ការផឹកស្រាផ្តល់នូវផលប៉ះពាល់យ៉ាងច្រើនមហាសាលដល់សុខភាព និងសង្គម
គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវភាគច្រើនបានកើតឡើងដោយសារការផឹកស្រាស្រវឹង និងបើកបរនៅតាមផ្លូវ ក្នុងនោះមានមនុស្សជាច្រើននាក់បានស្លាប់ចោលក្រុមគ្រួសារ និងបងប្អូន ដែលបង្កឡើងដោយសារពួកស្រវឹងហើយបើកបរ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឱ្យសាច់ញាតិអ្នកស្លាប់មានវិប្បដិសារីអស់មួយជីវិត ព្រោះការបាត់បង់បង្គោលគ្រួសារ ហើយពួកគេត្រូវធ្លាក់ទៅក្នុងសភាពលំបាក ។
នៅទីបំផុត កូនចៅពុំបានរៀនសូត្រចប់ចុងចប់ដើម និងគ្មានអនាគតល្អប្រសើរ ដោយសារឪពុក-ម្តាយពួកគេបានស្លាប់ចោលទាំងគ្មានកំហុស ដែលកើតឡើងដោយសារការបើកបររបស់ពួកស្រវឹងមួយចំនួន ។ តើយើងគួរបន្ទោសអ្នកណាចំពោះការស្លាប់របស់មនុស្សម្នានៅតាមផ្លូវជាបន្តបន្ទាប់? តើស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវចំពោះគ្រួសារអ្នកស្លាប់?
លោកវេជ្ជបណ្ឌិត ព្រីឆា សិរិថងថាវ៉ន មកពីមន្ទីរពេទ្យសិរិរ៉ាជ ប្រទេសថៃ លើកឡើងថា ៖ «ការផឹកស្រាពុំបានផ្តល់ប្រយោជន៍អ្វីទេ ពីព្រោះនៅពេលផឹកស្រាចូលក្នុងរាងកាយ ពេលដំបូង វានឹងធ្វើឱ្យអ្នកនោះបាត់បង់ការគ្រប់គ្រងស្មារតី ។ លើសពីនេះ ការផឹកស្រាជាទម្លាប់នឹងបណ្តាលឱ្យយើងកើតជំងឺផ្សេងៗដូចជា ជំងឺខួរក្បាល, បេះដូង និងតម្រង់នោម» ។
លោកបន្តថា ៖ «ការផឹកស្រាជាប្រចាំនឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល គឺការចងចាំចុះខ្សោយ និងបណ្តាលឱ្យតានតឹងផ្លូវចិត្តទៀតផង ។ ពេលខ្លះ អ្នកផឹកស្រាតែងតែគិតថា នឹងមានអ្នកណាម្នាក់មកធ្វើបាបខ្លួន ។ លើសពីនេះ វាអាចបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់, រលាកតម្រងនោម និងធ្វើឱ្យមានឈាមហូរក្នុងប្រព័ន្ធរំលាយអាហារ» ។
លោកបន្ថែមថា ៖ «ការផឹកស្រា មិនត្រឹមតែធ្វើឱ្យខូចសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលបានកើតឡើងនៅក្នុងពិធីបុណ្យតូច-ធំ គឺភាគច្រើនបណ្តាលមកពីការផឹកស្រាស្រវឹង រួចបើកបរ ។ ហេតុនេះ វាបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន» ។
លោកបញ្ជាក់ថា ការផឹកស្រាបានបំផ្លាញគ្រប់ផ្នែកទាំងអស់ដល់រាងកាយ ដូចជា ៖ វាធ្វើឱ្យរាងកាយចុះខ្សោយ, មិនអាចគ្រប់គ្រងខ្លួនឯងបាន, មានក្លិននៅជាប់ខ្លួន និងខ្វះទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ។ ហេតុនេះ យើងគួរតែបញ្ឈប់ការផឹកស្រាឱ្យបាន ។
ចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រីឆា សិរិថងថាវ៉ន បានផ្តាំផ្ញើទៅកាន់អ្នកផឹកស្រា និងក្រុមអ្នកផឹកស្រាទាំងអស់ថា ត្រូវតែគិតដល់គ្រោះថ្នាក់ផ្សេងៗដែលនឹងកើតឡើង ហើយពួកគេពុំត្រូវបើកបរយានជំនិះក្នុងពេលស្រវឹងទេ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមផ្លូវ ។ ចំណុចសំខាន់ សង្គមជាតិត្រូវហាមឃាត់ផ្ទាំងឃោសនាស្រាបៀរនៅតាមផ្លូវ ព្រោះផ្ទាំងឃោសនាស្រាបៀរទាំងនេះនឹងជំរុញឱ្យអ្នកបើកបរចង់ផឹកស្រា ៕












នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជនជាតិមីយ៉ាន់ម៉ា៤នាក់បានចេញពីបន្ទប់ជួលទៅធ្វើការនៅខាងក្រៅ ហើយនៅសល់ជនជាតិមីយ៉ាន់ម៉ាម្នាក់ទៀតពុំទាន់ទទួលបានការងារធ្វើទេ ។ ក្រោយមក ជនជាតិមីយ៉ាន់ម៉ាផ្សេងទៀតបានត្រឡប់មកយកកាបូបនៅបន្ទប់ជួលវិញ ប៉ុន្តែមិនអាចចូលបន្ទប់បាន ពេលនោះ រូបគេក៏ទម្លុះទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមិត្តភក្តិខ្លួនត្រូវបានគេសម្លាប់ញាត់ក្នុងទូរទឹកកក ។















អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្ដឬស្សីកែវ ដោយវាស់កំរិតជាតិអាកុលឃើញ ០.៥៤។
ជុំវិញករណីបុកស្លាប់មនុស្សច្រើននាក់ដូច្នេះ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាចែងថា៖

