Home Blog Page 1257

ពូកែមែន! ទើបតែអាយុ ៣៥ ឆ្នាំសោះស្រ្តីម្នាក់នេះមានកូនរហូតដល់ ១២ នាក់ទៅហើយ

0

បរទេស៖ Britney Church អាយុ ៣៥ ឆ្នាំដែលជាម្តាយវ័យក្មេងមកពីរដ្ឋ Kansas សហរដ្ឋអាមេរិក បានបង្ហោះឃ្លីបមួយនៅលើគណនី TikTok របស់នាង ដោយបង្ហាញពីអាថ៌កំបាំងនៃការមានកូនតាំងពីតូច និងត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណិត។This 33-Year-Old Mom Of 12 Has Been Pregnant for Nearly 17 Years

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ Britney Church បានឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណិតនៅលើអាខោន TikTok របស់នាង ដែលពួកគេបានសួរនាងថា តើអ្នកមានអាយុប៉ុន្មានពេលចាប់ផ្ដើមមានកូនដំបូង? ម្តាយអាយុ ៣៥ ឆ្នាំរូបនេះបាននិយាយថា នាងបានពពោះកូនដំបូងនៅអាយុ ១៥ ឆ្នាំ ហើយសម្រាលបានកូនដំបូងនៅអាយុ ១៦ ឆ្នាំ ។

បន្ទាប់មក នាងបានបន្តបង្កើតកូននៅអាយុ ១៧ ឆ្នាំរហូតដល់ ៣២ ឆ្នាំ មានន័យថានាងបានព្យាយាមបង្កើតកូនជារៀងរាល់ឆ្នាំរហូតដល់កូនរបស់នាងមានចំនួន ១២ នាក់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំ និងមានកូនបីនាក់ នាងតែងតែត្រូវបានអតីតស្វាមីធ្វើបាបជាប្រចាំ ប៉ុន្តែនាងបានអត់ធ្មត់ដើម្បីកូន ហើយបង្កើតបានកូនបីនាក់ទៀត។I'm 33 with 12 kids and I've basically been pregnant for 17 YEARS - people  always assume I'm on benefits but I'm not | The Irish Sun

ក្រោយមក នៅពេលដែលការអត់ធ្មត់របស់នាងឈានដល់កម្រិតកំណត់ Britney បានជ្រើសរើសលែងលះជាមួយអតីតស្វាមី ហើយកូនៗរបស់នាងក៏បានជ្រើសរើសធ្វើតាមម្តាយរបស់ពួកគេផងដែរ។ រហូតមកដល់អាយុ ២៥ ឆ្នាំនាងបានជួបប្តីបច្ចុប្បន្ន ហើយសម្រាលបានកូន ៦ នាក់ទៀត ដោយបច្ចុប្បន្នពួកគេមានសមាជិកទាំងអស់ ១៤ នាក់នៅក្នុងគ្រួសារនេះ។

នៅពេលដែលឃ្លីបនេះត្រូវបានផ្សព្វផ្សាយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសរសើរគ្រួសារ Britney ជាគ្រួសារដ៏គួរឱ្យស្រឡាញ់ និងកក់ក្ដៅបំផុត។ ប៉ុន្តែទោះជាយ៉ាងណា អ្នកលេងអ៊ីនធឺណិតមួយចំនួនក៏បានបញ្ចេញមតិរិះគន់យ៉ាងដូច្នេះថា នាងគឺជាមនុស្សអាត្មានិយម គិតតែចង់បានកូនច្រើន មិនមានហេតុផល។ អ្នកខ្លះទៀតក៏ខំមិនថា ការមានកូនច្រើនគឺមិនល្អនោះទេ៕33-year-old mom of TWELVE has been pregnant on and off for 17 YEARS | Daily  Mail Online

ស្ងាត់ៗ! វៀតណាម បង្កើត​ផ្កាយ​រណបបានសម្រេច ត្រៀមបាញ់ទៅក្នុងតារាវិថី

0

នៅដើមឆ្នាំក្រោយ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបរ៉ាដា តាមដានអាកាសធាតុដំបូងបំផុតរបស់ខ្លួន ដើម្បីផ្តល់ការព្រមានជាមុនប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ។

ផ្កាយរណបនេះមានឈ្មោះថា “LOTUSat-1” ត្រូវបានបង្កើតឡើងដោយជនជាតិវៀតណាមផ្ទាល់ ដោយមានជំនួយពីវិស្វករជប៉ុន។

LOTUSat-1 គឺជាផ្នែកមួយនៃគម្រោងការពារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលអវកាសជាតិវៀតណាម ។First homemade radar satellite to go into space next year - VnExpress  Internationalការផលិតផ្កាយរណបបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលដែលស្ថិតនៅឧទ្យាន Hoa Lac Hi-tech ក្នុងទីក្រុងហាណូយ។

ផ្កាយរណបនឹងប្រើឧបករណ៍ចាប់សញ្ញាប្រើរលកវិទ្យុដើម្បីសង្កេតមើលផែនដី ហើយដូច្នេះដំណើរការដោយឯករាជ្យពីប្រភពពន្លឺ នោះមានន័យថា អាចដំណើរការបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដែលជាអត្ថប្រយោជន៍ច្បាស់លាស់ជាងផ្កាយរណបប្រើឧបករណ៍ចាប់សញ្ញាអុបទិក ដែលអាចដំណើរការបានតែពេលថ្ងៃប៉ុណ្ណោះ។

បើមិនមានការប្រែប្រួលនោះទេ ផ្កាយ​រណបនេះ នឹងបង្ហោះចូលទៅកាន់តារាវិថីនាឆ្នាំក្រោយ៕

 

ដើមផ្កា ៣ ប្រភេទដែលចាស់បុរាណហាមមិនឱ្យដាំនៅក្នុងបរិវេណផ្ទះ

0

ជាធម្មតានៅតាមផ្ទះនីមួយៗតែងតែមានដាំដើមឈើ ឬដើមផ្កាស្អាតៗដើម្បីទុកលំអផ្ទះឱ្យមានភាពស្រស់ស្អាត លេចធ្លោរ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានប្រភេទដើមផ្កាមួយចំនួនត្រូវបានចាស់បុរាណហាមមិនឱ្យដាំនៅក្នុងបរិវេណផ្ទះ ព្រោះគេជឿថា ប្រសិនបើដាំដើមផ្កាទាំងនេះនៅជុំវិញផ្ទះ អាចនឹងនាំមកនូវទុក្ខទោស សំណាងអាក្រក់ ឬរឿងអពមង្គលចូលមកក្នុងគ្រួសារ និងអាចរកស៊ីខាតចុងខាតដើមទៀតផង។ ហេតុដូច្នេះទើបជនជាតិខ្មែរយើងមិននិយមដាំដើមផ្កាទាំងនេះនៅក្នុងផ្ទះរបស់ពួកគេឡើយ។

១.ផ្កាចំប៉ី៖ ផ្កានេះត្រូវបានមនុស្សមួយចំនួនជឿថា វាអាចនឹងនាំមកនូវទុក្ខព្រួយ ព្រោះនៅពេលមានពិធីបុណ្យសពគេតែងប្រើវានៅក្នុងពិធីដើម្បីដាក់នៅលើសព ហើយគេក៏ជឿថាផ្កានេះបើដាំនៅក្នុងផ្ទះប្រៀបដូចជាអ្នកផ្ទះទាំងមូលកំពុងតែកាន់ទុក្ខឱ្យនរណាម្នាក់ពោរពេញទៅដោយទុក្ខព្រួយ ឬបើអ្នករស់នៅតែ ២ នាក់ប្តីប្រពន្ធ គេជឿថាប្តីអាចនឹងត្រូវឃ្លាតទៅនៅឆ្ងាយ ជីវិតគូមានតែការរងទុក្ខប៉ុណ្ណោះ។No photo description available.

២.ផ្កាច្បារ៖ នៅសម័យបុរាណមិនត្រូវបានគេដាំជាទូទៅនៅក្នុងបរិវេណផ្ទះនោះទេ ព្រោះ ដោយសារតែផ្កាច្បារនេះ ជារឿយៗត្រូវបានផ្សារភ្ជាប់នៅក្នុងបញ្ហានៃពាក្យបណ្តឹង ការប្តឹងប្តល់គ្នាទៅវិញទៅមក។ គេជឿថាវាជាផ្កាអកុសល ព្រោះកាលពីអតីតកាលកម្រងផ្កាច្បារនេះ ត្រូវបានគេពាក់នៅលើកញ្ចឹងករបស់អ្នកទោសដែលហៀបនឹងប្រហារជីវិត។ ដូច្នេះវាមិនគួរដាំនៅក្នុងផ្ទះទេ ព្រោះនឹងអាចនាំមកនូវទុក្ខទោស និងរឿងមិនសមប្រកបផ្សេងៗ។No photo description available.

៣.ផ្ការាក់ ឬផ្កាខ្មោច៖ នៅក្នុងប្រទេសថៃផ្កានេះគេនិយមយកទៅប្រើនៅក្នុងមង្គលការ ឬពិធីមង្គលផ្សេងៗតំណាងឱ្យសេចក្តីស្នេហា ប៉ុន្តែបើយកវាមកដាំនៅក្នុងផ្ទះវិញ គេបែរជាមានជំនឿថាអាចនាំឱ្យស្នេហាមានការប្រេះឆា ឈ្លោះគ្នា រកសុភមង្គលមិនបានឡើយ។ ចំណែកឯនៅក្នុងប្រទេសខ្មែរយើងវិញ ផ្កានេះមិនត្រូវបានដាំនៅក្នុងផ្ទះស្រាប់ទៅហើយព្រោះវាជាដើមផ្កាខ្មោចដែលតែងដុះនៅជិតផ្នូរជាដើម៕No photo description available.

 

 

ហេតុអ្វីមនុស្សមួយចំនួនចូលចិត្តបរិភោគបាយជាមួយឪឡឹក?

0

មនុស្សមួយចំនួនចូលចិត្តបរិភោគបាយជាមួយផ្លែឪឡឹក ហើយមិនថាតែពលរដ្ឋនៅប្រទេសកម្ពុជាយើងទេដែលបរិភោគបែបនេះ ពលរដ្ឋនៅប្រទេសជិតខាងយើង ក៏ចូលចិត្តបរិភោគបែបនេះដូចគ្នាដែរ ។

តើធ្លាប់សង្ស័យទេថា ហេតុអ្វីបានជាពួកគេចូលចិត្តបរិភោគបាយលាយឪឡឹក? តើពួកគេបរិភោគបាយជាមួយឪឡឹកតាំងពីពេលណាមក? ខាងក្រោមនេះ គឺជាការសន្និដ្ឋានមួយចំនួនដែលសារព័ត៌មានយើងបានដកស្រង់យកមកចុះផ្សាយ ។

គេសន្និដ្ឋានថា វាអាចបណ្តាលមកពីផ្លែឪឡឹកមានរសជាតិផ្អែម និងផ្ទុកនូវជាតិទឹកច្រើន ។ ហេតុនេះ នៅពេលបរិភោគឪឡឹក វាហើយធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបាត់ស្រេកទឹកផងដែរ ហើយផ្លែឪឡឹកអាចជួយឱ្យយើងអាចកាត់បន្ថយកំដៅនៅក្នុងខ្លួនបានយ៉ាងល្អទៀតផង ។ត្រីងៀតអាំងជាមួយឪឡឹកទុំ - Jongphov

ក្រៅពីនេះ គេសន្និដ្ឋានថា មនុស្សនៅសម័យមុនចូលចិត្តបរិភោគបាយជាមួយផ្លែឪឡឹក ពីព្រោះវានឹងបង្កើនជាតិទឹកនៅក្នុងក្រពះ និងអាចជួយរំលាយអាហារបានឆាប់រហ័សទៀតផង ។

ជាទូទៅ គេចូលចិត្តបរិភោគបាយជាមួយឪឡឹក រួមផ្សំនឹងម្ហូបអាហារក្រៀមផ្សេងៗ ដូចជា ៖ ត្រីងៀត ឬត្រីផាត់ ជាដើម ដោយសារតែផ្លែឪឡឹកបានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើន រួមមាន ៖ ជួយឱ្យអាហារឆាប់រលាយ ពីព្រោះផ្លែឪឡឹកសម្បូរទៅដោយជាតិទឹករហូតដល់៩០% បើធៀបនឹងផ្លែឈើផ្សេងទៀត ។

ក្រៅពីនេះ វាផ្ទុកនូវសារធាតុ Beta-carotene ដែលអាចជួយការពារស្បែករបស់យើងពីកំដៅថ្ងៃក្តៅខ្លាំង ហើយផ្លែឪឡឹកក៏បានផ្ទុកនូវសារធាតុ Lycopene ដែលប្រឆាំងនឹងការកើតជំងឺ Alzheimer ព្រមទាំងជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ ៕បាយឪឡឹកត្រីងៀត | Dried Fish and Watermelon with Rice [Asian Cooking] -  YouTube

ដើម្បីកុំឱ្យអ្នកដំណើរមាត់ឡូឡា មគ្គុទ្ទេសក៍ទេសចរចិនបានប្រើវិធីនេះយ៉ាងជោគជ័យ

0

ប្រទេសចិន ៖ វាបានល្បីល្បាញម្តងទៀតក្រោយពីសារព័ត៌មានបរទេសបានចុះផ្សាយពីរូបភាពមួយគួរឱ្យចាប់អារម្មណ៍នៅលើរថយន្តក្រុងប្រទេសចិន ខណៈរឿងរ៉ាវនេះធ្លាប់ល្បីល្បាញម្តងហើយកាលពីឆ្នាំ២០២០ ។ ប៉ុន្តែវាបានល្បីល្បាញម្តងទៀតនៅហុងកុង និងតៃវ៉ាន់ ក្នុងឆ្នាំ២០២៤ ។

សារព័ត៌មានបរទេសបានបង្ហោះរូបភាពនេះ និងសរសេរថា វាជាវិធីសាស្ត្រដែលមគ្គុទ្ទេសក៍ទេសចរម្នាក់បានធ្វើនៅលើរថយន្តក្រុង ដែលមានអ្នកដំណើរសុទ្ធតែជាមនុស្សចាស់ ។ ការធ្វើបែបនេះដើម្បីកាត់បន្ថយសំឡេងឡូឡារបស់អ្នកដំណើរ ហើយមគ្គុទ្ទេសក៍ទេសចរពុំចាំបាច់ហាមឃាត់ពួកគេដោយផ្ទាល់ ។ មគ្គុទ្ទេសក៍ទេសចរខាងលើនិយាយថា នៅពេលខ្លួនចែកម៉ាស់បិតមុខទៅឱ្យអ្នកដំណើរម្នាក់១ ស្រាប់តែសំឡេងឡូឡាក្នុងរថយន្តបាត់អស់ ហើយអ្នកដំណើរមិនរញ៉េរញ៉ៃទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx2axlet5E2ZPnyPqs8_f500h0gqFm_jHjhiA018K_ugVRePcche_tK-9sei3a257cqLdAsIBI4BZdLh2cAo8odb6jz6tYfYiBfFiRlonew3cWd2UuoC32v08XAWsQbG0FtY-4hMuKu-w_aGe0Wj396xYFxE124JHA41ZZC-PnDIyGQVHgjatjGOtrocM/s1280/photo_2024-01-22_15-13-42.jpg

មគ្គុទ្ទេសក៍ទេសចរបន្តថា រយៈពេលត្រឹមតែ១៥នាទី ទៅ៣០នាទីប៉ុណ្ណោះ អ្នកដំណើរចាស់ៗទាំងអស់បានសម្រាកលង់លក់ ដើម្បីឱ្យផ្ទៃមុខរបស់ពួកគាត់ស្រស់ស្អាត ។ ពួកគាត់បានសម្រាកលក់យ៉ាងស្ងៀមស្ងាត់ ហើយមគ្គុទ្ទេសក៍ទេសចរលែងថ្លង់ដូចមុន ។

ក្រោយពីសារព័ត៌មានបរទេសបង្ហោះរូបភាពអ្នកដំណើរបិតម៉ាស់នៅលើមុខបែបនេះ ធ្វើឱ្យមនុស្សជាច្រើននាក់សរសើរមគ្គុទ្ទេសក៍ទេសចររូបនេះ អំពីវិធីដោះស្រាយបញ្ហានៅពេលជួបអ្នកដំណើរអាយុច្រើនជិះរថយន្ត ព្រោះនៅពេលស្ត្រីចាស់ៗនៅរួមគ្នា ពួកគេនឹងជជែកគ្នាដោយសំឡេងខ្លាំងៗ និងដើរទៅមកគ្មានសណ្តាប់ធ្នាប់ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «ទិញម៉ាស់តែ១ប្រអប់ប៉ុណ្ណោះ ហើយតម្លៃក៏មិនថ្លៃដែរ ប៉ុន្តែអាចចែកឱ្យអ្នកដំណើរបិតមុខបានច្រើននាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdR0N9PVG2TDrTDYf_UVjVNWOYvAJIBWzZpbyV4vT3Fjx_G4qfmH4fnBchu_nUuCO8UOv-bTHjbzx4Vwcr_BIYIHq_P9zS9TRHKYJ9os64G0GhoJA7S96de1Ygk7ThhCzYQD_rh43yXCcxqcFqrd5LxjDBMwaxER4ZrSMcUawkTzE3J4F1eY2PjaS6erg/s1280/photo_2024-01-22_15-13-48.jpg

អ្នកខ្លះទៀតនិយាយថា ៖ «វាជាគំនិតល្អមួយ ហើយគេអាចប្រើប្រាស់វិធីនេះនៅពេលចូលឆ្នាំចិន ឆ្នាំ២០២៤» ។ អ្នកខ្លះទៀតថា ៖ «វាជាការជួយឱ្យពិភពលោកនៅស្ងប់សុខ ហើយអាចជួយឱ្យអ្នកដទៃបាត់ថ្លង់ដោយសារសំឡេងឡូឡាផងដែរ» ៕

លោកជំទាវ ពេជ ចន្ទមុន្នី ៖”អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រេីនជាងការស្លាប់ដោយសារជំងឺ”

0

នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតីហ៊ុនម៉ា ណែត បានធ្វើការចែករំលែកព្រះធម៌ នៅលើគណនីហ្វេកប៊ុកផ្ទាល់របស់លោកជំទាវ អមជាមួយខ្លឹមសារថា៖”អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រេីនជាងការស្លាប់ដោយសារជំងឺ មេត្តាជួយចែករំលែកដំបូន្មានដ៏ល្អនេះជូនដល់ប្រជាពលរដ្ឋយេីងផង”។May be an image of 1 person

នៅក្នុងព្រះធម៌បានលើកឡើងអំពីការ ទទួលទានគ្រឿងស្រវឹង ដែលឈានទៅដល់ឱ្យមានការបង្កគ្រោះថ្នាក់ចរាចរ និង ប៉ះពាល់សង្គមជាតិជាខ្លាំង។

សូមបញ្ជាក់នាដើមឆ្នាំ២០២៤នេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលភាគច្រើនបង្កឡើងដោយអ្នកបើកបរមានជាតិស្រវឹងខ្ពស់៕

 

 

អីយ៉ាស់ស្ងាត់ៗ! តារាកូរ៉េ Seungri និង G-Devith ច្រៀងជាមួយគ្នា ផ្អើលអស់អ្នកគាំទ្រ

0

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ អ្នកគាំទ្រជាច្រើមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវត្តមានរបស់អតីតតារាចម្រៀង Seungri ដែលជាសមាជិកក្រុម Big Bang ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង បានបង្ហាញខ្លួននៅ Prince Brewing ក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបានរៀបចំពិធីខួបកំណើតគម្រប់ ៣៣ ឆ្នាំរបស់គាត់នៅកន្លែងជប់លៀងនោះផងដែរ។May be an image of 1 person and text

លើសពីនេះគេក៏បានឃើញតារារ៉េប G-Devith បានទៅស្វាគមន៍យ៉ាងកក់ក្តៅ និងបានច្រៀងរាំជាមួយតារាចម្រៀងកូរ៉េ Seungri ទៀតផង។ អ្វីដែលកាន់តែពិសេសនោះពួកគេទាំងពីរហាក់ដូចជាស្និតស្នាលគ្នាខ្លាំង ដោយ G-Devith បានច្រៀងចម្រៀងកូរ៉របស់ Big Bang ខណៈដែល Seungri បានរាំបទរបស់ជីដេវីតយ៉ាងសប្បាយរីករាយ ធ្វើឱ្យមហាជនដែលនៅនោះរំភើបចិត្តជាខ្លាំងកាលពីយប់មិញ ហើយថែមទាំងបានថតរូបបង្ហោះពេញបណ្តាញសង្គមទៀតផង។Showbiz: Following allegations of bribery, Big Bang's Seungri announces  retirement

តារាចម្រៀងកូរ៉េ Seungri ដែលមានឈ្មោះពិត Lee Seung-hyun គឺជាតារាចម្រៀងកូរ៉េខាងត្បូង អ្នកនិពន្ធបទចម្រៀង តារាសម្តែង អ្នកជំនួញ និងជាអតីតសមាជិកក្រុម Big Bang ជំនាន់ទីពីរដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយ YG Entertainment ។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះកន្លងមកធ្លាប់មានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនកាលពីឆ្នាំ ២០១៨។ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅក្នុងប្រទេសកូរ៉េខាងត្បូង។May be an image of 1 person and text

ទោះជាយ៉ាងបច្ចុប្បន្នគាត់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយសព្វថ្ងៃគាត់កំពុងកាន់កាប់ជំនួញរបស់គាត់។ ហេតុនេះហើយ អ្នកគាំទ្ររបស់គាត់នៅតែសប្បាយចិត្តនៅពេលដែលឃើញ Seungri មានសុខភាពល្អមាំមួយ និងប្រើជីវិតរស់នៅយ៉ាងសម្បូរបែប។

គួរបញ្ជាក់ដែរថា តារារ៉េបរបស់ប្រទេសកម្ពុជាលោក G-Devith គឺជាអ្នកគាំទ្រមួយរូបរបស់ក្រុម Big Bang ហើយ idol ដែល G-Devith គាំទ្រខ្លាំងបំផុតគឺ G-Dragon ដែលជាប្រធានក្រុម Big Bang តែម្តង។ លើសពីនេះ Seungri ក៏បាននិយាយដែរថា លោកនឹងនាំ G-Dragon មកលេងប្រទេសកម្ពុជាទៀតផង៕

 

https://www.tiktok.com/@soryamong/video/7326759469046598913?_r=1&_t=8jExxGJgEJF&social_sharing=0

 

@satsothearith

SeungriសមាជិកBigBangគាត់មកខ្មែរសំខាន់រាំបទGDevithទៀត???? #satsothearith #bigbang #seungri #gdevith

♬ original sound – Sat Sothearith – Sat Sothearith

តើប្រតិទិនដែលមានសព្វថ្ងៃនេះនរណាជាអ្នកបង្កើត ហើយហេតុអ្វីបានជាខែកុម្ភៈមានថ្ងៃតិចជាងគេ?

0

ប្រតិទិន គឺជាកាលវិភាគសម្រាប់កំណត់ពេលវេលាដើម្បីដឹងថាតើយើងដើរដល់សម័យកាលណាហើយ។ យើងគ្រប់គ្នាប្រាកដជាដឹងហើយថា ក្នុងរយៈពេលមួយឆ្នាំមាន ១២ ខែស្មើនឹង ៣៦៥ ថ្ងៃ ដោយខែនីមួយៗមាន ៣០ ទៅ ៣១ ថ្ងៃ។ ចុះហេតុអ្វីបានជាខែកុម្ភៈដែលជាខែទី២ នៃដើមឆ្នាំមានត្រឹមតែ ២៨ ថ្ងៃ ឬអាចមានដល់ ២៩ ថ្ងៃនៅរៀងរាល់ ៤ ឆ្នាំម្ដង ដែលត្រូវបានគេហៅថា “ឆ្នាំបង្គ្រប់” ។ តើនេះបណ្ដាលមកពីអ្វី? ហើយនរណាជាអ្នកកំណត់?Why are there 28 days in February?

ដូច្នេះដើម្បីទទួលបានចម្លើយ យើងសូមរៀបរាប់ពីប្រវត្តិនៃការកកើតប្រតិទិនជាមុនសិន នៅពេលដែលប្រតិទិនដំបូងត្រូវបានកត់ត្រាពេលវេលាដោយប្រើវដ្តធម្មជាតិ រួមមានថ្ងៃ វដ្តតាមច័ន្ទគតិ (ខែ) និងវដ្តព្រះអាទិត្យ (ឆ្នាំ)។ ជនជាតិរ៉ូម៉ាំងជាអ្នកបង្កើតប្រតិទិនដំបូងបង្អស់ ដោយពួកគេជាអ្នកកំណត់ឈ្មោះសម្រាប់ថ្ងៃនីមួយៗនៃសប្តាហ៍ ហើយឈ្មោះនៃថ្ងៃគឺយកចេញពីភពទាំងប្រាំពីរដូចជា ភពព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារជាដើម…។Roman calendar - Wikipedia

សម្រាប់ខែវិញ ប្រតិទិនដំបូងរបស់ពួករ៉ូម៉ាំងមានត្រឹមតែ ១០ ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយខែដំបូងនៃឆ្នាំគឺជាខែមីនា ដែលជារៀងរាល់ខែមាន ៣០ ទៅ ៣១ ថ្ងៃ។ ក្នុងចំណោម ១០ ខែនោះ ៦ ខែមាន ៣០ ថ្ងៃ និង ៤ ខែមាន ៣១ ថ្ងៃ ដែលសរុបមកមួយឆ្នាំមានត្រឹម ៣០៤ ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែនាពេលនោះស្តេចរ៉ូម៉ាំង នូម៉ា ប៉ុមពីលៀស (Numa Pompilius) មានជំនឿជឿថា ចំនួនគូជាចំនួនមិនល្អ ឬចំនួនមិននាំសំណាង ទើបព្រះអង្គបន្ថែមខែថ្មីចំនួនពីរ ដែលបច្ចុប្បន្នយើងស្គាល់ថា ជាខែមករា និងខែកុម្ភៈ ទៅខាងចុងប្រតិទិនដើម្បីឱ្យត្រូវគ្នាជាមួយឆ្នាំចន្ទគតិ ។ រួចព្រះអង្គក៏បានដកមួយថ្ងៃចេញពីខែទាំងឡាយដែលមាន ៣០ ថ្ងៃ ធ្វើឱ្យពួកវាមានត្រឹម ២៩ ថ្ងៃវិញក្នុងមួយខែ។ ហើយក៏បានសម្រេចជ្រើសរើសយកខែកុម្ភៈ ដែលជាខែត្រូវរៀបចំពិធីគោរពបូជាដល់អ្នកចែកឋានរបស់ពួករ៉ូម៉ាំង គឺជាខែគ្មានសំណាងដែលមាន ២៨ថ្ងៃ និងមាន ២៩ ថ្ងៃ នៅរៀងរាល់៤ឆ្នាំម្ដង ដែលត្រូវបានគេហៅថា “ឆ្នាំបង្គ្រប់” ។Numa Pompilius, Second King of Rome — Tiffany Parks

ទោះយ៉ាងណាក្តី ដោយទទួលយកការណែនាំពីតារាវិទូរបស់ខ្លួនសេ្តចរ៉ូម៉ាំង ក៏បានបន្ថែមថ្ងៃឡើងវិញទៅក្នុងខែ គឺធ្វើឱ្យពួកវាមាន ៣០ ថ្ងៃ ឬ ៣១ ថ្ងៃ លើកលែងតែខែកុម្ភៈ។ ចុងក្រោយរ៉ូម៉ាំងនៅតែតម្រូវឱ្យខែយ៉ាងតិចមួយ ក្នុងចំណោមខែទាំង១២ មានចំនួនថ្ងៃជាលេខគូ។ ព្រោះថា យោងតាមគណិតវិទ្យា រាល់ផលបូករវាងចំនួនគូ (១២ខែ) នៃលេខសេស (ចំនួនថ្ងៃក្នុងមួយខែៗ) គឺផ្តល់លទ្ធផលចេញមកជាចំនួនគូជានិច្ច ខណៈ ៣៦៥ ថ្ងៃជាចំនួនសេស។ សម្រាប់ឆ្នាំចន្ទគតិ កាលនោះក្នុងមួយឆ្នាំមាន ៣៦៤ថ្ងៃ ប៉ុន្តែរ៉ូម៉ាំងចាត់ទុកថាមាន ៣៦៥ ថ្ងៃ ដោយមិនអាចចាត់ទុក ៣៦៤ ថ្ងៃទេ ដោយសារជាលេខគូ៕

មេរោគ Zombie! អ្នកវិទ្យាសាស្រ្តកំពុងតែបារម្ភអំពីការកើតជំងឺអាសន្នរោគថ្មីទូទាំងសកលលោក

0

ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសអំពី “មេរោគ Zombie” ដែលតោងជាប់ក្នុងដុំទឹកកអាយុកាលជិត ៥០ ០០០ ឆ្នាំថាអាចនឹងលេចចេញមក ក្រោយពីការរលាយបន្តិចម្តងៗនៃដុំទឹកកតំបន់ប៉ូលអាក់ទិក។

ការកើនឡើងនៃកម្តៅគឺកំពុងតែរីករាលដាល ព្រោះតែសកម្មភាពផ្សេងៗរបស់មនុស្សសព្វថ្ងៃដូចជា ការកាប់បំផ្លាញព្រៃឈើ ការបំពុលបរិស្ថានជាដើម ដែលធ្វើឲ្យរលាយដុំទឹកកតំបន់ប៉ូល។ លើសពីនេះ គឺឃើញថាមានការបើកឧស្សាហកម្មមួយចំនួននៅតំបន់ប៉ូល ដូចជាការជីកយករ៉ែនៅស្រទាប់ក្រោមបំផុតនៃដុំទឹកកក ដែលភាគច្រើនមាននៅក្នុងប្រទេសកាណាដា ស៊ីបេរី និងអាឡាស្កា ក៏ដូចជាមានការដឹកជញ្ជូនដុំទឹកកតំបន់ប៉ូលយកទៅលក់នៅក្នុងស្រុកបានតម្លៃយ៉ាងកាក់កប ព្រោះថាអ្នកអាចដាក់ទឹកដោះគោជូរនៅក្នុងដុំទឹកកនោះ ហើយវានៅតែអាចបរិភោគបានរហូតដល់ទៅ ៥០ ០០០ឆ្នាំក្រោយ។Arctic zombie viruses in Siberia could spark terrifying new pandemic,  scientists warn | Health | The Guardian

មេរោគ Zombie បុរាណត្រូវបានរកឃើញរួចហើយនៅតំបន់ស៊ីបេរី ដែលគេបានពិសោធន៍ឃើញថាមានអាយុ ៤៨ ៥០០ ឆ្នាំ។ មេរោគ Zombie នេះគ្រាន់តែជាឈ្មោះហៅក្រៅប៉ុណ្ណោះ ព្រោះវាត្រូវបានគេស្គាល់ថាជាពូជ អតិសុខុមប្រាណ Methuselah ។ មេរោគនេះគឺមានឥទ្ធិពលឆ្លងដល់សារពាង្គកាយមនុស្ស ក៏ដូចជាធ្វើឲ្យមានផ្ទុះជំងឺអាសន្នរោគមួយដ៏សាហាវឆ្លងនៅទូទំាងសកលលោក។Scientists Revive 48,500-Year-Old 'Zombie Virus' Buried in Ice

ក្រុមអ្នកវិទ្យាសាស្រ្តក៏បានកំណត់អត្តសញ្ញាណរួចហើយថាមេរោគ Zombie នេះនឹងបណ្តាលឲ្យមនុស្សឆ្លងជំងឺមួយចំនួនពីមេរោគ pox និងវីរុស Herpes ដែលនឹងធ្វើឲ្យកើតពងបែក ដំបៅ និងរលួយនៅលើស្បែក។ អ្វីដែលកាន់តែបារម្ភនោះគឺមេរោគនេះនឹងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ហើយក្រុមអ្នកវេជ្ជសាស្រ្តគឺត្រូវតែរកវ៉ាក់សាំងដើម្បីទប់ស្កាត់ដូចទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ដែរ។Scientists revive 'zombie virus' in Siberian permafrost; what is 'zombie'  and should you worry? | The Times of India

ជាមួយនឹងការព្យាករណ៍ក៏បានបង្ហាញទៀតថានៅត្រឹមឆ្នាំ២០៤០ សមុទ្រអាកទិកនឹងគ្មានដុំទឹកកកទៀតទេ ដោយសារការការរលាយដុំទឹកកកព្រោះតែការកើនឡើងនៃកម្តៅ រួមបញ្ចូលជាមួយនឹងឧស្សាហកម្មមនុស្សនៅតំបន់អាក់ទិក ដូចជាការដឹកជញ្ជូនដុំទឹកកក និងការជីកយករ៉ែនៅទីនោះ។Scientists revive 'Zombie Virus' stuck under Siberian permafrost for 50,000  years - BusinessToday

ប្រតិបត្តិការរុករករ៉ែដ៏ធំកំពុងត្រូវបានគេគ្រោងទុកនៅតំបន់អាក់ទិច ដោយប្រតិបត្តិការចោះចូលទៅក្នុងស្រទាប់ដ៏ជ្រៅនៃដុំទឹកកដើម្បីទាញយកប្រេង និងរ៉ែ។ ជាមួយគ្នានេះ ប្រតិបត្តិការទាំងនោះនឹងបញ្ចេញបរិមាណដ៏ច្រើននៃមេរោគដែលកប់ខ្លួននៅក្នុងនោះ។ អ្នករុករករ៉ែប្រៀបដូចជាអ្នកគាស់ផ្នូរមេរោគនោះឲ្យងើបឡើងមកអ៊ីចឹង ដែលវានឹងបង្កគ្រោះមហន្តរាយដល់មនុស្សនៅទូទាំងភពផែនដី៕

កូនខ្មែរគួរដឹងការពិត! អ្នកតាព្រះចៅ ដែលគ្រប់គ្នាតែងតែទៅបួងសួង និងកាត់ឆុងរាល់ឆ្នាំនៅឯបូជនីដ្ឋានវត្តភ្នំ តាមពិតជាដូនតាខ្មែរទេ

0

បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិនភាគច្រើននាំគ្នាសម្រុកយ៉ាងភ្លុសទឹកភ្លុសដី ទៅធ្វើពិធីកាត់ឆុង ពោលគឺទៅបន់ស្រន់និងសែនព្រេងឲ្យអ្នកតាមួយអង្គនៅលើវត្តភ្នំ ដែលជឿថានឹងនាំសំណាងល្អ ផុតពីគ្រោះចង្រៃមុននឹងពិធីបុណ្យចូលឆ្នាំចិនមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6EiRfM5SC4LRNg4U1-5olnsPYgeTcTwg1I2l8qbCIT_ffAnXm6giqkhQ6b61v_v55FpijHrld55ESqxhhaHsZvC2oRBYuuO4XTQk-HzNI6WDqIgI9hxzcdo3Oo7RqbHU__wDBVrv4vvPYfNnERI2AXzJFXdNa3Rbp0RNHN3kvBJOycif8k_x49_OlsKQ/s1024/photo_2024-01-22_14-13-25.jpg

រមនីយដ្ឋានវត្តភ្នំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ និងជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ភាគច្រើននិយមទៅបន់ស្រន់នៅទីនោះ ព្រោះមានជំនឿថាជាទីកន្លែងស័កិ្តសិទ្ធបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKzC_9rZ9TgOxN7bPg8hIhaDEgHTMdDaZmLzuBYTktQB-FtwKidjqdZDLwe9dm37F2RT_dOE-_F8abPJQsEhwHahF7MYoVehdBBgsVZeiyz2egBmsFdi4LulD3lJKzG6JDcs6XG5bB0Z9GBffzzGAUcIiPVRHLKwXOSkg5UDWCYPMgnDY766ACvicevs/s1024/photo_2024-01-22_14-13-24.jpg

កាលពីដើមឡើយ នៅលើវត្តភ្នំនេះក៏ធ្លាប់ជាកន្លែងគោរពបូជាព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនផងដែរ ពោលគឺមានព្រេងនិទានមួយទាក់ទងនឹងប្រត្តិភ្នំពេញ ក្នុងអំឡុងឆ្នាំ ១៣៧២ គឺមានដូនចាស់ម្នាក់ឈ្នោះ «ពេញ» ដែលមានទីលំនៅនៅម្តុំទន្លេ៤មុខឬទន្លេចតុមុខសព្វថ្ងៃ។ ថ្ងៃមួយនោះគឺមានព្យុះទឹកជំនន់បោកបក់យ៉ាងខ្លាំង ដែលជាឥទ្ធិពលមកពីប្រទេសឡាវ បានធ្វើឲ្យរលំដើមគគីររាប់រយដើមអណ្តែតពាសពេញផ្ទៃទន្លេមេគង្គហូរចាក់មកទន្លេចតុមុខ។ លោកយាយពេញក៏បានប្រទះឃើញដើមគគីរធំមួយដើម ដែលនៅក្នុងប្រហោងនៃឈើនោះគឺមានព្រះពុទ្ធបដិមាសំរិទ្ធតូចៗចំនួន៤ព្រះអង្គ និងទេវរូបថ្មចំនួន១អង្គទៀត។ No photo description available.បន្ទាប់មក ដូនពេញក៏បានគៀរគងអ្នកភូមិនាសម័យកាលនោះឲ្យលើកដីពូនភ្នំនិងសង់វិហារប្រក់ស្បូវមួយនៅទីនោះ។ រួចក៏នាំយកព្រះពុទ្ធបដិមា៤អង្គនោះទុកនៅម្ខាង និងទេវរូបថ្ម១អង្គទៀតទុកនៅម្ខាងទៀតនៃភ្នំនេះ។ ដោយមើលឃើញថា ទេវរូបមួយអង្គនោះមានលក្ខណៈដូចឡាវ និងអណ្តែតមកពីស្រុកឡាវ ដូនពេញក៏បានដាក់ឈ្មោះថា «អ្នកតាព្រះចៅ» ហើយនាមនេះក៏បានជាប់មកដល់សព្វថ្ងៃនេះ។This 114 year-old photo of Wat Phnom was discovered in 2018 in a house in France | Cambodianess

ទោះជាយ៉ាងណា ក្រៅពីរឿងដំណាលបុរាណ វត្តភ្នំនេះក៏បានឆ្លងកាត់ការសាងសង់និងជួសជុលជាបន្តបន្ទាប់ផងដែរ ដោយក្សត្រដំបូងគេដែលបានតាំងរាជធានីនៅភ្នំពេញនេះគឺព្រះបាទពញាយ៉ាត អំឡុងឆ្នាំ ១៤៣៤ រីឯព្រះធាតុព្រះអង្គទៀតសោតក៏បានតម្កល់ទុកនៅក្នុងចេតីយវត្តភ្នំនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwPoQVi6beNChK0P_RTs9hkhUXdPV9HsxXAa4R2yBNWu54y3zZU9FOzMq6RPirArzWwK_NYBu7eLL7rliCkUPI6FAGx01k0p7Nz_j3Bzo69j7PwvTRDAXYZlcel67EGMaRoj9IXs4S29aW40aID6NSwugVxH0nJJAFhIglGd-QrGo6iPpaoMzWbSAZirs/s1280/photo_2024-01-22_14-13-21.jpg

យ៉ាងណាមិញ នាចំណេរកាលក្រោយៗមកទៀត គេក៏ធ្វើអាស្រមថ្មីស្រោបពីលើ«អ្នកតាព្រះចៅ» បន្ថែមទៀត ដែលនាំឲ្យមានការយល់ច្រឡំបន្តពីមួយជំនាន់ទៅមួយជំនាន់ថាជាអ្នកចិនទៅវិញ។ បច្ចុប្បន្នគេបានប្រទះឃើញថា ប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិននាំគ្នាសម្រុកទៅបូជាលើអ្នកតាព្រះចៅ ដើម្បីជាការកាត់ឆុងឆ្នាំថ្មី មុនពិធីបុណ្យចូលឆ្នាំចិននឹងមកដល់នាពេលខាងមុខនេះ ព្រោះថាបើឆុងហេងនឹងនាំមកលាភសំណាងធំ លុយហូរចូលច្រើនតែបើឆុងស៊យ នឹងនាំមកនូវគ្រោះចង្រៃ គ្រោះថ្នាក់ ខាតបង់លុយកាក់ មានជំងឺជាដើម។ រីឯពិធីកាត់ឆុងនេះទៀតសោត គឺគេនិយមសែន ស៊ុតទា២គ្រាប់ សាច់ជ្រូក៣ជាន់ឆៅ ក្រដាសសែន និងផ្លែឈើពី៣ទៅ៥មុខផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhBZla80vSNXycCXhbrEioLO5YLa3Eflv7oTRshiV2oIw2tpCMc_l1vPHcN5nAFUjBpkW3T0WI_HLIlweImG4foN8bkjjNqfcbIw3tFjAM4DeCH-fa5tFdIuw0M_bTbYYSWcKfQSI8JVSK2P7sqVf8VtivgGl0G9LcZGyihiKe67SKhycu-uRijboY94g/s1280/photo_2024-01-22_14-13-28.jpg