Home ព័ត៌មានជាតិ កុំភ្លេចចូលរួមទាំងអស់គ្នា! ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមនៅតាមដងវិថីខេត្តសៀមរាបឆ្នាំ២០២៤

កុំភ្លេចចូលរួមទាំងអស់គ្នា! ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមនៅតាមដងវិថីខេត្តសៀមរាបឆ្នាំ២០២៤

61
0

កាលពីពេលថ្មីៗ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានដឹងថា ត្រឹមតែប៉ុន្មានថ្ងៃទៀតនេះខេត្តសៀមរាបទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជាគឺនឹងរៀបចំគម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតប្រចាំឆ្នាំ២០២៤។May be an image of 1 person

ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមលើកនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៦៖៣០នាទីល្ងាចតទៅ ដែលនឹងចាប់ផ្តើមពីវត្តដំណាក់ កាត់តាមបណ្តោយផ្លូវដងស្ទឹងសៀមរាប ក្រុងសៀមរាប។ ក្នុងនោះផងដែរក៏ឃើញថាមានតុក្កតាធំៗជាច្រើនប្រភេទ ដែលបានរៀបចំដំឡើងនិងធ្វើឡើងដោយដៃសុទ្ធសាធប្រកបដោយភាពច្នៃប្រឌិតខ្ពស់។May be an image of 2 people

រីឯគោលបំណងនៅក្នុងការដង្ហែក្បួនតុក្កតាយក្សនេះគឺធ្វើឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ ទេសចរណ៍ វិស័យអប់រំ វប្បធម៌ និងបរិស្ថាន ដោយមានការសង្ឃឹមចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សតាមសាលារៀននិងអង្គការនានា ព្រមទាំងភ្ញៀវអន្តរជាតិមកកម្សាន្តព្រឹត្តិការណ៍ដ៏ធំអស្ចារ្យលើកនេះផងដែរ៕May be an image of 1 personMay be an image of 4 people and temple

 

រូបភាព៖ មន្ទីទេសចរណ៍ខេត្តសៀមរាប