Home ព័ត៌មានអន្តរជាតិ ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីស្តារទីផ្សារអចលនទ្រព្យឡើងវិញ

ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីស្តារទីផ្សារអចលនទ្រព្យឡើងវិញ

53
0

ប្រទេសចិន៖ ប្រទេសចិនបានប្រកាសពីការកាត់បន្ថយអត្រាការប្រាក់មូលដ្ឋានសម្រាប់ប្រាក់កម្ចីរយៈពេល ៥ ឆ្នាំ ដោយពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យដ៏ធំរបស់ប្រទេសនេះរស់ឡើងវិញ និងជួយដល់សេដ្ឋកិច្ច។

យោងតាម Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ថា ធនាគារកណ្តាលនៃប្រទេសចិនបានរក្សាអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីរយៈពេល ១ ឆ្នាំមិនផ្លាស់ប្តូរនៅត្រឹម ៣.៤៥% ដែលជាអត្រាថេរសម្រាប់កម្ចីគ្រួសារ និងអាជីវកម្មភាគច្រើននៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ ប្រាក់កម្ចីរយៈពេល ៥ ឆ្នាំមានអត្រាការប្រាក់កាត់បន្ថយ ២៥ ចំណុចមូលដ្ឋានពី ៤.២% មកត្រឹម ៣.៩៥%។PBOC plans bank loan buyback to lift SME lending - Chinadaily.com.cn

ការកាត់បន្ថយអត្រាការប្រាក់នេះគឺធំជាងការរំពឹងទុករបស់អ្នកជំនាញសេដ្ឋកិច្ចដែលចូលរួមក្នុងការស្ទង់មតិរបស់ Reuters ។ នេះក៏ជាលើកទីមួយដែរ ដែលធនាគារកណ្តាលនៃប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីរយៈពេល ៥ ឆ្នាំ ចាប់តាំងពីអត្រាយោងត្រូវបានណែនាំនៅឆ្នាំ ២០១៩។ លោក William Ma ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន GROW Investment Group បាននិយាយថា “ការកាត់បន្ថយអត្រាការប្រាក់នេះនឹងមានឥទ្ធិពលលើអ្នកទិញផ្ទះដែលមានសក្តានុពល ដោយជួយកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ទោះយ៉ាងណាក៏ដោយ យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីមើលផលប៉ះពាល់”។China cuts benchmark lending rate: PBOC - CGTN

លោក William Ma បានបន្តទៀតថា ចំណាត់ការចុងក្រោយរបស់ប្រទេសចិនបង្ហាញពី«សញ្ញាល្អ»។ ប្រទេសចិនក៏បានបន្ទាបតម្រូវការអនុបាតទុនបម្រុងជាកាតព្វកិច្ចសម្រាប់ធនាគាររបស់ខ្លួនដោយ ៥ ចំណុចជាមូលដ្ឋានចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ បានផ្តល់ដើមទុនរយៈពេលវែង ១ ពាន់ពាន់លានយន់ (១៣៩.៨ ពាន់លានដុល្លារអាមេរិក) និងបានអំពាវនាវឱ្យធនាគារគាំទ្រប្រាក់កម្ចីសម្រាប់អាជីវកម្មអចលនទ្រព្យគុណភាពខ្ពស់។

គួរបញ្ជាក់ដែរថា ទីផ្សារអចលនៈទ្រព្យចិនជួបប្រទះនឹងការលំបាក បន្ទាប់ពីអាជ្ញាធររបស់ប្រទេសនេះបានសម្រេចចិត្តបង្ក្រាបការជំពាក់បំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅឆ្នាំ ២០២០ ដែលនេះបានធ្វើឱ្យអាជីវកម្មអចលនទ្រព្យឈានមុខគេជាច្រើនរបស់ប្រទេសធ្លាក់ក្នុងការជំពាក់បំណុលគេ៕Has the Chinese economy hit the wall? | East Asia Forum