Home ព័ត៌មានជាតិ ផ្ទាំងគំនូរសិល្បៈវប្បធម៌ខ្មែរ គូរដោយកូនខ្មែរ បង្ហាញខ្លួននៅលើទឹកដីប្រទេសអូស្រ្តាលីយ៉ាងអស្ចារ្យ!

ផ្ទាំងគំនូរសិល្បៈវប្បធម៌ខ្មែរ គូរដោយកូនខ្មែរ បង្ហាញខ្លួននៅលើទឹកដីប្រទេសអូស្រ្តាលីយ៉ាងអស្ចារ្យ!

63
0

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុក Fairfield Is Where I Live គឺបានបង្ហាញពីគំនូរសិល្បៈវប្បធម៌ខ្មែរដែលបានគូរជិតរួចរាល់ហើយ នៅលើអគារ PCYC ស្ថិតនៅទីក្រុង McBurney Rd Cabramatta ប្រទេសអូស្រ្តាលី។ កាន់តែពិសេសជាងនេះទៅទៀតគំនូរសិល្បៈនេះគឺបានគូរដោយវិចិត្រករខ្មែរម្នាក់ឈ្មោះ Hun Sopheak។May be an image of 7 people and text

រូបគំនូរនោះទៀតសោតគឺបានឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរដ៏ចំណាស់ រួមទាំងរបាំអប្សារានិងប្រាសាទអង្គរវត្តព្រលឹងនៃដូនតាខ្មែរ បានដាក់តាំងបង្ហាញនៅលើផ្ទាំងគំនូរយ៉ាងច្បាស់ៗធំៗស្ថិតនៅចំពីមុខផ្លូវធ្វើដំណើរសាធារណៈនៃប្រទេសអូស្រ្តាលី។ រីឯនៅផ្នែកជំហៀងនៃផ្ទាំងគំនូរជាមួយគ្នានេះ ក៏បានបង្ហាញអំពីគំនូរប្រាសាទព្រះវិហារ ល្ខោនស្បែកធំ រូបរបាំហនុមានសុវណ្ណមច្ឆា ព្រមជាមួយផ្កាតំណាងជាតិខ្មែរគឺផ្ការំដួល។May be an image of 2 people

តាមរយៈស្នាដៃគំនូរទាំងនេះគឺសុទ្ធតែចង្អុលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរដែលគេទទួលស្គាល់ជាអន្តរជាតិថា ខ្មែរជាប្រទេសដ៏ចំណាស់រុងរឿង មានវប្បធម៌អរិយធម៌សម្បូរបែបទាំងនៅក្នុងអតីតកាលនិងបច្ចុប្បន្ន ជាពិសេសគឺនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលចង់មកសិក្សានិងឈ្វែងយល់បន្ថែមទៀតពីសម្បត្តិវប្បធម៌អរិយធម៌ខ្មែរដ៏ថ្កើនថ្កាននៅលើទឹកដីប្រទេសកម្ពុជា។May be art of text that says 'Prasat Thom Vihear Sovann Maccha'

យោងតាមការបង្ហោះដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក៏បានឲ្យដឹងដែរថា ការគូររូបភាពសិល្បៈវប្បធម៌ខ្មែរ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរយើង ហើយក៏ជាឱកាសមួយក្នុងការអបអរសាទរទិវាវប្បធម៌ជាតិដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣មីនាខាងមុខនេះផងដែរ៕May be an image of 6 people, street and text