោយសារបាតសមុទ្រមានសីតុណ្ហភាពទៀងទាត់ និងត្រជាក់ខ្លាំង ។ លើសពីនេះ វាគ្មានពន្លឺខ្លាំងពេកទេ ហើយវាសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ ប៉ុន្តែការទុកស្រានៅបាតសមុទ្រមិនមានច្រើនកន្លែងទេនៅប្រទេសជប៉ុន» ។

ប្រធានក្រុមហ៊ុនបន្តថា កាលពីចុងខែមករា ឆ្នាំ២០២៤ ស្រាទំពាំងបាយជូរប្រមាណ៥០០ដបនៅអឺរ៉ុប ត្រូវបានគេដាក់ក្នុងទ្រុងដែកអ៊ីណុកទម្លាក់ចូលក្នុងទឹកសមុទ្រដែលមានជម្រៅប្រមាណ២០ម៉ែត្រ ក្នុងតំបន់ Setouchi ស្ថិតនៅភាគខាងត្បូងកោះ Amami-Oshima ។ ក្រុមហ៊ុនទំនាក់ទំនងសាធារណៈបានបើកភោជនីយដ្ឋាន និងលក់ស្រាទំពាំងបាយជូរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់អតិថិជនចាប់អារម្មណ៍លើរសជាតិស្រានេះ ។Underwater wineries tap a growing niche market for wines aged beneath the  waves | South China Morning Post

ដបស្រាទំពាំងបាយជូរភាគច្រើនត្រូវបានគេទុកនៅបាតសមុទ្រ ចាប់ពីខែមករា រហូតដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីទុកលក់ឱ្យអតិថិជននៅខែកក្កដា ។ រីឯស្រាទំពាំងបាយជូរមួយចំនួនទៀតត្រូវទុកនៅបាតសមុទ្រយូរជាងនេះ ដើម្បីទទួលបានរសជាតិពិសេសបំផុត ។ នៅថ្ងៃអនាគត ក្រុមហ៊ុនទំនាក់ទំនងសាធារណៈគ្រោងផ្តល់សេវាកម្មទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រសម្រាប់អតិថិជនចាប់អារម្មណ៍ទៀតផង ។

ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈបន្ថែមថា គម្រោងនេះនឹងជួយកែលម្អបរិស្ថាន ដោយសារក្រុមហ៊ុនបានរៀបចំកន្លែងទុកដាក់ស្រាទំពាំងបាយជូរនៅបាតសមុទ្រយ៉ាងត្រឹមត្រូវ ហើយវាដើរតួនាទីជាផ្កាថ្មសិប្បនិម្មិតផងដែរដើម្បីទាក់ទាញប្រភពត្រី និងសារាយសមុទ្រ ។ លើសពីនេះ វានឹងស្រូបយកកាបូនឌីអុកស៊ីតផងដែរ ។Undersea wine aging hoped to boost southwestern Japan island economy

អ្នកចុះទៅបាតសមុទ្រដើម្បីដឹកជញ្ជូនដបស្រាទំពាំងបាយជូរនិយាយថា ទឹកក្នុងបរិវេណនេះក្តៅជាងសីតុណ្ហភាពធម្មតា និងសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សីតុណ្ហភាពនៅទីនេះស្មើនឹង២១អង្សារសេ ហើយចំណុចល្អ គឺសីតុណ្ហភាពបែបនេះអំណោយផលដល់ការទុកស្រារយៈពេលខ្លីប៉ុណ្ណោះ តែយើងនឹងទទួលបានរសជាតិស្រាយ៉ាងពិសេស ៕

បុរសរុស្ស៊ីប្រើប្រាស់បច្ចេកវិទ្យា AI ជជែកជាមួយនារីជាង៥.០០០នាក់

0

ប្រទេសរុស្ស៊ី ៖ គេពុំនឹកស្មានថា បច្ចេកវិទ្យា AI បានដើរតួនាទីជាមេអណ្តើក និងធ្វើឱ្យមនុស្ស២នាក់យល់ចិត្តយល់ថ្លើមគ្នា រហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍ ។ ជាទូទៅ បុរសភាគច្រើនតែងជជែកជាមួយមនុស្សស្រីដែលខ្លួនចូលចិត្តតាមទូរស័ព្ទជារឿយៗ ប៉ុន្តែសម្រាប់លោក អាឡិចសាន់ឌ័រ សាដាន ជនជាតិរុស្ស៊ី មិនធ្វើបែបនេះទេ ។ លោកបានបង្កើតកម្មវិធីមួយដើម្បីឱ្យបច្ចេកវិទ្យា AI ជជែកជាមួយនារីជាង៥.០០០នាក់ជំនួសលោក រហូតដល់បានជួបមនុស្សស្រីម្នាក់ដែលលោកពេញចិត្ត និងរៀបការជាមួយគ្នា ។Russian man uses ChatGPT to 'match' with over 5,000 women on Tinder

លោក អាឡិចសាន់ឌ័រ និយាយថា លោកបានបង្កើតកម្មវិធី ChatGPT ដែលបង្កើតឡើងដោយក្រុមហ៊ុន OpenAI ដើម្បីជួយប្រមូលប្រូហ្វាលរបស់ស្រីៗនៅលើកម្មវិធីស្វែងរកដៃគូឈ្មោះ Tinder ហើយឱ្យវាជជែកជាមួយស្រីៗ ដោយលោកគ្រាន់តែប្រាប់ពីលក្ខណៈសម្បត្តិនារីដែលលោកត្រូវការប៉ុណ្ណោះ ។ បន្ទាប់មក លោកឱ្យ AI ជួយឆ្លើយតបសារឱ្យដូចនឹងការគិតរបស់លោក និងលុបឈ្មោះស្រីៗដែលលោកមិនចូលចិត្តចេញពីកម្មវិធីជាបន្តបន្ទាប់ ។

លោកប្រាប់ថា រយៈពេល១ឆ្នាំ បច្ចេកវិទ្យា AI បានជួយឱ្យលោកជជែកជាមួយនារីចំនួន៥.២៣៩នាក់ ក្នុងនោះនារី១៦០នាក់បានជជែកជាមួយលោកដោយផ្ទាល់នៅក្នុងកម្មវិធីផ្សេងទៀត ។ លើសពីនេះ លោកបានណាត់នារីចំនួន១២នាក់ ទៅញ៉ាំអីខាងក្រៅជាមួយគ្នាទៀតផង ។ នៅទីបំផុត ការព្យាយាមរបស់លោកក៏ទទួលបានជោគជ័យ នៅពេលលោកបានជួបនាង ខាវីណា វីនឆាខាអេវ៉ា ជានារីក្នុងសុបិនរបស់លោក ហើយលោកបានជួបនាងលើកដំបូងនៅខែធ្នូ ឆ្នាំ២០២២ ។ChatGPT Love Story: ChatGPT Helps This Man To Match With Over 5000 Women On  Tinder | Technology & Science News, Times Now

ចំណែកនាង ខាវីណា និយាយថា ក្នុងរយៈពេល២ខែ ទៅ៣ខែដំបូង នាងមិនដឹងថា នាងកំពុងតែជជែកជាមួយបច្ចេកវិទ្យា AI ទេ ។ ប៉ុន្តែលោក អាឡិចសាន់ឌ័រ បានចូលមកជជែកជាមួយនាងដោយខ្លួនឯងនាពេលបន្ទាប់ និងបានណាត់ជួបនាងជាបន្តបន្ទាប់ ។ នាងមិនខឹងសម្បារអ្វីទេ ដែលលោក អាឡិចសាន់ឌ័រ ប្រើវិធីបែបនេះ ។ ប៉ុន្តែនាងគិតថា បច្ចេកវិទ្យា AI អាចធ្វើឱ្យនាងបានជួបគ្នាជាមួយមិត្តប្រុសជារឿងសំខាន់ជាង ។

ហេតុនេះ បច្ចេកវិទ្យា AI បានដើរតួជាមេអណ្តើកឱ្យអ្នកទាំងពីរ ព្រោះក្រៅពី AI បានជួយជជែក និងណាត់ជួបនាង ខាវីណា ហើយ លោក អាឡិចសាន់ឌ័រ ប្រាប់ថា លោកទទួលបានការណែនាំពីរឿងរៀបអាពាហ៍ពិពាហ៍ពី AI ផងដែរ ដោយសារលោកពុំបានគិតរឿងនេះមុនទេ ។ AI បានណែនាំឱ្យលោកសុំមិត្តស្រីរៀបការឆាប់ៗ ហើយមិត្តស្រីរបស់លោកក៏និយាយថា យល់ព្រមរៀបការជាមួយលោក ។Match Made By AI: Russian Man Uses ChatGPT To Match With Over 5,000 Women  On Tinder

វាជាគំរូមួយគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញឱ្យឃើញពីសមត្ថភាពមិនធម្មតារបស់បច្ចេកវិទ្យា AI ដែលត្រូវគេយកមកប្រើប្រាស់ក្នុងវិធីត្រឹមត្រូវ ហើយវាបានក្លាយជាបច្ចេកវិទ្យាមួយជួយបង្កើតសេចក្តីសុខដល់អ្នកប្រើប្រាស់ ។ លើសពីនេះ AI នឹងអាចធ្វើឱ្យអ្នកនៅលីវជាច្រើនទៀតរកឃើញគូស្នេហ៍ឆាប់ៗទៀតផង ៕

Samsung និង Huawei គ្រោងនឹងបញ្ចេញស្មាតហ្វូនថ្មីដែលអាចបត់បានបីតង់នៅចុងឆ្នាំនេះ

0

បរទេស៖ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei ដើម្បីក្លាយជាក្រុមហ៊ុនបញ្ចេញទូរស័ព្ទថ្មីដែលមានអេក្រង់បត់បានបីតង់ដំបូងគេនៅឆ្នាំ ២០២៤ នេះ។
Rumors continue to surface that Huawei will debut a tri-fold Smartphone in  2024 while Samsung my follow in 2025 - Patently Appleយោងតាម Tech News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈថា ក្រុមហ៊ុន Huawei កំពុងបង្កើតម៉ូដែលទូរស័ព្ទថ្មីមួយដែលអាចបត់បានបីជាមួយនឹងការរចនាអេក្រង់រាង Z ដែលរំពឹងថានឹងប្រកាសនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤។ ដូច្នេះក្រុមហ៊ុន BOE នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ផលិតផលនេះ ខណៈដែលក្រុមហ៊ុនពីរ Zhaoli និង Fusda ក៏នឹងចូលរួមក្នុងការផលិតស្មាតហ្វូនជំនាន់ថ្មីផងដែរ។

អ្នកជំនាញផ្នែកបច្ចេកវិទ្យា Ross Young បាននិយាយថា ទូរស័ព្ទ tri-fold របស់ក្រុមហ៊ុនចិន ដំបូងឡើយគ្រោងនឹងប្រកាសនៅចុងឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនបានដាក់ពាក្យសុំប៉ាតង់សម្រាប់អេក្រង់បត់នៅឆ្នាំ ២០២១ បន្ទាប់មកត្រូវបន្ថែមឯកសារនៅខែមីនា និងខែកក្កដា ឆ្នាំ២០២២ ដូច្នេះទើបក្រុមហ៊ុនរំពឹងថានឹងប្រកាសនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ នេះវិញ។Huawei found a way to make the tri-screen dual-fold smartphone look good  (patent) - MSPoweruser

ទន្ទឹមនឹងនេះដែរ យោងតាមអ្នកជំនាញ Revegnus ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន Samsung ក៏កំពុងរៀបចំបង្ហាញម៉ូដែលទូរស័ព្ទថ្មីដែលមានអេក្រង់បត់បានបីនៅឆ្នាំនេះ បន្ថែមពីលើម៉ូដែលជំនាន់ថ្មីពីរគឺ Galaxy Z Fold6 និង Galaxy Z Flip6 ។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុនកូរ៉េនេះ ត្រូវបានគេនិយាយថា នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលនាំយកស្មាតហ្វូនអាចបត់បានបីមកកាន់ទីផ្សារ ក៏ដូចជារក្សាតំណែងឈានមុខគេនៅក្នុងផ្នែកឧបករណ៍ដែលអាចបត់បាន។

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាវាលឿនជាងគូប្រជែងរបស់ខ្លួនក្នុងការប្រណាំងក៏ដោយ ក៏ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែការហាមប្រាមរបស់សហរដ្ឋអាមេរិកដែលធ្វើឱ្យស្មាតហ្វូនរបស់ខ្លួនមិនអាចប្រើប្រាស់សេវាកម្មរបស់ Google ធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។Samsung Rollable, Huawei Tri-Fold in 2024: OPPO, vivo prep for silent exit

គួរបញ្ជាក់ដែរថា ការរចនាស្មាតហ្វូនថ្មីដែលអាចបត់បានបីដង នឹងជួយឱ្យស្មាតហ្វូនមានអេក្រង់ធំដូចថេប្លេត ដោយអាចបង្រួម និងពង្រីកបាន ដែលវាពិតជាងាយស្រួលយកតាមខ្លួនណាស់។ នៅឯពិព័រណ៍ CES ២០២២ ក្រុមហ៊ុន Samsung បានបង្ហាញគំរូចំនួនពីរគឺ Flex S និង Flex G ដែលក្នុងនោះ Flex S អាចបត់ជារាង S ឬ Z បាន ខណៈដែលឧបករណ៍ផ្សេងទៀតអាចរមៀលផ្នែកនៃអេក្រង់ខាងក្នុងដូចជា Flex G។ ហេតុនេះហើយ Samsung អាចនឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីដែលអាចបត់បានបីដងដំបូងគេបង្អស់នៅចុងឆ្នាំនេះ៕

ពលរដ្ឋចោទអាជ្ញាធរឃុំ កំពុងសម្ងំលុបបឹង ខណៈរដ្ឋបាលស្រុកចេញសេចក្តីបំភ្លឺថាមិនមែនការពិត

0

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ ឈ្មោះ Pen Duong បានបង្ហោះខ្លឹមសារអមជាមួយរូបភាពប៉ុន្មានសន្លឹកដោយលើកឡើងថា៖ “ជួយ share ទាំងអស់គ្នាផង បឹងធម្មជាតិមួយកន្លែង (បឹងអន្លួសដូង) ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងត្រូវបានលុបដោយគ្មានដឹងហេតុផលច្បាស់លាស់”។May be an image of tree and text
ក្រោយពីការបង្ហោះនេះ រដ្ឋបាលស្រុកមោងឫស្សី ក៏បានចេញលិខិតបំភ្លឺជាសាធារណ ដោយលើកឡើងថា៖”បឹងនេះជាអាងចាស់ចាប់ផ្តើមមានសភាពគោករាក់បន្តិចម្តងៗ ទើបក្រុមប្រឹក្សាឃុំរបស់មង្គលបានឯកភាពប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីស្តាឡើងវិញសម្រាប់តម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ”។May be an image of grassជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។May be an image of fog, grass and tree
សូមបញ្ជាក់ថា “បឹងអន្លូសដូង” ជាអាងស្តុកទឹកដ៏ធំ ១ សម្រាប់បម្រើដល់ប្រជាកសិករដែលប្រកបរបរកសិកម្ម ដែលបានបន្សល់ទុកពីសម័យ ប៉ុល ពត ស្ថិតនៅក្នុងភូមិព្រៃព្រំ ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានទំហំបណ្តោយ ១០៣ម៉ែត្រ ទទឹង៥៥ម៉ែត្រ៕

May be an image of grass and fogMay be an image of water hyacinth and grass

May be an illustration of blueprint and textMay be an image of text