ជំនួបលោកយាយ ណយ សំណាង និងអ្នកស្រី នួន សារី ហៅយាយយ៉យ ក្នុងពិធី «អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» កាលពីថ្ងៃទី៧ ខែមីនា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមរំជួលចិត្តយ៉ាងខ្លាំងដោយតារាកំប្លែង យាយយ៉យ ស្រក់ទឹកភ្នែកតែម្តងនៅពេលបានសំណេះសំណាលជាមួយលោកយាយ ណយ សំណាង។ ការលេចមុខក៏កម្ររបស់លោកយាយ ណយ សំណាង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានេះតារាចម្រៀងនេន ទុំ បានទៅជួបអតីតសិល្បការិនីជើងចាស់រូបនេះ ប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ចូលទៅរិះគន់ចំៗថាលោកឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍លើលោកយាយ ណយ សំណាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMweLKw8yf5iSMXpDO0i3OVFap6xYdRrxy2ZK9oiMsghmdKdSHOjsM3yXHyeaaY4kD2AkDKB1eN3UljlcVOEmLdOOpItYIQod-_UPtjNnB_qZjp7dXJRp1knLQGjEoU4a6vAVltiEVM5Ymk2H90QKg3E_jY2cK_MVSiGJv1Th1TLM3mR3z2qcp1Pyxhk4/s2048/image_2024-03-11_09-22-13.png

កាលពីថ្ងៃទី១០ ខែមីនា លោក នេន ទុំ បានបង្ហោះវីដេអូជាង៤នាទីដោយដាក់ចំណងជើងថា «ទៅច្រៀងអាយ៉ៃ ផ្ទះម៉ែ ណយ សំណាង»។ ក្នុងវីដេអូនេះ នេន ទុំ បានសំណេះសំណាងសួរសុខទុក្ខលោកយាយ ណយ សំណាង មានបំណងចង់ច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយខ្លួនប៉ុន្តែលោកយាយមិនអាចច្រៀងបានទេ។ តារាចម្រៀងរូបនេះបាននិយាយទៀតថាលោកទើបមកពីថតហើយបានសុំយិនស៊ិនមកពីប្រទេសកូរ៉េជូនលោកយាយ ណយ សំណាង ពិសារ រួមទាំងនាំយកគ្រឿងបរិភោគដូចជាអង្ករ មី ទឹកសាអ៊ីវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPA1N0jIjP6sk56sNDFYzos5wGu4xUU4ruL56o3A_Gi_RAK0XUCZcezuOiSCIAlAHacT6gHnJqoma79562FdKsSvN9iWO2HEflLuvNFuLWN1TLf1Bun3GBWuxnPwz8P9zFZRr81EUDkD6ZwStaDf5KfRVgI2FTgPUPO5z3kdKGk-HeOxWTmdlRlrlIFQo/s1920/image_2024-03-11_09-24-49.png

ទឹកចិត្តដ៏ប្រពៃរបស់លោក នេន ទុំ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរលោកព្រមទាំងលើកឡើងថាទង្វើនេះបានបុណ្យច្រើនមិនខាន។ ទោះយ៉ាងណាទន្ទឹមនឹងមានមតិសរសើរព្រោងព្រាតក្នុងនោះក៏មានមតិរិះគន់ដូចគ្នាទៅលើតារាចម្រៀងរូបនេះដោយបានលើកឡើងថាលោកឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ទៅលើលោកយាយ ណយ សំណាង។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បញ្ចេញមតិថា «កុំយកគាត់មកធ្វើជាឧបករណ៍រកស៊ីអី ពេលគេមិនបង្ហោះរូបគាត់តើអ្នកនៅឯណា មនុស្សកាមេរ៉ា មិនសំដៅលើនេនទុំតែម្នាក់ទេ គឺគ្រប់មនុស្សដែលឆ្លៀតឱកាសកេងចំណេញតាមរយៈកាម៉េរ៉ា»។ ប្រយោគនេះដែរ តារាចម្រៀង នេន ទុំ បានចូលទៅឆ្លើយតបវិញថា «បងស្គាល់នេនទុំមិនទាន់ច្បាស់ទេ នេះជាវីដេអូចាស់ទេ ផុតម្តងទៀត ជួយគ្នាផុសគាត់ ឱ្យគាត់កាន់តែផ្ទុះ ក្រែងមានអ្នកជួយគាត់បានប្រសើរជាងនេះ ទាន់ទេបង»។
កន្លងមកនេះលោក នេន ទុំ ក៏បានជួយអតីតសិល្បការិនីជើងចាស់ តារាសម្ដែង គង់ ប៊ុនសុន ដែលធ្លាក់ខ្លួនទូលនំលក់ផងដែរធ្វើឱ្យទស្សនិកជនសរសើរលោកមិនដាច់ពីមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD6oYJqjHA42Y4eGp8EBhISOI4K22ye40OTbjyBTpCJBzeEBlbGxY0pF1X5L6oPI1ICuAoW9yaC6ALMf2Rd6ywzotwi-VAliQtNqHg8_SnNViSNUH24aWty2ayAyEbD3oI6_JPEGK8CAkvXS_5_H8dTz6xTbMmkU_8R3ZPvQ3PVSkoxfTx0DWp58WD3fI/s2048/image_2024-03-11_09-24-49%20(2).png

គួរបញ្ជាក់ផងដែរថា លោកយាយ ណយ សំណាង ជាអតីតតារាកំប្លែង តារាចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីល្បាញរួមទាំងជាអតីតតួឯកល្ខោននិយាយដ៏ល្បី និងត្រូវជាម្តាយរបស់តារាចម្រៀង វណ្ណាស័ក្តិ។ សព្វថ្ងៃលោកយាយ ណយ សំណាង មានអាយុ៧៦ឆ្នាំដោយមានជំងឺប្រចាំកាយជាប់ខ្លួននិងវង្វេងស្មារតីម្តងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpYE8qHgDcU9YFFgRZbO2kqrog2ytTuUoyHGUenanV6HTRn15YWysSi11nudPpJiJS-JdWXycw96KY7zv2NKgwFhmjtgpJY5MsgghYsgoTQsu4rMnFuPhM9mXtwmlS1N09g_fMe8T5rmvDtZ31rv1yN4rKJTas5G5oFLLPxyNrJ6EDB-kIUSjdXML3YdY/s789/image_2024-03-11_09-22-18.png