តើដឹងឬទេថា សណ្ឋាគារជាច្រើននៅទូទាំងពិភពលោក គ្មានបន្ទប់សម្រាកលេខ ៤២០ ទេ តើវាបណ្តាលមកពីមូលហេតុអ្វី? កាលពីឆ្នាំ១៩៧០ មានព័ត៌មានដ៏ល្បីល្បាញមួយចុះផ្សាយថា កូនសិស្សវិទ្យាល័យ ចំនួន៥នាក់ ដែលគេស្គាល់ថា «The Waldos» រួមមាន ៖ Steve Capper, Dave Reddix, Jeffrey Noel, Larry Schwartz និង Mark Gravitch រៀននៅសាលារៀន San Rafael រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។https://i.redd.it/bjber26i66wy.jpg

កូនសិស្សទាំង៥នាក់នេះ បានលួចណាត់ជួបគ្នានៅវេលាម៉ោង៤និង២០នាទីព្រឹក នៅត្រង់រូបសំណាក Louis Pasteur ដើម្បីស្វែងរកកសិដ្ឋានដាំកញ្ឆាតាមរឿងព្រេងនិទាន ។ ក្រោយមក លេខ ៤២០ បានក្លាយទៅជាលេខសម្ងាត់សម្រាប់អ្នកជក់កញ្ឆា ។

ក្រោយមក រដ្ឋាភិបាលអាមេរិកបានដាក់កញ្ឆាឱ្យស្របច្បាប់ ដោយសារមានការតវ៉ាឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យកញ្ឆាស្របច្បាប់នៅទូទាំងសហរដ្ឋអាមេរិក ដោយគេឃើញមានការប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ និងដុតភ្លើងជក់កញ្ឆាជាមួយគ្នា ។ ពេលនោះ គេបានប្រើប្រាស់លេខ ៤២០ ធ្វើជាលេខសម្ងាត់សកល ហើយគេបានស្គាល់លេខនេះនៅក្នុងបទចម្រៀង, ភាពយន្ត និងក្នុងទម្រង់វប្បធម៌ជាច្រើនទៀត ។ វាក៏ជាប្រភពនៃទិវាកញ្ឆាពិភពលោក (World Cannabis Day) ដែលត្រូវនឹងថ្ងៃទី២០ ខែមេសា ជារៀងរាល់ឆ្នាំ ។https://cherry.img.pmdstatic.net/fit/https.3A.2F.2Fimg.2Egentside.2Eco.2Euk.2Farticle.2Fweird.2Froom-420_8a40dffb9768051f9e96b86432e9660c9de3a030.2Ejpg/640x360/quality/80/thumbnail.jpg

នៅថ្ងៃទិវាកញ្ឆាពិភពលោក គេបានប្រារព្ធពិធីមួយដែលមានការចូលរួមពីអ្នកចូលចិត្តកញ្ឆាជាច្រើននាក់ ។ អ្វីដែលគេប្រទះឃើញញឹកញាប់បំផុត គឺអ្នកចូលចិត្តកញ្ឆាបានប្រមូលផ្តុំគ្នាជក់កញ្ឆានៅតាមសណ្ឋាគារ និងកក់បន្ទប់លេខ ៤២០ ឬមានការលួចស្លាកលេខបន្ទប់ ៤២០ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ទៀតផង ។ ហេតុនេះ សណ្ឋាគារជាច្រើនបានផ្អាកដាក់លេខបន្ទប់ ៤២០ ដោយសារវាមានបញ្ហាច្រើន ។

ជាក់ស្តែង សណ្ឋាគារមួយនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដែលបានអនុញ្ញាតឱ្យភ្ញៀវអាចជក់កញ្ឆាបាន ប៉ុន្តែសណ្ឋាគារនេះបានដាក់លេខបន្ទប់ថា ៤១៩+១ ដើម្បីចៀសវាងមានជនខិលខូចមកលួចស្លាកលេខបន្ទប់ ៤២០ ។https://lh3.googleusercontent.com/proxy/jvw3ZrKERrQ4IODpFo-sS5-y2yoqc7wAkuLND8S_1W2C4f0PIfAXWDVUNXF0Cu-zMfWxWVzfT89wF9w5krw_f8mZF3vKcSNMaSUHIe2odmoKUc8tPy8

គេបានប្រើប្រាស់កញ្ឆាសម្រាប់ធ្វើជាថ្នាំព្យាលបាលផ្នែកវេជ្ជសាស្ត្រ ឬដើម្បីបំបាត់ការឈឺចាប់ ព្រោះនៅក្នុងកញ្ឆាមានសារធាតុ THC (Tetrahydrocannabinol) ឬសារធាតុស្រវឹង ។ ពេលកញ្ឆាជ្រាបចូលក្នុងសួតយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យអ្នកជក់កញ្ឆាមានអារម្មណ៍ថា ស្រាលខ្លួន និងភ្លេចអស់នូវទុក្ខព្រួយទាំងឡាយ ។ ហេតុនេះ កញ្ឆាបានក្លាយជាថ្នាំញៀនដែលទាក់ទាញយុវវ័យយ៉ាងច្រើនឱ្យប្រើប្រាស់ ។

បើទោះជាប្រទេសភាគច្រើនបានហាមឃាត់ការដាំដុះកញ្ឆា, កែច្នៃ, ជក់ និងប្រើប្រាស់កញ្ឆាក្តី ប៉ុន្តែប្រទេសមួយចំនួន ដូចជា ៖ ប្រទេសអ៊ុយរូហ្គាយ, អាមេរិក និងម៉ិកស៊ិក មានបទប្បញ្ញតិ្តដែលធ្វើឱ្យការប្រើប្រាស់កញ្ឆាស្របច្បាប់ក្នុងករណីខ្លះ ៕