Home Blog Page 124

ការនាំចេញទុរេនវៀតណាមទៅចិនកើនឡើងកាលពីឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់ចុះដោយសារសារធាតុគីមី

0

ប្រទេសវៀតណាម ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ការនាំចេញទុរេនវៀតណាមទៅប្រទេសចិនកាលពីឆ្នាំ២០២៥ បានកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះដោយសារសារធាតុគីមី ។ នៅឆ្នាំ២០២៥ វៀតណាមនាំចេញទុរេនទៅចិន ជិត៩សែនតោន ស្មើទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដែលប្រាក់ចំណូលពីការនាំចេញទុរេនទៅចិន ស្មើជិត៥០% នៃប្រាក់ចំណូលពីការនាំចេញបន្លែ និងផ្លែឈើសរុបរបស់វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPZ9_BK6zEZmSIG7DSLcL9E4fEO9HTJTlOk_NT53Wv1sz2GT1TNX3z7akj0IIF5TRW7ky9v0Gb_FvbKaDwGonQQIe7A2YSF8P_CuJsaRbD6kAJ6WtCM6naDBB1Rt2iuSMdGF7EGwcKhsa_vMTbyKQC_5MotZr76jKz_Mb4-wQ0z4JtL-dzj4-qA_L0fISi/s966/image_2026-01-10_16-58-49.png

ការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា ចិននៅតែជាទីផ្សារនាំចេញចម្បង និងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្មទុរេនវៀតណាម ។ ប៉ុន្តែការនាំចេញទុរេនវៀតណាមបានធ្លាក់ចុះកាលពីឆមាសទី១ ឆ្នាំ២០២៥ (ចាប់ពីខែមករា ដល់ខែមិថុនា) ដោយសារចិនរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមី និងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យស្របតាមបច្ចេកទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcIdwru8pnOR6yTWhBDxi4mUQW9RG58wiYToCAEmF3Qfa8xUxtzj1gUadUhO4gq508JLHJFFOcxgx9u0muA11RhfeGix_BaJyDcDy_oASHeBre_7WwY51Sg-Nsy20zDBhiJLQdfLygT7ElNOP_1wly_gCZ_9ELIdRx3j9tu2ocvBGZzJHyEEdsOm2nT09f/s1600/image_2026-01-10_16-58-47%20(2).png

បន្ទាប់ពីការនាំចេញទុរេនវៀតណាមធ្លាក់ចុះកាលពីឆមាសទី១ ឆ្នាំ២០២៥ ការនាំចេញទុរេនក៏បានកើនឡើងវិញ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ដោយសារកសិករវៀតណាមប្រឹងប្រែងកែលម្អចម្ការទុរេនរបស់ខ្លួន និងការវេចខ្ចប់ រួមទាំងត្រួតពិនិត្យគុណភាពតាមបច្ចេកទេសត្រឹមត្រូវ ខណៈមន្ត្រីកសិកម្មវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយកសិករដើម្បីដោះស្រាយបញ្ហាខ្វះខាតបច្ចេកទេសក្នុងការដាំដុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisvcMG-BZJU75uPNGAjGoZq565uaGyTIkZlFOwNuJDzHYFEloKMis6z6wrOCCsHsrRSSZ-qM0qAsiqAGQD2R3UdfjXb5fb7qePYWxHg-VyOCbg2ET9fKHMt71a_Adb8hzkAPjfWzQPIaYFEvhCO16Rsxync90i3XDtFO6wXy27ro0IuGgIRYa9e6ADzbuU/s800/image_2026-01-10_16-58-47.png

បើគិតត្រឹមតែរយៈពេល១១ខែ (ចាប់ពីដើមខែមករា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៥) ប្រទេសវៀតណាមបាននាំចេញទុរេនទៅចិន ស្មើជិត៨សែន ៨ម៉ឺន ៥ពាន់តោន ស្មើទឹកប្រាក់ប្រមាណ ៣,២៤០លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY0_PHtyS-sj2_ynzQ4FUHWQLpla-bpsHIQbynCySx7VQzQ0uMD33hWy6CVLDjRtvOimjqUNtXe3Hq8Oo86IemJ0OfRhx2EbM7AHKJB_HtDkzNrtPbDLcELgjG3Zy40nZyMyntmi5gXS2OURXBwbGiIbEHD_OIJmdjwzdrnLNwCAeDx0-3VQrmol3dmuox/s830/image_2026-01-10_16-58-49%20(2).png

គួរបញ្ជាក់ថា វៀតណាមនាំចេញទុរេនទៅចិនធ្លាក់ចុះកាលពីឆមាសទី១ ឆ្នាំ២០២៥ ដោយសារចិនរឹតបន្តឹងការត្រួតពិនិត្យគុណភាពទុរេនវៀតណាម និងថៃ ជុំវិញការបារម្ភទុរេននាំចូលពីប្រទេសទាំងពីរប្រើប្រាស់សារធាតុគីមីខ្លាំង ។ ហេតុនេះ ដើម្បីជំរុញការនាំចេញទុរេនឡើងវិញ ប្រធាននាយកដ្ឋានផលិតកម្ម និងការពារដំណាំរបស់វៀតណាម លោក Huynh Tan Dat បានអនុវត្តវិធានការត្រួតពិនិត្យចម្ការទុរេនដែលប្រើប្រាស់សារធាតុគីមី Cadmium កាលពីខែសីហា ឆ្នាំ២០២៥ ក្នុងគោលដៅធានាសុវត្ថិភាពចំណីអាហារ ព្រមទាំងបំពេញតម្រូវការទីផ្សារចិន ៕

Chen Xingxu និង Lu Yuxiao ទទួលបានមតិវិជ្ជមានច្រើននៅក្នុងខ្សែភាពយន្តថ្មី

0

នៅថ្ងៃទី៩ ខែមករា រឿង «Love Between Lines» ដែលសម្តែងដោយ Chen Xingxu និង Lu Yuxiao បានចាក់ផ្សាយភាគដំបូងចំនួនបួនរបស់ខ្លួននៅលើវេទិកា iQiyi។ រឿងភាគនេះមានភាគសរុបចំនួន ២៨ភាគ ដែលនឹងចាក់ផ្សាយជាបន្តបន្ទាប់ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNDBJ7KpwFq0uIWEzJ4_2jMTLWIdQSQoT8pHNdu2YjduUvb64stVaz30_IV-1x2Ea8kvKXvvBONFlx3JcAY9kmrEbnFaeKjmg6JoJrAkuroQsPcc1eXpJw_moKQVRL7dno_nrTkOHrclb54QFWzFZmKpUFKxbOJIArfmTfw_A8_Oh8biIrsO88FciNCB5F/s2048/image_2026-01-10_11-53-32%20(2).png

«Love Between Lines» ត្រូវបានដកស្រង់ចេញពីប្រលោមលោកដែលមានឈ្មោះដូចគ្នាជាប្រលោមលោកមនោសញ្ចេតនាសម័យទំនើប។ យោងតាមការវាយតម្លៃដំបូងៗពីអ្នករិះគន់ និងទស្សនិកជន ទោះបីជាខ្លឹមសារនៃរឿងនេះមិនមែនជារឿងដ៏អស្ចារ្យក៏ដោយ ក៏វាគួរឱ្យចាប់អារម្មណ៍គ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍។ ការផលិតភាពយន្តត្រូវបានសរសើរ ដែលផ្តល់ឱ្យវានូវអារម្មណ៍នៃរឿងភាគកូរ៉េ។ ទន្ទឹមនឹងនេះតួសម្តែង Chen Xingxu និង Lu Yuxiao ក៏មានភាពចម្រុះខ្លាំង និងមិនច្រំដែលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgamW2LVBNz_zOMkyKETzvZABpDoSVwJVQh8go2Vqqdchb1z5OpYyGBlwtKz2_EFIp3bPSXygDFEROcsuIypi3kCNnz2_qXjiIHUIvIlozenr_XPWmedVgow9pedm4PFyp7iXlypDnHNDjzgKRuyv6wRC_W_HAPOLkINm82zBkXnY4Unv609v144LM7Vj7W/s2048/image_2026-01-10_11-53-38.png

ភាពស៊ីចង្វាក់របស់គូស្នេហ៍ឯកប្រុសស្រីមួយគូនេះគឺល្អគួរសម ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ សាធារណជនបានបញ្ចេញមតិថា Chen Xingxu និង Lu Yuxiao មើលទៅដូចជាពួកគេបានចេញពីប្រលោមលោកមួយនៅលើ Jinjiang (វេទិកាប្រលោមលោកអនឡាញដ៏ពេញនិយមរបស់ចិន)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9xd-jFE2j93wNj4T4GFVrWD7ZLYEnrSzXopFu4goSOl53kscXmnMBxO2i9R3-p4IOlNbJsaHmqRydDZrNAw0n3KvLIlJBfrSw699eww_ckAVh-RYh3G3HS1A4Mrjw9FNhLMF8_asObK9Dyyru8I60-ZGDCdvhF6UkwwqguBrJDwizSGJXZBSkKlwXSa2c/s2000/image_2026-01-10_11-53-30.png

បច្ចុប្បន្ននេះ «Love Between Lines» ត្រូវបានគេរំពឹងថានឹងធ្វើឱ្យ ប្រភេទ រឿងភាគមនោសញ្ចេតនា សម័យទំនើបមានភាពរស់រវើកឡើងវិញ នៅក្នុងប្រទេសចិន។ នេះក៏ព្រោះតែការសម្របខ្លួនសម័យទំនើបជាច្រើននៃប្រលោមលោកពេញនិយមនៅលើ Jinjiang បានបរាជ័យក្នុងការទាក់ទាញអ្នកទស្សនានាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNN4a4Ppppw-kttMLXjH46HVe_UsbFRKrdNtpR0IOPhBtAQApr1ryfAWBktq-0vKAX4EZyTaDlMjuLv5-Ch3VCOv0go2R2HisEN3bYPbrJFM8fXjSELfEhBGsErXIJyjnm1klSbfJWXgkuTIUu7fXgeXxOxa-Ybgg-kJqbIH9x2_XZxpzcZLPFse-LAK0V/s2000/image_2026-01-10_11-53-32.png

«Love Between Lines »វិលជុំវិញការដើរតួរបស់អ្នកលេងនៅក្នុងហ្គេមមួយ ដែលបន្ទាប់មកលាតត្រដាងទៅជារឿងរ៉ាវស្នេហាដ៏មានវាសនាមួយក្នុងជីវិតពិត។ តួឯកប្រុសស្រី ដែលម្នាក់ៗមានអត្តសញ្ញាណបីស្រទាប់ ជួបគ្នាម្តងហើយម្តងទៀតនៅក្នុងសភាពផ្សេងៗគ្នា។ ពួកគេធ្វើដំណើរទៅមករវាងជីវិតពិត និងពិភពនៃហ្គេម ដោយលាតត្រដាងអាថ៌កំបាំងនៃអត្តសញ្ញាណពិតរបស់គ្នាទៅវិញទៅមក៕

លីម តិចម៉េង ថាការមិនឱ្យតម្លៃគ្រូ មិនគោរពវិន័យសាលាថ្ងៃណាមួយនឹងស្តាយក្រោយ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូម្នាក់បានបោះសៀវភៅរបស់សិស្សានុសិស្សដោយសារតែពួកគេមិនបានកត់មេរៀន។ មិនត្រឹមតែសាធារណជនប៉ុណ្ណោះទេដែលនិយាយអំពីរឿងនេះតារាចម្រៀង លីម តិចម៉េង ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដូចគ្នា ខណៈបានរម្លឹកកាលពីខ្លួនលោកនៅសិក្សាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPvGB9aYLEbrlgEn0JVRVlOZr60I-6bV-tAZBUuRokmxJ9JueyaXHOcj3RonnshNiKQqPwBgjDAViIcbfhHTjUVDwfNSfuAZgCRjY3iEl6NYeBtcjX3kcJnE7EmjCOQnAScQ9riRIGGfeL_6AFWcCqDXKb5Gi0ZRB8YCRjzmBsqstrccyZ3P7n00WeoFg/s1440/image_2026-01-10_13-45-31%20(2).png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ជំនាន់ខ្ញុំគ្រូឱ្យកត់មេរៀន ឬ ទន្ទេញមេរៀន បើមិនគោរពតាមទេវិន័យគឺតឹងរឹងជាងនេះឆ្ងាយណាស់ អាចស៊ីរំពាត់ ឬ ឈរនៅដងទង់ជាតិ១ ថ្ងៃពេញ លើសពី៣ដងត្រូវហៅ ពុកម៉ែ មកនិយាយគ្នា មិនបានសប្បាយបែបនេះទេ»។ តារាចម្រៀង លីម តិចម៉េង បាននិយាយទៀតថាកាលពីលោកនៅរៀនទូរស័ព្ទអាចប្រើបានតែពេលក្រៅម៉ោងសិក្សាតែប៉ុណ្ណោះ ម៉ោងសិក្សាអាចយកចូលថ្នាក់រៀនបានតែ 1280 រឺ Nចុចពិលតែប៉ុណ្ណោះការពារមានការអ្វីពីគ្រួសារ។ លោកសង្កត់ធ្ងន់ថា «វិន័យសំខាន់ណាស់ មិនអាចលេងសើចបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9koci1GI_t7PVrRJk_Hyog25a_AyL35KCPx4BAvjSOCxYhucMMYpuAifP16GbAOoBe21l-7ZZu-GIBTWA9IAwzm7URA_UZ_Mq1oGZfge_4R5fwt41avHTNm_LPpF4QQN9dWVlAsqUK2aBPqINhq8O7QGtRJvVXT19zOeC3eDgfYAazzhcFI11vCOzNYVw/s1281/image_2026-01-10_13-45-30.png

ជុំវិញរឿងចម្រូងចម្រាសនេះ មានយុវជនម្នាក់បានចេញវីដេអូមួយលើកឡើងពីបញ្ហានេះប៉ុន្តែត្រូវបានសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងក្រោយពីបង្ហាញការមិនពេញចិត្តចំពោះលោកគ្រូអ្នកគ្រូដែលប្រកាន់ភ្ជាប់វិន័យតឹងរឹង។ ពាក្យសម្តីរបស់យុវជនដែលនិយាយមិនបានគិតពិចារណវែងឆ្ងាយនេះដែរ លីម តិចម៉េង ថាប្អូនៗនឹងស្តាយក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcaEzMgwarCMP4RiBJqeW8o1f5PX8zVk5v5OxymsrhIJa1jiY6z8lHerCGBRTp382-DTi2et-60eiMroa91jIJ_gwqlKlH-Q3p2ISa4tUfPPRuvAkMx3E556SCDcUbwYdggmeODC9nIjMnGT07GAzecsk6BpO2XLYV44QiH45xctNO1NO7sYdrXmSi6PN/s1440/image_2026-01-10_13-45-31%20(3).png

តារាចម្រៀង លីម តិចម៉េង បានលើកឡើងថា «ថ្ងៃណាមួយ ! ប្អូននឹងស្តាយក្រោយដោយសារតែសម្តីនេះ ! ប្អូនៗ ក្មួយៗ វ័យសិក្សា ត្រូវតែគោរពវិន័យសាលាឱ្យបានល្អ គុណធម៌ត្រូវមានជាប់ខ្លួនជានិច្ច»៕

អាជីវករផ្សារដើមគរ ត្រូវបញ្ឈប់សកម្មភាពលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃទី១៨ មករា តទៅ!

0

រាជធានីភ្នំពេញ៖ ក្រោយមានការបោះទីតាំងលក់ដូររំលោ.ភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈអស់រយៈពេលរាប់សិបឆ្នាំកន្លងមកត្រង់ចំណុចផ្សារដើមគរ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសថានឹងមិនមានការអនុញ្ញាតឲ្យអាជីវករបន្តធ្វើសកម្មភាពបែបនោះទៀតឡើយ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUS0V1O8CGwohlKKqR2hguwUejTEWDeiQB87kObt_M2wd3xO5olrDNIESgbaZnhd6biVs_ZLn6Y0fNGz0I1GQnYMxV-NCeMhykDGc7KeNdTO1lrgR2jqdBI9qMQksUdwCs27ndqYsQHhAtIu0RFxdokLypkdIzJCVfhO573D8TP9xoEfJ8e69UP8oWZvOb/s1280/photo_2026-01-10_16-13-11.jpg

តាមរយៈកិច្ចខិតខំប្រឹងប្រែងដេីម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ រួមទាំងលើកកម្ពស់សោភ័ណភាពទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃា.ត់មិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដើមរដែលស្ថិតលើមហាវិថីមុនីរ៉េត, មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធជុំវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHKNsteUy4haUgCsi4onuAeTevGaoEirNy3E3ELOQqA8R2syz-zjP-m19YraLHTEdNC3Cn4gWKPP7RHmqWY4AxD2-nSjvxeYmH-o7s2VQdjSEHr9ZukcWk_xhBQ-nwc-6npaCmVl09TUhLP9ykcGAcHVrYzSkCS06lTBfFOmMpYxE07eMhMdNyKBWgfm9D/s1024/photo_2026-01-10_16-13-12.jpg

តែក្នុងពេលជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនិងបងប្អូនអាជីវករលក់ដូរជុំវិញផ្សារដេីមគរទាំងអស់ ឲ្យចូលរួម និងសហការអនុវត្តក្នុងការប្ដូរទៅប្រកបអាជីវកម្មនៅផ្សារបោះដុំលក់បន្លែផ្លែឈេី ឬផ្សារដេីមគរថ្មីវិញ ដោយរដ្ឋនឹងផ្ដល់ការសម្របសម្រួល ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗ់ជាច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្ម របស់បងប្អូនអាជីវករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DP5pKutYkrEvbcS2Fp10ssaSJw4aPCN1kl4bVr9tSx_pbpiUhD_GWjE6BjQWSMEJYrY6NnUHn08GeCnlOCIYhg1Hp0R0TGEzBltp1R7Mcw2s3CyO9vpPfBg62dj-JFsadYjQaR8EDHPUn32V-Fvwv0KzZBs014pnTmcywWoSNGWmvoHgaD0vc1jvTLWk/s1280/photo_2026-01-10_16-13-11%20(2).jpg

អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី នឹងទទួលការលើកទឹកចិត្តជាច្រើនដូចជា៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង, ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាអនាម័យ និងបរិស្ថានស្អាត, ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័ យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពី គម្រោងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk3CGUb-NZb04UP6_w2h6mWRlEy_yzE8-9lCdtGplfd7R3A1R_amOQJWIPjkm3C7VQQaUlXbBmUiXNmRcxsmh4QQF-aIMkdaBIsMj-r5CL70bmsftNRbglI3SS5DpZHXOyJhACuVh3K792tUeT1rcj_7lBKa-gPhwpSyo8DYxUijn4ADT416rJTADaR_iQ/s800/photo_2026-01-10_16-13-12%20(2).jpg

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដេីមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ ដេីម្បីលេីកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ៕

ក្ដីសង្ឃឹមថ្មី៖ ការផលិតវ៉ាក់សាំងបង្ការមេរោគអេដស៍នឹងជោគជ័យនាពេលដ៏ខ្លីខាងមុខ

0

(បរទេស)៖ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ មេរោគអេដស៍ (HIV) បានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់មនុស្សជាតិ។ ប៉ុន្តែនៅដើមឆ្នាំ ២០២៦ នេះ ពិភពលោកបានឈានដល់ចំណុចរបត់ថ្មីមួយ បន្ទាប់ពីលទ្ធផលនៃការសាកល្បងវ៉ាក់សាំង HIV ជំនាន់ថ្មីលើមនុស្ស បានបង្ហាញពីជោគជ័យដ៏អស្ចារ្យ ដែលអាចបើកផ្លូវទៅរកការបញ្ចប់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះជារៀងរហូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSoMrdsSPyxVY0d7wdkm4o0qZD345Wyc5GUFeO61lcd8MZyy6CPhGx8-OqPBDRJPqLOKF4rly794EEbgC6SBnemCbJFfiluPo06CgnpRrFkUC0LxVHog98uCtoBHhMVU8Rhc_R_ucjD7E7L_EpeM7-HFPueQ2Qvbe8N4eE7ugMqq_hxShB_AJ4FkndLKm/s1280/photo_2026-01-10_13-33-16%20(4).jpg
ចាប់តាំងពីការរកឃើញមេរោគ HIV ដំបូងក្នុងឆ្នាំ ១៩៨១ មក អ្នកវិទ្យាសាស្ត្របានជួបការលំបាកយ៉ាងខ្លាំងក្នុងការផលិតវ៉ាក់សាំង ដោយសារមេរោគនេះមានសមត្ថភាព “បំប្លែងខ្លួន” និង “លាក់ខ្លួន” ពីប្រព័ន្ធការពាររាងកាយបានយ៉ាងស្ទាត់ជំនាញ។ ទោះជាយ៉ាងណា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា mRNA (ដែលទទួលបានជោគជ័យខ្លាំងក្នុងយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩) រួមជាមួយយុទ្ធសាស្ត្រ Germline Targeting អ្នកស្រាវជ្រាវអាចរកឃើញ “ចំណុចខ្សោយ” របស់មេរោគនេះបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3OJKzz_Z-X7PpHogiRtrTnqL4PjFkTKdkuDqIFOQR6ljBFRg0KhJAT_PfXnQ8KEy3_H5h3DnKmicexFIp0LcH1M37fpguCiHyuSX_UwXNQv5wlb5Kx0pJP1JvrtXNUvjEVUPBGzl1cT66gai8iDCsFFDEOTc2pWaSU17JL3rYZkVXifubRdGPyVedraLs/s1200/photo_2026-01-10_13-33-16.jpg

ត្រូវបានអភិវឌ្ឍន៍ដោយស្ថាប័ន IAVI និងក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក វ៉ាក់សាំងនេះ មិនដំណើរការដូចវ៉ាក់សាំងធម្មតាដែលប្រើមេរោគអសកម្មនោះទេ។ ផ្ទុយទៅវិញ វាប្រើប្រាស់បច្ចេកវិទ្យា mRNA ដើម្បីផ្ដល់ការណែនាំ ដល់កោសិកាក្នុងរាងកាយឱ្យបង្កើតនូវប្រូតេអ៊ីនម្យ៉ាង ដែលមានសមត្ថភាពជំរុញកោសិកាប្រភេទ B (B-cells)ដើម្បីឱ្យពួកវាវិវត្តទៅជាកោសិកាដែលអាចផលិត Broadly Neutralizing Antibodies (bnAbs)។ ខែលការពារ bnAbs គឺជាអង្គបដិបក្ខដ៏កម្រ ដែលអាចទៅតោង និងកម្ចាត់មេរោគ HIV បានស្ទើរតែគ្រប់ទម្រង់ ទោះបីជាមេរោគនោះព្យាយាមបំប្លែងខ្លួនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3oWSSBC_ts-2PBVrm19DCDDwNVwyR1P3dFKhLRNm2vQA0mJAN76wSJw5DhsqsX-a9FroRGemdg-jmDiObQdeotsA_T-ERxo8Tw9t1rFZNhjbZ0J4ZKhhQ6SUyQ8fTQNJeGXgv-6mVe2IZevPYZpV9esuVMiHyWkIRXmPtlDA4uZO9ABEaLFwEYxdDWu-9/s1050/photo_2026-01-10_13-33-17.jpg
នៅក្នុងរបាយការណ៍សាកល្បងគ្លីនិកដំណាក់កាលទី១ (Phase 1 Clinical Trial) ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រល្បីៗ កាលពីចុងឆ្នាំ ២០២៥ បានបង្ហាញថា អ្នកស្ម័គ្រចិត្តប្រមាណ ៩៧% បានបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដែលចង់បាន បន្ទាប់ពីទទួលបានវ៉ាក់សាំង។ ផលប៉ះពាល់ធ្ងន់ធ្ងរណាមួយមិនត្រូវបានរកឃើញចំពោះអ្នកចូលរួមនោះទេ ដែលនេះគឺជាសញ្ញាវិជ្ជមានបំផុតសម្រាប់ការឈានទៅវគ្គបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguP1OgyGCI3BN3avzH_kCyaZrOM1_e4_4CuA_goKcr8ElznTtT2oUHkhkk2UPGvjx8ttJJ1aMLqG8hHZuK0i29qc092uUQJ9LgonDjwgYAFtdgRuCp0UhYIyjLKaJoYIMOPVNRjZlTGzlk4LdJXqoMz0i5fq1GeLW52-sHmz8e67HbrhurReC26v2SgVAM/s976/photo_2026-01-10_13-33-16%20(2).jpg

លទ្ធផលដ៏ប្រសើរនេះ ទាំងវេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវឈានមុខគេបានលើកឡើងថា នេះមិនមែនគ្រាន់តែជាជោគជ័យក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ភស្តុតាងនៃគោលការណ៍ (Proof of Concept) ដែលបង្ហាញថាការផលិតវ៉ាក់សាំង HIV គឺជារឿងដែលអាចធ្វើទៅបានពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsxKjdAaKDJMpFHqWE-vrw2uavyiM7J8Cv1j0qH3qFWQCMby5nZJS-sLLNmRoH8bMrVTxxbwEnG7QHKDWvQB1iCU8bRnHkYM1j-3-xW0mBMVH9CHnZS2QvkBrXBt0XI1Ih9vCrHoAyxuSqrBKPI7oSmMZzwC0tXkUs8S7PAcKYAgxP9k9hQrHUvXoJV0fT/s1280/photo_2026-01-10_13-33-16%20(3).jpg

ជំហានបន្ទាប់ អ្នកវិទ្យាសាស្ត្រនឹងបន្តការសាកល្បងដំណាក់កាលទី២ និងទី៣ ដើម្បីពិនិត្យមើលពីប្រសិទ្ធភាពនៃការការពារការឆ្លងក្នុងស្ថានភាពជាក់ស្ដែង។ ទោះបីជាវាមិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសកលក៏ដោយ ប៉ុន្តែប្រសិនបើការធ្វើតេស្តលើកចុងក្រោយជោគជ័យមែននោះ វ៉ាក់សាំងនេះនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រទេសដែលមានអត្រាឆ្លងខ្ពស់ ក៏ដូចជាផ្ដល់អនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕

គួរឲ្យស្ដាយ! ព្រះវិហារអាយុកាល ១២៧ឆ្នាំ ត្រូវបានគេវា.យកម្ទេចចោលដោយមិនច្បាស់ពីមូលហេតុ

0

តើនេះជាការជួសជុល ឬវា.យកម្ទេចចោល? ព្រះវិហារបុរាណអាយុកាល១២៧ឆ្នាំ នៃវត្តសំរិទ្ធជ័យារាម ហៅវត្តកណ្ដាល នៅខេត្តកំពង់ចាម ដែលមាននូវក្បូរក្បាច់រចនា គំនូរ និងចម្លាក់ដ៏ល្អឯក និងជាមរតកវប្បធម៌ ដែលបន្សល់ទុកមកជាច្រើនជំនាន់ ត្រូវបានគេវា.យរំលំជញ្ជាំងអស់មួយផ្នែកធំយ៉ាងគួរឲ្យសោ.កស្ដាយជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5O-RBtBB7iLQnGzOwQCASdGoVM4gba3R5yYfd6wAaCQFG_cOvsc8oapSdP-AIeiFKKrHPmRlWVkj3CQS6qM9QPdO3AcfpUJMBwq39lijDVLuQDD1Kf6lW73tKHR239lLA5InU2m0OyrS2Oc7GfzrO7d3H29XlITBLmMTfp1huHQhHkQrCfW6iWbm0bg-R/s960/photo_2026-01-10_14-12-21.jpg

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គណនីមួយដែលមានឈ្មោះថា «Ja Dina» កាលពីថ្ងៃទី៩ មករា បានសរសេថា៖ សំណង់ព្រះវិហារបុរាណវត្តសំរឺទ្ធិជយារាម ហៅវត្តកណ្តាល នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានវា.យកម្ទេចអស់ជញ្ជាំងមួយចំហៀង។ តាមការរៀបរាប់របស់លោក ព្រះវិហារចាស់នៃវត្តកណ្តាលនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៨៩៨ ដែលបើគិតមកដល់បច្ចុប្បន្នគឺមានអាយុកាល ១២៧ឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB5-bM50f0kC_hRW5VwkZTZtI9dCbR7cZsvMNdz6_ggM-dW7geioya-73JIRFtxfk53mzOlp9FTrCVehb3kmDL4cFp-dJ_DiUcpgKFx1iB2utdPrbrXKTZ1YTegl58NdFyrrftmMPAcGCamBc5_57OICyUBolydy7eDsIYqI0jubQNXysxY6nrK2PgzA23/s1280/photo_2026-01-10_14-12-22%20(2).jpg

ដោយឡែកបើតាមការពណ៌នារបស់ទំព័រហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា «ទាយាទអង្គរ» បានបង្ហាញថា ព្រះវិហារដ៏វិចិត្រនៃខេត្តកំពង់ចាមនេះ មានហោជាងឈើប្រណិតបិទមាស ប្រដាប់កញ្ចក់សំណររហូតពីសារាយរោងស្បូវ។ ដើមឡើយជាព្រះវិហារដែលបាំងជញ្ជាំងឈើដូចព្រះវិហារវត្តល្វេ,វត្តមហាលាភ,វត្តវិហារធំសរសរ១០០…ដែរតែក្រោយមកត្រូវបានរុះជញ្ជាំឈើចេញសាងថ្មីជំនួសដោយបេតុងនាសម័យសង្គមរាស្រ្តនិយមនិងបានគូរគំនូរព្រះពុទ្ធប្រវត្តិក្រោយរបបខ្មែរក្រហមក្នុងឆ្នាំ១៩៨៥។ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានព្រះវិហារថ្មីក្បែនោះ ព្រះវិហារបុរាណនេះត្រូវបានគេទុកចោលនិងពុំមានការសម្អាតទាល់តែសោះបណ្តោយឲ្យមានធូលីនិងក្មេងៗចូលមកលេងដោយពុំគិតថាជាទីគោរពនៃព្រះពុទ្ធសាសនាឡើយ។ ហើយជាការសោកស្តាយបំផុត ជញ្ជាំងនៃព្រះវិហារនេះត្រូវបានគេវា.យបំផ្លា.ញចោលហើយក្នុងឆ្នាំ២០២៦នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQyYww1MZfB2jul9_6e9DqqBZNL9BXnKwmEd-D-OPKGq-Q11NkOs5TolZKfMT-AhDfTwlEgYrws7jgvC0yRAgBq5MpzIouX8Tu2d8T80FGPMRbRs6F8GNbX_izBRqjNyOIdF97k4qK-tKuG_U4AwNc51so-dFZB54oH0dtuGDWJssnn0097xM1rmBnAUdl/s1280/photo_2026-01-10_14-12-22.jpg

ជុំវិញការវា.យរំលំជញ្ជាំងរបស់ព្រះវិហារបុរាណខាងលើនេះ មហាជននៅក្នុងបណ្ដាញសង្គម បានសម្ដែងនូវអារម្មណ៍សោ.កស្ដាតជាពន់ពេក ដ្បិតព្រះវិហារចំណាស់មួយនេះ មិនត្រឹមតែជាសំណង់បុរាណដែលបន្សល់ទុកមកជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយប្រវត្តិសាស្ត្រ សាសនា វប្បធម៌ និងសិល្បៈ ដែលមានប្រយោជន៍ចំពោះជាតិ សម្រាប់ជាភស្តុតាង សម្រាប់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្ររបស់សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ និងជាកេរមរតក ជាបុណ្យកុសលរបស់ដូនតាយើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfFquJz6FjYWD4DG7Xf36trBfs0m-Oq-LPOkLjdcw8b9oWgQmjASvJ6z3xDj-9Xn_yKHDSuOXyOYnM9i6AXVWooNEilGSdOmtdlzZiS3Pxje6yQSWXIfnDXwSgYPdZUK70nw6iJYb8E-ebNeYUPlHQczefhB6CZgZBWz2ZsfyxO6rVPoHVk9E2rY7zuePI/s1280/photo_2026-01-10_14-12-23.jpg

យ៉ាងណាមិញ ចំពោះមូលហេតុនៃការវា.យកម្ទេចព្រះវិហារនេះ ពុំត្រូវបានគេបញ្ជាក់ឲ្យបានដឹងច្បាស់លាស់នោះឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាជនជាច្រើនបានធ្វើការស្នើសុំ និងសំណូមពរទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យជួយពិនិត្យ និងចាត់វិធានការទប់ស្កាត់ករណីនេះ ព្រោះមិនថាវាជាការជួសជុលកែលម្អ ឬយ៉ាងណានោះទេ ក៏មិនគួរវា.យកម្ទេចចោលបែបនេះនោះដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpIJ7qqBGO9N3FoErFmxtj4qCeEkSxuSH9v3YDZzAYuetkdzfRIsc31c_mYZEvPwf4ArW7Mj2Ksil3IHuVCmSAYYEnlWqk45V5oY2ZLUPn0WMKoRpj4M9kmK3Q13vyTmByei-hmwBF2fg_f2BsMFES-cq0LUyCNPVW2aAeFgjovV6g2khtsKg0RUA8Dq_x/s1049/photo_2026-01-10_14-12-21%20(2).jpg

Trump គ្រោងបញ្ជាកងទ័ពអាមេរិកបើកការវាយប្រ.ហារក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិក

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននាពេលថ្មីៗនេះថា កងទ័ពអាមេរិកអាចនឹងបើកការវាយប្រ.ហារក្រុមជួញដូរគ្រឿងញៀននៅប្រទេសម៉ិកស៊ិក ដោយសារគ្រឿងញៀនបានសម្លា.ប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ និងមើលឃើញក្រុមជួញដូរគ្រឿងញៀនកាន់តែធ្វើសកម្មភាពខ្លាំងនៅម៉ិកស៊ិក ។ ការវាយប្រ.ហារបន្ទាប់ពីកងទ័ពអាមេរិកទើបបើកការវាយប្រ.ហារនៅវេណេស៊ុយអេឡា ដែលធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ។

លោកប្រធានាធិបតី Trump បាននិយាយទៅកាន់ពិធីករសារព័ត៌មាន Fox News ក្នុងបទសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ថា ៖ «អាមេរិកបានកម្ចាត់គ្រឿងញៀននាំចូលតាមផ្លូវទឹក ប្រមាណ៩៧% ពេលនេះ កងទ័ពអាមេរិកអាចនឹងវាយប្រហារក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិក ។ ក្រុមជួញដូរគ្រឿងញៀនកំពុងតែគ្រប់គ្រងម៉ិកស៊ិក វាគួរឱ្យសោកសៅណាស់ចំពោះអ្វីដែលកើតឡើងនៅទីនោះ» ។

ការគំរាមរបស់លោកប្រធានាធិបតី Trump ក្រោយពីកងទ័ពអាមេរិកទើបវាយប្រហារប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា ដែលអាមេរិកចាត់ទុកជាមេដឹកនាំផ្តាច់ការពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនចូលទឹកដីអាមេរិក ។ រដ្ឋាភិបាលវេណេស៊ុយអេឡាអះអាងថា មនុស្សស្លាប់រហូតដល់ជាង១០០នាក់ ពេលកងទ័ពអាមេរិកធ្វើប្រតិបត្តិការនៅវេណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា ដែលហេតុការណ៍នេះកើតឡើងក្រោយលោកប្រធានាធិបតី Trump ដាក់សម្ពាធប្រធានាធិបតីវេណេស៊ុយអេឡាអស់រយៈពេលជាច្រើនខែ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump បានបញ្ជាឱ្យវាយប្រហារកប៉ាល់ដឹកគ្រឿងញៀននៅសមុទ្រការាបៀន ចំនួន៣៥លើក បណ្តាលឱ្យមនុស្សស្លាប់ ១១៥នាក់ ។

អ្នកនាំពាក្យសេតវិមាន អ្នកស្រី Anna Kelly ថា រដ្ឋាភិបាលអាមេរិកកំពុងអនុវត្តគោលការណ៍ស្តារឡើងវិញនូវភាពជាអ្នកដឹកនាំរបស់អាមេរិកនៅភាគខាងលិច គ្រប់គ្រងជនអន្តោប្រវេសន៍ និងរារាំងការជួញដូរគ្រឿងញៀន ។ ប្រធានាធិបតីរបស់យើងមានវិធីជាច្រើនការពារប្រទេសកុំឱ្យរងផលប៉ះពាល់ដោយសារគ្រឿងញៀន ដែលបានសម្លាប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ហើយប្រធានាធិបតីអាមេរិកធ្លាប់និយាយពីការវាយប្រហារក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិកផងដែរ ។

ចំណែកប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum Pardo ថា នឹងគ្មានប្រតិបត្តិការរបស់កងទ័ពអាមេរិកបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិកទេ បើលោកស្រីមិនអនុញ្ញាត ។ លោកស្រីបានថ្កោលទោសអាមេរិកដែលចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងបញ្ជាក់ពីការការពារអធិបតេយ្យប្រទេសម៉ិកស៊ិកជាថ្មី គឺពលរដ្ឋម៉ិកស៊ិកជាអ្នកគ្រប់គ្រងប្រទេស យើងមានសេរីភាព អធិបតេយ្យ យើងសហការជាមួយអាមេរិក ប៉ុន្តែមិនទទួលយកការជ្រៀតជ្រែក ។

ម៉ិកស៊ិកនឹងពង្រឹងកិច្ចសហការជាមួយអាមេរិកក្នុងការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ហើយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិកនឹងជួបពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក ប្រសិនបើចាំបាច់ ។ ថ្មីៗនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយពីការពង្រឹងទំនាក់ទំនងសន្តិសុខជាមួយម៉ិកស៊ិក ដោយការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ៕

តារាហូលីវូដ Anya Taylor-Joy ចង់សម្តែងរឿងជាមួយ Jisoo

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Jisoo សមាជិក Blackpink រួមជាមួយទូតសុឆ្ទន្ឆៈ Dior Beauty ផ្សេងទៀតតារាហូលីវូដ Anya Taylor-Joy និងតារាចម្រៀង Willow Smith នឹងបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សព្វផ្សាយជាបន្តបន្ទាប់សម្រាប់ខ្សែទឹកអប់ថ្មីមួយ ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីម៉ូតអន្តរជាតិជាច្រើននៅក្នុងខែមករា។ មួយក្នុងចំណោមនោះគឺ Elle Singapore ដែលក៏បានជ្រើសរើស Jisoo ជាតារាបង្ហាញម៉ូតសម្រាប់ ទស្សនាវដ្តី Dior Fashion របស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAv0DB1pZzd1MLNGc8Qes2MVXHVbzk4ZRh3MrzXkEmppb7wF4YGTfMEOJKfN4SmXB0MhZsU7-uf_l6SY3kbX-Ss-A3hJmf-lF30lpb6VmvGyxIa4yik66z3UbmlYzWW-ZKl9wVvvCFu_HZZIw55QlQXU73Xng0_RNl6IAGGAFazLHv8OkJGZmscCEzFR7o/s1349/image_2026-01-10_11-08-19.png

នៅក្នុងបទសម្ភាសន៍ជាមួយ Elle Singapore សម្រាប់យុទ្ធនាការនេះ តារាសម្តែង Anya Taylor-Joy ត្រូវបានគេសួរថា «អ្នកគឺជាមុខមាត់មួយរបស់ Dior រួមជាមួយ Jisoo និង Willow Smith។ ប្រសិនបើមានគម្រោងច្នៃប្រឌិតដែលអ្នកអាចធ្វើជាមួយគ្នាក្រៅពី Dior តើអ្នកនឹងជ្រើសរើសអ្វី?»។ ជាការឆ្លើយតប Anya Taylor-Joy បានបង្ហាញពីបំណងប្រាថ្នារបស់នាងក្នុងការសម្ដែងក្នុងខ្សែភាពយន្តតន្ត្រីជាមួយ Jisoo និង Willow Smith។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT1flcioZIWoq7-0_-X6N4_ror6YmXlWGxCKMmT8QXXcPoiuNELDXZ1hQ0Vdoy2f2j2DkyTI1-Wqs5-uYDmBHzdpsMaGCoU9IXkhtuDPWaOBCSMCgxwxGcxX8v9kFr0AR-ydH4Nd0yHYcpwnUlzh-flcTpRseqL7eY0gMsKdXf4knLtd-NYb_Nz4Jrj2Zn/s1280/image_2026-01-10_11-08-19%20(2).png

Anya ក៏បានផ្តល់យោបល់ដោយស្មោះអំពីបុគ្គលិកលក្ខណៈរបស់មិត្តរួមការងាររបស់នាងថា «Jisoo គឺបរិសុទ្ធមិនគួរឱ្យជឿ។ នាងពិតជាបង្ហាញពីភាពផ្អែមល្ហែម។ នាងមានបេះដូងដ៏អស្ចារ្យបំផុត។ ខ្ញុំពិតជាស្រឡាញ់នាងណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZQEQcLuwi0Dy4s6uvE5T7BFD5oyvDzKxmuYurS6eFJ7REA59NY-eY1osATmk_6fV2SJJ2zAsqErnTMn00T2dIMU2AhO-0sGzvAedHFiykjbDFqZEf_UyP1okuwQtQ05R_PwWxpNGBSfG0bHbpqw6QpSo9acU29pHgjtgnTSjyGib8wOaZjsUxz1rYcXk/s1350/image_2026-01-10_11-08-18.png

Anya Taylor-Joy គឺជាតារាសម្តែងអង់គ្លេស-អាម៉េរិកដ៏ល្បីល្បាញម្នាក់ ដែលល្បីល្បាញដោយសារតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តជាច្រើន។ Jisoo, Anya Taylor-Joy និង Willow Smith បានសហការគ្នាតាំងពីឆ្នាំ ២០២៤ លើការថតរូប និងគម្រោងផ្សេងៗសម្រាប់ម៉ាក Dior Beauty៕

អាមេរិក គំរា.មវា.យកម្ទេចអ៊ីរ៉ង់ ប្រសិនបើពួកគេនៅតែបន្តសម្លា.ប់ក្រុមបាតុករនៅក្នុងប្រទេស

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងវា.យប្រហារអ៊ីរ៉ង់ «ខ្លាំងក្លាបំផុត» ប្រសិនបើការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងការតវ៉ានៅក្នុងប្រទេសកាន់តែកើនឡើង ហើយធ្វើឲ្យក្រុមបាតុករស្លា.ប់កាន់តែច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOahyy0_PdFL7GTNom6nprb-HSKJjeEcamPtvA-tdURbwSgNHstELF61H-p6B0Jfshxz0AuUfSiWkuKsOZ3EgREn3xbeTV8z-jY68e67bDxnRNPtlBUJT28qZEmLIvlqgg3CdORRBFW2Aaex4WFVpLm4rKVTSRumejxqMvsjVkAPIJnNuRk0gEQzPLgWua/s1280/photo_2026-01-10_13-21-23.jpg
នៅក្នុងបទសម្ភាសន៍ជាមួយ Hugh Hewitt Show លោក Trump បាននិយាយថា «ប្រសិនបើពួកគេចាប់ផ្តើមសម្លា.ប់មនុស្សបន្ថែម ដូចដែលពួកគេតែងតែធ្វើក្នុងអំឡុងពេលកុបកម្មរបស់ជនស៊ីវិល នោះកុបកម្មនឹងមានកាន់តែច្រើនឡើង។ ដូចគ្នានេះដែរ ប្រសិនបើពួកគេធ្វើវា យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Faqu4Kgs29s9mnl4bStA4pHfJtTnAdSQoxL_I1r1brwQE-eCD3_x7o5M0Bso8ZmVe5wwGelzfK4F7GnGLzknkEuuCJ2DDdXT8j3G8WV9PBUSzrrpVGxWH3WBIUOKgNPBaReUBONgeWg9AuGVKDGfhYCKQS0FMqfHL1T0HaQ0SVWE3KkwAp01kVYnsstf/s1280/photo_2026-01-10_13-21-23%20(2).jpg

ទន្ទឹមនឹងនេះ អនុប្រធានាធិបតី JD Vance បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រក្រុមបាតុករដោយសន្តិវិធីនៅទូទាំងពិភពលោក រួមទាំងនៅអ៊ីរ៉ង់ផងដែរ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា «យើងពិតជាគាំទ្រនរណាម្នាក់ដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី … ដែលកំពុងតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTjTp7FHMv8pTK3RBSGc0WaVa2JiIP9CjLahhMuaVOUXviJIHBXyCf9dHGVHYmBGfR-_lfRTc2bPVnQ_ylVMm-eD6YWh4hdZ-PQkSEy9L1CU5od2wWzn89-W-C5_8G06dRIYaow-gjxPPItEAPdF8p8DJg6b8AxiK3_Y9qnoYygETiPeeI3AIiXroIwfPI/s1200/photo_2026-01-10_13-21-24%20(2).jpg
សូមជម្រាបថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី 28 ខែធ្នូ នៅឯផ្សារ Grand Bazaar ក្នុងទីក្រុងតេអេរ៉ង់ ដែលជាបេះដូងនៃសកម្មភាពអាជីវកម្មរបស់រដ្ឋធានី។ ក្រុមបាតុករបានតវ៉ាអំពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់ និងស្ថានភាពសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅៗ។ ក្រោយមកការតវ៉ាបានរីករាលដាលដល់ទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgarQCwf4LpX9dQacBBxKOr5cc29hrWW2aiQp8_OEwV-BDrjpRGFUtDyO1A2EQ8C05rq5By3E6tNCWXjdQuAqF9Q-AMrkEdQvE69aa8ADgNJjkHjgEA5tUYBAgP_EIxZ5EkReTJhDSxXenc_mz86TlY4VKz6FWtmWc7ck9mk-idU_XEZJirTyQF__72yfrQ/s800/photo_2026-01-10_13-21-24.jpg

ដោយឡែក ចំពោះមូលហេតុដែលសហរដ្ឋអាមេរិកលូកដៃចូលក្នុងបញ្ហានៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលនេះ គឺដោយសារតែ ភាពចលាចលនៅទីនោះនឹងប៉ះពាល់ដល់កត្តាសិទ្ធិមនុស្ស អំណាចក្នុងតំបន់ និងក្ដីបារម្ភទាក់ទងនឹងនុយក្លេអ៊ែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMMh4nL8csWqTWTfPLmzThFm10mpO0S7lfqQoKTQHkethCBP6Mvz2grTZdpuR5_GidSSqavWUpNGRmWRgJRbp2uCXhls6XGKQiemKqLtb8khSgdt6evVjkjiFhRmz8cOtQMHCYxZFHNrfDyy6HlVZRukk6NKoX-pG9J9wWWi4q5dX87r313hc1qzZTjd5s/s960/photo_2026-01-10_13-21-23%20(3).jpg

គិតមកទល់ពេលនេះ ស្ថានភាពមិនមានអ្វីប្រសើឡើងឡើយ ហើយដូចអ្វីដែលអាមេរិកបានព្រ.មាន ការវា.យប្រហារដ៏ខ្លាំងក្លាអាចនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើតួលេខអ្នកស្លា.ប់ដោយសារការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់នៅតែបន្តកាន់ឡើង៕

រន្ធ.ត់ណាស់! មនុស្សស្លា.ប់និងបាត់ខ្លួនច្រើននាក់ ក្នុងហេតុការណ៍បាក់រលំភ្នំសំរាមមួយនៅហ្វីលីពីន

0

ម៉ានីឡា៖ អាជ្ញាធរហ្វីលីពីន បានរាយការណ៍ពីហេតុការណ៍បា.ក់គំនរសំរា.មដ៏ធំមួយក្នុងទីក្រុង Cebu ភាគកណ្តាលប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លា.ប់ របួស ៧នាក់ និងយ៉ាងហោចណាស់ ៣៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃសុក្រ ទី៩ មករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKZkcgixleWAAn-ie5W2pTJl7HvBH14rEy0K9tYyzxcvMDuy_Fl-AIGoX41FKq5QRypcM5aVghXVDEJEKh35c5fI7_RT9mWIVHl-zRHiwmU5STuuhUY9OjatEv4jzd3ZL7NrRMhuJfBT4w5nWvWQQAab0T15JjqJNYA0cERL0Ie-JOP8m2uQKH_bSUxv4z/s860/photo_2026-01-10_11-13-11%20(3).jpg

ប៉ូលីសបាននិយាយថា ជនរងគ្រោះភាគច្រើនគឺជាកម្មករកាយសំរាម ដែលនៅខណៈពេលនៃការបា.ក់រលំនោះ ពួកគេមិនអាចរត់គេចខ្លួនទាន់ពេលវលា ជាហេតុធ្វើឲ្យកម្ទេចកម្ទីរសំរាមដ៏ក្រាស់បានគ្របដណ្ដប់និងសង្កត់ពួកគេឲ្យជាប់គាំង។ បច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះកំពុងបើកប្រតិបត្តិការស្វែងរកអ្នកដែលបានបាត់ខ្លួននៅក្រោមគំនរសំរាមទាំងយប់ទាំងថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOVP1u3ju45HiPC0VhMnTLsdT9MSWKIMJkIIuTIB1TzUhyphenhyphenu_8iLUF8bdNTn03Cg1Qs8pmdphglbyZ3t9wyaH7fk3xU3LRKFkmtoTJKFc3zXrZa-4tw5OnQd-0k7j2X9a27L7hAKGPkr_NPFab2Qeed3hlmVOobkRnwBiRpcHBVWQ1b65_1R2ZSkyishKW/s640/photo_2026-01-10_11-13-11%20(4).jpg
អភិបាលក្រុង Cebu លោក Nestor Archival បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់ត្រូវបានជួយសង្គ្រោះ និង ៣៨នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ហើយមូលហេតុនៃការបា.ក់រលំនេះ គេនៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់ភ្លាមៗនោះទេ ដោយមន្រ្តីជំនាញកំពុងបើកការស៊ើបអង្កេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwj7SouPSIHLktHBo93cxqp_bN6H4gVOt3Fv5Fpsfs5LZEtbUkRAX1vUDg1nv8GjJq_IOIqch62M9EseIjorUQYCR9WBuY7aOrEYwcHCBlbbvz9KCzN6iDNSH4PNbYPh0W-8TisYQRHczETR2L8wn3Ct-tKLYsxzVCxZBOmk9O9KInxw9EgsfTp6iDr1I6/s862/photo_2026-01-10_11-13-11.jpg

លោកឧត្តមសេនីយ៍ឯក Roderick Maranan នាយនគរបាលតំបន់ បានធ្វើការបញ្ជាក់ថា ក្រៅពីបង្កគ្រោះថ្នាក់ដល់មនុស្ស គំនរសំរាមដែលបានបា.ក់នោះក៏បានប៉ះពាល់ដល់អគារទាបៗដែលនៅក្បែរនោះផងដែរ។ គិតមកត្រឹមពេលនេះ អាជ្ញាធរ និងមន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រងកាកសំណល់បានបញ្ជូនមនុស្សចំនួន ១១០នាក់ ដើម្បីសម្រួលប្រតិបត្តិការជួយសង្រ្គោះនៅកន្លែងចាក់សំរាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinchb0g7iNQHPCv7QLC16swLmoORR20gS-MQe4DAAFOuYmD8ZIpvdgrs6nTBfFML2StpSV6KaGwaG96LDzM4MmtFm7nF7FtmSmNFLhhfercmDq9FqMGgr8JZLENPBL6ohaCCYWaWnmOBbnDT_9vuLLUSWX9rzE97XNNMI_Bu9a-jfJHl0kOyJlRjP2VGwW/s770/photo_2026-01-10_11-13-01.jpg

គួរជម្រាបថា ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើង កាលពីអំឡុងខែកក្កដា ឆ្នាំ២០០០ ដែលគំនរសំរាមដ៏ធំមួយនៅកន្លែងចាក់សំរាមមួយកន្លែងក្នុងសង្កាត់ក្រីក្រមួយកន្លែងក្នុងទីក្រុង Quezon ជាយក្រុង Manila បានដួលរលំបន្ទាប់ពីមានព្យុះបោកបក់ជាច្រើនថ្ងៃ បណ្តាលឱ្យមនុស្សជាង ២០០នាក់ស្លា.ប់ និងបាត់ខ្លួនជាច្រើននាក់ បំផ្លាញផ្ទះតូចៗជាច្រើនខ្នង និងជំរុញឱ្យមានការអនុម័តច្បាប់មួយ ដែលតម្រូវឱ្យបិទកន្លែងចាក់សំរាមខុសច្បាប់ និងកែតម្រូវការគ្រប់គ្រងកាកសំណល់ដោយអាជ្ញាធរឡើងវិញ៕