Home Blog Page 1252

មកដឹងពីក្បាច់គុនល្បីៗចំនួន ១០ ដែលមានប្រភពចេញពីប្រទេសសមាជិកអាស៊ាន

0

ជាការពិតណាស់ សិល្បៈក្បាច់គុនតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវប្បធម៌ និងការពង្រីកឥទ្ធិពលរបស់ប្រជាជាតិនីមួយៗ ខណៈបច្ចុប្បន្នប្រជាជាតិជាម្ចាស់កំពុងខិតខំអភិរក្ស និងបង្ហាញក្បាច់គុនរបស់ខ្លួនទៅកាន់ពិភពលោកតាមរយៈការប្រកួតកីឡាអូឡាំពិក កីឡាស៊ីហ្គេម ការប្រកួតក្នុងសហព័ន្ធ ឬការប្រកួតមិត្តភាពជាដើម។ ខាងក្រោមនេះគឺជាក្បាច់គុនល្បីៗចំនួន ១០ ដែលមានប្រភពចេញពីប្រទេសនៃសមាជិកអាស៊ាន។

១.ប្រទេសកម្ពុជា៖ យើងគ្រប់គ្នាដឹងហើយថា កម្ពុជាមានសិល្បៈនៃការធ្វើសង្រ្គាមដែលមានប្រវត្តិជាង ១០០០ ឆ្នាំទៅហើយ ដែលបានឆ្លាក់នៅប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតជាច្រើនកន្លែង។ ដូច្នេះក្បាច់គុណបុរាណខ្មែរល្បីៗមានដូចជា ល្បុក្កតោ, ក្បាច់គុណដំបង, បោកចំបាប់,និងប្រដាល់សេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFYgiLvacwS02Xy5vyzgts9IZfB6eQJmaxgNxr4d1UCX-RIKYy59uIxdIo-E2RjhymnbQqFClY6XKlygKP4HpVsYO9vVarrFXudMM0VqxqbFmOIkVowGp1AA_l4fYMhHOzlcfz-iVZmAMUHTxF9l2nm9SZ5PcyrBTdt4rYI4Z-ltZHt5wBblEnqcn294/s1280/photo_2022-12-06_14-13-23.jpg

២.ប្រទេសប្រ៊ុយណេ៖ វប្បធម៌របស់ប្រ៊ុយណេភាគច្រើនបានមកពីប្រភពម៉ាឡេស៊ី ដែលជាទឹកដីគ្របដណ្តប់លើប្រជុំកោះម៉ាឡេ។ ដូច្នេះ ក្បាច់គុណដ៏ល្បីប្រចាំប្រទេសប្រ៊ុយណេគឺ Silat Brunei ដែលជាសិល្បៈក្បាច់គុនជនជាតិដើមពី Nusantara និងតំបន់ជុំវិញភូមិសាស្ត្រនៃអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMM9GGj2oO-rwOB5KcCHBFqly7BUFTExvxrhR9ZgzNwgPVQUzQRzfX9YyNgJ8rmwnSptTrEyYje1FuayZ8yx-9FbjTZgkO6CqPLN0EwTMwaN-ebZpFjcTCCqcRgNFJUOLPn0PWNDiLXYQsvg_sYQAZAuv2pAQLD7Eve5Cjx5yIBGr-6xBaCIJegHPrDWE/s848/29042023-Silat-002.webp

៣.ប្រទេសឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីមានក្បាច់គុនបុរាណមួយដែលត្រូវបានគេស្គាល់ថា pencak silat។ ក្បាច់គុននេះមានប្រវត្តិយូរអង្វែងណាស់មកហើយ ដែលមានតាំងពីសម័យបុរាណមកម្លេះ។The Goan EveryDay: Pencak Silat: Art of self-defence that promotes overall wellbeing

៤.ប្រទេសម៉ាឡេស៊ី៖ ក្បាច់គុនបុរាណរបស់ប្រទេសម៉ាឡេស៊ីវិញមានឈ្មោះថា Silat Melayu គឺជាសិល្បៈប្រយុទ្ធនៃការការពារខ្លួន និងការរស់រានមានជីវិតដែលមានឫសគល់នៅក្នុងប្រជុំកោះម៉ាឡេ។Silat Melayu — The Blossoming Fruit of The Archipelago | by Mohd Nadzrin Wahab | Silat Melayu | Medium

៥.ប្រទេសមីយ៉ាន់ម៉ា៖ ក្បាច់គុនភូមា នៅលោកខាងលិច ជាធម្មតាត្រូវបានគេស្គាល់ដោយពាក្យថា Lethwei។ ក្បាច់គុនបុរាណមួយនេះ គឺបង្ហាញឡើងតាមរយៈចម្លាក់នៅតាមប្រាសាទមួយចំនួននៃតំបន់ប្រវត្តិសាស្ត្របាកាន ពោលគឺកើតមានតាំងពីសម័យចក្រភពបាកានរបស់ជនជាតិភូមាមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd6pB3kKgS-XeSKxlNDGH4anp_JzqF4EXK6fFh8o9V_fgioWV8VRuDOg9KZbRu1uSmGnXJnjhTzPULU5T-4takPYL7Jocq8AbBxYc1Y0-4Zc1rY2wPrIBy5qB7cNk68r5WkaggJmTHZm2JRu0ctrGKVPgakwiPAMOpbHXmfCAcKhVxpOfGedsGv9bZQko/s1170/14-Pantanaw-Lethwei-13.08.23-224-1698950089.webp

៦.ប្រទេសឡាវ៖ ឡាវត្រូវបានគេស្គាល់ថាជាប្រទេសដ៏ចំណាស់មួយ ប្រទេសនេះមានក្បាច់គុនបុរាណមួយហៅថា Muay Lao ជាប្រដាល់ក្បាច់ឡាវប្រើជើង កណ្ដាប់ដៃ កែង និងជង្គង់ ស្រដៀងនឹង Muay Thai មកពីប្រទេសថៃដែរ។ Muay Lao ត្រូវបានគេបន្សល់ទុកជាច្រើនជំនាន់ដោយផ្អែកលើស្មារតីដើម្បីនិរន្តរភាព ភាពរឹងមាំរបស់ជនជាតិ និងរក្សាប្រពៃណី។UNESCO ICM

៧.ប្រទេសហ្វីលីពីន៖ ហ្វីលីពីនក៏ជាប្រទេសមួយដែលគេស្គាល់ថាមានក្បាច់គុនដ៏ល្បីល្បាញហៅថា Kinamutay។ Kinamutay ពាក់ព័ន្ធនឹងការប្រើដៃរបស់មនុស្សម្នាក់ដើម្បីច្របាច់ និងធ្វើឱ្យខូចខាតស្ទើរតែគ្រប់ផ្នែកនៃរាងកាយ រួមទាំងភ្នែក ក្រលៀន ក្បាលសុដន់ និងអ្វីៗជាច្រើនទៀត។ ក្បាច់គុននេះត្រូវបានគេស្គាល់ថា ជាក្បាច់គុនសាហាវបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb3TgaaJ1s0DiFO0xo5awaUAFnKw3RE32sIzhmo5oQOJJ6TYZXj4ZGqf-aKdPPXCPdETMAGEdTHtWWdjQ4M-saAGXr7Oy90lzcyirxBBu_Q6yqtydKxjCHZNDa7n9kUvKwVQLe0ImeKC6jVz2f1P8wsY69fMXAHe_-gjA8a3kms-uNoLLYXu0AhaUyb4M/s1356/image-27-e1557728655800.webp

៨.ប្រទេសសិង្ហបុរី៖ ប្រទេសនេះមានសិល្បៈក្បាច់គុនចម្រុះ ឬហៅថា MMA គឺជាកីឡាប្រយុទ្ធហ្វឹកហាត់វាយសម្រុកដោយថាមពល និងភាពជាក់លាក់ ទប់ទល់នឹងការគ្រប់គ្រង និងការវាយលុកដោយភាពរហ័សរហួនបំផុត។Coronavirus forces One Championship to put Singapore MMA show behind closed doors | South China Morning Post

៩.ប្រទេសថៃ៖ ប្រទេសថៃមានក្បាច់ដ៏ល្បីល្បាញមួយដែលគេហៅថា Muay Thai។ ក្បាច់គុននេះគឺមិនគ្រាន់តែជាកីឡាឬសិល្បៈក្បាច់គុនសម្រាប់អ្នកទស្សនាប៉ុណ្ណោះទេ វាត្រូវបានបញ្ចូលយ៉ាងជ្រៅក្នុងវប្បធម៌ និងសង្គមថៃ ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការតាំងចិត្ត ការតស៊ូ និងភាពធន់របស់ប្រជាជនថៃ។7 Reasons why Muay Thai is the Most Powerful Martial Art – YOKKAO

១០.ប្រទេសវៀតណាម៖ សិល្បៈក្បាច់គុនរបស់វៀតណាមមានឈ្មោះថា Vovinam។ ក្បាច់គុននេះផ្អែកលើគោលការណ៍ “រឹង និងទន់” ពាក់ព័ន្ធនឹងការប្រើវាយ កែង ទាត់ ជង្គង់ និងចលនាចំបាប់ ក៏ដូចជាប្រើអាវុធ ដាវ កាំបិត កំណាត់ ក្រញ៉ាំជើង និងកង្ហារ ដែលបម្រើជាឧបករណ៍ហ្វឹកហាត់សម្រាប់ ឈានដល់ការគ្រប់គ្រងល្អបំផុតនៃរាងកាយ និងចិត្ត៕Va-va-vovinam: Vietnam's martial art flies on SEA Games return

តើបច្ចេកវិទ្យា AI គឺជាស.ត្រូ.វ ឬជាមិត្តរបស់មនុស្ស?

0

ក្នុងកិច្ចប្រជុំមួយស្តីពី «World Economic Forum 2024» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលមានមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមកពីជុំវិញពិភពលោក បានមកចូលរួមជជែកពិភាក្សាអំពីបញ្ហាសំខាន់ៗផ្នែកសេដ្ឋកិច្ច ។ វាជាការពិភាក្សាគ្នាអំពីការកំណត់ទិសដៅរបស់ពិភពលោកផ្នែកសេដ្ឋកិច្ចថា តើគួរតែដើរតាមផ្លូវណា?AI's Role in Education Discussed at 2024 World Economic Forum

ក្នុងកិច្ចប្រជុំនេះដែរ គេបានពិភាក្សាថា តើបច្ចេកវិទ្យា AI នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមដូចម្តេចខ្លះ? ហើយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានសាកសួរទៅកាន់មន្ត្រីដែលមកចូលរួមក្នុងកិច្ចប្រជុំនេះ ។

សារព័ត៌មានរ៉យទ័របានលើកឡើងពីលទ្ធផលស្ទង់មតិរបស់ CEO មកពីស្ថាប័នចំនួន៤.៧០០ ដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុងដាវ៉ូស បង្ហាញថា CEO ប្រមាណ៤៥% ជឿជាក់ថា ស្ថាប័នដែលពួកគេកំពុងគ្រប់គ្រងនោះអាចនឹងរលំរលាយបានដោយសារបច្ចេកវិទ្យា AI ។ ហេតុនេះ ពួកគេជឿថា AI នឹងបង្កបញ្ហាផ្នែកសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការផ្សាយព័ត៌មានលាក់បាំងរបស់ AI ផងដែរ ។ រីឯ CEO ប្រមាណ៧៥% ជឿជាក់ថា រយៈពេល៣ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងចូលមកផ្លាស់ប្តូរវិធីធ្វើការរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfQHqMeAMj5Rsl0v0GrRLA8gPyxOJhw9gd5vf5QsnsHwoKUU5BXPKX16RKFO6mD5RBVOn3Hsondym57U1zbkPphLjYhdgVCQ_mfMb5x6Lfqk5zUNxPWsa9qeLPbNm2je5W3H9ropTTmCJiBgdeCskjHtAXYq1_GZtRXt9dtH0iFVPJiYpEeSXmKHXmuWM/s1024/Leonardo_Diffusion_XL_HighLevel_AI_Summit_with_World_Economic_1-1.jpg

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហ្វេសប៊ុក ដែលបានផ្សាយពាណិជ្ជកម្មមកកាន់អ្នកប្រើប្រាស់យ៉ាងចំគោលដៅ ហាក់ដូចជាពួកគេបានស្តាប់ឮអ្នកប្រើប្រាស់ជជែកគ្នា ក៏បានមកចូលរួមប្រជុំនៅទីក្រុងដាវ៉ូសផងដែរ ។

នាយកគ្រប់គ្រងផ្នែកអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុន Meta យល់ឃើញថា បច្ចេកវិទ្យា AI នឹងធ្វើឱ្យការជ្រើសរើសវិធីផ្សាយពាណិជ្ជកម្មងាយស្រួលជាងមុន និងផ្សាយចំក្រុមគោលដៅទៀតផង ។ ដូច្នេះ នៅឆ្នាំ២០២៤ ក្រុមហ៊ុន Meta នឹងប្រើប្រាស់ AI ក្នុងផ្នែកផ្សាយពាណិជ្ជកម្ម ។ វាជាការរកប្រាក់ចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtAtqPZPI6vRL21qjZ32pIFjPcD_85qVqfrCVyxDO7Yei-bzDlAZnFp2jt0sGH8HWHeFObNSIwBGIVAFwiLg3OELtKLxVYNOGxMt40JV2SX2xBLMPr6JcIRlVPF1Ko4a25cSENy5EajrYIiBpMI61mHv5nSopBY_qQlI2V3Y_DZ-YjvpGv9NNrjFTb3g/s900/world-economic-forum-admoni-900x600-401--min.jpg

ទោះយ៉ាងណា មានក្រុមហ៊ុនដែលមានគម្រោងទទួលប្រាក់ចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា AI ដោយផ្ទាល់ គឺក្រុមហ៊ុន OpenAI ដែលផ្តល់សេវាកម្ម ChatGPT នាពេលបច្ចុប្បន្ន ក្រោយពីមានមតិរិះគន់កាលពីចុងឆ្នាំ២០២៣ ។

ចំណែក CEO របស់ក្រុមហ៊ុន Microsoft បានលើកឡើងក្នុងកិច្ចប្រជុំនៅទីក្រុងដាវ៉ូសថា ៖ «ខ្ញុំសប្បាយចិត្ត ហើយខ្ញុំគ្មានបញ្ហាអ្វីទេជាមួយការងារគ្រប់គ្រង» ។ CEO ក្រុមហ៊ុន Microsoft បន្តថា លោកយល់ស្របជាមួយក្រុមហ៊ុន OpenAI ដែលងាកមកស្វែងរកប្រាក់ចំណូលពិតប្រាកដ ខណៈកាលពីមុន ក្រុមហ៊ុននេះមិនស្វែងរកប្រាក់ចំណូលទេ ៕Davos 2024: AI takes over WEF's main area pushing crypto aside

អាយុ៤៩ឆ្នាំមិនទាន់រៀបការតែតារាស្រី Charmaine Sheh សល់អចលនទ្រព្យរហូតដល់ ២៣លានដុល្លារ

0

យោងតាមសារព័ត៌មានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា តារាសម្តែង Charmaine Sheh ថ្មីៗនេះបានទិញអាផាតមិនក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុងហុងកុងក្នុងតម្លៃ ៣.៨ លានដុល្លារ។ គួរឱ្យដឹងតារាសម្តែងរូបនេះមានផ្ទះយ៉ាងតិច៥ខ្នង ហើយនាងរស់នៅតែមួយខ្នងប៉ុណ្ណោះនិងនៅសល់សម្រាប់ទុកជួលរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែ។ ដ្បិតថាវ័យ៤៩ឆ្នាំហើយតែតារាស្រីរូបនេះមិនគិតគូររៀបការក្តីប៉ុន្តែនាងពិតជាមានទ្រព្យសម្បត្តិយ៉ាងច្រើនដោយមានផ្ទះវីឡា និងផ្ទះល្វែងដែលមានតម្លៃសរុបដល់ទៅ២៣លានដុល្លារ។Actress Charmaine Sheh amasses $23M in Hong Kong property investments -  VnExpress Internationalតួឯកស្រីរូបនេះ ធ្លាប់និយាយថា ហុងកុងមានដីតិចនិងមានមនុស្សច្រើនដូច្នេះការទិញអចលនទ្រព្យទទួលបានផលចំណេញច្រើនជាងការដាក់ប្រាក់នៅក្នុងធនាគារ។ នាងមានការប្រយ័ត្នប្រយែង មិនវិនិយោគដោយប្រថុយប្រថាន តែទិញផ្ទះដែលនាងមានលទ្ធភាព ទើបនាងមិនចាំបាច់ខ្ចីប្រាក់ច្រើនពីធនាគារសម្រាប់ការទិញអចលនទ្រព្យ។Charmaine Sheh 佘詩曼- YouTube

Charmaine Sheh បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់បវរកញ្ញាហុងកុង។ នាងជាតួឯកស្រីលេចធ្លោនៅ TVB ក្នុងទសវត្សរ៍ឆ្នាំ ២០០០ជាមួយនឹងខ្សែភាពយន្តជាច្រើន។ នៅពេលដែលនាងចាកចេញពី TVB ជាលើកដំបូងក្នុងឆ្នាំ ២០១៦ មនុស្សជាច្រើនគិតថា Charmaine Sheh នឹងបាត់បង់ «ខ្នងបង្អែក» របស់នាង ហើយនឹងមិនអាចបន្តអាជីពរបស់នាងបានទៀតទេ។ យ៉ាងណា តារាស្រីរូបនេះ បានបញ្ជាក់ពីសមត្ថភាពរបស់នាងហើយនៅតែមានតំណែងក្នុងវិស័យសិល្បៈដដែល។Charmaine Sheh Sze-Man - Wikiwand

Charmaine Sheh បាននិយាយថា នាងពូកែរកលុយ ហើយអាជីពរបស់នាងក៏មានការអភិវឌ្ឍយ៉ាងល្អ។ ចាប់តាំងពីឆ្នាំ២០១៦ មក នាងបានបង្កើតក្រុមហ៊ុនមួយដើម្បីចរចាការងារផ្ទាល់ខ្លួន ដោយផ្តោតលើទីផ្សារប្រទេសចិន។ នៅឆ្នាំ ២០១៨ ដោយសារ យុទ្ធសាស្រ្ត នាងមានកម្មវិធីផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍ជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក ខ្លួននាងនៅតែរក្សាបាននូវប្រជាប្រិយភាព និងទាក់ទាញរបស់នាង ដោយជារៀងរាល់ឆ្នាំនាងមានភាពយន្តល្បី។No regrets not getting married: Charmaine Sheh chooses to be single at 45,  Entertainment News - AsiaOne

នៅឆ្នាំ២០២៣ នាងបានទទួលការវាយតម្លៃជាវិជ្ជមានពីទស្សនិកជនសម្រាប់បង្ហាញខ្លួនក្នុងរឿងថ្មីរបស់នាងមានចំណងជើងថា «The Queen Of News»។ រឿងថ្មីនេះបង្ហាញពី ការវិលត្រឡប់តារាស្រី Charmaine Sheh ក្នុងការថតរឿងឱ្យ TVB បន្ទាប់ពីរយៈពេល៧ឆ្នាំនៃការចាកចេញពីស្ថានីយទូរទស្សន៍។

គួរបញ្ជាក់ថា Charmaine Sheh ធ្លាប់មានទំនាក់ទំនងជាមួយដៃគូជាង១០នាក់ ប៉ុន្តែទំនាក់ទំនងភាគច្រើនមានរយៈពេលខ្លី។ កាលពីចុងឆ្នាំ២០២៣ តារាស្រីរូបនេះបាននិយាយថា នាងមិនបានសង្កត់ធ្ងន់ច្រើនលើចំណងអាពាហ៍ពិពាហ៍ទេ ហើយមិនគិតថាគ្រួសារមួយចាំបាច់ដើម្បីធ្វើឱ្យជីវិតពេញលេញនោះទេ។ នាងមិនដែលមានអារម្មណ៍ឯកាទេ រាល់ថ្ងៃសប្បាយចិត្ត ព្រោះនាងជាប្រភេទមនុស្សដែលងាយស្កប់ស្កល់ និងចេះផ្តោតលើបច្ចុប្បន្ន៕Charmaine Sheh - Wikipedia

ឌី សូនិត្តា ទម្លាយការឈឺចាប់ត្រូវមិត្តភក្តិក្បត់ព្រោះតែលុយ….

0

តារាចម្រៀង និងសម្តែង ឌី សូនិត្តា បានបង្ហាញពីការឈឺចាប់របស់ខ្លួនទាំងទឹកភ្នែកជាលើកដំបូងនៅក្នុងកម្មវិធីមួយដែលត្រូវបានមិត្តភក្តិមានចិត្តមិនស្មោះត្រង់ លួចក្បត់ខ្លួន ធ្វើគ្រប់យ៉ាងដើម្បីតែលុយចង់ឱ្យមានបានស្មើគ្នាស្រួលដើរជាមួយគ្នា។ ការឈឺចាប់នេះវាជាដំបៅកប់ជ្រៅក្នុងចិត្តរបស់ ឌី សូនិត្តា រហូតនាងខ្លាចពាក្យថា «មិត្តភក្តិល្អ»។No photo description available.

នៅក្នុងកម្មវិធី 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១៩ មករា អ្នកនាង ឌី សូនិត្តា តារាសម្តែង និងជាម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ បានចូលរួមជាតារាកិត្តិយសជាមួយកញ្ញា ហេង បូនីកា លំដាប់រងទី២ Miss Universe Cambodia 2022 ដោយបានចែករំលែកទាំងភាពសប្បាយនិងបទពិសោធជីវិតទៅកាន់ទស្សនិកជន។No photo description available.
ក្នុងនោះដែរ អ្នកនាង ឌី សូនិត្តា បានចែករំលែក ធ្លាប់ឈឺចាប់ដោយសារមិត្តរហូតដល់ធ្វើបាបខ្លួនឯង ដែលការឈឺចាប់នេះឈឺជាងស្នេហាទៅទៀត ព្រោះបានជួបមិត្តភក្តិចំនួនពីរនាក់សុទ្ធតែប៉ះរឿងធ្ងន់។ ការឈឺចាប់នេះ ធ្ងន់រហូតដល់ថ្នាក់ម្តាយរបស់នាងទទួលយកអត់បានរហូតគាត់យំធ្វើយ៉ាងមិចក៏បានឱ្យតែកូនគាត់មកវិលមកដូចដើម។No photo description available.

ឌី សូនិត្តា ថាការឈឺចាប់នេះបានក្លាយជារឿងដិតដាមហើយនៅពេលឮពាក្យថាមិត្តភក្តិនាងអួលដើមកនិងខ្លាច សូម្បីពេលនេះកូនចៅរបស់នាងក៏ដោយ និងអ្នកផ្សេងទៀត នាងអត់ចូលចិត្តប្រើពាក្យថាស្រលាញ់ច្រើនទេ ព្រោះខ្លាចពេលកាន់តែស្រលាញ់ កាន់តែបាត់បង់សុខចិត្តធ្វើខ្លួនធម្មតាវិញ។ តារាស្រីរូបនេះថា មិត្តភក្តិទីពីរដែលធ្វើឱ្យខ្លួនឈឺចាប់ គាត់ចង់បានចម្លើយ តែខ្លួនមិនបានប្រាប់ចម្លើយទៅវិញទោះបីជាម្នាក់នោះមកទទួលកំហុសក៏ដោយ ហើយចម្លើយនោះនាងប្រាប់ម្តាយតែម្នាក់គត់។ ប៉ុន្តែពេលនេះនាងសូមនិយាយក្នុងកម្មវិធីតែម្នាក់ម្តង ហើយដឹងថាអតីតមិត្តភក្តិរបស់នាងនឹងចូលមើលដូចគ្នា។No photo description available.

នី សូនិត្តា ថាមិត្តភក្តិទីពីរ គាត់ធ្លាប់មក Surprised ខួបកំណើតនាង ប៉ុន្តែនាងប្រៀបដូចមនុស្សអត់វិញ្ញាណ មិនបាននិយាយអ្វីទាំងអស់ ដោយមិត្តភក្តិរបស់នាងប្រើភាសា សូមទោសដែលគេត្រូវការលុយជាជាងនាង ហើយការធ្វើដូចនេះដើម្បីឱ្យមានស្មើគ្នា មិត្តភក្តិចង់ឃើញមិត្តភក្តិមាន ទៅដើម្បីមាន ពេលមានទៅយើងស្រួលដើរជាមួយគ្នា ដែលការគិតនេះផ្ទុយពីការគិតរបស់ខ្លួនទៅហើយ ទើបនាងអួលដើមកនិយាយមិនចេញសូម្បីមួយម៉ាត់។No photo description available.

ឌី សូនិត្តា លើកឡើងទៀតថា មិត្តភក្តិម្នាក់នោះទៅចង់មានបានទាំងដឹងថាផ្លូវនោះទៅជាមួយមនុស្សដែលកំពុងសម្លាប់នាងតាំងពីដើម ហើយតាំងពីពេលនោះហើយដែលមិត្តភក្តិរបស់នាងបានក្បត់ ហើយការសារភាពរបស់មិត្តភក្តិនាងស្តែងឱ្យដឹងថា ដើម្បីលុយបោះបង់នាងចោល។ រូបភាពមួយទៀតដែលធ្វើឱ្យ ឌី សូនិត្តា ដឹងថាម្នាក់នោះលែងមានឈ្មោះជា Best Friend តទៅទៀតបន្ទាប់ពីឃើញសកម្មភាពរបស់គេលូនក្រាបដើម្បីតែចង់បានលុយ៕No photo description available.

គ្រឿងផ្សំ ២ មុខនេះអាចជួយការពារជម្ងឺដាច់សរសៃឈាមខួរក្បាលបាន

0

មានតែគឿងផ្សំ ២ មុខនេះនៅក្នុងផ្ទះក៏អាចការពារជំងឺដាច់សរសៃឈាមខួរក្បាល និងប្រឆាំងកំណកឈាមយ៉ាងមានប្រសិទ្ធភាពផងដែរ។ ការកកស្ទះលំហូរឈាម អាចបង្កឱ្យមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់ ដូច្នេះអ្នកត្រូវមានវិធីការពារខ្លួនដោយប្រើគ្រឿងផ្សំទាំង ២ មុខនេះ។ គ្រឿងផ្សំនេះត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណជាច្រើនឆ្នាំមកហើយ ដែលវាជាអាហារដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហាររបស់អ្នកដើម្បីជួយការពារកុំឱ្យកំណកឈាមកើតឡើង និងចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់។React "FAST" to the signs of stroke - Hamilton Health Sciences

១.ខ្ទឹមស៖ ខ្ទឹមសគឺជាឱសថបុរាណមានគុណសម្បត្តិជាច្រើន ហើយត្រូវបានមនុស្សជុំវិញពិភពលោកប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ។ វាមានសារធាតុប្រឆាំងមេរោគ បាក់តេរី ប្រឆាំងផ្សិត និងប្រឆាំងការរលាក ពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ លើសពីនេះទៅទៀត វាក៏ការពារជំងឺបេះដូងផងដែរ ជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម និងកកឈាម។How to Peel Garlic

ដូច្នេះហើយ មធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបានអត្ថប្រយោជន៍សុខភាពរបស់ខ្ទឹមសគឺការកិនខ្ទឹមសឆៅមួយកំពិស បន្ទាប់មកបរិភោគវាឆៅ ឬអាំងនៅក្នុងឡ ឬចម្អិនវារយៈពេល ៣ នាទី។ ការប្រើប្រាស់ខ្ទឹមសមួយទៀតអាចត្រូវបានគេនិយាយថាជួយកាត់បន្ថយសម្ពាធឈាម ដែលជាអង់ទីប៊ីយ៉ូទិកធម្មជាតិល្អសម្រាប់រាងកាយ ដូច្នេះអ្នកគួរតែបន្ថែមបរិមាណសមស្របទៅក្នុងចានប្រចាំថ្ងៃរបស់អ្នក។What Is a Clove of Garlic?

២.ម្ទេស៖ ម្ទេសមានផ្ទុក salicylates នៃសមាសធាតុធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រើក្នុងផលិតផលជាច្រើនដូចជា អាស្ពីរីន ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបន្ថយគ្រុនក្តៅ។ Salicylate ក៏ជួយការពារការបង្កើតកំណកឈាម និងប្រឆាំងការកកឈាមផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានម្ទេសជាប្រចាំអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។Fresh Red Thai Chile Peppers - ImportFood

ការសិក្សានេះត្រូវបានធ្វើឡើងនៅប្រទេសអ៊ីតាលីដោយបានវិភាគទិន្នន័យពីអ្នកចូលរួមជិត ២៣,០០០ នាក់។ អ្នកស្ម័គ្រចិត្ដចែកចេញជាពីរក្រុមគឺអ្នកដែលញ៉ាំម្ទេសនិងអ្នកដែលមិនបានញ៉ាំ។ ស្ថានភាពសុខភាព និងទម្លាប់នៃការញ៉ាំរបស់មនុស្សទាំងនេះ ត្រូវបានក្រុមស្រាវជ្រាវសង្កេតឃើញអស់រយៈពេល ៨ ឆ្នាំ។ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលញ៉ាំម្ទេសយ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍មានការថយចុះហានិភ័យនៃការស្លាប់ដោយសារសរសៃឈាមបេះដូងរហូតទៅដល់ ៤០% ឯណោះ៕Shop Fresh Bird's Eye Chile (Thai Red Chili) Online | South China Seas —  South China Seas Trading Co.

តំបន់មជ្ឈឹមបូព៌ាកាន់តែធ្ងន់.ធ្ងរ! ប៉ាគីស្ថានចាប់ផ្តើម.ផ្ទុះ..សង្គ្រា.មជាមួយអ៊ីរ៉ង់ ខណៈការបង្កហេតុ.មុននេះរបស់អ៊ីរ៉ង់ទៅលើអ៊ីរ៉ាក់និងស៊ីរី

0

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ប្រទេសប៉ាគីស្ថានបានបើកប្រតិបត្តិការវា.យប្រ.ហារតាមផ្លូវអាកាសប្រ.ឆាំងនឹងកន្លែងលា.ក់ខ្លួនរបស់ក្រុមភេរ.វកម្ម.និយមនៅក្នុងប្រទេសអ៊ីរ៉ង ដោយបានស.ម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់។

ការបើកប្រតិបត្តិការលើកនេះគឺជាការសង.សឹក ព្រោះប៉ុន្មានថ្ងៃមុននេះ ប្រទេសអ៊ីរ៉ង់បានបង្កហេ.តុជាមួយប្រទេសជិតខាងខ្លួន ពោលគឺអ៊ីរ៉ាក់និងស៊ីរី និងធ្វើឲ្យប៉ះ.ពាល់ដល់ប្រទេសប៉ាគីស្ថាន ខណៈបានធ្វើឲ្យជ.ម្លោះនៅទូទាំងតំបន់មជ្ឈឹមបូព៌ាកាន់តែខ្លាំងទៅៗ។Risk of spiraling Mideast violence grows as war in Gaza inflames tensions

ការវា.យប្រហា.រដែលមិនធ្លាប់មានពីមុនមក រវាងប៉ាគីស្ថាននិងអ៊ីរ៉ង់កំពុងតែប្រ.ឈមមុខដាក់គ្នានៅតាមបន្ទាត់ព្រំដែនរបស់ពួកគេទាំង២ ដែលការបា.ញ់គ្នាលើកនេះ ប្រទេសទាំង២បានចោ.ទគ្នាទៅវិញទៅមក ថាបានផ្តល់ជម្រកដល់ក្រុមក្រុមភេ.រវក.ម្មនិយម Baluch នៅលើទឹកដីរៀងៗខ្លួន។

ការផ្ទុះឡើងរវាងអ៊ីរ៉ង់និងប៉ាគីស្ថាននេះបានកើតឡើង ព្រោះតែទទួលបានឥទ្ធិពលពីស.ង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស។ កាលដើមខែមករានេះ ក្រុមក្រុមភេ.រវក.ម្មរដ្ឋឥស្លាម បានបំ.ផ្ទុះគ្រាប់.បែកអ.ត្ត.ឃាតនៅក្នុងប្រទេសអ៊ីរ៉ង់ធ្វើឲ្យមានមនុស្សស្លា.ប់ជាង ៩០ នាក់នៅទីនោះ។ ជាការស.ងសឹ.ក កាលពីថ្ងៃទី១៦ ខែមករានេះ ប្រទេសអ៊ីរ៉ងក៏បានធ្វើការវា.យប្រ.ហារទៅកាន់ពួកនោះវិញ ពោលនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ហើយវាបានប៉ះ.ពាល់ទៅដល់ប្រទេសប៉ាគីស្ថាន។ អ៊ីរ៉ង់និងប៉ាគីស្ថានបានធ្វើការចោ.តប្រ.កាន់ដាក់គ្នា ដោយសង្ស័យថាប្រទេសណាមួយជាអ្នកគាំទ្រដល់ក្រុមភេ.រវក.ម្មនេះ។Analysis: Risk of spiraling Mideast violence grows as war in Gaza inflames tensions | World | kdhnews.com

បច្ចុប្បន្ន អ៊ីរ៉ង់កំពុងតែមានបញ្ហាចលា.ចលប្រឆាំ.ងនឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លួនផងដែរ ស្របពេលនោះក៏បានប្រឈម.មុខនឹងសម្ពា.ធនិងការខាតបង់ជាច្រើន បន្ទាប់ពីមានការបំ.ផ្ទុះគ្រាប់.បែ.កអត្ត.ឃា.តរបស់ក្រុមភេ.រវក.ម្មអ៊ីស្លាម។

រីឯប្រទេសប៉ាគីស្ថានមិនអាចចាត់ទុកថា ការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់មុននេះគ្មានប.ញ្ហានោះទេ ព្រោះថាវាប៉ះ.ពាល់ដល់ការបោះឆ្នោតសកលដ៏សំខាន់របស់ខ្លួនក្នុងខែកុម្ភៈនេះ ដោយហេតុថាការបោះឆ្នោតនេះគឺត្រូវទុកសម្ព័ន្ធយោ.ធាធ្វើជាកម្លាំងនយោបាយដ៏មានឥទ្ធិពលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsMvQ9Xaxnr-kH2Vt-vuDkdH50QcAkIqyDGkqoD5LhszyjLk7pswmZNplVyPBlcGM1ULSbvgCsc1zK-FhW1hgWIzE_fKL9ub0HbjosoJLx7NTcUBIlShzVFMyYSy1PFkLAz3YKRSDdhuZzdzJS56cYrMZTpguNKaduf0mdkjmm2kI_bQxi6HLZ9-IkDLY/s5500/2BH454RCJ5KK3DDIIDD4UADWBI.jpg

ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ការវា.យប្រ.ហាររបស់ខ្លួនកាលពីថ្ងៃទី១៨នេះថាជា “ការវា.យប្រ.ហារដែលមានការសម្របសម្រួលខ្ពស់ និងកំណត់គោលដៅជាក់លាក់” ។ ការស៊ើបការណ៍រក ភេរវ.ករ ទ្រង់ទ្រាយធំដែលនឹងកើតឡើង ហើយប៉ាគីស្ថានបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន ប្រឆាំ.ងនឹងការគំរា.មកំហែ.ងទាំងអស់។

គួរបញ្ជាក់ផងដែរថា បញ្ហាជ.ម្លោះផ្សេងៗនៅតំបន់មជ្ឈឹមបូព៌ានេះ វាពិតជាទាក់ទងជាមួយនឹងឥទ្ធិពលនៃអំណាចយោធារបស់ក្រុមស.កម្មប្រយុទ្ធនីមួយៗ ដែលនឹងកំពុងព្យាយាមចង់ឡើងកាន់កាប់និងគ្រប់គ្រងតំបន់ ដូចជាក្រុមហាម៉ាសចង់កាន់កាប់តំបន់ហ្គាហ្សា, ក្រុមហេសបូឡាចង់កាន់កាប់ប្រទេសលីបង់ ,និងក្រុមឧទ្ទាម Houthi ចង់ដណ្តើមតំបន់យេម៉ែនជាដើម -ទាំងនេះហើយគឺកំពុងតែពង្រីកជ.ម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឲ្យកាន់តែធំទៅៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5HNFMZqPz7BkHxOctuOZIwInftxWrYxsfusrHPZapDcnVngSAGm-qgIYbMoIsg6d2C5EcCxR3sWzXyD8C0lH1AE49bjqFD1Xlmze1G1BAM47AlZI4YE4qfKDEWD-4U5XiA2ZPZLizcH577b95gJk1nc27xdXtaooyY8S1WwHUA8StiwSu0x5ClN_QRsc/s1200/featured-iran-pakistan.webp

បទថ្មី ឆន សុវណ្ណារាជ «ពូក៏ដូចប៉ា» កំពុងរងមតិរិះគន់និងវែកញែកពីមហាជន

0

បទចម្រៀងថ្មីរបស់លោក ឆន សុវណ្ណារាជ មានចំណងជើងថា «ពូក៏ដូចប៉ា» កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទាំងការរិះគន់ និង វែកញែកយ៉ាងច្រើនទៅកាន់តារាចម្រៀងរូបនេះនិងផលិតកម្ម ព្រមទាំងលើកឡើងទៀតថាឆ្នាំ២០២៤ ទៅហើយនៅមានបទរបៀបនេះទៀត។May be an image of 1 person, bangs, eyewear and duffle coat

កាលពីថ្ងៃទី១២ មករា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទចម្រៀងថ្មីរបស់ លោក ឆន សុវណ្ណារាជ តារាចម្រៀងដ៏មានប្រជាប្រិយមានចំណងជើងថា «ពូក៏ដូចប៉ា» ជាប្រភេទ Dance Version ។ ទោះយ៉ាងណា នាពេលថ្មីៗនេះបទថ្មីរបស់លោក ឆន សុវណ្ណារាជ បានធ្វើឱ្យមហាជនរិះគន់ និងអ្នកខ្លះទៀតក៏បានវែកញែក ទៅលើចំណងជើងថ្មីនេះ ដែលនិពន្ធទំនុកច្រៀងពី BELLA YA។May be an image of 1 person and crowd

អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិថា «បទនេះធ្វើឱ្យខ្ញុំគិតច្រើនណាស់, អត់ត្រូវទម្រង់ ពូធំជាងប៉ា, អស់បទនិពន្ធហើយមើលទៅ, សម័យនិងហើយនៅមានបទកន្ទបចឹងទៀតប្រូ, ស្ដាប់ហើយមើលអារម្មណ៍ថាកំពុងអង្គុយគិតពីអត្តន័យនៃបទចម្រៀង, គាំទ្រពូ ហើយលុបបទនឹងចេញទៅពូ , ចំណុចពីរោះនៅត្រង់ណា អ្នកណាដឹងជួយReplyប្រាប់ផង,ឆ្ងល់ពូអត់ស្ដាប់បទខ្លួនឯងទេពីរោះឬអត់?»។May be an image of 2 people, suit and dais

ចំណែកឯគណនីមួយបានលើកឡើងថា « ធ្លាប់ឮពាក្យថា ពូធំជាងប៉ា ពោលចេញពីមាត់របស់ក្រុមមនុស្សដែលឆ្កួតនិងទំនោរផ្លូវភេទ ហើយពាក្យនេះសាបព្រោះក្នុងសង្គមតាមរយ: tik tok, facebook, ខ្ញុំមិនដែលគិតថាពាក្យនេះត្រូវបានបុគ្គលល្បីណាម្នាក់ក្នុងវិស័យសិល្ប:អាចយកមកសាបព្រោះបន្តនោះទេ ព្រោះពាក្យនេះវាចាប់កំណើតចេញពីប្រភពពួកបែកស្លុយដែលញៀនខាងទំនោរផ្លូវភេទនោះឯង។ តែសំណាងវិញ បទចម្រៀងមួយនេះ មានចំណងជើងខុសគ្នាតែមួយម៉ាត់គត់គឺ ( ពូធំជាងប៉ា, ពូក៏ដូចប៉ា ) សួរថាដូចប៉ាត្រង់ណា ទំនុកច្រៀងគេរៀបរាប់ថា ដូចត្រង់ស្រឡាញ់ស្មោះ»។ រីឯផេកមួយក៏បានផ្លែផ្កាថា «វាអស់ទំនុកច្រៀងដល់ថ្នាក់យក វាក្យស័ព្ទស្រង់ចេញពីរឿង …មកតោងហើយ!អ្នកចម្រៀងខ្លះ.. (ដាច់ផេកក៏ដាច់ទៅ)»។May be an image of 1 person

គួរបញ្ជាក់ថា លោក ឆន សុវណ្ណារាជ ជាតារាចម្រៀងដ៏ល្បីដែលឈរជើងលើវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ និងបានក្តោបតំណែងជាគ្រូបង្វឹក និងគណៈកម្មការ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកផងដែរ៕

ឥទ្ធិពល Jisoo ជំរុញឱ្យម៉ាកយីហោសម្លៀកបំពាក់កីឡាមួយនៅអាម៉េរិកជួបហេតុការណ៍មិនធ្លាប់មាន

0

Alo Yoga ដែលជាម៉ាកសម្លៀកបំពាក់កីឡារបស់អាម៉េរិក ថ្មីៗនេះបានបើកដំណើរការម៉ូតថ្មីនាដើមឆ្នាំ២០២៤ របស់ពួកគេដែលមាន Kim Jisoo សមាជិកក្រុម BLACKPINK ជាទូតសុឆន្ទៈថ្មីរបស់ពួកគេ។ ការប្រកាសនេះ រួមជាមួយនឹងរូបភាពដ៏ទាក់ទាញរបស់ Jisoo ដ៏ស្រស់ស្អាត បានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងចរាចរណ៍អនឡាញ។Blackpink's Jisoo Is the New Face of Alo Yoga

អ្វីដែលនឹកស្មានមិនដល់នឹកមិនធ្លាប់ជួបប្រទះនាពេលកន្លងមករបស់ម៉ាយីហោនេះ ដោយសារឥទ្ធិពលតារាចម្រៀង និងសម្តែង KPop រូបនេះបានជួបប្រទះការលំបាកផ្នែកបច្ចេកទេស ដោយសារតម្រូវការខ្ពស់។ នៅពេលដែលបញ្ហាគេហទំព័រត្រូវបានដោះស្រាយ ទំនិញទាំងអស់បានលក់អស់ ធ្វើឱ្យអ្នកគាំទ្រជាច្រើនខកចិត្តយ៉ាងខ្លាំង។BLACKPINK's Jisoo Fronts Alo Yoga's New Spring 2024 Collection Campaign — See Photos | Teen Vogue

សម្រាប់សំលៀកបំពាក់កីឡាឆ្នាំ២០២៤ ដែលមានតម្លៃចាប់ពី ២៤ ដុល្លារដល់ ៣៤៨ ដុល្លារ ផ្តល់ជូននូវរចនាប័ទ្មជាច្រើនដែលសមរម្យសម្រាប់ការរត់ក្នុងរដូវរងាដ៏ទាន់សម័យ សំលៀកបំពាក់ដ៏កក់ក្តៅ និងសំលៀកបំពាក់ប្រចាំថ្ងៃទាន់សម័យ។ យុទ្ធនាការ និងការប្រមូលផ្ដុំបានសង្កត់ធ្ងន់លើភាពស្រណុកសុខស្រួល ផ្តល់នូវចំណូលចិត្តរចនាប័ទ្មជាច្រើន។Blackpink's Jisoo Is the New Face of Alo Yoga
ម៉្យាងវិញទៀត Alo Yoga ទទួលបានប្រេកង់ស្វែងរកខ្ពស់បំផុតនៅលើ Google ទាំងនៅសហរដ្ឋអាម៉េរិក និងជុំវិញពិភពលោក ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយបង្ហាញជាថ្មីម្តងទៀតនូវថាមពល និងឥទ្ធិពលដែល Jisoo មានសម្រាប់ម៉ាកយីហោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRhHEf3RcmxqaV7RTGlzOMDmlGEe77aHTIIz71P7JGd01wMRH1kAQ2RHVlrPslJb3WDXiF29ZnJnETB_1001joopC3v5X2U7TOoX9MgG4Uqr0hn-EW0S1vXYuSLkPH98ntDV1rBzcJCzI3UOy8vTDS_Vmk7LHH9cLkbZAvMbQ75jPjpKRJHElHZLpTF8s/s800/alo-yoga-jisoo-photos-p.webp

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ មករា ថ្មីៗនេះ Alo បានបង្ហាញរូបភាពដ៏អស្ចារ្យរបស់ Jisoo ដែលត្រូវបានជ្រើសរើសជាទូតសុឆន្ទៈថ្មីរបស់ខ្លួន។ ក្រោយពី Jisoo បង្ហាញខ្លួនជាមួយម៉ាកយីហោសម្លៀកបំពាក់កីឡាដែលមានមូលដ្ឋាននៅ LA នេះរួចបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក ខណៈហ្វេនៗសរសើរមិនដាច់ពីមាត់ថាសម្រស់របស់ Jisoo ក្នុងសំលៀកបំពាក់កីឡានេះពិតជាស្រស់ស្អាតខ្លាំង៕BLACKPINK's Jisoo Fronts Alo Yoga's New Spring 2024 Collection Campaign — See Photos | Teen Vogue

ដំណោះស្រាយ និងបញ្ហាបត់ជើងតូចពេលយប់ញឹកញាប់

0

មនុស្សមួយចំនួនជួបបញ្ហាការបត់ជើងតូចញឹកញាប់នៅពេលយប់ ហើយយ៉ាងហោចណាស់ ពួកគេត្រូវក្រោកចូលបន្ទប់ទឹក ចំនួន២ដងក្នុង១យប់ ។ ហេតុនេះ ការបត់ជើងតូចញឹកញាប់ពេក វានឹងរំខានដល់ការសម្រាករបស់យើង និងធ្វើឱ្យយើងមានអារម្មណ៍មិនស្រស់ថ្លាពេលព្រឹកព្រលឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimByCDtLKEalioV3EOMPvq5lC4KX6JQJwVERWOKnWWQvYgr6BbfZCXvHgL3pvD0oKwXgK2SAei1lbAabHSsHgEldpkj4U8cMsn5XfWjN1QZSVEky-6_iYG9ZMXt3mT0rmqPp9LPylzqi_F8EKE8nIHvh4OieCW2mWH9QUkMgmtawg0z80mEb3FFNdHHdw/s752/Common-causes-of-urinating-at-night.jpg

វាបណ្តាលមកពីមូលហេតុជាច្រើនដែលធ្វើឱ្យយើងបត់ជើងតូចញឹកញាប់ពេលយប់ ដូចជា ៖
-ជំងឺខ្សោយបេះដូង
-ជំងឺខ្សោយតម្រងនោម
-ជំងឺទឹកនោមផ្អែម
-ជំងឺក្រពេញប្រូស្តាតរីកធំ
-សម្ពាធឈាមឡើងខ្ពស់
-បណ្តាលមកពីការប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំបញ្ចុះទឹកនោម
-មានបញ្ហាផ្លូវដង្ហើមនៅពេលសម្រាកលក់ និង
-បណ្តាលមកពីមានជំងឺផ្លូវចិត្ត ដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការបារម្ភ ។Why You Pee So Much at Night - Frequent Urination Causes

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនសម្រាប់ជួយការពារការនោមញឹកញាប់ពេលយប់ រួមមាន ៖
-ចាប់ពី២ម៉ោង ទៅ៣ម៉ោងមុនពេលសម្រាកយប់ គួរចៀសវាងផឹកទឹក ឬភេសជ្ជៈផ្សេងៗ
-ចៀសវាងការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងពេលយប់
-គ្រប់គ្រងទម្ងន់របស់យើងឱ្យស្ថិតក្នុងកម្រិតធម្មតា
-ហាត់ប្រាណឱ្យបានទៀងទាត់
-ចូលបន្ទប់ទឹកមុនពេលសម្រាក
-សម្រាកឱ្យបានគ្រប់គ្រាន់ និង
-ថែទាំសុខភាពចិត្តឱ្យរឹងមាំ ។

បើបានអនុវត្តតាមវិធីសាស្ត្រទាំងនេះហើយ ប៉ុន្តែយើងនៅតែជួបបញ្ហានោមញឹកញាប់នៅពេលយប់ទៀត គួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ និងវិធីព្យាបាល ៕

ឆេះយន្តហោះកណ្តាលអាកាសបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះ១គ្រឿងបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់កោះ Puerto Rico ដែលស្ថិតនៅភាគខាងជើងមហាសមុទ្រ Caribbean របស់អាមេរិក ហើយក្នុងអំឡុងពេលហោះហើរនៅលើមេឃ ស្រាប់តែមានភ្លើងឆេះភ្លាមៗ ដោយសារម៉ាស៊ីនយន្តហោះមានបញ្ហា ។ ហេតុនេះ អ្នកបើកយន្តហោះបានសម្រេចចិត្តហោះទៅចុះចតនៅអាកាសយានដ្ឋានទីក្រុង Miami វិញ។Atlas Air Boeing 747-8 from Miami International Airport catches fire mid-air - BreezyScroll

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅក្នុងបណ្តាញសង្គមអាមេរិកបានចែកចាយវីដេអូមួយដែលនារីម្នាក់បានថត ខណៈនាងបានឃើញយន្តហោះ១គ្រឿងមានភ្លើងឆេះយ៉ាងខ្លាំងពេលកំពុងហោះហើរ ។ នាងប្រាប់ថា បានឃើញភ្លើងឆេះយន្តហោះដោយផ្ទាល់ភ្នែក ហើយខ្លួននាងស្ទើរតែមិនជឿទេ ។

គេហទំព័រ Fox News រាយការណ៍ថា វាជាយន្តហោះដឹកទំនិញប្រភេទ Boeing 747-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Atlas Air ជើងហោះហើរ 5Y095 ដែលទើបហោះកហើរចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់កោះ Puerto Rico កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។ ក្នុងអំឡុងពេលហោះហើរ អ្នកបើកយន្តហោះដឹងថា ម៉ាស៊ីនយន្តហោះ១ ក្នុងចំណោម២ មានបញ្ហា និងមានភ្លើងឆេះរាលដាល ។ ហេតុនេះ អ្នកបើកយន្តហោះត្រូវបង្ខំចិត្តហោះទៅចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Miami វិញ ។Boeing 747-8 Fire Incident: Successful Emergency Landing

សារព័ត៌មានរាយការណ៍ថា យន្តហោះនេះអាចចុះចតនៅអាកាសយានដ្ឋានដោយជោគជ័យ ហើយបុគ្គលិកបម្រើការក្នុងយន្តហោះចំនួន៥នាក់បានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព ។ អ្នកបើកយន្តហោះប្រកាសថា យន្តហោះមានបញ្ហា និងត្រូវចុះចតជាបន្ទាន់ ខណៈពួកគេបានអនុវត្តតាមនីតិវិធីសុវត្ថិភាពអាកាសចរណ៍យ៉ាងត្រឹមត្រូវ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍និយាយថា បុគ្គលិកបម្រើការក្នុងយន្តហោះគ្រប់រូបមានសុវត្ថិភាព ហើយគ្មានអ្នកណាម្នាក់រងរបួសទេ ។ រីឯមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះយន្តហោះបែបនេះ ដោយសារម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ហើយអ្នកជំនាញនឹងត្រួតពិនិត្យឱ្យបានលម្អិត ៕