Home Blog Page 123

ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស បង្កឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង

0

ព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» ដែលរៀបចំឡើងដោយតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈកម្មវីធីនេះបានប្រមូលផ្តុំសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបចូលរួមបង្ហាញពីវប្បធម៌។ ជាមួយគ្នានេះទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងនៅពេលឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បកស្រាយចម្រៀងជាមួយនឹង ទេព បូព្រឹក្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoFL8zFQm80NIVQpjtkWJSjQVL6C60jwyHmNS8fod78Isjzh3UiJPITE2MvZCv5Swk8_kVdZmd_Z080phD-QjtckXKclnFKUbxNHWKfRzB0MHjSfUZyVkCh1Hdvd8zVtf-uoGwulXjhRQFmWeMLlrSqPn6RqDE13sQ8WKPDuFO3P-nnbPO9zzi9jHnsCG/s2048/image_2026-01-12_09-22-20.png
តាមរយៈការផ្សាយផ្ទាល់កាលពីយប់ថ្ងៃទី១១ ខែមករា ព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» រៀមច្បងឱក សុគន្ធកញ្ញា គឺជាតារាកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះដែលនាំឱ្យមានការសាទរនិងរីករាយយ៉ាងខ្លាំង។ បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស សម្តែងបទ «ទេវរាជ» និង «យុទ្ធសង្គ្រាម» ជាមួយនឹង ជី ដេវីត តារាចម្រៀងរូបនេះបន្តសម្តែងបទ «វីរៈនារី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQMgJJwkBS220ZZp_j_I6x6zxsHMEmMf93TU4hc4J67yYhhGIAyOXpeVpY52A27ONCG9RBDXEvSHZbbnfXev6A3WmF2S5UtxVRmauRsShhJVKHNjNakPZN6fBC8R-d3huVfSc4y1qQMnGothfzr_iBohBtdSgjp-MkZA9VeQU6L6FyAM7SH1lvwuonV8v/s2048/image_2026-01-12_09-22-23.png

ក្នុងការសម្តែងបទ «វីរៈនារី» តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបានចូលរួមជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ហើយទស្សនីយភាពនេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះគឺជាទិដ្ឋភាពដ៏កម្រដែលតារាចម្រៀងទាំងពីររូបឡើងបកស្រាយបទចម្រៀងរួមគ្នាហើយរិតតែពិសេសមិនធ្លាប់មានពីមុនមកគឺបានតារាចម្រៀងពីរជំនាន់រូបនេះបង្ហាញវប្បធម៌ខ្មែរ មានទាំងសម័យនិងបុរាណ បង្ហាញទៅកាន់ពិភពលោក។ ជាមួយនឹងសំឡេងស្រែកហ៊ោកងរំពងបន្ទាប់ពីបញ្ចប់ការសម្តែងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនរំជួលចិត្តនៅពេលបកស្រាយចម្រៀង «កម្ពុជា ត្រូវការសន្តិភាព»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ArTxIznvJtdZ5wb0jFmQJqFfrJAFE68pa-36eFADNKVdB9_BK0zHzO868Q0nHVi9nrfHUH_bkkyG8kExYyZdoAvgkevaVU5lDvLkdFXz5_QO_3-ExhhDATmH16U7UkQUELF8zmNYzBok6X8tFnniz5ZLmfr-My5BEqyRIc7ZTs3cDsdn0VGnMqoysRRP/s1440/image_2026-01-12_09-22-27.png

ការសម្តែងរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស បានជំរុញឱ្យមហាជនកោតសរសើរ ស្ងប់ស្ងែងយ៉ាងខ្លាំងហើយបានពោលថា «ព្រឺសម្បុរ»ជាមួយនឹងការបកស្រាយចម្រៀងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលទស្សនិកជនទើបតែបានស្តាប់លើកដំបូងចំពោះបទចម្រៀង «វីរៈនារី»៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី លេង Trend មួយនេះមហាជនពេញចិត្តស្តូក

0

ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលស្លៀកឈុតចុងសម័យឧដុង្គថតរូបនៅប្រាសាទអង្គរវត្តដែលនាំឱ្យផ្អើលអស់ភ្ញៀវទេសជាតិនិងអន្តរជាតិចាប់អារម្មណ៍អ្នកទាំងពីរ។ អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ Trend មួយដែលធ្វើឱ្យទស្សនិកជនពេញចិត្តស្តូក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTeUy_IgERa5UvnCh-6E2Jy_XxHPkOtQjvcbmXo2yiVZ2qUG4cVCpqxxRobKUmfz1Mv-wpEgZesC2JMll2v77EGsyCaeCqHoVpyJxeb3YAB2_0X5Bl_KDrgISLGetsjNOXR6ZLKo2U-lm2fntwXe2JCi1ABOiNIqOrECIFmdBLKdvsgNJ2qlZ_W6-8leZ/s2048/image_2026-01-12_10-18-01.png
កាលពីយប់ថ្ងៃទី១១ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ឋានសួគ៌ដែលស្ថិតនៅលើដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា»។ បវរកញ្ញារូបនេះបានបន្ថែមជាភាសាអង់គ្លេសដែលមានអត្ថន័យថា «ខ្ញុំមានមោទនភាពក្នុងការបង្ហាញជូនលោកអ្នកថាប្រទេសកម្ពុជាមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ ប្រទេសដ៏ស្រស់ស្អាតរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍លោកអ្នកជាមួយនឹងទីកន្លែងដ៏ស្រស់ស្អាត និងមនុស្សដែលមានចិត្តល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhG-qLEdrcEP7dGmwv3yvsvCl1nTHnqQLsgXZm5ZOqc559dbz1F4-Wq2AHwdTRddpmS6HUDkMpkX4CQRJGPaFWR-dngXoQli8VrjPvs-nuYuV39OUx9iR7ZwuVexjnjS5_UixFzw1qfY6ydjQzyt5ZfKfgmOPHVu08aXU4Kmf1HsS7xT_wVapSgAkJdBQ/s2048/image_2026-01-12_10-18-00.png

នៅក្នុងវីដេអូ Trend នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកឈុតប្រពៃណីខ្មែរជាច្រើនទម្រង់ជាមួយនឹងទិដ្ឋភាព ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនៅខេត្តសៀមរាបដែលបង្ហាញពីការពិតនៃភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជាដែលរងការឈ្លានពានពីប្រទេសជិតខាង។ ជាមួយនឹងរូបភាពផ្ទាំងគំនូរដ៏មានអត្ថន័យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញរូបភាពជាបន្តបន្ទាប់នៃប្រាសាទនិងទិដ្ឋភាពជាច្រើនទៀតនៅតំបន់អង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnLk3e0M7SIKNAtBRkWMC63aUrrigkxFMpEg5aP260X23pO-NfnlWIhhqLTsr94fzWhHduZSZGhE0456Cs3E5_46Lu3ShPK4Gk93dq76ISL4xcipyxzLzXp80UEHD8oATO68vjqD00xW42lKD8AE010v7sxdNDIOzgfNassmvBvNmegEs4lauVvQztZyA/s2048/image_2026-01-12_10-17-59.png

ការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ខ្មែរនៅលើទឹកដីដ៏អស្ចារ្យរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសំណេរកោតសរសើរជាច្រើន៕

ដាលីណា រងការវែ.កញែកជុំវិញរឿងនិយាយពីក.ញ្ឆា ខណៈ ណា សាឌី លើកហេតុផលបែបនេះ

0

ពិធីការិនី ដាលីណា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិក្រោយពីមានកិច្ចសម្ភាសន៍ជាមួយនឹងលោក ហួរ ឡាវី ជុំវិញកាលពីជំនាន់ប៉ុលពតជក់ក.ញ្ឆា។ ឃើញមានការខម្មិនច្រើនពិធីការិនី ណា សាឌី បានចេញមុខនិយាយជំនួសដោយបញ្ជាក់ថាជា MC គឺត្រូវមានចំណេះដឹងទូទៅចំណែកឯ ដាលីណា ជាមនុស្សឆ្លាតមិនមែននាងដឹងច្រើនបែរជាមកចោទនាងប្រើប្រាស់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJgLo4-s8XzEM9TouNTVVcsqcfWo9YlxEyUxlaNrJdAnPhvBrBploxtqKwD82Mo_zEMkdSWhLUx3ZJKpbRRoNE4IxXh5BDHCMqDUwR7L8IPpyEebgSVn21BRUQny1ddFRKAA4dvraKMofd4De9ydQxSdVibQ2Y4dHDxK2DubWPuaO7jk6JastTdWCQ15s/s2048/image_2026-01-10_15-50-19%20(2).png

មានរូបសម្រស់ស្រស់ស្អាត ដាលីណា បានបង្ហាញខ្លួនធ្វើជាពិធីការិនីដោយមានឱកាសជួបជាមួយនឹងកំពូលតារាល្បីៗជាច្រើនជាពិសេសទស្សនិកជនបានកត់សម្គាល់ឃើញថាមិនត្រឹមតែអាចធ្វើជាអ្នកសម្របសម្រួលកម្មវិធីប៉ុណ្ណោះទេប៉ុន្តែ ដាលីណា ថែមទាំងអាចបកស្រាយចម្រៀងជាមួយនឹងតារាកិត្តិយសបានទៀតផង។ ទោះជាយ៉ាងណា ថ្មីៗនេះ ដាលីណា បានធ្វើឱ្យសាធារណជនបញ្ចេញមតិវែកញែកក្រោយពីសម្ភាសន៍ជាមួយនឹងតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ទាក់ទងនឹងរឿងកាលពីអតីតកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9icCDMH9YM7dP3vfJvHmHMbS6NDvHkBaWitqnDWIwemS-HKHZaHlc4mXTEKixWNyjXO9KP7esarHx5_GhV1lsQpj12jM2o4Hx4juZ7t1mvcIGM3jqlpx5FbUAfGoRm2pZnj5oCFsNFMX_UsyIIUjpgXDT4vu35IbGBHyXaT6WlS-bevmPAt9RVh3hQXs/s2048/image_2026-01-10_15-50-19.png

ឃើញមានការវែកញែកនិងចោទប្រកាន់ច្រើនមកកាន់ ដាលីណា ជុំវិញរឿងកញ្ឆាដែលលោក ហួរ ឡាវី រម្លឹកកាលពីសម័យប៉ុលពត ពិធីការិនី ណា សាឌី បានចេញមុខផ្តល់ហេតុផលនិងបញ្ជាក់ពីភាពឆ្លាតវៃរបស់ ដាលីណា។ ណា សាឌី បានសរសេរនៅថ្ងៃទី១០ មករា ថា «ឈ្មោះថាជា MC គឺត្រូវមានចំណេះដឹងទូទៅច្រើន ដូចជាការអាន រឺ research តាម internet ! ខ្ញុំគិតថាវាអត់ខុសទេ ដែលគាត់ដឹងរឿងអស់នេះ ព្រោះវាជារឿងធម្មតាដែលយើងទាំងអស់គ្នាត្រូវដឹងហើយការពារខ្លួន។ គេដឹងច្រើនមិនមែនមានន័យថា គេទៅប្រើប្រាស់ទេ សម័យនេះហើយ សួរ chat GPT ក៏ចេញមកដែរ។ បើចង់ជាន់សូមជាន់ឱ្យត្រូវរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQx9Gu9n2EXS9uI9Zq5cLTYoImBYTp-bgl40TiGzHiBcPpM9eBPvXiuzooWRjbzdOfBELKvV60YhBwM1VItLLCgntTBcfi_5635TEThyyImkRjqBstDOicEjA0vz3hjTiZ3lNTAgW5-Xy9RH5X-YkegWkhG2jvIyJV7ZgK2dFRIXy0y8DNm4EHkHhrqZNa/s2048/image_2025-12-15_10-12-36.png

ណា សាឌី លើកឡើងទៀតថា ដាលីណា ជាមនុស្សឆ្លាតណាស់តារាកិត្តិយសនិយាយអ្វីមក ក៏គាត់អត់ទាល់ដែរគឺឆ្លើយតបទៅវិញបានភ្លាមៗបន់បែនតាមស្ថានការណ៍ជាក់ស្តែងជាអ្វីដែលហៅថា MC ។ ណា សាឌី ស្នើឱ្យសាធារណជនកុំជាន់ពន្លិច ដាលីណា ទាំងនាង នៅក្មេងអាចកាន់កម្មវិធីធំមួយគឺពូកែណាស់៕

Trump ព្រមានគុយបាប្រញាប់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកស្តីពីប្រេងឥន្ធនៈវេណេស៊ុយអេឡាមុននឹងយឺតពេល

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីវិធានការតឹងរ៉ឹងថា នឹងគ្មានប្រេងឥន្ធនៈ ឬបញ្ជូនប្រាក់ពីវេណេស៊ុយអេឡាទៅកាន់គុយបាទៀតទេ ព្រមទាំងដាក់សម្ពាធឱ្យគុយបាប្រញាប់ពិភាក្សាជាមួយអាមេរិក និងធ្វើកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡារួមគ្នាមុនយឺតពេល ពីព្រោះប្រេងឥន្ធនៈ និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលគុយបាទទួលបានពីវេណេស៊ុយអេឡារហូតមកនឹងបញ្ចប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghlllLHjYboJRUNF0B2INViRh8_rRwcQSkmRh3Hh94Go0-eRfd29PQRkDbvrljMWo5mE3KABZlnMVuOMUkLSKOr8XrNAivQVZ_YxTWtZByXaWJ3ZK_bOt05p_7FjQg5CxK4IB7YynlwGWC2aXUvYje1XT2yIxIaDWSJIzD7tnnS6bX1u82PagXbV7Od1IM/s1280/photo_2026-01-12_12-43-19.jpg

ក្រៅនេះ លោកប្រធានាធិបតី Trump ក៏បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ចង់បញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលជាជនជាតិអាមេរិកកាត់គុយបា ធ្វើជាប្រធានាធិបតីថ្មីរបស់គុយបា ហើយលោកចាត់ទុកល្អប្រសើរបំផុតសម្រាប់ខ្លួនលោកផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaEK5aoRhKg26FAQFmoTjpPpk4mtfdWttZe_Kl7-sT7-2jZ314LDfqoZdOyra9jOhMITi8HnloebdWcQGNO1xP5Psq0qMBJQ0y1r01XNwz3uiA8hpGu40uCKwJDB7A8hIVh9RsEQyvLiqv_Sn2zka5eaYO6ttlefO6YaOwfvrf0Ro7sIDH7hpeKmcExL2/s800/photo_2026-01-12_12-43-18.jpg

កាលពីថ្ងៃទី១១ ខែមករា លោកប្រធានាធិបតី Trump បានព្រមានប្រទេសគុយបាឱ្យប្រញាប់ធ្វើកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡាជាមួយអាមេរិកកុំឱ្យហួសពេល ពីព្រោះចាប់ពីពេលនេះ ប្រេង និងប្រាក់យ៉ាងច្រើនដែលគុយបាទទួលបានពីវេណេស៊ុយអេឡានឹងបញ្ចប់ បន្ទាប់ពីកងទ័ពពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ប៉ុន្តែលោក Trump មិនបានបញ្ជាក់លម្អិតពីលក្ខខណ្ឌកិច្ចព្រមព្រៀង ឬផលប៉ះពាល់ដែលគុយបាត្រូវប្រឈមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0su7qIdmTZ_QPECAEUQSQzAWhXEVcu1F49XEIm1HDtT4DhtluTe4HoY0gLRZcj2kqcVhXwC00C00V6EGVkRJdxJnj2nU9sAAH3HyKk85CGQHxc1N1cRw9Zj0H3jAhPwc-BjhMSkdpMGCz9WjvT4e7kmitomUjkTNoHMg1S6zXO8BzDag6sMIp0Fk28Uln/s1280/photo_2026-01-12_12-43-18%20(2).jpg

វេណេស៊ុយអេឡាជាសម្ព័ន្ធមិត្តរឹងមាំរបស់គុយបា ហើយវេណេស៊ុយអេឡាបានបញ្ជូនប្រេងទៅឱ្យគុយបា ប្រមាណ ៣ម៉ឺន ៥ពាន់បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែលោកប្រធានាធិបតី Trump ថា ចាប់ពីពេលនេះ គុយបានឹងមិនទទួលបានអ្វីទេ ។ រយៈពេលជាច្រើនឆ្នាំ គុយបាមានជីវិតល្អប្រសើរដោយសារប្រេង និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីវេណេស៊ុយអេឡា ដើម្បីជាថ្នូរនឹងគុយបាជួយការពារសន្តិសុខឱ្យមេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា ២រូប ប៉ុន្តែបច្ចុប្បន្ន វេណេស៊ុយអេឡានឹងឈប់បញ្ជូនប្រេង និងប្រាក់ឱ្យគុយបាទៀតហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZmVEpTHtO7JN87bHZyLNJ7aoNISBGG9MJa-JLyHZmmjEH67cgFZi80ScalzKSAUaZhPC3mByyfbVM0XiaVitkcB7063-paYTtWWvUAxrMadVs-GKmTcYc97UUMS399WsC70FgA7rjwkqaJVpfXK57bM1detAq22NisgGFLG0AuQQCSzpCoxhLfqyQF-Y/s1200/image_2026-01-12_13-23-59.png

គួរបញ្ជាក់ថា គុយបាបានបញ្ជូនភ្នាក់ងារសន្តិសុខមកជួយការពារសុវត្ថិភាពលោកប្រធានាធិបតីវេណេស៊ុយអេឡា Maduro អស់រយៈពេលជាច្រើនឆ្នាំ ដោយរដ្ឋាភិបាលគុយបាបញ្ជាក់ថា ជនជាតិគុយបា ចំនួន៣២នាក់ ត្រូវបានសម្លាប់ពេលកងទ័ពពិសេសអាមេរិកធ្វើប្រតិបត្តិការនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា ខណៈលោកប្រធានាធិបតី Trump ថា វេណេស៊ុយអេឡាលែងត្រូវការការការពារសុវត្ថិភាពពីពួកជំរិតទារប្រាក់គុយបា ។ វេណេស៊ុយអេឡាមានកងទ័ពអាមេរិកដ៏មានឥទ្ធិពលបំផុតលើពិភពលោក ជួយការពារពួកគេ ហើយអាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3j9XHAQcThHvTgtvceyXf8jnxHALJUZyVkjwy4iGDJIOsd6iTve8rbYHumcBNiJcKPyXxxPiZBqu8o3gESF1ncIP-iofeh5y-tCAJtd6AI2ax1eaPbb0WHkOFf5ph0sDZ1qO0-xyLtOxHCkggc95PHMecOCDEsEZOjHfzN-baV7VNZ0nz_QnIvYl5Kw1o/s640/image_2026-01-12_13-24-00.png

ទោះជារដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាក់ពីផែនការច្បាស់លាស់ចំពោះគុយបា ប៉ុន្តែកន្លងមក លោកប្រធានាធិបតី Trump និយាយថា អាមេរិកមិនចាំបាច់ជ្រៀតជ្រែកគុយបាដោយការប្រើប្រាស់កម្លាំងទ័ពទេ ពីព្រោះប្រទេសនេះជិតដួលរលំ ។ រីឯប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា ត្រៀមការពារប្រទេស គុយបាមានអធិបតេយ្យរបស់ខ្លួន មិនស្តាប់តាមបញ្ជាអ្នកណាឡើយ ៕

កូរ៉េខាងជើង ចាត់ទុកកូរ៉េខាងត្បូងជា«សត្រូ.វសួពូជ» ក្រោយបញ្ជូនដ្រូនស៊ើបការណ៍ចូលក្នុងដែនអាកាសរបស់ខ្លួន

0

ទីក្រុងព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានចេញសារព្រមា.នយ៉ាងសំខាន់មួយទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះបានបង្ហោះដ្រូនស៊ើបការណ៍ហោះរំលោ.ភចូលដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា។ កូរ៉េខាងជើងបានចាត់ទុកសកម្មភាពនេះថា ជាការបង្កភាពតានតឹង និងបង្កើតស្ថានការណ៍ ដោយទាមទារឲ្យមានការពន្យល់លម្អិតពីកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGlbVc3wfUg3ncno9brTq6WqKCUuCYgHBXDOR5O9wzIaNM_l_ueJJmF3dpskk8PjEaUxu1v8f_C0oI4jcYtSMqhE2BdR9w0rnXLTLjLtX4JifteVR2HYE15RF0CFhw-dXh01e9N-zkLah8FDVcH18QkZ_R8cTMau3FmkZEC-Warj8kjN3LQ4xaCWrYbLJk/s1200/photo_2026-01-12_11-12-57.jpg
យោងតាមការចុះផ្សាយរបស់ Reuters ដោយដកស្រង់អត្ថន័យចេញពីបណ្ដាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានឲ្យដឹងថា លោកស្រី គីម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានទាមទារឱ្យមានការពន្យល់លម្អិតពីកូរ៉េខាងត្បូង ជុំវិញយន្តហោះដ្រូនមួយគ្រឿងហោះពីលើទឹកដីរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZTKcrzKj6aewNUV2hq2qGZ2Np9X_f_rrGPaU_7X7wT1PHLxQuOAN1EtGkAInd2GLKMJmoPfMwkwSrW7XF6NvC8vGaYpA704NxMobcgjHTyQ1Wz2EPySAPUDQzbWEqWjqcfymFeCIAT-wmuYKW8wofFNJ9NxIYtphuJmDixpjWy8n8G9nSDOjjZCDdBp5/s1280/photo_2026-01-12_11-12-57%20(2).jpg

យោងតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាកូរ៉េខាងជើង យានគ្មានមនុស្សបើកនេះ ទំនងមានប្រភពហោះចេញពីកោះមួយក្នុងទីក្រុងអ៊ីនឈុន កូរ៉េខាងត្បូង បន្ទាប់មកបានហោះបានចម្ងាយ ៨ គីឡូម៉ែត្រ (៥ ម៉ាយ) មុនពេលវាត្រូវបានយោធាកូរ៉េខាងជើងបា.ញ់ទម្លាក់នៅក្នុងដែនអាកាសកូរ៉េខាងជើង និងក្រោយមកត្រូវបានគេពិនិត្យឃើញថា នៅលើដ្រូននេះមានបំពាក់ដោយកាមេរ៉ាឃ្លាំមើល ដើម្បីថតទីតាំងសំខាន់ៗរបស់កូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaRNXwu6OX3t-Yh8i0MID3aKbcLR3_RkPVhsey7hnemZ5zOd-38sYk9a867ePRT0Hk7plfRx0husvYDQEL77ofYa4kqR3TlUmbKql5GMNGGjjcV3VgUV6Ar6IJPOQ_au6CvX-yJobyP1uAnHigD1VR7VcP3TOaIfJBbaTIkiJvSKO_uo3n3InQqI6G9HSs/s1280/photo_2026-01-12_11-12-56%20(3).jpg
តាមរយៈសេចក្ដីប្រកាសនៅថ្ងៃទី១១ ខែមករា កូរ៉េខាងជើងបានបង្ហាញពីការខកចិត្តរបស់ខ្លួនថា «សូម្បីតែបន្ទាប់ពីការផ្លាស់ប្តូរមេដឹកនាំបន្តបន្ទាប់ហើយក៏ដោយ… កូរ៉េខាងត្បូង នៅតែបន្តប្រព្រឹត្តសកម្មភាពញុះញង់តាមរយៈការបញ្ជាដ្រូនឲ្យចូលមកជិតព្រំដែនកូរ៉េខាងជើងជានិច្ច» ។ បន្ថែមលើនេះ ទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើងបាននិយាយ កូរ៉េខាងត្បូងគឺជា «សត្រូវដ៏អរិភាពបំផុត» របស់កូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUH1FqoGooinh5qFPlDfDm8Xgm3q8BTAQDpMXPY0bOf73TI9YWEFGrAVG3advgFWOfv4SY5XufmuaV6TPoaDOlnNeDOfA6DxI9RhzNO2bsEMjL0dNlk2UUHSKRGh-e-S9T9BspM5nLpSajgCaBG1f6PUFICXhk3j1xNW8Fu9CgMbKfEyYaoio9K7vhWemx/s616/photo_2026-01-12_11-12-56%20(2).jpg
ទោះជាយ៉ាងណា យោធាកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍បានបដិសេធរួចមកហើយថា ខ្លួនមិនបានដំណើរការដ្រូនស៊ើបការណ៍ណាមួយទៅជិតព្រំដែន ដូចដែលកូរ៉េខាងជើងកំពុងចោ.ប្រកាន់នោះទេ ហើយខ្លួននឹងធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើបញ្ហាដ្រូនដែលកំពុងបង្ករឲ្យមានការភាន់ច្រឡំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVKGPXnVg7HrkURO2m0CW4DC-zSiLWmtORTeYDnyr5Bpgqakm30ExVtbMWy4Dmr9FgoYnqO_ikTi2Qa4_-FWdVRLP6kauZhygy-KCid6wIXwdvO5sSiAl8XjUTn-Y_paumsGFIpGssMh_X4XX65FgRPk6JxIoZydTA0LE5vcb6BpQmowO0yX-bs2mjbFzl/s1200/photo_2026-01-12_11-12-56.jpg
ដូចគ្នានេះ បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបង្ហាញថា «កូរ៉េខាងត្បូងមិនមានបំណងញុះញង់កូរ៉េខាងជើងទេ ហើយពួកគេនឹងបន្តចាត់វិធានការជាក់ស្តែង និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗដើម្បីបន្ធូរបន្ថយ… ភាពតានតឹង និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ»៕

អ៊ីរ៉ង់គំរា.មវាយប្រ.ហារមូលដ្ឋានទ័ពអាមេរិកនិងអ៊ីស្រាអែល បើមេដឹកនាំប្រទេសទាំងពីរគាំទ្រក្រុមបាតុ.ករ

0

ប្រទេសអ៊ីរ៉ង់ ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកនាំពាក្យរដ្ឋសភាអ៊ីរ៉ង់បានគំរា.មវាយប្រហារមូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអែល ប្រសិនបើមេដឹកនាំប្រទេសទាំងពីរសម្រេចចិត្តប្រើប្រាស់កម្លាំងទ័ពជួយគាំទ្រក្រុមបាតុករអ៊ីរ៉ង់ដែលតវ៉ាប្រឆាំងរដ្ឋាភិបាល ។ រដ្ឋាភិបាលអ៊ីរ៉ង់ចាត់ទុកប្រទេសទាំងពីរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងចោទប្រកាន់អាមេរិក និងអ៊ីស្រាអែល នៅពីក្រោយខ្នងក្រុមបាតុករអ៊ីរ៉ង់ដែលតវ៉ាដោយហិង្សា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO95As-Ut18G63PT7nyCoovfSgTEEMY7WlS9xB0_tPHR7FGRZAazj6i-0vf8rMm26ES_fPpzpCXBty8gnFu-4XnZtu0JxE7TwkAYeVgvhTMFbMJ-O_iBjW61FedWYyuK8aNNuKccXHkfFweN_dJPPlMN9WQWKW84dIkwMi2_6NcK4FZS3t_H42zuSoeNMh/s630/image_2026-01-12_11-12-53%20(2).png
ជាច្រើនថ្ងៃមកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយជាញឹកញាប់ថា អាមេរិកនឹងជួយអន្តរាគមន៍គាំទ្រក្រុមបាតុករក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយលោកបានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ពលរដ្ឋអ៊ីរ៉ង់កំពុងតែស្វែងរកសន្តិភាព ការតវ៉ានេះប្រឆាំងអាចនឹងខ្លាំងក្លាជងពេលណាៗទាំងអស់ដែលធ្លាប់កើតឡើងនៅប្រទេសអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizxCLlawqXKpFw69KjA7Gj6GF4MyEW141v_X6u3csLR5RY3NeNCeHcbihpiTN1SV66JGzy1YtH81mRDZApqO1gSW-PPkCxvk1rp9AbWrL3RhIvqv4yCtAFfiID6MgwV9gULcx0G5TZMKWObuZQIfDcwmYMKzcdMbOG23ekmAC6MdmG7xgkT97Hn35vSWnd/s1400/image_2026-01-12_11-12-53.png

លោកប្រធានាធិបតី Trump ប្រកាសពីគោលជំហរគាំទ្រក្រុមបាតុករ បន្ទាប់ពីពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មរាលដាលដោយប្រើប្រាស់អំពើហិង្សា និងបង្កអសន្តិសុខនៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់បង្ក្រាបក្រុមបាតុករកាន់តែខ្លាំង និងព្យាយាមលាក់បាំងព័ត៌មានដោយបញ្ជាឱ្យកាត់ផ្តាច់បបណ្តាញអ៊ីនធើរណេតនៅទូទាំងប្រទេស រយៈពេល៤៨ម៉ោង ។ ពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មរាលដាលតាមតំបន់នានានៅទីក្រុងតេហេរ៉ង់ និងនៅទីក្រុងធំៗជាច្រើនទៀត ដោយការដុតភ្លើងបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅតាមផ្លូវ និងដុតព្រះវិហារអ៊ីស្លាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0L3cOSLaJdbLUQdmOzNHj3dy_-_aWKsHAnxU9XyKE9_l8B5HPya9UbxlZJ5NIurtA2y6b7TocscNgKL-piqSGXrLfI5N2O_OmId65GKLbvDF__sbihmRUt9-Bf-sUKX637ebOA5TO0aqeTpJd1aZGsAEUXqzOOYhPX_PET5wyXBhaSCJRuQiPlLSgjV4/s1560/image_2026-01-12_11-12-54%20(2).png

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានពិភាក្សាជាមួយក្រុមការងារពីផែនការវាយប្រហារអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់កម្លាំងបង្ក្រាបក្រុមបាតុកររាលដាល់រហូតដល់៣១ខេត្ត ។ អាមេរិកកំពុងពិចារណាវាយប្រហារតាមអាកាសលើទីតាំងនុយក្លេអ៊ែរ និងគោលដៅផ្សេងៗដែលមិនមែនជាមូលដ្ឋានទ័ពនៅទីក្រុងតេហេរ៉ង់ដើម្បីដាក់សម្ពាធរដ្ឋាភិបាលអ៊ីរ៉ង់ ដោយលោក Trump ថា ពលរដ្ឋអ៊ីរ៉ង់កំពុងទាមទារសេរីភាពដែលមិនធ្លាប់កើតឡើង ហើយអាមេរិកនឹងជួយពួកគេភ្លាមៗ បើមានការសម្លាប់បន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjILhX61_6MBXOamTkeXuluo4srLqVStomAAGSnpeJ7s2SyEKy04sixeeVPFFhXS9fqm70ygBGOP_hfD0iDfZscbaos8299hIxqvUuPsJDI6NwZoEBbLcdeCd1v2wjntxPbDAdO4Bqy-p7N335jSEm_vZhOONu2qHFlVl91_BR5WmLFv5zft03-5wtTmMS9/s862/image_2026-01-12_11-12-54.png

ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បង្ហាញគោលជំហរអ៊ីស្រាអែលគាំទ្រក្រុមបាតុករអ៊ីរ៉ង់ប្រឆាំងនឹងមេដឹកនាំផ្តាច់ការ ។ លោកថា អ៊ីស្រាអែល និងពិភពលោក កំពុងតាមដានការធ្វើបាតុកម្មយ៉ាងក្លាហានរបស់ពលរដ្ឋអ៊ីរ៉ង់ដែលនាំគ្នាប្រឆាំងអំណាចផ្តាច់ការ ហើយសង្ឃឹមថា មិនយូរទេ ពួកគេនឹងទទួលបានសេរីភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDhnKdDvIpRpxWBbRS8bfZMOeeJKd1WWY2GPajHqreT5y5-vkstf0p9Z9hLiGrMfo9Dgsa6xlXNBDyyS2P3O9CdjSgWQSFQE0O-AsnCRhknIYvaa4AItJ1klbZMZI_-hA1Aq2fVQYc0J0PDp1GD0jneGAnEwPDFUyC4j33enQdxxHMtB2VJTRv-TLLimeO/s2200/image_2026-01-12_11-12-55.png

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្កោលទោសរដ្ឋាភិបាលអ៊ីរ៉ង់ដែលប្រើប្រាស់កម្លាំងបង្ក្រាបក្រុមបាតុករ និងចាត់ទុកជាការសម្លាប់ពលរដ្ឋអ៊ីរ៉ង់ស្លូតត្រង់ ។ បើអំណាចផ្តាច់ការនៅអ៊ីរ៉ង់ដួលរលំ គឺអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងក្លាយជាសម្ព័ន្ធមិត្តស្មោះត្រង់ជាមួយគ្នាម្តងទៀត ព្រមទាំងបង្កើតសន្តិភាពនៅមជ្ឈិមបូព៌ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7PHip6s7Athff9TgHx6j1ilYUS1qU3x9qbojCf35LSNxL9rg_n2CXd2mz0BTLuagl2UzMyvOrrfgnfZRamK8eKUVW9CqezU1rypnf4sZJLLIX64Fr4jtPaY6oumuhdEYFXjMkMfuzlBhvb7pPCgs13uRGOpt8Sx7PhhAlUhIsoS09YV3-tFtGnQDjKTc/s730/image_2026-01-12_11-12-57.png

អង្គការសិទ្ធិមនុស្សរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែមករា ក្រុមបាតុករអ៊ីរ៉ង់បានស្លាប់ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាល កើនឡើងរហូតដល់ ៥៣៨នាក់ និងក្រុមបាតុករជាង១០,៦០០នាក់ទៀតត្រូវបានចាប់ខ្លួន ទើបអាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាពីការជួយអន្តរាគមន៍ហេតុការណ៍នៅអ៊ីរ៉ង់ ។ ការតវ៉ាចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងតេហេរ៉ង់ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ៕

ថៃ ចេញថ្កោលទោ.សគ្នាឯងថា«អមនុស្សធម៌»និង«រំលោ.ភច្បាប់អន្តជាតិ» ជុំវិញការបំផ្ទុះគ្រាប់បែ.កនៅភាគខាងត្បូង

0

ប្រទេសថៃ៖ បន្ទាប់ពីការវា.យប្រហារដោយការបំផ្ទុះគ្រាប់បែ.ក និងការដុតស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ ទីតាំងនៅក្នុងខេត្តប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត ភាគខាងត្បូងប្រទេស កងទ័ពជើងគោកភូមិន្ទថៃបានចេញមកថ្កោលទោ.សចំពោះហិង្សានេះថាជាសកម្មភាពដ៏«អមនុស្សធម៌» ដែលមិនអាចទទួលយកបាន ដោយសង្កត់ធ្ងន់ថា «ការប្រើប្រាស់អំពើហិង្សាពុំមែនជាដោះស្រាយឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ244R4ORfHOLoYIlHbXlETtpjasl_quXqujdZ1ussHkw4oL1NWVh6xiDwNGPBpsqIwuW9DKJ0V6F0uAzedvJ-fbAKCbXiPu9VNaG03xO8VYfSjWLoeYe_Kh_GfZqvehYzpk4dEJERSfaMkXgaG3Ph9qyAWsEl0hAmJkZScKah-rijqHsZ4clSY-deiLbA/s800/photo_2026-01-12_09-47-46.jpg
យោងតាមការចេញផ្សាយពីបណ្ដាញសារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកភូមិន្ទថៃ បានចាត់ទុកសកម្មភាពរបស់ក្រុមវា.យប្រហារនៅភាគខាងត្បូងថាជាការ បំផ្លាញសន្តិភាពនិងរំលោ.ភលើគោលការណ៍អហិង្សាស្របតាមស្ដង់ដារអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាពជីវិត ទ្រព្យសម្បត្តិ និងសេវាសាធារណៈរបស់ជនស៊ីវិល ព្រមទាំងប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4N7oQY3ZqpBv1Uc5t70_j2fH0g74L-deuckWC6TLI9Mnrwk-4Q-ODLAAop1ZWF4Mp9i4MStN0jUOkgZgxXUdWeIXILjmcjSt7ZoETaNtVS-6an3ge8ZtUko4AAK6J-0-uPd2ArrkrutIqjFGP-XO4KLjKVhHAWJPs0sR2FA7lhqcPeVaG5DtzB3ey1HJ/s1280/photo_2026-01-12_09-12-00%20(4).jpg

លោក វីនថៃ បានថ្លែងថា ហេតុការណ៍នេះបានបង្កើតឡើងជាការរំលោ.ភបំពានច្បាប់ដោយចេតនា និងធ្ងន់ធ្ងរ អមនុស្សធម៌ និងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់សន្តិភាពសាធារណៈ។ បន្ថែមលើនោះ លោក វីនថៃ បានសង្កត់ធ្ងន់ថា ឥរិយាបថបែបនេះឆ្លុះបញ្ចាំងពីចេតនាប្រើប្រាស់អំពើហិង្សា ដែលផ្ទុយនឹងស្តង់ដារអន្តរជាតិនៃអហិង្សា និងបញ្ជាក់ថា អំពើហិង្សាគ្រប់ទម្រង់មិនមែនជាដំណោះស្រាយ និងមិនអាចទទួលយកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNn9Fr6vpKubCeJitg3U7ioXtrpN-1WjjLDGZDBNP6wm6x3z2GYp570HOVG7RjCmZ7eAT1p-D_A-Ti79rxpzMpctqvssmzG4ZxPb1nnMUTgLwrZww5UHeYJzn7OQINfHM3NA_VjSu5COYmxqtKVSWwo2bZ_Ry44B7zBpAkVB9XMFyWHue1K01ncrJoTT1S/s800/photo_2026-01-12_09-41-21%20(5).jpg
ដូចគ្នានេះដែរ លោកបានអំពាវនាវដល់ជនល្មើសឲ្យបញ្ឈប់សកម្មភាព ដែលគំរាមកំហែងដល់សង្គម បស់ពួកគេ និងជំរុញឲ្យគ្រប់វិស័យ ចៀសវាងដាច់ខាតការគាំទ្រជនល្មើសទាំងនេះដោយគ្រប់ទម្រង់ និងសហការជាមួយអាជ្ញាធរដើម្បីស្តារសន្តិភាពយូរអង្វែងដល់តំបន់នេះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUk4kgYbMtN5xquGP97ujGuMkCLLRkE2lAWtBxIF0yTyvIvPMQrQ-iB_KWXRuKguPiv-EcG_4coChJ8RQskMjA-fo0jThXjvsT_kzNgznO5JoEMBxz8IU3r7GRVZa3EeXXEN-OpkOOjwNzgP4qHKrOzRvhWtq9Xn5_EQaFF5qAOTa9VNFQE7ZKDr8On81q/s550/photo_2026-01-12_09-41-21%20(6).jpg

គួរជម្រាបថា ហេតុការណ៍បំផ្ទុះគ្រាប់បែ.កនៅស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ទីតាំង នៅខេត្តភាគខាងត្បូងថៃ បានបង្កភាពភ័យខ្លាចនិងចលាចលដល់ប្រជាជនក្នុងតំបន់ ប៉ុន្តែជុំវិញបញ្ហានេះ លោកអានុទីន នាយករដ្ឋមន្រ្តីថៃបែរជាបកស្រាយថា វាមិនមែនជាសកម្មភាពភេរវកម្មដើម្បីផ្ដាច់ទឹកដីនោះទេ ប៉ុន្តែជាសញ្ញាដាស់តឿនពាក់ព័ន្ធនឹងការបោះឆ្នោតនៅខែកុម្ភៈខាងមុខទៅវិញ បើទោះជាប៉ូលីសក្នុងតំបន់បានដាក់ការសង្ស័យថាវាជាស្នាដៃរបស់ក្រុមឧទ្ទាមក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvlq7rsuhVEhwG8NhKI0W9nDvIZ_2zlgT3VEl8mbEgXVWp4lxylIawP6HWaiN8CNrOYlAfy8wzGfKGTsCkhtNC3ketF75z9WLBhw4wiuDEoUqLfR061ji3BEN1d9IVgIn-EHYd2Mar4MVJ0GlY6OUdzlYmq1Koa92Hb0H25qQwa2ejU_m6NPjLouSWHqp-/s1200/photo_2026-01-12_09-11-59.jpg

ជាមួយគ្នានេះ អាជ្ញាធរនៃខេត្តណារ៉ាធីវ៉ាត់ បានប្រកាសនូវបម្រាមគោចរ ដោយហាមការធ្វើដំណើរចេញពីផ្ទះចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ នៅគ្រប់ស្រុកទាំងអស់ចាប់ពីយប់នេះរហូតដល់មានការជូនដំណឹងថ្មី៕

ថៃហាមពលរដ្ឋចេញពីផ្ទះពីម៉ោង៩យប់ដល់៥ព្រឹក បន្ទាប់ពីបណ្តាខេត្តភាគខាងត្បូងរងការវាយប្រ.ហារយ៉ាងធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ បន្ទាប់ពីកើតហេតុការណ៍លួ.ចដុត និងបំផ្ទុះគ្រាប់បែ.កនៅស្ថានីយប្រេងឥន្ធនៈ PTT រហូតដល់១១កន្លែង នៅខេត្តណារ៉ាធិវ៉ាត យ៉ាឡា និងប៉ាត់តានី ស្ថិតនៅភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោក យ៉តអាវុធ ផើងផាក់ មេបញ្ជាការកងកម្លាំងពិសេសខេត្តណារ៉ាធិវ៉ាត បានចេញសេចក្តីប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ឆ្នាំ១៩១៤ ដោយរឹតបន្តឹងនៅបរិរវេណព្រំដែនជាប់ម៉ាឡេស៊ី និងហាមពលរដ្ឋចេញពីលំនៅឋានពីម៉ោង៩យប់ ដល់៥ព្រឹក ដើម្បីសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDpNV1Hl-6zLlxkzlQwO3I_bPZMaeF5NsODX-GSK2V4FWB_7xlbp8QpW-ZjlwWQ7bKfnNTgUDg_vhgRhnnMG3_Y8MfRPHOUXp3Vc6XKaDmNl4ektyax_rYzCicqjjfoySrqMGcOYjwps5DFDBGxp5wjzCFR6f4nCnDsmRW9LfkGQRJMjv6DMaHl-5Mp086/s810/photo_2026-01-12_09-41-21%20(2).jpg

សេចក្តីប្រកាសនេះបានបង្កើនវិធានការត្រួតពិនិត្យនៅបរិវេណព្រំដែនថៃ-ម៉ាឡេស៊ីក្នុងខេត្តណារ៉ាធិវ៉ាត ដោយរឹតបន្តឹងការធ្វើដំណើរចេញ-ចូលរបស់មនុស្ស, យានជំនិះគ្រប់ប្រភេទ និងការលក់ដូរគ្រប់មុខទំនិញ ទាំងពលរដ្ឋថៃ និងជនបរទេស ។ សេចក្តីប្រកាសបញ្ជាក់ថា ហាមពលរដ្ឋនៅខេត្តណារ៉ាធិវ៉ាត់ចាកចេញពីផ្ទះ ចាប់ពីម៉ោង៩យប់ ដល់៥ព្រឹក ប្រសិនបើមានធុរៈចាំបាច់បន្ទាន់ ត្រូវសុំការអនុញ្ញាតពីកងទ័ព សមត្ថកិច្ច មេភូមិ ឬអាជ្ញាធរក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7ZVT-c5jF0rp2y53m98oEZcLCe4bYX6H4biIGYwPvJrfW3TKYCdIsX0iStFVNYzLMo1GpmeWPi1w75wbQIfAyfEmiEd9JADyceeZp8mcdQGq4g5tezf6KF7iZWf335h0X-kQQn7XW9uQu4NiFFOAoXVYqus3t13uKAMOmJ0bCQvkGD9obqtN3vOHOpAO/s1280/photo_2026-01-12_09-41-21%20(3).jpg

សេចក្តីប្រកាសបានលើកឡើងពីខេត្តណារ៉ាធិវ៉ាត កើតហេតុការណ៍អសន្តិសុខយ៉ាងខ្លាំងដោយសារការបំផ្ទុះគ្រាប់បែកនៅតាមស្ថានីយប្រេងឥន្ធនៈ PTT ជាបន្តបន្ទាប់ ទើបខេត្តចាំបាច់ត្រូវប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងអាជ្ញាធរ សហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងការពារទ្រព្យសម្បត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKOPuNaZ8GIm-_e0aRhJea3Smy8LiwBho8fUFGS70R68XTsrK5R_uNmiriF9khBs5SPSie9m_mkMdZVcd71H9hpLyJMFClJz8ds6q6NP2YCLQ1ns0ONPofWy_B3Y6RdUVq2DO2RqIFr9lK_D-xgIzyBZyy8kmMZ2Mw98DOZB7mQeFrRCkGHgmmd-WP9F_Z/s1083/photo_2026-01-12_09-41-21%20(4).jpg

កងទ័ពមានតួនាទីទទួលខុសត្រូវសន្តិសុខនៅខេត្តណារ៉ាធិវ៉ាតស្របតាមផែនការយុទ្ធសាស្ត្រ ដើម្បីផ្តល់សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទូទាំងខេត្ត ។ ការអនុវត្តវិធានការហាមពលរដ្ឋចេញពីផ្ទះ គឺចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីប្រកាស ថ្ងៃទី១១ ខែមករា តទៅ រហូតដល់មានសេចក្តីប្រកាសផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNn9Fr6vpKubCeJitg3U7ioXtrpN-1WjjLDGZDBNP6wm6x3z2GYp570HOVG7RjCmZ7eAT1p-D_A-Ti79rxpzMpctqvssmzG4ZxPb1nnMUTgLwrZww5UHeYJzn7OQINfHM3NA_VjSu5COYmxqtKVSWwo2bZ_Ry44B7zBpAkVB9XMFyWHue1K01ncrJoTT1S/s800/photo_2026-01-12_09-41-21%20(5).jpg

គួរបញ្ជាក់ថា ក្រសួងការពារជាតិថៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការដុតបំផ្លាញ និងបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងនៅបណ្តាខេត្តភាគខាងត្បូង ដោយបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងមិនបណ្តោយឱ្យអំពើហិង្សានេះកំណត់អនាគតខេត្តភាគខាងត្បូងឡើយ ។ ក្រសួងការពារជាតិថៃចាត់ទុកជាសកម្មភាពអមនុស្សធម៌ រំលោ.ភច្បាប់ដោយចេតនា បង្កការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ ធ្វើឱ្យប៉ះពាល់អាយុជីវិត ទ្រព្យសម្បត្តិ និងបង្កសន្តិសុខនៅភាគខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUk4kgYbMtN5xquGP97ujGuMkCLLRkE2lAWtBxIF0yTyvIvPMQrQ-iB_KWXRuKguPiv-EcG_4coChJ8RQskMjA-fo0jThXjvsT_kzNgznO5JoEMBxz8IU3r7GRVZa3EeXXEN-OpkOOjwNzgP4qHKrOzRvhWtq9Xn5_EQaFF5qAOTa9VNFQE7ZKDr8On81q/s550/photo_2026-01-12_09-41-21%20(6).jpg

ក្រសួងការពារជាតិថៃនឹងអនុវត្តគ្រប់វិធានការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេស សហការជាមួយកងទ័ពភូមិភាគទី៤ ដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លាមៗ និងផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងផលប៉ះពាល់ពីហេតុការណ៍នេះ ដោយអនុវត្តវិធានការយ៉ាងតឹងរ៉ឹងស្វែងរកចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ ។ ក្រសួងការពារជាតិថៃបានអំពាវនាវឱ្យស្ថាប័នទាំងអស់ប្រឆាំងការប្រើប្រាស់
អំពើហិង្សា និងចាត់វិធានការជនដែលផ្តល់កន្លែងស្នាក់នៅ គាំទ្រ ឬជួយជនល្មើសដោយផ្ទាល់ និងប្រយោល គឺចាត់ទុកសហការជាមួយជនល្មើស ដែលត្រូវផ្តន្ទាទោសតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif0eJW2psjthvkgHLnc6DrObnu1vIEGn5fbjBsG5cZOjDsTBstmGE16ukSih9v217GT5deT8OdMYlI0SqPQasPSLVkj3xiKbJV-hlCDLm5Jy-KHM9tH3yODhUA3QoKZRjv3KULHAfoZS1s6OTVROVlNXKUOA0k9ft-B6c3GD8C6Yt-m204hniDzA5vqzZg/s1083/photo_2026-01-12_09-41-21.jpg

ក្រសួងការពារជាតិ និងរដ្ឋាភិបាលថៃ មិនបណ្តោយឱ្យអំពើហិង្សានេះកំណត់ជោគវាសនានៅខេត្តភាគខាងត្បូងដាច់ខាត ព្រមទាំងអនុវត្តវិធានការការពារអាយុជីវិតពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ និងផ្តល់សន្តិភាពយូរអង្វែង ដោយការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvlq7rsuhVEhwG8NhKI0W9nDvIZ_2zlgT3VEl8mbEgXVWp4lxylIawP6HWaiN8CNrOYlAfy8wzGfKGTsCkhtNC3ketF75z9WLBhw4wiuDEoUqLfR061ji3BEN1d9IVgIn-EHYd2Mar4MVJ0GlY6OUdzlYmq1Koa92Hb0H25qQwa2ejU_m6NPjLouSWHqp-/s1200/photo_2026-01-12_09-11-59.jpg

ហ្វីយ៉ាតា ទម្លាយរឿងពីរដែលថប់ដង្ហើមបំផុតពេលប្រកួតនៅថៃ

0

បន្ទាប់ពីបញ្ចប់ការប្រកួត Miss Universe 2025 រយៈពេលជិត២ខែមកនេះ កិច្ចសម្ភាសន៍របស់ ហ្វីយ៉ាតា បានចាក់ផ្សាយជាបន្តបន្ទាប់ដោយបវរកញ្ញារូបនេះបានទម្លាយពីបញ្ហាប្រឈមអំឡុងពេលប្រកួតតំណាងប្រទេសនិងរឿងរ៉ាវផ្សេងៗទៀត។ ជុំវិញការសម្ភាសន៍ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥បានទម្លាយរឿង២ដែលនាងមានការថប់ដង្ហើមបំផុតពេលប្រកួតនៅសៀ.ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmTrPqZiZvciTbg64rtKfXFIsQhc1gMjqy-NLrM5AmrreTGeLBDe5RfruyhsI36nre8fXV_j7RJQjqRCsSfurjx45RXFE3uDOQ5rUr73P7Au18iSJibIFo3lio-LdNpzLVDCpbnhHeMUx_JViSausBLmg9g3tHHRlnAqSjUUrilUVdPfUCbpFF-mMJOgQI/s2048/image_2026-01-10_15-18-18.png
តាមរយៈកិច្ចសម្ភាសន៍ «អ្នកជិតខាង» ហ្វីយ៉ាតា បាននិយាយថា ក្នុងដំណើរបំពេញភារៈកិច្ចសម្រាប់តំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss Universe លើកទី៧៤ អ្វីដែលពិបាកខ្លាំងបំផុតសម្រាប់នាងនោះគឺពេលជួបជាមួយនឹងមនុស្សដែលមករំខានផ្លូវចិត្តដោយប្រើពាក្យសម្តី។ ហ្វីយ៉ាតា ថានៅពេលមានការរំខានម្តងៗស្ទើរតែប្រេះទ្រូង។ ចំពោះរឿងទី២ ដែលធ្វើឱ្យនាងថប់ដង្ហើម ហ្វីយ៉ាតា បានសារភាពដោយត្រង់ៗថាគឺនៅពេលអង្គុយមើលគេបង្ហាញពីវប្បធម៌ទាំងយើងបានដឹងច្បាស់ថាអ្វីជាអ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimgBd1kAtU3JEd_fiyNvOspIVtFKuVLkihbAc0XXgaUePwOT8kzhgqGFvUGSMAJ4BdVVvUForTqhzQNSM2BAWy2VxSM6FqWCLe9yMJJUbHLxftfM30dgymcnqZRWVfKfCGP6147TCaJ9dF4HGUwgLu8IZ7TwRuRDf9VzWyQWmxIwBG3NwQnO4SvXbIrK5t/s2048/image_2026-01-10_15-18-19.png

Miss Universe Cambodia 2025 ថាមានពេលខ្លះនាងចង់ឱ្យខ្លួននាងឈឺដោយមិនចាំបាច់ទៅញុំាអាហារពេលល្ងាចជាមួយគេ ប៉ុន្តែអ្នកគាំទ្ររង់ចាំមើល ទាំងពេលខ្លះចុះមកយឺត អ្នកគាំទ្រមានការព្រួយបារម្ភទៅហើយ ដូច្នេះមិនចង់ឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ នាងងើបឡើងតែងខ្លួនចុះមកខាងក្រោម។ ហ្វីយ៉ាតា ថាអ្នកគាំទ្ររង់ចាំមើលនាងមិនមែនសម្រាប់តែការទស្សនាប៉ុណ្ណោះទេប៉ុន្តែក៏ជាការមើលដោយក្តីបារម្ភហើយចំណុចនេះហើយនាងមានការរំភើបចិត្តខ្លាំងមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBxP2bYoT3RHzgT1wY9mWgaWWgf68LncPMBJhA1b-TSZcHCqLofRuMNzUr5LJZ8q60wvirq2wncmTla1W_UuFGFTRw-1kM_yKv1xAeAi1m4ryQP6R6r9K8fxr6xECazdTnlnPPkxvPxxxyJSbyxeerFvhf-ES3wUpDFenX6q8ajYMV2g2E5avotekYlmeO/s2048/image_2026-01-10_15-18-20.png

ដ្បិតតែ ហ្វីយ៉ាតា បានបរាជ័យក្នុងការដណ្តើម TOP ជូនកម្ពុជាលើឆាកប្រកួតកម្មវិធីសម្រស់ក្តីប៉ុន្តែអ្នកគាំទ្រពុំបានបន្ទោសនាងនោះទេផ្ទុយទៅវិញមានតែការលើកទឹកចិត្តពីព្រោះពួកគេបានឃើញពីការខិតខំរបស់នាង។ ហ្វីយ៉ាតា បានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាពីពាក្យសម្តីឌឺដង ផ្លែផ្កាមួយចំនួនពីប្រព័ន្ធ Media ថៃ៕

អានុទីន ព្យាយាមកែស្ថានការណ៍រថាការបំផ្ទុះគ្រាប់បែ.កនៅភាគខាងត្បូង មិនមែនជាសកម្មភាពផ្ដា.ច់ទឹកដី

0

ប្រទេសថៃ៖ ស្របពេលដែលហេតុការណ៍បំផ្ទុះគ្រាប់បែ.កនៅស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ទីតាំង នៅខេត្តភាគខាងត្បូងថៃ បានបង្កភាពភ័យខ្លាចនិងចលាចលដល់ប្រជាជនក្នុងតំបន់ លោកអានុទីន បានបកស្រាយដើម្បីកែប្រែស្ថានការណ៍ថា សកម្មភាពនេះមិនមែនជាអំពើភេរវកម្មន៉ទេ ប៉ុន្តែជាសញ្ញាដាស់តឿនសម្រាប់ការបោះឆ្នោតក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CMmqyWvOr4pcbWgmkVT28iNMA4kwGwGJXhB_6mz-4mH57f7ZI6-bKlp1yYiOUpIlPTFAm75qvVbbeKmSpW0Jlk35zrdwtBHxlfr_ZrOXQYYXTSs9HWb187gBHWGc2CJYD6-guyDYZg6wyFFF4Y7cBqvFxXDj_XmClr-MG0E6pvco2UWhen9_pUNKq-A7/s1200/photo_2026-01-12_09-12-00.jpg
យោងតាមកាសែត Khaosod នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆាន់វីរៈគុល បានថ្លែងអំពីការបំផ្ទុះគ្រាប់បែ.ក និងការដុតបំផ្លាញក្នុងពេលដំណាលគ្នានៅស្ថានីយប្រេងឥន្ធនៈចំនួន ១១ កន្លែងនៅក្នុងខេត្តព្រំដែនភាគខាងត្បូង ប្រទេសថៃកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oh3-PW5j8FKXyjctpSgCg9ipYT2eIREr_CrcKk1GHkg6aq-RQ3Nb1eF8hYDWegZuxJN1pCAGDHoUyF8YASzoBlumGUwS3H5y2bZFyFFb18Uazr0lPtsxeqcBEgAnZ8_AzDZ38pQIM0tQAZlG1vspAuItFbNFaGbyFAXns-OYk3SARvc7RaVU_q-cEXKr/s800/photo_2026-01-12_09-12-00%20(2).jpg

ក្នុងការថ្លែងនោះ លោក អានុទីន បានទទួលស្គាល់ថា ការបំផ្ទុះនោះគឺជារឿងពិត ប៉ុន្តែបដិសេធថាវាមិនទាក់ទងនឹងសកម្មភាពភេរវកម្មរបស់ក្រុមឧទ្ទាមដើម្បីផ្ដាច់ទឹកដីនោះទេ ដោយបានបញ្ជាក់ថា ហេតុការណ៍នេះគឺជាសញ្ញាក្រើនរំលឹកនៃការរៀបចំសម្រាប់ការបោះឆ្នោតក្នុងស្រុកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizcmpvYecki5nzp9FowWc-3mpH-JxqpcYLvd1vktLDKGiB8h2QXGRbc2mbYBz680201Wxv7mvrhuWCGAhFv6LBS1xaChS0nsk5HzR4iYaHawwifsIRUPF0ogwOpxwMHB3qQ4nQlVPAfELhvIKhkiNYbbeYQfQbaCYf4a8jvaZIXO3PtZtyjVF6XJvXVT_3/s1200/photo_2026-01-12_09-11-59.jpg

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ឧប្បត្តិហេតុបែបនេះមិនឱ្យកើតឡើងម្ដងទៀត ហើយបានសម្របសម្រួលជាមួយកងទ័ពតំបន់ទី ៤ និងបញ្ជាការដ្ឋាននគរបាលខេត្តទី ៩ ដើម្បីដោះស្រាយបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtpZzL7HtrjLS9f35mvJeWthj1SBlKh-vm32_djg4z7Eu1p45Lqhm4_KSPFt1-lMOkRh9j9uhYjv38ZPhTGc8fjgqP7WHMoyTk66aJs42WVC1oP_t2xEfU4BeDphR-PYmDNx98Fu32kRVk3m7KVksIJQ7KeK7GEj910otAvziZDK59A5hwzoOFdu0E6jO/s1017/photo_2026-01-12_09-11-59%20(2).jpg

ជាមួយគ្នានេះ អាជ្ញាធរនៃខេត្តណារ៉ាធីវ៉ាត់ បានប្រកាសនូវបម្រាមគោចរ ដោយហាមការធ្វើដំណើរចេញពីផ្ទះចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ នៅគ្រប់ស្រុកទាំងអស់ចាប់ពីយប់នេះរហូតដល់មានការជូនដំណឹងថ្មី។ នេះមិនមែនជាលើកទី១ ឬលើកទី២ ហើយក៏មិនមែនជាលើកទី៣ដែរ ប៉ុន្តែអំពើហិង្សាដោយការបំផ្ទុះគ្រាប់បែ.កនេះតែងកើតមានជាញឹកញាប់សឹងមិនលស់មួយថ្ងៃ នៅតំបន់ខេត្តភាគខាងត្បូងប្រទេសថៃ រីឯជនល្មើសមានគ្នាច្រើនទោះបីជាចាប់យ៉ាងណាក៏មិនចេះអស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyX6BOxsZFCNce1viTasgHvIvKqgJIcUn1pXmSOl2Ir5pJSz0KJm_bhaZhWQP9UxE0r8ThNjhlzoTK8G2upZEwgEOzd1gCUBmF0kyuroGhkcTNVJczYQtgxBjElGvauucHMDwf5NnI8YFnFygCD35RmntFcERtNI70yPQncvobiaotFaZ17YKZJbrtX33u/s1280/photo_2026-01-12_09-12-00%20(3).jpg

ដោយឡែកចំពោះករណីខាងលើនេះ ក៏មិនខុសគ្នាពីហេតុការណ៍មុនៗដែរ ដោយប៉ូលីសបានដាក់ការសង្ស័យថាជាសកម្មភាពរបស់ក្រុមឧទ្ទាមផ្ដា.ច់ទឹកដី ប៉ុន្តែបែរជាត្រូវបាននាយករដ្ឋមន្រ្តីច្រានចោល ដោយអះអាងថា វាជាប់ពាក់ព័ន្ធដល់ការបោះឆ្នោតនៅខែកុម្ភៈខាងមុខទៅវិញ៕