Home ព័ត៌មានជាតិ មានគំនិតច្នៃរថយន្តអគ្គីសនីដឹកអ្នកដំណើរផឹកស៊ីចល័ត ប៉ុន្តែក៏ត្រូវបានហាមឃាត់!

មានគំនិតច្នៃរថយន្តអគ្គីសនីដឹកអ្នកដំណើរផឹកស៊ីចល័ត ប៉ុន្តែក៏ត្រូវបានហាមឃាត់!

275
0

ថ្មីៗនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខបានធ្វើការហាមឃាត់ដល់អ្នកបើករថយន្តកែច្នៃអគ្គីសនីមួយគ្រឿងដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ព្រោះថាបានបង្កភាពអណាធិបតេយ្យនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។May be an image of 2 people, child and text

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅត្រង់ចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការហាមឃាត់អ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈមួយគ្រឿង ដោយហេតុថាបានបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ កម្លាំងនគរបាលក៏បានអញ្ជើញពួកគេមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈនោះបន្តទៀត។May be an image of 4 people, parking meter, street and text

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការដាក់បង្ហោះខាងលើនេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានចូលទៅបញ្ចេញមតិដោយលើកនូវហេតុផលសមស្របមួយចំនួន។ អ្នកខ្លះថា «គួរតែកំណត់ផ្លូវតំបន់បើកបរដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដូចប្រទេសថៃ»។ ម្នាក់ទៀតបានលើកឡើងថា«ឡានអគ្គិសនី មានន័យថាជា ឡានបៃតង ជួយដល់បរិស្ថាន បូករួមទាំងការដឹកភ្ញៀវបរទេស ឬជាតិកំសាន្ត គឺជារឿងច្នៃប្រឌិតនាំឲ្យបរទេសមានអនុស្សាវរីយ៍ល្អៗពេលមកលេងប្រទេសយើង ថែមទាំងបានជួយរួមចំណែកបង្កើនចំណូលប្រទេសជាតិទៀត មានអ្វីមិនល្អ?»។ ខណៈម្នាក់ទៀតថា«គួរតែណែនាំ ប្រសិនបើបង្កសំឡេងរំខាន អសណ្តាប់ធ្នាប់ជាដើម និងកែតម្រូវលើផ្លូវណាដែលអាចអោយរត់បាន ដើម្បីជាការទាក់ទាញទេសចរណ៍»៕May be an image of 3 people and text