Home Blog Page 1254

ការរៀននៅវេនយប់ទទួលការចាប់អារម្មណ៍ខ្លាំងពីយុវវ័យចិន

0

ប្រទេសចិន ៖ សាលារៀនពេលយប់កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីសំណាក់យុវវ័យចិន ហើយមូលហេតុចម្បងមួយដែលធ្វើឱ្យពួកគេពេញនិយមនោះ ដោយសារតម្លៃសិក្សាធូរថ្លៃ គឺត្រឹមតែ៥០យាន់ (ឬស្មើប្រមាណ២ម៉ឺន៥ពាន់រៀល) ប៉ុណ្ណោះក្នុង១វគ្គ ។ និស្សិតមករៀននៅសាលារៀនពេលយប់ ពួកគេបានរៀនសូត្រអំពីបច្ចេកទេស Bartender, ការរៀបចំផ្កា, វិធីឆុងកាហ្វេ និងរៀនពីសិប្បកម្មផ្នែកបេតិកភណ្ឌវប្បធម៌អរូបិ ។

តម្លៃសិក្សាសម្រាប់វគ្គសិក្សារយៈពេល១០ម៉ោង គឺស្មើប្រមាណ៥០០យាន់ ហើយវាជាតម្លៃទូទៅសម្រាប់សាលារៀនពេលយប់នៅទីក្រុងប៉េកាំង ។ ជាក់ស្តែង គ្រូបង្រៀនម្នាក់ឈ្មោះ តូជឺ បង្រៀននៅសាលារៀនពេលយប់មួយកន្លែងឈ្មោះ «តាវ៉ានភៀនអ៊ី» លើកឡើងថា ចាប់តាំងពីបើកវគ្គបណ្តុះបណ្តាលនិស្សិត កាលពីដើមខែធ្នូ ឆ្នាំ២០២៣ ឃើញថា ចំនួនមុខវិជ្ជាសិក្សាបានកើនឡើងរហូតដល់៦០មុខវិជ្ជានាពេលបច្ចុប្បន្ន ខណៈពេលមុន មុខវិជ្ជាសិក្សាមានចំនួនតិចតួចប៉ុណ្ណោះ ។โรงเรียนกลางคืน “Gap Night” ที่ต้องการของหนุ่มสาวจีนยุคนี้

គ្រូបង្រៀនរូបនេះបន្តថា និស្សិតទាំងឡាយបានសិក្សាអំពីការសរសេរអក្សរ, ការរាំរបាំ, គូរគំនូរ, វិធីឆុងកាហ្វេ, Bartender, ផ្នែកសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបិ, កីឡា និងជំនាញនិយាយ ជាដើម ។ និស្សិតភាគច្រើនដែលមកសិក្សានៅទីនេះ គឺជាយុវវ័យមានអាយុចាប់ពី២៣ឆ្នាំ ដល់៣៥ឆ្នាំ ។

ហេតុអ្វីបានជាយុវវ័យចិនមកចុះឈ្មោះចូលរៀននៅសាលារៀនពេលយប់កាន់តែច្រើន? គ្រូបង្រៀនឈ្មោះ តូជឺ បង្រៀននៅសាលារៀន «តាវ៉ានភៀនអ៊ី» ក្នុងទីក្រុងប៉េកាំង និយាយថា សាលារៀនពេលយប់មានវគ្គសិក្សាជាក់ស្តែងជាច្រើន ដូចជា ៖ ការផាត់មុខ, ថតរូបដោយទូរស័ព្ទដៃ និងហែលទឹក ។ វាជាការបង្រៀនពីបច្ចេកទេស ហើយនិស្សិតអាចអនុវត្តមុខវិជ្ជាទាំងនេះក្នុងជីវិតប្រចាំថ្ងៃ ។โรงเรียนกลางคืน “Gap Night” ที่ต้องการของหนุ่มสาวจีนยุคนี้

រីឯមូលហេតុមួយទៀត គឺយុវវ័យចិនមិនបានគិតពីរាងកាយអស់កម្លាំងទេ ហើយពេលចេញពីធ្វើការ ពួកគេបានមកចូលរៀននៅសាលាពេលយប់ទៀតដើម្បីបន្ថែមជំនាញក្នុងជីវិត និងកាត់បន្ថយសម្ពាធពីការងារ ។ កម្មវិធីសិក្សាពេញនិយមនៅសាលារៀនពេលយប់ មានដូចជា ៖ ការតុបតែងមុខ, សន្ទនាភាសាអង់គ្លេស, ការលេង Tennis និង Bartender ខណៈតម្លៃសិក្សាលើមុខវិជ្ជាទាំងនេះថោកខ្លាំង ហើយសាលាមិនទាមទារលក្ខខណ្ឌច្រើនទេក្នុងការចុះឈ្មោះចូលរៀន ។ នេះជាមូលហេតុសំខាន់ដែលធ្វើឱ្យយុវវ័យចង់សាកល្បងនូវអ្វីថ្មីៗ ។โรงเรียนกลางคืน “Gap Night” ที่ต้องการของหนุ่มสาวจีนยุคนี้

តាំងពីពាក់កណ្តាលឆ្នាំ២០២៣ រហូតមកដល់ដើមឆ្នាំ២០២៤ សាលារៀនពេលយប់បានបង្ហាញខ្លួននៅប្រទេសចិនម្តងទៀត ក្រោយពីពេលវេលាកន្លងផុតទៅអស់៣០ឆ្នាំ ។ បើគេក្រឡេកទៅមើលចុងសតវត្សទី២០ ឃើញថា ដោយសារតម្រូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានធ្វើឱ្យសាលារៀនពេលយប់ចាប់ផ្តើមបើកវគ្គសិក្សានៅតាមទីក្រុងផ្សេងៗក្នុងប្រទេសចិន ។

ទោះយ៉ាងណា សម្រាប់ពលរដ្ឋចិននៅសម័យបច្ចុប្បន្ននេះ ពួកគេបានបំពេញការងារនឿយហត់ពេញ១ថ្ងៃ ហើយម៉ោងសិក្សានៅសាលារៀនពេលយប់ គឺអាចប្រៀបធៀបនឹង «Gap Night» ឬយកពេលទំនេររបស់ពួកគេមករៀនបន្ថែមពេលយប់ ខណៈពួកគេគ្មានពេលទំនេរច្រើនទេ ៕โรงเรียนกลางคืน “Gap Night” ที่ต้องการของหนุ่มสาวจีนยุคนี้

ក្មេ..ង..ប្រុ..ស..ម្នាក់ធ្លាក់ចូលក្នុងបឹងទឹកកកដ៏ត្រជាក់បំផុត

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចអាមេរិកបាននាំគ្នាជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់ ដែលធ្លាក់ទៅក្នុងបឹងទឹកកកដ៏ត្រជាក់បំផុត និងមិនអាចឡើងពីបឹងដោយខ្លួនឯងបាន ។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងចូបូរ៉ូ រដ្ឋអាខាន់សល សហរដ្ឋអាមេរិក ។Video: Ark. officer crawls across icy pond to rescue boy

សមត្ថកិច្ចបានប្រញាប់រត់ទៅកាន់បឹងមួយកន្លែង ដែលមានផ្ទៃទឹកទាំងមូលបានក្លាយទៅជាទឹកកក នៅពេលឮសំឡេងក្មេងម្នាក់ស្រែកឱ្យគេជួយ ។ ក្រោយមក សមត្ថកិច្ចបានព្យាយាមរំកិលខ្លួននៅលើផ្ទាំងទឹកកកទាំងលំបាក ដោយសារតែទឹកកករអិលខ្លាំង ។ ចុងក្រោយ សមត្ថកិច្ចក៏អាចទាញក្មេងនេះចេញពីបឹងទឹកកកបានសម្រេច ។Dramatic video shows heroic police officer saving boy from frozen pond |  Fox News

ក្នុងសេចក្តីថ្លែងការណ៍របស់សមត្ថកិច្ចប្រចាំទីក្រុងចូបូរ៉ូ រដ្ឋអាខាន់សល បញ្ជាក់ថា ពួកគេបានបញ្ជូនក្មេងប្រុសខាងលើទៅកាន់មន្ទីរពេទ្យហើយ ដើម្បីត្រួតពិនិត្យថា តើមានរងរបួសនៅលើរាងកាយដែរឬទេ នៅពេលធ្លាក់ចូលក្នុងបឹងទឹកកកដែលមានអាកាសធាតុត្រជាក់ខ្លាំង ។Dramatic video shows heroic police officer saving boy from frozen pond |  Fox News

ហេតុការណ៍ក្មេង ឬសត្វធ្លាក់ចូលក្នុងបឹងទឹកកកបែបនេះ បានកើតឡើងជាញឹកញាប់នៅសហរដ្ឋអាមេរិក ក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅរដ្ឋបួម៉ុន សហរដ្ឋអាមេរិក មានក្មេងម្នាក់ទៀតអាយុ៨ឆ្នាំ បានធ្លាក់ទៅក្នុងបឹងទឹកកកដូចគ្នាដែរ និងទទួលបានការជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់៕Dramatic video shows heroic police officer saving boy from frozen pond |  Fox News

ហេតុការណ៍ដ៏គួរភ្ញាក់ផ្ញើល! រថយន្តមួយគ្រឿងបុកគ្នាជាមួយយន្តហោះប្រទេសអូស្ត្រាលី

0

បើទោះបីជារថយន្ត និងយន្តហោះ គឺបានបែកចែកផ្លូវគ្នាយ៉ាងដាច់ស្រឡាស់ហើយ ពោលគឺមួយនៅលើដីនិងមួយទៀតនៅលើអាកាស ប៉ុន្តែតាមរយៈការចែករំលែកមួយនេះក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់បុករវាងយាន្តទាំងពីរនេះដោយចៃដន្យបានដែរ។Jetstar: Delays after ute and plane collide at Sydney Airport

កាលពីព្រឹកថ្ងៃទី២២ ខែមករា ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯអាកាសយានដ្ឋានស៊ីដនី ប្រទេសអូស្ត្រាលី។ រថយន្តម៉ាក់ភីកអាប់ Mitsubishi Triton បានបុកជាមួយយន្តហោះ Airbus A320 ដែលកំពុងតែចតចោល ដោយជាសំណាងល្អគឺមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ ខណៈជើងហោះហើរជាច្រើនត្រូវលុបចោល។

ទោះជាយ៉ាងណា ហេតុការណ៍នេះគឺគេពុំដឹងអំពីមូលហេតុនៅឡើយនោះទេ។ គេដឹងត្រឹមតែឡានដឹកទំនិញមួយគ្រឿងនេះគឺជារបស់អាកាសយានដ្ឋាន បើកបរដោយបុគ្គលិករបស់អ្នកម៉ៅការសន្តិសុខម្នាក់។Jetstar plane crashes into ute at Sydney airport | Daily Telegraph

យោងតាមប្រភពសារព័ត៌មាន Sky News បានឲ្យដឹងថា អ្នកបើកបររថយន្ត Mitsubishi ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយគាត់មានការប៉ះទង្គិចបន្តិចបន្តួច។ អ្នកនាំពាក្យអាកាសយានដ្ឋានស៊ីដនីបានបញ្ជាក់ថា ហេតុការណ៍នេះគឺមិនមានអ្នករងរបួសទេ ព្រោះគ្មានអ្នកដំណើរនៅលើយន្តហោះនោះទេ។

តាមរយៈរូបថតគឺបង្ហាញអំពីកញ្ចក់របស់រថយន្តបានបែកខ្ទេចខ្ទី និងខូចកាប៊ីនផ្នែកខាងមុខ ព្រោះត្រូវបានសង្កត់ដោយតួផ្នែកខាងស្តាំរបស់យន្តហោះ។ តួយន្តហោះហាក់ដូចធ្ងន់ខ្លាំងណាស់រហូតធ្វើឲ្យសំបកកងខាងមុខរបស់រថយន្តសំប៉ែត។Ute collides with Jetstar A320 at Sydney Airport - AviationSource News

យោងតាមការបញ្ជាក់របស់អាកាសយាន្តដ្ឋានបានឲ្យដឹងថា យន្តហោះនេះក៏ទទួលរងនូវការខូចខាតដែរ ដោយបានប៉ាន់ប្រមាណថាជួសជុលយន្តហោះនេះអាចនឹងតម្លៃជាង ៣៣០ ០០០ ដុល្លារអាមេរិក ឬច្រើនជាងនេះផងដែរ៕

Google Korea ជួបប្រទះនឹងការលំបាកនៅពេលដែលបុគ្គលិកមិនព្រមឈប់ពីការងារ

0

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Google ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង បានប្រឈមមុខនឹងការលំបាកនៅពេលដែលបុគ្គលិកមិនព្រមឈប់ពីការងារ ខណៈដែលក្រុមហ៊ុនចង់កាត់បន្ថយបុគ្គលិកមួយចំនួនចេញដោយសារវិបត្តិហិរញ្ញវត្ថុ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។Legal setbacks, launch of union hamper Google's growth prospects in Korea -  The Korea Timesកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមានបុគ្គលិកពេញម៉ោងប្រហែល ៨០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាសែត The Korea JoongAng Daily បានរាយការណ៍ថា ទោះបីជាព្យាយាមកាត់បន្ថយកម្លាំងការងារតាំងពីឆ្នាំមុនក៏ដោយ បុគ្គលិកមួយចំនួននៅតែបដិសេធអនុសាសន៍របស់ក្រុមហ៊ុនក្នុងការលាលែងពីតំណែង។

ទោះជាយ៉ាងណា របាយការណ៍បាននិយាយថាមានបុគ្គលិក Google ប្រហែល ១០ នាក់មកពីការិយាល័យរបស់ខ្លួននៅទីក្រុងសេអ៊ូលបានទទួលយកសំណើរបស់ក្រុមហ៊ុនដើម្បីលាលែងពីតំណែង។ ប៉ុន្តែក្រុមហ៊ុនច្បាប់ការងារកូរ៉េ KangNam បាននិយាយថា ជាទូទៅច្បាប់ការងារកូរ៉េមិនអនុញ្ញាតឱ្យនិយោជកដែលមានកម្មករពីប្រាំនាក់ឬច្រើននាក់បណ្តេញចេញដោយគ្មានមូលហេតុនោះទេ។Google to launch Campus Seoul for startups in South Korea

លោក Bongsoo Jung នាយកគ្រប់គ្រងរបស់ KangNam បាននិយាយថា “ការលាលែងពីតំណែងដែលបានណែនាំកើតឡើងនៅពេលដែលនិយោជិតលាលែងតាមសំណើរបស់និយោជក។ ក្នុងករណីភាគច្រើន និយោជិតនឹងបដិសេធមិនព្រមលាលែងពីតំណែង ព្រោះពួកគេមិនចង់ប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងការលំបាកក្នុងការស្វែងរកការងារថ្មី”។

យោងតាម Businss Insider បានឱ្យដឹងទៀតថា បុគ្គលិក Google ជនជាតិកូរ៉េប្រហែល ១០០ នាក់បានបង្កើតសហជីពមួយកាលពីឆ្នាំមុនដោយសារតែការព្រួយបារម្ភអំពីការបញ្ឈប់ការងារ។ លោក Kim Jong-sub ប្រធានសហជីព Google Korea បាននិយាយថា “ការកាត់បន្ថយការងារដែលកំពុងបន្តនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យបុគ្គលិកនៅក្នុងប្រទេសកូរ៉េព្រួយបារម្ភអំពីអនាគតរបស់ពួកគេយ៉ាងខ្លាំង នោះហើយជាមូលហេតុដែលសហជីពត្រូវបានបង្កើតឡើង” ។South Korean search engines: Google or Naver? - Oban International

លោក Kim Jong-sub បានបន្តទៀតថា និយោជិតទាំងអស់មានតួនាទីក្នុងការចរចាជាមួយ Google ឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលធានាថា “បន្តការឈប់សម្រាកដោយស្ម័គ្រចិត្ត” ជំនួសឱ្យការបង្ខំឱ្យលាលែងតាមតម្រូវការ។ ដូច្នេះការឈប់សម្រាកដោយស្ម័គ្រចិត្តមានន័យថាកម្មករនៅតែអាចទទួលបានសំណង។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន Google បានបញ្ឈប់ បុគ្គលិករបស់ខ្លួនចំនួន ៦% ស្មើនឹង ១២,០០០ នាក់ ដោយនៅឆ្នាំនេះ នាយកប្រតិបត្តិ Sundar Pichai បានប្រកាសថា ការកាត់បន្ថយថ្មី នឹងបន្តនៅឆ្នាំ ២០២៤ បន្ថែមទៀត៕

ឥទ្ធិពលខ្សែភាពយន្តចិនជំរុញវិស័យទេសចរណ៍នៅទីក្រុងសៀងហៃ

0

ប្រទេសចិន ៖ ខ្សែភាពយន្តចិនរឿង «Blossoms Shanghai» ដែលដឹកនាំការថតដោយលោក Wang Jiawei គឺជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញម្នាក់ បានចាប់ផ្តើមបញ្ចាំងតាមអ៊ីនធើរណេតនៅប្រទេសចិន និងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ លើសពីនេះ ក្រោយពីខ្សែភាពយន្តនេះចាប់ផ្តើមល្បីល្បាញ បានធ្វើឱ្យអាជីវកម្មនានានៅទីក្រុងសៀងហៃ មានសន្ទុះងើបឡើងក្នុងពេលជាមួយគ្នា ។Blossoms Shanghai (TV Series 2023– ) - IMDb

សាច់រឿងក្នុងខ្សែភាពយន្ត «Blossoms Shanghai» បានបង្ហាញពីរឿងរ៉ាវដែលកើតឡើងនៅទីក្រុងសៀងហៃ កាលពីឆ្នាំ១៩៩០ ។ ក្នុងអំឡុងឆ្នាំនោះ សៀងហៃ គឺជាទីក្រុងមួយរីកចម្រើន និងជាទីប្រជុំជនផងដែរ ។ រីឯទីកន្លែងថតវីដេអូ និងម្ហូបអាហារនៅក្នុងរឿងនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្តនៅទីនេះ ក្រោយពីពួកគេបានមើលរឿងនេះចប់ ។Blossoms Shanghai, Wong Kar-wai's new TV series, sparks craze in visiting  the city | South China Morning Post

ផ្លូវមួយនៅទីក្រុងសៀងហៃ ឈ្មោះ ហួងហឺ គឺជាទីកន្លែងថតវីដេអូដ៏សំខាន់របស់រឿង «Blossoms Shanghai» ។ ហេតុនេះ វាបានក្លាយជាផ្លូវមួយទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកទស្សនាខ្សែភាពយន្ត ។ លើសពីនេះ នៅតាមចំណុចភ្លើងស្តុបនានា និងភោជនីយដ្ឋាននៅតាមផ្លូវហួងហឺ បានក្លាយជាទីកន្លែងថតរូបរបស់ភ្ញៀវទេសចរផងដែរ ។Blossoms Shanghai: Wong Kar-wai TV Series Stokes Craze for Chinese City -  Bloomberg

បើគេធ្វើដំណើរទៅឆ្ងាយពីផ្លូវហួងហឺ ប្រមាណ២គីឡូម៉ែត្រ គេនឹងបានឃើញភោជនីយដ្ឋានមួយដែលមានមុខម្ហូបឆ្អឹងជំនីជ្រូក និងបាយដំណើប ។ វាជាអាហារដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ និងល្បីល្បាញក្នុងសាច់រឿង «Blossoms Shanghai» ។Blossoms Shanghai (@BlossomsSeries) / X

ក្នុង១ថ្ងៃៗ ភោជនីយដ្ឋាននេះបានទទួលអតិថិជនជាច្រើននាក់ ហើយចាប់តាំងពីខ្សែភាពយន្តរឿង «Blossoms Shanghai» ចាប់ផ្តើមបញ្ចាំងនៅថ្ងៃដំបូងឃើញថា ចំនួនការស្វែងរក និងការលក់ម្ហូបអាហាររបស់ភោជនីយដ្ឋានបានកើនឡើងរហូតដល់៣០០% ៕Blossoms Shanghai, Wong Kar-wai's new TV series, sparks craze in visiting  the city | South China Morning Post

យុគសម័យនៃបច្ចេកវិទ្យា AI ដំបូងគេបង្អស់បានមកដល់ប្រទេសកម្ពុជាយើងហើយ នៅលើ Samsung Galaxy S24 Series! បើកឱ្យ Pre-Order និងមានកាដូថែមជូនដ៏រំភើប!

0

(ភ្នំពេញ) ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤៖ នៅទីបំផុត! ភាពអស្ចារ្យ…ភាពនឹកស្មានមិនដល់…ត្រូវបាន លាតត្រដាងជាផ្លូវការនៅទូទាំងពិភពលោកជាមួយនឹងពិភពនៃបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃបំផុត ដែលបានបំពាក់នៅលើ កំពូលស្មាតហ្វូន Samsung Galaxy S24 Series។

Samsung Galaxy S24 Series នឹងនាំអ្នកប្រើប្រាស់ទៅរកយុគសម័យថ្មីនៃការច្នៃប្រឌិតខ្ពស់ជាមួយ កំពូលបទពិសោធន៍ AI ដែលមិនធ្លាប់មាននៅលើស្មាតហ្វូនពីមុនមក ដែលមានលក្ខណៈដ៏ពិសេស ដូចជា៖

 

  1. New way to connect

– Circle to search with Google (គូសរង្វង់ដើម្បីស្វែងរកព័ត៌មានបានយ៉ាងរហ័ស និងលំអិតជាមួយ Google Search មុនគេបង្អស់)

– Live translate (បកប្រែភាសាតាមរយៈការនិយាយតាមទូរស័ព្ទ ទាំងការហៅចេញ និងទទួលទូរស័ព្ទដែលមានរហូតដល់ ២០ភាសារនៅពេលនេះ ជាច្រើនទៀតពេលអនាគត)

– Chat assist (បកប្រែភាសានៅលើ Samsung Keyboard តាមរយៈការផ្ញើសារ Whatapp, IG, Android message, Tango, Line message ព្រមទាំងការកែសម្រួលទៅលើ Chat Style តាមទំរង់រវយ្យាករណ៍ ឬបែបជជែកកម្សាន្ត)

– Note/Writing assist (ងាយស្រួលក្នុងការកែសម្រួលអក្សរសរសេរដៃទៅជាពុម្ពអក្សរ និងអាចកែសម្រួល នៅលើអត្ថបទ)

– Recording Assist (អាចថតសំឡេងហើយយកមកមើលជាអក្សរបានដោយគ្រាន់តែប្រើមុខងារ transcript assist)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpZujG1iUeGjiZ1z_fG9W8xazj_3gEVDuIGg6hPhrrVM84FbhSYNb-SmRUNu9VxUgjn4au9X9cLIh0UlT8YpmQV3MosDlKNOZ-qDZI6PEONcso1hOBlF8nwKxFykFAQkys0D6VO5FbGPC9RUEEdGhCdjLCz3UGDWwm7iVTufGLUt1oFtJXbYoh2Lgi-Js/s8268/galaxy_s24_ultra_use_case_visual_circle_to_search_2p_rgb_231215.jpg

  1. New way to create

– Space Zoom (ការថត Zoom ជាមួយនឹង Tele Len 50MP កម្រិតភាពច្បាស់ជាងមុន)

– Hight Resolution (ថតដោយកាមេរ៉ាគោល 200MP នឹងផ្តល់គុណភាពល្អឥតខ្ចោះ)

– Intelligent Gallery (ភាពឆ្លាតវៃនៃការកែទម្រង់ថ្មីនៃ Gallery ដែលអាចអោយយើងកែរូបភាពយ៉ាងច្រើនបែបដូចជា Background Fill, Magical Transform, Edit Suggestion, Remove Reflection….)

– Advanced Camera Experience (បទពិសោធន៍កាមេរ៉ាកម្រិតខ្ពស់ ដោយបំពាក់មុខងារបែបអាជីពរួមមាន HDR Photo & Video, Nightography, Video Stabilizer, Motion Photo …)

  1. New way to play

– Gaming performance (បទពិសោធន៍លេងហ្គេមកាន់តែអស្ចារ្យដោយមិនឡើងកំដៅ X2 Larger Vapor Chamber)

– Immersive Display (អេក្រង់ធំច្បាស់ជាងមុនដែលមានពន្លឺ 2600nits, Vision Booster, Adaptive Color Tone)

– Longer battery life (ថាមពលថ្មខ្លាំង ព្រមទាំងការសាកថ្មល្បឿនលឿន 45W)

រឹតតែពិសេសជាងនេះ បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024 ក្រុមហ៊ុន

សាមសុង ក៏ផ្ដល់នូវប្រម៉ូសិនដ៏រំភើបសម្រាប់អតិថិជនដែលធ្វើការដាក់ Pre-Order Galaxy S24 Serieshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREYb2aS2HIaLGdjOMeLiiu_l-d3nZjyiKOhLZqov7nBPe40XBkGd9-QqXsyBCktzyit-Hat3yx2OplWxMcr6VU77W7ZpXWN7u3sDKs_p6CARtp0EAmmGdq9nBpPgZPTXegtqJ4NQOdEZPr9oujHNHvlezkTHOUE2MohoZUn2dWSmNejjXq6FzSn_0wFQ/s1080/photo_2024-01-18_06-42-40%20(3).jpg ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 6 ខែកុម្ភ: ឆ្នាំ2024 នឹងទទួលបានការថែមជូនដូចជា៖

*សម្រាប់ Galaxy S24 Ultra

– ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត

– ការធានាលើអេក្រង់ពេញមួយឆ្នាំ2024 (ប្តូរអេងក្រង់មិនគិតថ្លៃ១ដង ទោះការបែក ឬខូចក្នុងស្ថានភាពណាក៏ដោយ)

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91_YqNzLObGlokEvY1P_K7NVJgAVbSBiDPTG6-1yJkCcbkaoqiZ8t96Syn0hAyils_iGQJfsmohVQGNyIPCtwZwUSKEXgoWmn2lH5FCykEkRAWkWt3cgRZFv-qI7asRDZEdgAM_BQt6IkyxliD2tCFp5SebjDXeKtHXyeLDuGMa36zCly-TvHAISctvU/s4500/sm-s928_galaxys24ultra_front_titaniumgray_231106.jpg

*រីឯ Galaxy S24 | S24 Plus

– ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ថែមជូន Galaxy Bud FE

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត

– ការធានាលើអេក្រង់ពេញមួយឆ្នាំ2024 (ប្តូរអេងក្រង់មិនគិតថ្លៃ១ដង ទោះការបែក ឬខូចក្នុងស្ថានភាពណាក៏ដោយ)

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSluvxClNKPITYDs07NzwsrEHSUZerY-cKbfNleeKJXS5-PzBvq32h-6DvCwVcqv71N1ilJQ8XgxvfD6xZ9ylKNLPrG9eIkYFC5pzrJXLVl_rjdsArdGiZnSQjngKuAcZUTFpIZ9jhGT15688v0DzqTKdhf6zbhZxNqTVZTSt2uiqiToPinnjsbymFYk/s4500/sm-s926_galaxys24plus_front_cobaltviolet_231110.jpg

ក្រៅពីប្រូម៉ូសិនដ៏អស្ចារ្យនេះហើយ អ្វីដែលជាចំណុចដ៏ទាក់ទាញខ្លាំងរបស់កំពូលស្មាតហ្វូន Samsung Galaxy S24 Series៖

*Galaxy S24 Ultra

– អេក្រង់លាតធំជាងមុន៖ ទំហំ 6.8 អ៊ីញ QHD+ Refresh Rat 120Hz

– ការពារដោយកញ្ចក់ដ៏រឹងមាំ Dynamic AMOLED 2X Display

– ដំណើរការល្បឿនលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Gen 3 for Galaxy (បន្ទះ Chip សំរាប់តែ Samsung Galaxy)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2RS4hVMQWunnczC3SC6Xlt-51cu5bPLdRB639Nb7gnu6jvQv61T8IBdU6FF6SsRZ4BuggQ1jpzxHcUvSMVXPV96X14QK216ufEAixsFA9bzlYT8yAc-4oV9Q8OBGEvC3essq-ZxEg1M4qFUTPgmF0qjn4q-_g5lvzrVrFm7OJ-wwznHq9xDNpbWJbeEs/s1080/photo_2024-01-18_06-42-40.jpg

– កាមេរ៉ាច្បាស់លម្អិត៖

  1. កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 200MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom), 50MP telephoto (5x optical zoom)
  2. កាមេរ៉ាមុខ 12MP Dual Pixel AF ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់…ម៉ដ្ឋស្អាតគ្រប់ស្ថាន ភាពពន្លឺ

– ទំហំផ្ទុកធំ៖ RAM 12GB (ROM 256GB, 512GB)

– ថាមពលថ្មធំ៖ រហូតដល់ 5000mAh ប្រើប្រាស់បានម៉ាអស់ចិត្ត

ជាពិសេស ការបំពាក់មកជាមួយនឹងប៊ិក S Pen ដែលមានព័ណ៌ស្រស់ស្អាតដូចនឹងព័ណ៌ទូរស័ព្ទតែម្តងហើយអាចជួយសម្រួលដល់ការប្រើប្រាស់ជាច្រើនមុខងារឱ្យកាន់តែ រលូន…និងរហ័ស!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREYb2aS2HIaLGdjOMeLiiu_l-d3nZjyiKOhLZqov7nBPe40XBkGd9-QqXsyBCktzyit-Hat3yx2OplWxMcr6VU77W7ZpXWN7u3sDKs_p6CARtp0EAmmGdq9nBpPgZPTXegtqJ4NQOdEZPr9oujHNHvlezkTHOUE2MohoZUn2dWSmNejjXq6FzSn_0wFQ/s1080/photo_2024-01-18_06-42-40%20(3).jpg

*Galaxy S24 Plus

– អេក្រង់ធំជាងមុន៖ ទំហំ 6.7 អ៊ីញ QHD+ Refresh Rat 120Hz

– បំពាក់ដោយកញ្ចក់ប្រភេទ Dynamic AMOLED 2X Display

– ប្រព័ន្ធដំណើរការខ្លាំង៖ បំពាក់ដោយបន្ទះឈីប Exynos 2400

– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

អង្គផ្ទុក៖ RAM 12GB (ROM 256GB, 512GB)

– ថាមពលថ្មខ្លាំង៖ 4900mAh ប្រើប្រាស់បានយូរថ្ងៃhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimSvbInZ8u8BMMRz8p-3wvgYjetuVYPFs0EzLMVGtAxsmDs4nEDptnJIKVcJ_RAGERO6o_uWRFnGM35TdzF4emch-uFsCuLBoMER9bQ1VvRytkJH4qIL8TPel89CUmEl_Rb2byMDl6ifQdVfsOCMN6hBxNR5cX3YSDBREYwLPzbfLiWRmTuRs59t2_fi0/s1080/photo_2024-01-18_06-42-40%20(2).jpg

*Galaxy S24

– អេក្រង់ធំជាងមុន៖ ទំហំ 6.2 អ៊ីញ FHD+ Refresh Rat 120Hz

– កញ្ចក់ការពារអេក្រង់ប្រភេទ Dynamic AMOLED 2X Display

– ដំណើរការលឿន៖ ដោយបន្ទះឈីប Exynos 2400

– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

– ទំហំផ្ទុក៖ RAM 8GB (ROM 128GB, 256GB, 512GB)

– ថាមពលថ្មធំ៖ 4000mAh ការកម្សាន្តម៉ាពេញចិត្តតែម្តងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREYb2aS2HIaLGdjOMeLiiu_l-d3nZjyiKOhLZqov7nBPe40XBkGd9-QqXsyBCktzyit-Hat3yx2OplWxMcr6VU77W7ZpXWN7u3sDKs_p6CARtp0EAmmGdq9nBpPgZPTXegtqJ4NQOdEZPr9oujHNHvlezkTHOUE2MohoZUn2dWSmNejjXq6FzSn_0wFQ/s1080/photo_2024-01-18_06-42-40%20(3).jpg

 

ឡូយហួស! ជាមួយនឹងមុខងារដ៏អស្ចារ្យ បូករួមទាំងកំពូលបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ដែលបំពាក់នៅ លើ Samsung Galaxy S24 Series ធានាបាននូវការប្រើប្រាស់ លេងកម្សាន្ត និងបំពេញការងារ ប្រកបដោយភាពរលូន!

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំង ប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFGOtIMU4EBGLBVepp9eWkhaBj3TAeueg63blPb7J7qwJeNAURWze4cRE0_zcL12VR_E0AVlh2AoWqgCKeTXI_6GYtRgqLLy4XEPIFFezhPKmyQYCoIBCvklSw9fcXqJvdxMAfLyCbcJcjWlLJsQgBjZrKCcwhVZxsefk0XbMwnER_XIlWtsqdYhSOEYU/s5000/Eureka_FB-Thumbnail-01.jpg

 

 

 

សម្តីចុងក្រោយរបស់លោក Steve Jobs អតីត CEO ក្រុមហ៊ុន Apple

0

លោក Steve Jobs គឺជាអតីត CEO របស់ក្រុមហ៊ុន Apple បានលាចាកលោក នៅពេលអាយុ៥៦ឆ្នាំ ដោយសារជំងឺមហារីកថ្លើម ។ លោកគឺជាមហាសេដ្ឋី១រូប ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិក ។ ខាងក្រោមនេះ គឺជាសម្តីផ្តាំផ្ញើចុងក្រោយរបស់លោក មុនពេលលោកបាត់បង់ជីវិត ៖

នៅក្នុងក្រសែភ្នែករបស់អ្នកដទៃគិតថា ជីវិតខ្ញុំ គឺជាជីវិតដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ប៉ុន្តែក្រៅពីរឿងការងារហើយ ខ្ញុំមានក្តីរីករាយតិចតួចណាស់ ។ នៅទីបំផុត ការមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺគ្រាន់តែជាការពិតក្នុងជីវិតតែមួយគត់ដែលខ្ញុំមាន ។Steve Jobs's Early Life: Upbringing & Education | Shortform Books

ពេលនេះ ខ្ញុំឈឺ និងសម្រាកនៅលើគ្រែពេទ្យ ហើយខ្ញុំបានគិតអំពីជីវិតរបស់ខ្លួននាពេលកន្លងមកទាំងអស់ ។ ខ្ញុំយល់ឃើញថា កេរ្តិ៍ឈ្មោះ និងមាសប្រាក់ដែលខ្ញុំមាន គឺវាគ្មានតម្លៃអ្វីទេសម្រាប់ខ្ញុំ នៅពេលខ្ញុំជិតដល់ថ្ងៃចុងក្រោយនៃជីវិត ។

អ្នកអាចជួលអ្នកណាម្នាក់ឱ្យមកបើករថយន្តឱ្យអ្នកបាន និងជួលអ្នកណាម្នាក់ឱ្យរកចំណូលឱ្យអ្នកបាន ប៉ុន្តែអ្នកមិនអាចជួលអ្នកណាម្នាក់ឱ្យមកទទួលយកជំងឺរបស់អ្នកបានឡើយ ។ យើងអាចស្វែងរកសម្ភារៈទាំងឡាយ ប៉ុន្តែមានវត្ថុមួយដែលយើងមិនអាចស្វែងរកបាន នៅពេលបាត់បង់វាទៅ គឺជីវិតរបស់យើង ។ ហេតុនេះ ត្រូវថែទាំសុខភាពយើងឱ្យបានល្អ និងសរសើរ ឬរីករាយជាមួយអ្នកដទៃ ។Steve Jobs dies; obituary; Apple's co-founder transformed computers,  culture - Los Angeles Times

នៅពេលយើងមានអាយុកាន់តែច្រើន យើងនឹងឆ្លាតឈ្លាសវៃជាងមុន ហើយយើងអាចនឹកឃើញថា នាឡិកា ទោះជាវាមានតម្លៃថោក ឬថ្លៃ ប៉ុន្តែវាប្រាប់ពីពេលវេលាដូចគ្នា ។ បើទោះជាយើងកាន់កាបូបមានតម្លៃថោក ឬថ្លៃ ប៉ុន្តែចំនួនទឹកប្រាក់ក្នុងកាបូបនោះ នៅតែមានតម្លៃដូចដើម ។ បើទោះជាយើងបើករថយន្តថោក ឬថ្លៃ ប៉ុន្តែផ្លូវ និងចម្ងាយផ្លូវនៅតែដូចដើម ហើយយើងអាចទៅដល់គោលដៅបានដូចគ្នា ។

បើយើងផឹកស្រាទំពាំងបាយជូមានតម្លៃថោក ឬថ្លៃ នៅពេលស្រវឹងនោះ យើងនឹងដើរទ្រេតទ្រោតដូចគ្នា ។ បើផ្ទះរបស់យើងមានទំហំតូច ឬទំហំធំ ទោះយ៉ាងណា យើងនៅតែឯកោដូចៗគ្នា ។ សេចក្តីសុខចេញពីខាងក្នុង មិនមែនបានមកពីសម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោកនេះទេ ។Steve Jobs' Enduring Legacy: Inspiring Imaginations 10 Years On

បើទោះជាយើងជិះយន្តហោះ First Class ឬយន្តហោះធម្មតា ប៉ុន្តែនៅពេលយន្តហោះនោះធ្លាក់ យើងនឹងធ្លាក់ទាំងអស់គ្នា ។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកនឹងយល់ថា នៅពេលអ្នកមានមិត្តភក្តិ ឬអ្នកណាម្នាក់ជជែកគ្នា នេះហើយគឺជាសេចក្តីសុខពិតប្រាកដ ។

ចុងក្រោយនេះ ខ្ញុំចង់ប្រាប់អ្នកណា គ្រូពេទ្យដ៏ល្អបំផុតនៅលើពិភពលោក មាន៦យ៉ាង គឺ ៖
១-ពន្លឺព្រះអាទិត្យ
២-ការសម្រាក
៣-ការហាត់ប្រាណ
៤-ការគ្រប់គ្រងចំណីអាហារ
៥-មានទំនុកចិត្តលើខ្លួនឯង និង
៦-មានមិត្តភក្តិល្អSteve Jobs là ai? Cùng tìm hiểu về cuộc đời của founder vĩ đại này nhé

ហេតុនេះ ចូរថែរក្សានូវចំណុចទាំង៦នេះឱ្យបានល្អគ្រប់ពេលវេលាក្នុងជីវិតរបស់យើង និងមានសេចក្តីសុខក្នុងជីវិតដែលមានសុខភាពរឹងមាំ ។ មិនថាពេលនេះ អ្នកស្ថិតក្នុងអំឡុងពេលណាមួយក្នុងជីវិត គឺពេលវេលាបានកន្លងផុតទៅ យើងនឹងត្រូវប្រឈមមុខជាមួយថ្ងៃដែលជីវិតរបស់យើងត្រូវបញ្ចប់ ។ ដូច្នេះ ចូរយើងថែរក្សានូវក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ, ក្តីស្រឡាញ់ចំពោះគូស្វាមី-ភរិយា និងក្តីស្រឡាញ់ចំពោះមិត្តភក្តិ ។ ចូរថែទាំខ្លួនឱ្យបានល្អ ព្រមទាំងសរសើរ និងរីករាយជាមួយអ្នកដទៃផងដែរ ៕

ប្រទេសថៃនឹងអាចដាក់ Muay Thai ក្នុងការប្រកួតកីឡាអូឡាំពិក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ បានបង្ហោះសារក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្សព្វផ្សាយកីឡា Muay Thai និងការលើកកម្ពស់អាជីពគ្រូប្រដាល់ក្នុងការប្រកួតអូឡាំពិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzgcc00PT3JfCvYiCEggD6SPj7MWEqlUOSTJlmU4CsVNEB5goxkd40z4_263vLWrUtFN68o2Hw1QgkuRVR9Vdl8A9WgXCetiZZWh-EtQ_lSQwB1mcGGDKIU5NIi159SMINO0oUM63oBZqcnNoth7okgN-Dc3IxiFW3T2i2xTmqO-Wf17nHQY3asKVNmX4/s1280/photo_2024-01-25_09-31-40.jpg

អ្នកនាង Paetongtarn Shinawatra គឺជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និយាយថា ៖ «នៅថ្ងៃណាមួយ យើងនឹងអាចដាក់ Muay Thai ក្នុងការប្រកួតកីឡាអូឡាំពិក ។ ខ្ញុំបានមកនៅក្នុងបរិយាកាស Muay Thai ជាថ្មីម្តងទៀត ដោយបានឃើញនូវការហ្វឹកហាត់, បានជជែកជាមួយគ្រូបង្វឹក និងបានជួបជាមួយក្រុមកីឡាករតាំងចិត្ត ហើយក្តីសុបិនទាំងអស់នេះនឹងកាន់តែបំផុសគំនិត និងកម្លាំងចិត្តដល់រូបខ្ញុំ និងក្រុមការងារ ។ យើងនឹងតាំងចិត្តធ្វើការ និងនាំយក Muay Thai ឱ្យល្បីល្បាញកាន់តែឆ្ងាយ លើសពីកីឡាដែលជនបរទេសបានស្គាល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU_ryOGnnv0zIS9tQ3HY8vfFBt16Gn5Usszodo4WwJY4iPFgHjrqa6zXd-E1HasUkxO7PA-hlkDD96GcjX0wnnwPRTxMUGonrmphRjekVaCbrQvLj3x9bUII4y1OfLzCqLmxr79AnRh9pn4ilzwHNRoFawb0qVTJnAwTzDipVqTERs7xUYjD0pgDosnQ0/s1280/photo_2024-01-25_09-31-46.jpg

អ្នកនាងបន្តថា ៖ «ប៉ុន្តែ Muay Thai នឹងត្រូវអភិវឌ្ឍន៍ជាប្រព័ន្ធទាំងមូល ហើយយើងនឹងវាស់វែងកម្រិត Muay Thai ឱ្យដូចកីឡាតេក្វាន់ដូ ដែលមានខ្សែក្រវ៉ាត់ពណ៌ស-លឿង និងខ្មៅ ។ ហេតុនេះ Muay Thai ត្រូវតែមានបែបនេះដែរ» ។

អ្នកនាងបន្ថែមថា ៖ «យើងនឹងលើកកម្ពស់វិជ្ជាជីវៈគ្រូប្រដាល់ និងជំរុញឱ្យមានការប្រកួតប្រជែងកីឡាកាន់តែច្រើន តាំងពីការប្រកួតនៅតាមបណ្តាខេត្ត រហូតដល់ការប្រកួតថ្នាក់ជាតិ ។ យើងនឹងបង្កើតកន្លែងហ្វឹកហាត់ Muay Thai បន្ថែមទៀតនៅក្រៅប្រទេស ព្រមទាំងលើកកម្ពស់ឧស្សាហកម្មឧបករណ៍កីឡាប្រដាល់ឱ្យរីកធំជាងមុន ។ ដូច្នេះ វានឹងធ្វើឱ្យ Muay Thai ឈានទៅឆ្ងាយប្រកបដោយសក្តានុពលពេញលេញ ហើយសូមឱ្យយើងបានគាំទ្រ Muay Thai ក្នុងការប្រកួតកីឡាកីឡាអូឡាំពិកឱ្យបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR6Qg0hZ1XFF3dKbp3gcVE3A2fY5F4m0iI3clwVU2PMM5UlfKBh0uXHP40-VdTP_8ph4KD-oG6UHGAz2lMZQkW766xKMB7ohXrCp9faZAHtC8vVvgExij40l-_ZHO9wwHIThLJp23lchtK-2hIF-SKAqdzvrwaEXWrjnon2ANS9msO267C9jAeHSQ3M_w/s1280/photo_2024-01-25_09-31-49.jpg

អ្នកនាង Paetongtarn Shinawatra បានបង្ហោះសារខាងលើនេះក្នុងបណ្តាញសង្គម ព្រមទាំងថតរូបរួមគ្នាជាមួយលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ, លោក Anutin Chanvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកីឡាករ Buakaw Banchamek ព្រមទាំងក្រុមកីឡាករប្រដាល់ជាច្រើននាក់ទៀត ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកនឹងប្រព្រឹត្តឡើងនៅឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងនៅឆ្នាំ២០២៨ ក្នុងទីក្រុងឡូអេនជឺលែស សហរដ្ឋអាមេរិក ៕

ការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់អាស៊ីអាគ្នេយ៍កើនឡើងខ្លាំងមិនធ្លាប់មាន

0

បរទេស៖ ការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនរាប់បញ្ចូលប្រទេសចិន បានកើនឡើងខ្លាំងរហូតដល់ ១៣.៧ តោន ក្នុងឆ្នាំ២០២៣ ប្រមាណ ៤៧% នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Kpler ដែលបានរាយការណ៍កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នៅអាស៊ីអាគ្នេយ៍ ប្រទេសដែលបង្កើនការទិញធ្យូងថ្មពីរុស្សីរួមមានៈ វៀតណាមកើនឡើងជិតទ្វេដងដល់ ៣.៩ លានតោន ម៉ាឡេស៊ីកើនឡើង ១៨% ដល់ ៣.៨ លានតោន និងឥណ្ឌូនេស៊ីកើនឡើង ១.៧ ដងដល់ ៣.៤ លានតោន។ លើសពីនេះ មីយ៉ាន់ម៉ាក៏បានទិញ ១០% បន្ថែមទៀតដែរដែលឡើងដល់ ៤១.០០០ តោនកាលពីឆ្នាំមុន ។Russian coal sold to Southeast Asia increased nearly 50% - Vietnam.vn

ការជំរុញការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍កើតឡើងនៅពេលដែលទីក្រុងម៉ូស្គូបានបង្វែរលំហូរពាណិជ្ជកម្មរបស់ខ្លួនបន្ទាប់ពីការហាមឃាត់ការនាំចូលរបស់សហភាពអឺរ៉ុបលើធ្យូងថ្មរបស់ប្រទេសនេះដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូកាលពីខែធ្នូឆ្នាំ ២០២២។Russian coal exports to SE Asia surge by nearly 50%

ជាមួយគ្នានេះដែរ ទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មអាស៊ីដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ បច្ចុប្បន្នបាននាំចូល ៤០% នៃការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទាំងអស់ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់មកគឺឥណ្ឌា (២០%) និងកូរ៉េខាងត្បូង (១៣%) ។ យោងតាមទិន្នន័យគយរបស់ចិន ការនាំចូលធ្យូងថ្មក្នុងខែធ្នូ បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៤៧.៣ លានតោន បន្ទាប់ពីបរិមាណខ្ពស់បំផុតទីបីដែលបានឃើញនៅក្នុងខែវិច្ឆិកា ដែលបានបញ្ជូនការនាំចូលសរុបក្នុងឆ្នាំ ២០២៣ ដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ Kpler ប៉ាន់ប្រមាណថា ការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់ប្រទេសចិនមានចំនួនសរុប ១០៤ លានតោនកាលពីឆ្នាំមុន កើនឡើងជិត ៤៣% ធៀបនឹងឆ្នាំ ២០២២។Record Asia coal prices may cause blackouts

លើសពីនេះ អតិថិជនអាស៊ីមួយចំនួនផ្សេងទៀតក៏ទទួលបានធ្យូងថ្មរបស់រុស្ស៊ីយ៉ាងសកម្មផងដែរ។ ជាឧទាហរណ៍ ប្រទេសស្រីលង្កាបានបង្កើនការទិញ ៤.៥ ដងដល់ ១.៦ លានតោន។ ប្រទេសបង់ក្លាដែសក៏បានទិញធ្យូងថ្មចំនួន ៤៨,០០០ តោនពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុនផងដែរ។

យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងថា នៅទូទាំងពិភពលោក ប្រទេសចិន កូរ៉េខាងត្បូង តួកគី និងឥណ្ឌា បច្ចុប្បន្នគឺជាប្រទេសនាំចូលធ្យូងថ្មធំជាងគេទាំងបួនរបស់រុស្ស៊ី។ ត្រីមាសនេះទិញច្រើនជាង ៨០% នៃការនាំចេញធ្យូងថ្មរបស់រុស្ស៊ីក្នុងអំឡុងខែសីហា ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៣ ធៀបនឹង ៤៧% នៅក្នុងអំឡុងខែសីហា ឆ្នាំ ២០២១ ដល់ខែកក្កដា ឆ្នាំ ២០២២៕

មន្ទីរពេទ្យតេជោសែនកោះធំ នឹងដាក់ឱ្យប្រើជាផ្លូវការនៅខែមីនា ខាងមុខនេះ

0

មន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង។មន្ទីរពេទ្យតេជោសែនកោះធំ បានបំពាក់សម្ភារបរិក្ខារពេទ្យរួចរាល់  និងត្រៀមបើកឱ្យបម្រើការជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះមន្ទីរពេទ្យនេះ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។មន្ទីរពេទ្យខ្នាតធំមួយ ក្នុងស្រុកកោះធំ សម្រេចបានជាង៨០%ហើយ  នឹងលេចរូបរាងឡើងឆាប់ៗនេះ - Sabay Newsគួរបញ្ជាក់ថា មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕

មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់  ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ