Liu Yifei គឺជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញជនជាតិចិន និងអាមេរិក។ នាងបានបង្ហាញខ្លួនជាច្រើនដងក្នុងបញ្ជី Forbes China Celebrity ១០០ ហើយត្រូវបានគេដាក់ឈ្មោះជាតារាស្រី New Four Dan ដ៏មានឥទ្ធិពលរបស់ប្រទេសចិនក្នុងឆ្នាំ ២០០៩។ លើសពីនេះ នាងក៏ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា “Fairy Sister” នៅក្នុងប្រទេសចិនផងដែរ។ ដូច្នេះ កាលពីពេលថ្មីៗនេះ តារាចិនដ៏ល្បីល្បាញរូបនេះ បានបង្ហាញពីរបបអាហារប្រចាំថ្ងៃរបស់នាង ដើម្បីទទួលបានស្បែកសម៉ត់រលោង និងមានរូបរាងល្អឥតខ្ចោះ ដោយនាងតែងតែទទួលទានអាហារដូចខាងក្រោម។Mulan' Star Yifei Liu Reveals Grandmother Still Lives in Wuhan, China

១.សាច់មាន់៖ Liu Yifei បានចែករំលែកថា នាងចាត់ទុកសាច់មាន់ជាផ្នែកសំខាន់នៃរបបអាហារប្រចាំថ្ងៃរបស់នាង ដើម្បីរក្សាស្បែករបស់នាងឱ្យនៅក្មេង និងភ្លឺថ្លា។ ដូច្នេះដើម្បីសម្រេចបានលទ្ធផលល្អបំផុត Liu Yifei បានផ្តល់អនុសាសន៍ឱ្យផ្តោតលើផ្នែកសាច់មាន់ដែលមានជាតិខ្លាញ់ទាប និងគ្មានខ្លាញ់ ដូចជាទ្រូងមាន់ ដើម្បីជួយបង្កើនអត្ថប្រយោជន៍សម្រាប់ស្បែក និងរាងកាយ។https://downshiftology.com/wp-content/uploads/2023/01/How-To-Make-Air-Fryer-Chicken-5.jpg

២.ត្រី៖ តារាពហុជំនាញរូបនេះ ចូលចិត្តបន្ថែមកូឡាជែនដល់ស្បែកដោយការញ៉ាំត្រីជាប្រចាំ។ ត្រីជាប្រភពសម្បូរកូឡាជែន ដែលងាយស្រួលបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ហេតុនេះដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញនៃអាហារដែលមានជីវជាតិនេះ នាងតែងតែញ៉ាំស្បែកត្រី ភ្នែកត្រី ក្បាលត្រី និងកន្ទុយត្រី ដែលកន្លែងទាំងនេះ បានផ្តល់អាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ដែលជាសារធាតុចិញ្ចឹមសំខាន់ពីរសម្រាប់ស្បែកក្មេងជាងវ័យ និងសុខភាពទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDEjKf96d5fy0cJK_cF0WBIuaJsxJSWCETKVjmqpv_vRvOAbXsNR9_F0pxxS9DL-4BRBWhhdCw-fwEqgUKuNztWPPKubuLxY4xCuZW6OtBDgHL4y9wD25Doy5o6PVcMfmzQyDGFEcgcr1ma1SZJpeqrDTLxxWVHZZFPD0g1KuCoH7od2JQ-13ggFyqWcQ/s650/Top-image_Sashimi.jpg

៣.គ្រឿងសមុទ្រ៖ Liu Yifei តែងតែផ្តល់អាទិភាពដល់អាហារសមុទ្រ ជាពិសេសខ្យង និងអយស្ទ័រ នៅក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់នាង ដើម្បីបំពេញបន្ថែម collagen សម្រាប់ស្បែករបស់នាង។ អាហារសមុទ្រទាំងពីរប្រភេទនេះមានផ្ទុកនូវសារធាតុ Collagen ច្រើនសម្រាប់រាងកាយទាំងមូល។https://img.freepik.com/premium-photo/top-view-variety-fresh-fish-seafood-ice_126277-744.jpg

៤.ផ្លែក្រូច៖ ផ្លែក្រូចដូចជា ក្រូចឆ្មារ ក្រូចថ្លុង និងក្រូចផ្សេងៗទៀត គឺជាផ្លែឈើដែលតារាស្រីវ័យ ៣៦ ឆ្នាំរូបនេះចូលចិត្តបំផុត។ ការទទួលបានវីតាមីន C ឱ្យបានគ្រប់គ្រាន់តាមរយៈផ្លែក្រូច ក្រូចថ្លុង គឺជាមធ្យោបាយមួយក្នុងការជំរុញការផលិតកូឡាជែន និងរក្សាស្បែកឱ្យក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicx53MAkjQGb8ALXTDolOBl7SaJlLqrSn8dH6ao7mIlV7Eg-wtqUnCvtjmUuwR6GK3ryzMlDAwmikv1cZVC9hew6MM9qj7Y_h06b2v4GsKgGWWgfUsRSCdebHQgCTrHnOdccckfzXkU2qLDoKY1IImEISkGvOcZ_2NJbPZOXwKi9W7J6WjGfEd-tU0x4k/s1200/Oranges_-_whole-halved-segment.jpg

៥. ផ្លែប៊ឺរី៖ បន្ថែមពីលើផ្លែឈើដូចជាក្រូច ក្រូចថ្លុង ផ្លែប៊ឺរីក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ Liu Yifei ដែរ។ ផ្លែប៊ឺរីគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV របស់ព្រះអាទិត្យ ធ្វើឱ្យស្បែកកាន់តែរលោង និងក្មេងជាងវ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirHHNpAU5oB4PpZ7t8H4qcPC7dJBEN1butw6SwjD1hQF0UMi__-i-F124o-hZpaOwg1n4_S-am5lJqjJcICzz4jlBcWUoM_tbglkKOiouaN683fOQNE0CthsCFnVmSuHkAVydsfJ9dUh9w6BvaMFFqgMCcKcDdBdD8HBXgZOKmPgaHtIepmj4_Q7B5Mn4/s1000/berries_1000x700.jpg