Home ព័ត៌មានជាតិ ថ្ងៃនេះ ១៣១ឆ្នាំមុន សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានព្រះប្រសូត

ថ្ងៃនេះ ១៣១ឆ្នាំមុន សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានព្រះប្រសូត

138
0

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ បានប្រសូតនៅថ្ងៃ ១១ មីនា ឆ្នាំ ១៨៨៣ ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។

យោងតាមឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIeTabMrUOR18_n5bJynyr3qEvPYZvySCldyfky9C7X9s1JpcDa-cLyomCmsKYm9ep4M4uZyI5PzJQ6vqL7zzB8mLTwotfQEQN_PZoNX1r0iIKNnXC5CRPasQk_HZOmTYK14Ae8alUDSKTNspJuiL9z5VdRSMd7nQJ29Kvg7QUclHQXcUMzmHGihwFCk/s700/582.jpg

សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiECSPTVKquWiu74PzeVmbdrKYJQ0Jh_u8tEsBCmch5J1mH9slAGBX5gO9VDEMq9pPCQaICqTch7PasJzDcmgjCdmXt0Ej0XbctzLwh8d2aLGcbtCC19l07vTHwnA1WdKAaSSMDD2HP-Ced7Bmcf1wDn46SofqhJ6BOGV32rB7tFNMfqotQHemo71hnn5k/s640/chuon_nath.jpg

សម្ដេច ត្រូវបានពលរដ្ឋខ្មែរគ្រប់ជំនាន់ ចាត់ទុកជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រ ដោយបានបង្កើតស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរជាដើម ដែលកូនខ្មែរជំនាន់ក្រោយតែងតែប្រើប្រាស់ប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គតកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា គិតមកទល់នឹងពេលនេះអស់រយៈពេល៥៥ឆ្នាំហើយ ដែលកម្ពុជា បានបាត់បង់អ្នកប្រាជ្ញ និងជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB6wWzwFikD1SKklmRjtvnazSEAEPZQBdBgDfZE1afE21KA682Ws6y26KbguzSsGJLJp7dDz4PsMeHo1NaQbxVmQIKP-oY98YNuLqP4fl8LX04LWh6hdhNN2JR6ttCy_8T3d9L2efjZ85UOv4zJJIxlI5dNKL2B4kZb35qv6l5Ysgt4dktb4dvEBl_BaE/s1600/samdechchounnath.jpg