អ្នកវិទ្យាសាស្ត្ររកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ នៅដែនទឹកនូវែលសេឡង់
ប្រទេសនូវែលសេឡង់ ៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្ត្រចំនួន២១នាក់ បានធ្វើដំណើរទៅកាន់ដែនទឹកដែលពួកគេពុំទាន់បានស្រាវជ្រាវក្នុងបាតសមុទ្រ Bounty នៅបរិវេណឆ្នេរសមុទ្រនៃកោះខាងត្បូងប្រទេសនូវែលសេឡង់ ។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេនឹងរកឃើញពូជសត្វសមុទ្រថ្មីៗនៅទីនេះ ។
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Wellington ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា លោក Alex Rogers អ្នកស្រាវជ្រាវផ្នែកសមុទ្រ និងជាប្រធានដឹកនាំក្រុមស្រាវជ្រាវនិយាយថា ការស្រាវជ្រាវលើកនេះពិតជាមានប្រយោជន៍ ដោយសារពួកគេបានរកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត ។
លោក Alex Rogers និយាយថា ៖ «ខ្ញុំសង្ឃឹមថា ចំនួនពូជសត្វសមុទ្រនឹងកើនឡើង នៅពេលយើងសិក្សាពីគំរូបន្ថែមទៀត ។ ខ្ញុំគិតថា ពូជសត្វសមុទ្រ មិនមែនមានតែ១០០ពូជនោះទេ ប៉ុន្តែវាមានរហូតដល់រាប់រយពូជឯណោះ» ។
ក្នុងចំណោមពូជសត្វសមុទ្រថ្មីៗដែលគេស្រាវជ្រាវឃើញ គឺមានសត្វមួយប្រភេទដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវងឿងឆ្ងល់ ដោយសារវាមានរូបរាងដូចផ្កាយ និងមានអង្កត់ផ្ចិតប្រមាណ១សង់ទីម៉ែត្រ ។ ក្រុមអ្នកស្រាវជ្រាវមិនអាចបញ្ជាក់បានថា វាជាសត្វអ្វីទេ ប៉ុន្តែពួកគេជឿថា វាអាចជាផ្កាថ្ម ។
ការស្រាវជ្រាវនេះគាំទ្រដោយ Ocean Sensus ជាភ្នាក់ងារមិនស្វែងរកប្រាក់ចំណេញ និងមានតួនាទីស្វែងរកសត្វរស់នៅក្នុងមហាសមុទ្រលើពិភពលោក សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវទឹក និងបរិយាកាស ព្រមទាំងសារមន្ទីរ Te Papa Tongarewa របស់ប្រទេសនូវែលសេឡង់ផងដែរ ។
លោក Alex Rogers បន្តថា គេប៉ាន់ស្មានថា មហាសមុទ្រនៅលើពិភពលោក មានសត្វសមុទ្ររស់នៅរហូតដល់ជាង២លានពូជឯណោះ ប៉ុន្តែយើងស្គាល់ពូជសត្វសមុទ្រត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ ការសិក្សាស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងសត្វរស់នៅក្នុងទឹកសមុទ្រ គឺជារឿងសំខាន់ ដោយសារប្រព័ន្ធអេកូឡូស៊ីសមុទ្របានគាំទ្រជីវិតនៅលើផែនដី ដូចជា ៖ ការបង្កើតអាហារសម្រាប់មនុស្សរាប់លាននាក់, ការផ្ទុកកាបូន និងការគ្រប់គ្រងអាកាសធាតុ ។
ការស្រាវជ្រាវលើកនេះ ក្រុមអ្នកស្រាវជ្រាវបានចុះទៅក្នុងទឹកសមុទ្រមានជម្រៅ៤.៨០០ម៉ែត្រ ហើយពួកគេបានប្រមូលគំរូសត្វសមុទ្រ ចំនួន១.៧៩១ ។ លោក Alex Rogers បន្ថែមថា អ្នកធរណីវិទ្យាបានស្រាវជ្រាវនៅតំបន់នេះរួចហើយ ប៉ុន្តែក្រុម Biologist ពុំទាន់បានមកកាន់តំបន់នេះទេ ៕



















/cloudfront-ap-southeast-2.images.arcpublishing.com/nzme/HNGT33NQNJAK5JHPGUSFHJKSGU.jpg)








បេក្ខជន ពុធ មិថុនា បានឆ្លើយតបថា ក្នុងឆ្នាំ២០២៤ រូបគេចង់ដើរលើវិថីថ្មី ទទួលបានបទពិសោធថ្មីៗបន្ថែមទៀតឱ្យកាន់តែច្រើន។ លោក ឆន សុវណ្ណារាជ ក៏បានលើកឡើងដែរថា ដ្បិតនៅខាងក្រៅលោកបានជួប មិថុនាជាច្រើនដងក្តី ប៉ុន្តែមានការបែងចែកច្បាស់លាស់ក្នុងកម្មវិធីប្រកួតគឺផ្សេង និងស្គាល់គ្នាក្នុងនាមជាសិស្សច្បងសិស្សប្អូនផ្សេង។ ជាលទ្ធផលនៃការប្រកួត ពុធ មិថុនា អាចបន្តទៅវគ្គក្រោយបានដោយគណៈកម្មការទាំង៤រួមមានអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សួស វីសា និងកញ្ញា ផន ស្រីខួច សម្រេចចិត្តឱ្យ មិថុនា បន្តទៅមុខទៀត។

យ៉ាងណាមិញ ទោះបីជាមានការលើកឡើងដូចនេះល្បីហើយនៅតែមកចូលរួមប្រកួតក្តី ពុធ មិថុនា ក៏ត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជើងខ្លាំងជាច្រើនរូបផ្សេងទៀតដើម្បីដណ្តើមយកលេខ១ពីកម្មវិធីផងដែរ៕
.png)





