Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃចង់ឱ្យ Anutin តែងតាំងអតីតមេបញ្ជាការយោធភូមិភាគ២ Boonsin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ

ពលរដ្ឋថៃចង់ឱ្យ Anutin តែងតាំងអតីតមេបញ្ជាការយោធភូមិភាគ២ Boonsin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ

28
0

អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin Padklang ត្រូវបានពលរដ្ឋថៃស្គាល់ថា គឺជាបុគ្គលល្បីល្បាញខាងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាកាលពីឆ្នាំ២០២៥ និងញុះញង់ឱ្យថៃបង្កជម្លោះ ចោទប្រកាន់កម្ពុជាគ្រប់រឿង បិទព្រំដែនជាឯកតោភាគី រហូតដល់ពលរដ្ឋថៃគោរពលើកតម្កើងដូចបុព្វបុរស ។ បុគ្គលនេះក៏ទទួលការកោតសរសើរពីព្រះមហាក្សត្រថៃដែរ និងប្រគល់តំណែងធ្វើជាអង្គរក្សពិសេសដោយសារមានស្នាដៃខាងបង្កសង្គ្រា.ម ទើបពលរដ្ឋថៃចង់ឱ្យលោក Anutin Charnvirakul តែងតាំងបុគ្គលនេះជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

បុគ្គល Boonsin បានធ្វើសង្គ្រាមឈ្លានពានកម្ពុជាកន្លងមក ក្រោមលេសការពារអធិបតេយ្យប្រទេសថៃ និងណែនាំឱ្យមេដឹកនាំថៃយកផែនទីដែលថៃបង្កើតដោយខ្លួនឯងមកប្រើប្រាស់ ជាហេតុធ្វើឱ្យពលរដ្ឋថៃចង់បាន Boonsin ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងចង់ឱ្យលោក Anutin កាន់អំណាចដឹកនាំរដ្ឋាភិបាលយូរអង្វែង ពីព្រោះបុគ្គលទាំង២រូបសុទ្ធតែមានជំហរដាច់ខាតប្រឆាំងនឹងកម្ពុជា ដើម្បីតែប្រជាប្រិយភាព និងផលប្រយោជន៍របស់ខ្លួន ។

ការបង្កសង្គ្រាមឈ្លានពានកម្ពុជា គឺជាផែនការរបស់លោក Anutin ជាមួយកងទ័ពដើម្បីកេងចំណេញសន្លឹកឆ្នោត និងកាន់អំណាចបន្ត បន្ទាប់ពីប្រជាប្រិយភាពរបស់មេដឹកនាំថៃរូបនេះធ្លាក់ចុះខ្លាំងដោយសារអសមត្ថភាព ។ រីឯ Boonsin ក៏មិនខុសគ្នាដែរ គឺជាបុគ្គលគ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដឹងតែបង្កសង្គ្រាមតែម្យ៉ាង ហើយបានបិទព្រំដែនជាមួយកម្ពុជា ដោយមិនខ្វល់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃឡើយ ដូចជា ៖ ពលរដ្ឋថៃនៅព្រំដែនបាត់បង់ចំណូល អាជីវកម្មដួលរលំ គ្មានទេសចរណ៍ វិនិយោគិនបរទេសគ្មានទំនុកចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

ប៉ុន្តែវាជាអ្វីដែលពលរដ្ឋថៃជ្រុលនិយមចង់បានបែបនេះ គឺបិទព្រំដែនផ្តាច់ទំនាក់ទំនងជាមួយកម្ពុជាជារៀងរហូត, ធ្វើរបងព្រំដែន, លុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ និងបណ្តេញពលរដ្ឋកម្ពុជាទាំងអស់ចេញពីប្រទេសថៃ ពីព្រោះពលរដ្ឋថៃជ្រុលនិយមមិនបាននៅក្បែរព្រំដែន មិនដឹងពីផលប៉ះពាល់ឡើយ ។ លើសពីនេះ បើបុគ្គលណាម្នាក់ហ៊ានទាមទារឱ្យបើកព្រំដែនឡើងវិញ បុគ្គលនោះនឹងរងការចោទប្រកាន់មិនខាន ។

ពលរដ្ឋថៃសំណូមពរឱ្យលោក Anutin ប្រធានគណបក្សភូមិចៃថៃ រក្សាគោលនយោបាយដាច់ខាតជាមួយកម្ពុជា ហើយវាកាន់តែល្អ ប្រសិនបើ Anutin តែងតាំង Boonsin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងថា Boonsin ស័ក្តិសមនឹងតំណែងនេះ ដើម្បីការពារអធិបតេយ្យនៅគ្រប់តំបន់ព្រំដែន ទាំងជាប់មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgW9FL4oyE0WRlzI6Gv9yoBso3Ppq70EzLQ0ATOLTk-tTx8gr4oSeTTOldNWRH9596kAB_6vBaBEN_mAzYpblzEy2Svwt-cEQTiDp3fnwzoxE_-V2P7uJC2OKrq3BF_6F9GNIhODBDpzy-X3N-gkP9oIiDBFqPEwwRa9jfG3kL2mAhlF-yqVUyDF6rmmHj/s1280/photo_2025-08-12_09-08-01%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រសិនបើ Boonsin ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺនឹងប្រកាន់ជំហរម៉ឺងម៉ាត់អាចវាយប្រហារសត្រូវ ប៉ុន្តែការឡើងកាន់តំណែងនេះអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានបោកប្រាស់ពលរដ្ឋរបស់ខ្លួនឱ្យយល់ខុសថា ទឹកដីកម្ពុជាជាច្រើនកន្លែងនៅព្រំដែនដែលកងទ័ពថៃតម្រៀបទូរកុងទឺន័រ និងរាយបន្លាលួសនេះ គឺជាទឹកដីថៃពីមុន ទាំងដែលការពិតជា គឺជាទឹកដីកម្ពុជាត្រូវបានកងទ័ពថៃកាន់កាប់ដោយខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1pI1AhQqMamLx_3-PAktPu7WsfBXl4T4I3nb4ezb-HstpkjvO7DORJb3-qjuRk31FWfvXpjZ3Z6zssNcE8taBkG-sVYc86kwVi79ouoGhyphenhyphenTBxo23ADP9tmIq8dgwfTbf9DOLPo5siBDO7uIe7H4CPgzHi6mxUWfMAcLcgOZzfzHrqNLe5348gbe4Plqc/s1280/photo_2025-08-12_09-08-03.jpg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបកអាក្រា.តពីទង្វើអសីលធម៌របស់ថៃដល់សារព័ត៌មានអន្តរជាតិ Reuters និង Fox News ធ្វើឱ្យពិភពលោកឃើញពីទង្វើអាក្រក់របស់ថៃកាន់តែច្បាស់ថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ ទោះជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump ក៏ដោយ ៕