Home Blog Page 1248

គន្លឹះ ៦ យ៉ាងសម្រាប់ការធ្វើដំណើរតែម្នាក់ឯងដោយសុវត្ថិភាព

0

ការធ្វើដំណើរកម្សាន្តម្នាក់ឯងអាចជារឿងល្អផង និងមិនល្អផង ដោយរឿងល្អអ្នកអាច មើលឃើញកន្លែងថ្មីៗជាច្រើន ចង់ទៅណាបានដូចចិត្ត និងជួបមនុស្សថ្មីៗជាច្រើន ក៏ដូចជាជួយឱ្យយើងរៀនអ្វីដែលថ្មី ហើយក៏ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ជីវិតរបស់យើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការដើរម្នាក់ឯងងអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ភ័យខ្លាច ជាពិសេសអំពីសុវត្ថិភាព និងការដោះស្រាយស្ថានការណ៍ផ្សេងៗដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមបើកចិត្ត និងយកឈ្នះលើការភ័យខ្លាច នោះអ្នកនឹងរីករាយជាមួយការដើរផ្សងព្រេង។ ដូច្នេះ ខាងក្រោមនេះគឺជាគន្លឹះ ៦ យ៉ាងសម្រាប់ការធ្វើដំណើរតែម្នាក់ឯងដោយសុវត្ថិភាព៖

១.រៀបចំផែនការធ្វើដំណើររបស់អ្នកដោយប្រុងប្រយ័ត្ន៖ មុនពេលចាកចេញ អ្នកគួរតែរៀបចំផែនការធ្វើដំណើររបស់អ្នកដោយប្រុងប្រយ័ត្នដូចជា ស្វែងយល់អំពីកន្លែងដែលត្រូវទៅទស្សនា អាកាសធាតុ ការដឹកជញ្ជូន និងការចំណាយ ក៏ដូចជាត្រូវមានផែនការបម្រុងទុកក្នុងករណីដែលការរំពឹងទុកផ្សេងអាចកើតឡើង។Solo Female Travel - Top 10 Questions Answered - Forever Lost In Travel

២.រៀបចំខ្លួនអ្នកទាំងផ្លូវកាយ និងផ្លូវចិត្ត៖ ការធ្វើដំណើរតែម្នាក់ឯងអាចជាការនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះ អ្នកគួរតែរៀបចំខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសម្រាកឱ្យបានគ្រប់គ្រាន់មុនពេលចាកចេញ ហើយទុកពេលឱ្យខ្លួនឯងសម្របខ្លួនទៅនឹងបរិយាកាសថ្មី។Travel Destinations In India For 1st-Time Solo Travellers

៣.រៀបចំសាច់ប្រាក់ និងប័ណ្ណឥណទានឱ្យបានគ្រប់គ្រាន់៖ រៀបចំសាច់ប្រាក់ និងប័ណ្ណឥណទានឱ្យបានគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ និងការចំណាយក្នុងអំឡុងពេលដើរលេង។ ការមានលុយក្នុងកុងសល់ច្រើនគឺជាដំណោះស្រាយដ៏ល្អ ជៀសវាងការយកសាច់ប្រាក់ច្រើនទៅជាមួយ ដើម្បីការពារចោរកម្ម។How to save money on a solo vacation, according to the experts - The Points  Guy

៤.យកឧបករណ៍ចាំបាច់ទៅជាមួយអ្នក៖ អ្នកគួរតែយកឧបករណ៍ចាំបាច់ទៅជាមួយដូចជា ទូរស័ព្ទដៃ កាមេរ៉ា ឱសថទូទៅ និងឧបករណ៍សង្គ្រោះបឋម ឬឧបករណ៍ផ្សេងទៀត ដែលចាំបាច់សម្រាប់ការធ្វើដំណើរ នៅក្នុងកន្លែងដូចជាស្ថានីយ ablution ចល័ត ឬប្រសិនបើអ្នកទៅព្រៃហើយឡើងភ្នំ អ្នកត្រូវរៀបចំឧបករណ៍របស់អ្នកឱ្យបានល្អិតល្អន់។Party of One: How to Plan a Solo Trip in Australia - Insider Guides

៥.រៀនពីរបៀបការពារខ្លួន៖ អ្នកគួរតែរៀនពីរបៀបការពារខ្លួន ដូចជាការប្រុងប្រយ័ត្នពីឧក្រិដ្ឋកម្មជាដើម។ ជៀសវាងគ្រោះថ្នាក់បរិស្ថាន ពិនិត្យលក្ខខណ្ឌអាកាសធាតុដោយប្រុងប្រយ័ត្ន ហើយដើម្បីការពារខ្លួនពីជំងឺ ជាដំបូងអ្នកគួរចៀសវាងការធ្វើដំណើរពេលយប់យូរនៅកន្លែងឯកោ។ ហានិភ័យនៃឧក្រិដ្ឋកម្ម ឬសិក្សាវិធីសាស្រ្តជាមូលដ្ឋាននៃការរស់រានមានជីវិតក្នុងគ្រាអាសន្ន។10 Items Every Solo Traveler Needs | BusTickets.com

៦.កុំខ្លាចក្នុងការសុំជំនួយ៖ បើមានព្រឹត្តិការណ៍មិននឹកស្មានដល់ដូចជាជួបគ្រោះថ្នាក់ផ្សេងៗជាដើម។ អ្នកគួរតែសុំជំនួយពីមន្ត្រី ឬអ្នកធ្វើដំណើរផ្សេងទៀត ដោយគ្មានការព្រួយបារម្ភឬការខ្មាសអៀនទេ៕

មហាជនថៃរិះគន់នារីស្រស់ស្អាតម្នាក់ដើរថតសែលហ្វីពេញផ្លូវ មិនខ្លាចរថយន្ត

0

ប្រទេសថៃ ៖ មហាជនថៃបានផ្ទុះការរិះគន់នារីស្រស់ស្អាតម្នាក់ដើរថតសែលហ្វីពេញផ្លូវ និងមិនខ្លាចរថយន្តបុក ខណៈឪពុករបស់នាង គឺជាអតីតមន្ត្រីយោធាមានមុខមាត់ម្នាក់នៅក្នុងសង្គម ។ ការរិះគន់លើរូបនាង មិនមែនជាលើកដំបូងទេ ពីព្រោះកាលពីពេលមុននេះ មហាជនថៃធ្លាប់បានរិះគន់នាងរួចហើយ ។

ទំព័រហ្វេសប៊ុកឈ្មោះ Red Skull បានបង្ហោះពីនារីខាងលើកំពុងដើរកាន់ដងសែលហ្វីនៅតាមផ្លូវ និងគ្មានខ្លាចរថយន្តបុកបន្តិចឡើយ ។ ទំព័រហ្វេសប៊ុកនេះសរសេរថា ៖ «សួស្តីចាស! មិនប្រាកដចិត្តថា តើអាចធ្វើបែបនេះបានមែនទេ សម្រាប់ការថតរូប? អ្នកនៅក្នុងរូបមានឈ្មោះល្បីល្បាញណាស់ ប្រសិនបើយុវជនបានឃើញហើយ ពួកគេនឹងធ្វើតាម រួចបង្ហោះក្នុង TikTok នោះ វាមិនល្អទេ ។ រីឯម្ចាស់រូបបានសរសេរឆ្លើយតបក្នុង Comments ថា ចេះតែដើរទៅ ហើយអ្នកបើកបរនៅតាមផ្លូវនឹងឈប់ឱ្យនាងដោយខ្លួនឯង ។ នារីរូបនេះមានឈ្មោះបោះសំឡេងខ្លាំងណាស់នៅក្នុង Social ហើយបើមានគ្រោះថ្នាក់នោះ នឹងកាន់តែធ្ងន់ធ្ងរថែមទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyezp9NMg025EaGyUGyOSrevPlb_k-4PapHaAmt6n1oAgnjl_EW9_yfaoXsWqqvp-z9_mLBFay7hXblbZwPdfktA3H5927nOEyNjfiHbvMYNGULujh9PuhfNDxxaNYuQEv3opYbr3h4ZwhM0E79FyB894tdQabDJeZ5i8-_MMFy83-sJAz2od6U8Xo9ac/s1280/photo_2024-01-23_13-49-47.jpg

ក្រោយពីការបង្ហោះបែបនេះ ធ្វើឱ្យមហាជនថៃចូលមករិះគន់យ៉ាងច្រើន ដោយពួកគេនិយាយថា នារីម្នាក់នេះជាបុគ្គលមានឈ្មោះល្បីល្បាញក្នុងសង្គម ហើយចំនួនអ្នកតាមដាននាងនៅលើ Instagram ជិត១សែននាក់ឯណោះ ។ លើសពីនេះ នាងជាកូនស្រីពៅរបស់អតីតមន្ត្រីយោធាមានមុខមាត់ម្នាក់ ។ ហេតុនេះ ធ្វើឱ្យមហាជនរិះគន់នាងយ៉ាងខ្លាំងពីភាពសាកសម និងសុវត្ថិភាពនៅតាមផ្លូវ ព្រោះខ្លាចមានអ្នកធ្វើតាម ។

ជនជាតិថៃម្នាក់និយាយថា ៖ «នៅពេលដើរឆ្លងកាត់ផ្លូវថ្នល់តាមរូបគំនូសថ្មើរជើង នៅតែត្រូវរថយន្តបុកស្លាប់ជាច្រើននាក់ ហើយនេះដើរថតរូបនៅកណ្តាលផ្លូវដែលមានរថយន្តបើកបរទៀត» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «ដើរមិនប្រយ័ត្នរថយន្តសោះ ឬគិតថាខ្លួនឯងមានឈ្មោះល្បី ទើបធ្វើយ៉ាងម៉េចក៏បាន មែនទេ? បើល្បីមែន រឹតតែពុំគួរធ្វើបែបនេះ ។ គួរតែធ្វើជាគំរូល្អដល់អ្នកដទៃ មិនមែនចង់ធ្វើអ្វី ធ្វើស្រេចតែចិត្តទេ ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ហើយបើនៅលើផ្លូវបែបនេះទៀត វាកាន់តែមានគ្រោះថ្នាក់ខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH92rYae5gK3Y2rg9-yJ8S9XsbDmoQ-bdjHHxzzrrOQV53ekXVnG74jEbIgY77R9zI6wE2HrsaSDqTsTpauMoB_gX_-6HSHnPHkjWJdC479oClOtQ4W0DxXVor7E675DRwo9Le2WJF77FJt_tLku_rWYCkIVnTaUKgBKmwzsdQ6J82QVz4vaX975Y5s-8/s1280/photo_2024-01-23_13-49-49.jpg

ជនជាតិថៃម្នាក់ទៀតថា ៖ «តើនារីរូបនេះជាអ្នកណា? អូ! នាងជាកូនមន្ត្រីយោធាមានឋានៈខ្ពង់ខ្ពស់ ទើបនាងហ៊ានធ្វើបែបនេះ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មិនល្អសោះ បើអ្នកណាមិនបានមើលនាង ឬទាន់ហ្វ្រាំងមិនទាន់ ហើយបុកនាងនោះ គឺខុសអ្នកបុកទៀត, ឈឺខ្លួន និងខាតពេលវេលាព្យាបាល តើកំពុងតែគិតអ្វីហ្នឹង?» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «បើមានមនុស្សដើរបែបនេះ ហើយត្រូវឡានបុកនោះ ការពិត ឡានអត់ខុសទេ តែមនុស្សជាអ្នកខុស ព្រោះមកដើរនៅលើផ្លូវដែលមិនមែនជាផ្លូវថ្មើរជើង ។ រីឯម្ចាស់រថយន្តអាចប្តឹងអ្នកដើរពីបទរំលោភច្បាប់ផងដែរ ។ ប៉ុន្តែរថយន្ត និងមនុស្ស គឺរថយន្តមានឱកាសឈ្នះតិចណាស់ ហើយបើអ្នកដើរមានឋានៈខ្ពង់ខ្ពស់ទៀត វានឹងកាន់តែពិបាក» ៕วิจารณ์สนั่น! อินฟลูลูกทหารยศใหญ่? เดินถ่ายคอนเทนต์กลางถนนไม่แคร์รถยนต์! | จบป่ะ - YouTube

មន្ទីរពាណិជ្ជកម្មខេត្តស៊ីសាកេតអញ្ជើញបងប្អូនខេត្តស៊ីសាកេត និងខេត្តជាប់គ្នាគាំទ្រផលិតផលល្បីៗនៅខេត្តស៊ីសាកេត និងផលិតផលខ្មែរ

0

ប្រទេសថៃ ៖ មន្ទីរពាណិជ្ជកម្មខេត្តស៊ីសាកេត ប្រទេសថៃ បានអញ្ជើញបងប្អូនរស់នៅខេត្តស៊ីសាកេត និងខេត្តនៅជាប់គ្នា មកចូលរួមគាំទ្រកម្មវិធីពិព័រណ៍ផលិតផលមិត្តភាពកម្ពុជា-ថៃ នៅខេត្តស៊ីសាកេត ដែលសុទ្ធតែជាផលិតផលល្បីល្បាញប្រចាំខេត្តស៊ីសាកេត និងផលិតផលល្បីៗរបស់ប្រទេសកម្ពុជា ។ผู้ว่าฯศรีสะเกษเปิดแถลงข่าวการจัดงาน Sisaket Trade Fair 2024

ផលិតផលទាំងនេះនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ផលិតផល «Sisaket Trade Fair 2024»
-ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
-ចាប់ពីម៉ោង១០:០០ រហូតដល់ម៉ោង២០:០០នាទី
-នៅមុខសាលាខេត្តស៊ីសាកេតผู้ว่าฯศรีสะเกษ ชวนเที่ยวงาน Sisaket Trade Fair 2024  มหกรรมสินค้า-เจรจาธุรกิจ เชื่อมโยงประเทศเพื่อนบ้าน - ทอล์คนิวส์ ออนไลน์

កម្មវិធីពិព័រណ៍ផលិតផលនេះ នឹងមានការរៀបចំកម្មវិធីជាច្រើន ដូចជា ៖
-កម្មវិធីបង្ហាញផលិតផលពីក្រុមហ៊ុនផលិត, សហគ្រិន ស្របតាមស្តង់ដារ GI GAP, ផលិតផល Organic និងផលិតផលជាច្រើនទៀត ចំនួនជាង១០០ស្តង់
-កម្មវិធីចរចា និងចាប់ដៃគូជាមួយក្រុមហ៊ុនអាជីវកម្ម
-កម្មវិធីផលិតផលនាទីមាស គឺការទិញផលិតផលក្នុងកម្មវិធីនេះនឹងទទួលបានមាស និងសម្ភារៈអគ្គិសនី ជារៀងរាល់ថ្ងៃ ។Building markets for Fairtrade small-scale producers in Thailand @  THAIFEX-Anuga 2022 co-funded by the European Union and Fairtrade Germany –  Fairtrade Network of Asia & Pacific Producers

នៅថ្ងៃពិសេសចុងក្រោយរបស់កម្មវិធីពិព័រណ៍ផលិតផល អ្នកដែលបានមកចូលរួមនឹងទទួលបានខ្សែកមាស ដែលមានតម្លៃជាង៣ម៉ឺនបាត ។ ក្រៅពីនេះ អ្នកចូលរួមនឹងបានជួបជាមួយតារាសម្តែង និងតារាចម្រៀងល្បីៗប្រចាំប្រទេសថៃ ដូចជា ៖

-ថ្ងៃទី៣០ ខែមករា ជួបជាមួយ អ្នកនាង អឺនខាវ៉ាន់ វររ៉ាន់យ៉ា
-ថ្ងៃទី៣១ ខែមករា ជួបជាមួយ អ្នកនាង ថាន់វ៉ា អាសាយ៉ាម
-ថ្ងៃទី១ ខែកុម្ភៈ ជួបជាមួយ លោក ផៃ ផុងសាថន
-ថ្ងៃទី២ ខែកុម្ភៈ ជួបជាមួយ លោក សាន សានស៊ីង
-ថ្ងៃទី៣ ខែកុម្ភៈ ជួបជាមួយ លោក តៅ ភូស៊ីន

កុំភ្លេចណា! ១ឆ្នាំ មានតែម្តងទេ មកជួបគ្នានៅក្នុងកម្មវិធីពិព័រណ៍ផលិតផល «Sisaket Trade Fair 2024» ណាបងប្អូន ៕Building markets for Fairtrade small-scale producers in Thailand @  THAIFEX-Anuga 2022 co-funded by the European Union and Fairtrade Germany –  Fairtrade Network of Asia & Pacific Producers

ពិតអត់បងប្អូនស្រីៗគ្នាយើង? ការស្រាវជ្រាវបង្ហាញថា ស្រីៗមិនអាចលាក់អាថ៌កំបាំង លើសពី២ថ្ងៃឡើយ

0

យោងតាមការស្រាវជ្រាវមួយលើកឡើងថា មិនថាវាជារឿងរ៉ាវផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់យ៉ាងណាក្តី ហើយបើស្រីៗបានផឹកគ្រឿងស្រវឹងចូលក្នុងខ្លួនទៀតនោះ វានឹងកាន់តែធ្វើឱ្យពួកនាងនិយាយអាថ៌កំបាំងចេញមកក្រៅងាយជាងមុនទៅទៀត ។

ការស្រាវជ្រាវនេះធ្វើឡើងនៅប្រទេសអង់គ្លេស ដែលលើកឡើងពាក់ព័ន្ធនឹងប្រធានបទ «ការលាក់រឿងរ៉ាវអាថ៌កំបាំង» ។ នៅពេលដឹងរឿងអាថ៌កំបាំងអ្វីមួយ ស្រីៗភាគច្រើននឹងប្រាប់បន្តគ្នាក្នុងរយៈពេលត្រឹមតែ៤៧ម៉ោង និង១៥នាទីប៉ុណ្ណោះ (ឬរយៈពេលយូរបំផុត គឺមិនលើសពី២ថ្ងៃ) ។How to Invite Someone to Tell Their Story — seebeyond

ក្រុមការងារស្រាវជ្រាវបានប្រមូលទិន្នន័យដើម្បីសិក្សាលើបញ្ហានេះ តាមរយៈក្រុមនារីស្ម័គ្រចិត្តចំនួន៣.០០០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៦៥ឆ្នាំ ។ ពួកគេត្រូវឆ្លើយតបសំណួរផ្សេងៗ និងយកលទ្ធផលទៅវិភាគ ហើយការវិភាគលទ្ធផលរបស់ពួកគេបង្ហាញថា ៖

-អ្នកឆ្លើយសំណួរ៤០% ទទួលស្គាល់ថា ពួកនាងមិនអាចលាក់ទុកអាថ៌កំបាំងបានទេ មិនថាវាជារឿងផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់យ៉ាងណាក្តី ។ លើសពីនេះ បើពួកនាងបានផឹកគ្រឿងស្រវឹងទៀតនោះ វានឹងធ្វើឱ្យពួកនាងនិយាយប្រាប់គេអស់ពីរឿងអាថ៌កំបាំង ។How to Be A Good Storyteller: 9 Tactics to Try

-អ្នកឆ្លើយសំណួរជាង៥០% ទទួលស្គាល់ថា បើពួកនាងបានផឹកស្រាទំពាំងបាយជូរត្រឹមតែ១កែវ ឬ២កែវនោះ រឿងសម្ងាត់ខ្លាំងយ៉ាងណាក្តី ក៏ពួកនាងនឹងនិយាយចេញមកក្រៅទាំងអស់គ្មានសល់ ។ រីឯអ្នកបានដឹងរឿងសម្ងាត់ពីពួកនាងមុនគេ គឺម្តាយ, សង្សារ ឬមនុស្សជិតស្និទ្ធ ។

-អ្នកឆ្លើយសំណួរប្រមាណ២៥% ដែលពុំមានការចងចាំនោះ គឺពេលពួកនាងបានស្តាប់នូវរឿងអាថ៌កំបាំងត្រឹមតែ១ថ្ងៃ ក្រោយពីស្តាប់អ្នកណាម្នាក់រៀបរាប់រឿងអាថ៌កំបាំង គឺពួកគេតែងភ្លេចនៅពេលអ្នកនោះនិយាយចប់ ហើយពួកគេរង់ចាំស្តាប់រឿងអាថ៌កំបាំងពីអ្នកផ្សេងទៀត ។How to Be A Good Storyteller: 9 Tactics to Try

ចំណែកការចែកចាយរឿងអាថ៌កំបាំងនោះ គឺពួកនាងអាចប្រាប់អាថ៌កំបាំងទៅអ្នកដទៃនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដូចជា ៖ ការជជែកគ្នាក្នុងបណ្តាញសង្គម, ការទូរស័ព្ទប្រាប់ ឬការនិយាយប្រាប់គ្នាដោយផ្ទាល់ ៕

របៀបស្វែងរកកាមេរ៉ាដែលបង្កប់នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក់ ដែលយើងគ្រប់គ្នាគួរតែដឹង!

0

កាមេរ៉ា ដែលលាក់ជាធម្មតាមានទំហំតូចណាស់ ហើយអាចលាក់ទុកនៅក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់សូម្បីតែរន្ធតូចមួយនៅក្នុងជញ្ជាំងក៏ដោយ។ នៅពេលដែលយើងទៅដើរលេង ឬទៅទស្សនាកន្លែងនានា ពិតណាស់ប្រាកដជាត្រូវជួលបន្ទប់សណ្ឋាគារ ឬបន្ទប់ក្នុងផ្ទះសំណាក់ដើម្បីសម្រាក ប៉ុន្តែយើងមិនដឹងទេថា តើបន្ទប់ទាំងនោះមានបង្កប់កាមេរ៉ាដែរ ឬយ៉ាងណា? ដូច្នេះដើម្បីការពារ ក៏ដូចជាស្វែងរកកាមេរ៉ាដែលលាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ អ្នកជំនាញបានណែនាំវិធី ៤ យ៉ាងដូចខាងក្រោម៖

១.ប្រើភ្នែកទទេ៖ ដំបូង អ្នកជំនាញប្រើភ្នែករបស់ពួកគេដើម្បីស្វែងរកកាមេរ៉ាដែលលាក់នៅក្នុងទីតាំងដែលទំនងជាត្រូវបានដំឡើង ដូចជានាឡិការោទិ៍លើតុ ព្រីភ្លើង និងភ្លើងអគ្គិសនីជាដើម។ នៅពេលនោះអ្នកជំនាញបានមើលជុំវិញបន្ទប់ ដោយដំបូងឡើយឃើញថាគ្មានអ្វីចម្លែកទេ។ ក្រោយការស្រាវជ្រាវអស់ ២០ នាទី គាត់ក៏បានរកឃើញកាមេរ៉ាមួយជាប់ក្នុងនាឡិកា ព្រោះនាឡិកាបង្ហាញម៉ោងខុស។Does Your Airbnb Have Hidden Cameras? Here's How to Check | PCMag

២.ប្រើទូរស័ព្ទដៃ៖ អ្នកជំនាញបានទាញយកកម្មវិធីមួយដែលមានឈ្មោះថា Fing ដែលកម្មវិធីនេះ អាចជូនដំណឹងថាមានកាមេរ៉ាលាក់នៅក្នុងបន្ទប់ ឬមិនមាន ប៉ុន្តែមិនអាចបង្ហាញទីតាំងបានទេ។ ដូច្នេះអ្នកជំនាញបានបើកពិលទូរស័ព្ទរួចរកមើលជុំវិញបន្ទប់ គាត់ក៏បានរកឃើញកាមេរ៉ាចំនួន ៣ ដែលលាក់នៅក្នុងឧបករណ៍ដំឡើង wifi និងបង្កប់នៅក្នុងភ្នែករបស់តុក្កតាខ្លាឃ្មុំ។

៣.ប្រើឧបករណ៍រាវរក៖ ឧបករណ៍រាវរក ឬឧបករណ៍ចាប់ប្រេកង់នឹងរោទិ៍នៅពេលដែលដាក់វាជិតកាមេរ៉ា ប៉ុន្តែវិធីសាស្ត្រនេះមានប្រសិទ្ធភាពនៅពេលដែលកាមេរ៉ាត្រូវបានភ្ជាប់ទៅ wifi ប៉ុណ្ណោះ។ អ្នកជំនាញបាននិយាយថា “ឧបករណ៍ចាប់សញ្ញាមិនអាចរកឃើញប្រសិនបើកាមេរ៉ាប្រើកាតមេម៉ូរីដើម្បីរក្សាទុកទិន្នន័យជំនួសឱ្យការភ្ជាប់វ៉ាយហ្វាយ”។ លើសពីនេះ ឧបករណ៍រាវរកក៏បានរាយការណ៍មិនត្រឹមត្រូវពីរបីដងផងដែរ។How to find a hidden camera? We tested five ways. Only one worked

៤.ប្រើឧបករណ៍ចាប់កញ្ចក់៖ ឧបករណ៍នេះនឹងបញ្ចេញពន្លឺអ៊ីនហ្វ្រារ៉េដ ដែលឆ្លុះបញ្ចាំងពីកញ្ចក់កាមេរ៉ា និងបង្ហាញចំណុចក្រហម។ វាត្រូវបានដំណើរការពីចម្ងាយ ដែលអនុញ្ញាតឱ្យអ្នកជំនាញមើលឃើញកាមេរ៉ាពីទូទាំងបន្ទប់តែម្តង។ ភ្លាមនោះអ្នកជំនាញក៏បានរកឃើញកាមេរ៉ាចំនួន ១១ នៅក្នុងបន្ទប់សណ្ឋាគាររបស់គាត់ ដោយគាត់រកឃើញកាមេរ៉ានេះនៅក្នុងប្រអប់ជាលិកា សំណាញ់វ៉ាយហ្វាយ កាបូបស្បែក និងមួយទៀតក្នុងចំណោមឯកសារនៅក្រោមតុ។

គួរបញ្ជាក់ដែរថា អ្នកជំនាញបានរកឃើញកាមេរ៉ាទាំងអស់ចំនួន ១៧ ក្នុងចំណោម ២៧ បន្ទប់ដែលគាត់បានកក់នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក។ ហេតុនេះហើយ អ្នកដែលចូលចិត្តដើរផ្សងព្រេងម្នាក់ឯងគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគួរតែយល់ដឹងពីរបៀបនៃការស្វែងរកកាមេរ៉ាដែលបង្កប់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ផងដែរ៕

ពិធីបុណ្យស្ទូចត្រីទឹកកក នៅកូរ៉េខាងត្បូង ទាក់ទាញភ្ញៀវទេសចរ មកកំសាន្ត បានច្រើនជាង១លាននាក់ និងរកចំណូលជាង ៧០លានដុល្លារ ត្រឹមរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ

0

កូរ៉េខាងត្បូង៖ ពិធីបុណ្យស្ទូចត្រីទឹកកក នៅកូរ៉េខាងត្បូង ទាក់ទាញភ្ញៀវទេសចរ មកកំសាន្ត បានច្រើនជាង១លាននាក់ចូលរួម និងរកចំណូលជាង ៧០លានដុល្លារ ត្រឹមរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ អ្នករៀបចំពិធីបុណ្យទឹកកក Hwacheon Sancheoneo បាននិយាយថា នៅក្នុងពិធីបុណ្យស្ទូចត្រីទឹកកកនោះមានអ្នកទស្សនាចំនួន ១.០២ លាននាក់បានចូលរួមក្នុងរយៈពេល ១៥ ថ្ងៃកន្លងមកនេះ ជាមួយនឹងភ្ញៀវបរទេសប្រហែល ៣៩,០០០ នាក់។Annual ice fishing fest in Hwacheon surpasses 1 mln visitors | Yonhap News  Agency

ពិធីបុណ្យប្រចាំឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី ៦ ខែមករា មានរយៈពេល ២៣ ថ្ងៃនៅក្នុងទីក្រុង Hwacheon ដែលជាទីក្រុងភ្នំក្នុងខេត្ត Gangwon ចម្ងាយ ៩០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូល និងប្រហែល ២៥ គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនអន្តរកូរ៉េ។ អ្នកទេសចរបានមកចាប់ត្រីសាម៉ុង Sancheoneo តាមរន្ធដែលកាត់នៅផ្ទៃទន្លេដែលកក ក្រៅពីការនេសាទត្រី salmon អ្នកទស្សនាក៏អាចស្នាក់នៅដើម្បីជិះស្គី សាកល្បងសំលៀកបំពាក់ប៉េងប៉ោង ទស្សនាស្តង់ដែលទាក់ទងនឹងវិទ្យាសាស្ត្រ លេងបាល់ទាត់ទឹកកក និងមើលការបង្ហាញវប្បធម៌រដូវរងាជាសកលជាដើម។Kid at Hwacheon ice festival

ដូច្នេះហើយ នៅដើមឆ្នាំ២០២៤ ទីក្រុងនេះបានបើកតំបន់រូបចម្លាក់ទឹកកកក្នុងផ្ទះ ដែលសាងសង់ឡើងដោយមានជំនួយពីអ្នកជំនាញមកពីទីក្រុង Harbin ប្រទេសចិន។ ក្រៅពីនេះក៏មានទីលានវាយកូនហ្គោលដែលមានកីឡាករមកពីប្រទេសហ្វាំងឡង់ស្លៀកពាក់ជាសាន់តាក្លូសផងដែរ។ ក្នុងឆ្នាំ ២០១១ ទីភ្នាក់ងារសារព័ត៌មាន CNN បានចុះបញ្ជីពិធីបុណ្យនេះថាជាអច្ឆរិយៈរដូវរងាមួយក្នុងចំណោម ៧ អច្ឆរិយៈនៃពិភពលោក។ នៅដើមឆ្នាំ ២០២៤ កាសែត The New York Times បានហៅព្រឹត្តិការណ៍ប្រពៃណីនៅទីក្រុង Hwacheon ថាជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យទាំង ៥ ដែលត្រូវតែទៅទស្សនានៅអាស៊ីក្នុងរដូវរងារ។Hwacheon Sancheoneo Ice Fishing Festival, January 2023 South Korea – Lingo  in Transit

មហោស្រព Hwacheon បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៣ ហើយបានឈានដល់អ្នកទស្សនាមួយលាននាក់ក្នុងឆ្នាំ ២០០៦។ នៅឆ្នាំ ២០២៤ វិញគឺជាឆ្នាំទី ១៥ ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង។ ដោយមន្ត្រី Hwacheon បាននិយាយថា ពិធីបុណ្យទឹកកកនេះបានអភិវឌ្ឍទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងស្រុក ដែលបង្កើតឥទ្ធិពលសេដ្ឋកិច្ចដោយផ្ទាល់ជាង ១០០ ពាន់លានវ៉ុន (ប្រមាណ ៧៤.៩ លានដុល្លារ) ជារៀងរាល់ឆ្នាំ៕Hwacheon Ice Festival — Michelle Meets World

សូមចូលរួមអបអរសាទរ ពិតជាពូកែមិនធម្មតាមែន! កូនប្រុសថៅកែស្រាបៀហនុមាន រៀនចប់ថ្នាក់អនុបណ្ឌិត២ ក្នុងពេលតែមួយពីសកលវិទ្យាល័យដ៏ល្បីនៅចក្រភពអង់គ្លេស

0

កូនប្រុសម្ចាស់ក្រុមហ៊ុនហនុមាន គឺលោក ផន មុតសុក្រឆពណ្ណ ហៅ Richie វ័យក្មេងរូបសង្ហារ ដែលកាលពេលថ្មីៗបានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យស្តង់ដារកម្រិតខ្ពស់មួយរបស់ចក្រភពអង់គ្លេស។

គ្រប់គ្នាប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ ក្រុមហ៊ុនហនុមានដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា របស់លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហនុមាន ប៊ែរវើរីជីស និងលោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់លោកជំទាវ ខៀវ សស៊ីលៀប ដែលត្រូវជាម្តាយបង្កើតរបស់លោក Richie គឺបានដាក់បង្ហោះនូវសារអបអរសាទរកូនប្រុសដែលទើបតែបញ្ចប់ថ្នាក់អនុបណ្ឌិតយ៉ាងរំភើបនិងមានមោទនភាពបំផុត។

លោកជំទាវគឺបានបង្ហោះនូវរូបថតមួយចំនួនជាមួយនឹងកូនប្រុសនិងក្រុមគ្រួសារ អមជាមួយសារមួយឃ្លាជាភាសាអង់គ្លេស ដែលមានអត្ថន័យថា «កូនបានផ្តល់ឲ្យម៉ាក់នូវហេតុផលជាច្រើន ព្រមទាំងបានធ្វើជាបុរសម្នាក់ដែលម៉ាក់មានមោទនភាពលើ។ អ្វីដែលម៉ាក់កាន់តែមានមោទនភាពយ៉ាងខ្លាំងបំផុតចំពោះកូន គឺជាការដែលបានប្រាប់មនុស្សគ្រប់គ្នា ថាកូនគឺជាកូនប្រុសរបស់ម៉ាក់។ សូមអបអរសាទរកូនប្រុសសម្រាប់ភាពជោគជ័យដ៏ពិសេសនេះ! កូនប្រុសម៉ាក់បានបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យ King College នៃចក្រភពអង់គេ្លស ទៅលើជំនាញ២ក្នុងពេលតែមួយគឺ ពាណិជ្ជកម្មអន្តរជាតិ និងគ្រប់គ្រងសកល។ កូនប្រុសសម្លាញ់ម៉ាក់ពិតជាបានពុះពារយ៉ាងលំបាកដើម្បីទទួលបាននូវភាពជោគជ័យដ៏ធំនេះ។ ម៉ាក់ប៉ានឹងរងចាំមើលកូនដោយស្នាមញញឹមពីជំហានជោគជ័យបន្តបន្ទាប់ទៀតក្នុងជីវិតកូន។ ក្រុមគ្រួសារយើងពិតជាស្រលាញ់កូនខ្លាំងណាស់មិនថាថ្ងៃនេះនិងជារៀងរហូតតទៅ»។

គួរបញ្ជាក់ផងដែរថា សកលវិទ្យាល័យ King College គឺជាសលកវិទ្យាល័យល្បីឈ្មោះ ចំណាស់ និងពិបាកក្នុងការដាក់ពាក្យស្នើសុំចូលរៀនបំផុតមួយ នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលសកលវិទ្យាល័យត្រូវបានបង្កើតឡើងដំបូងដោយខ្សែរាជរង្សអង់គ្លេសក្នុ្ងងអំឡុងឆ្នាំ ១៨២៩។ នៅឆ្នាំ២០២៤នេះផ្ទាល់តែម្តង សកលវិទ្យាល័យនេះបានជាប់ជាសកលវិទ្យាល័យឈរលើលេខរៀងទី៤០ ជាសកលវិទ្យាល័យល្អបំផុតនៅទូទាំងសកលលោកផងដែរ។

យ៉ាងណាមិញ ពិធីមង្គលការអភិជនដ៏ធំកក្រើកចុងឆ្នាំ២០២៣កន្លងមកនេះវិញ គឺជាពិធីរបស់លោក Richie រូបសង្ហារនេះឯងជាមួយនឹងកញ្ញាស្រស់សោភា តាំង ប៉ោហ្គិច ហៅ Jade ដែលអ្នកទាំង២ពិតជាសាកសមគ្នាបំផុតទាំងរូបសម្បត្តិ ការសិក្សា និងឋានៈ បានធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែនស្នេហាមួយគូរនេះជាពន់ពេក។ ពិធីមង្គលការនេះទៀតសោត ក៏បានលេចនូវវត្តមានថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសកម្ពុជាជាច្រើនផងដែរ៕

សៀវភៅ ៤ ក្បាលនេះបានផ្លាស់ប្តូរជីវិតរបស់ Elon Musk ទៅជាមហាសេដ្ឋីពិភពលោក

0

Elon Musk គឺជាមហាសេដ្ឋីពិភពលោកដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ននេះ។ គាត់គឺជាស្ថាបនិក ប្រធាននាយកប្រតិបត្តិ និង CTO នៃ SpaceX; Tesla និងក្រមហ៊ុនជាច្រើនទៀត…។ នៅក្នុងបទសម្ភាសន៍ជាមួយ The New York Time លោក Elon Musk បានចែករំលែកថា មុននឹងគាត់ក្លាយជាមហាសេដ្ឋីពិភពលោក គាត់បានអានសៀវភៅចំនួនបួនក្បាលនេះ។4 Elon Musk Book Recommendations About Life & Business | by Bryan  Dijkhuizen | Mind Cafe | Medium

១.សៀវភៅ Foundation៖ នៅក្នុងបទសម្ភាសន៍មួយ Elon Musk ធ្លាប់បាននិយាយថា ជាទូទៅគាត់ចូលចិត្តអាចសៀវភៅ Foundation ខ្លាំងណាស់។ សៀវភៅនេះគឺនិយាយអំពីវិទ្យាសាស្ត្របែបបុរាណ និងប្រឌិតដែលសរសេរដោយអ្នកនិពន្ធ Isaac Asimov គឺជាអ្នកនិពន្ធវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតរបស់គាត់។ រហូតមកដល់បច្ចុប្បន្ន សៀវភៅនេះមានឥទ្ធិពលយ៉ាងធំធេងលើការប្រឌិតបែបវិទ្យាសាស្ត្រតាមរយៈគំនូរចក្រភព Galactic ហើយជារឿងដែលបានបំផុសគំនិតនៃស៊េរីបុរាណផ្សេងទៀតដូចជា Dune និង Star Wars ជាដើម។10 Books Recommended By Elon Musk That Everyone Should Read - Marketing Mind

២.សៀវភៅ The Lord of the Rings៖ The Lord of the Rings គឺជាសៀវភៅដែលបានបោះពុម្ពពីឆ្នាំ ១៩៥៤-១៩៥៥ ត្រូវបានបែងចែកទៅជា ៦ សៀវភៅ ដែលនិយាយអំពីឆ្នាំដ៏អស្ចារ្យនៃ Middle-earth ក្នុងសង្រ្គាមប្រឆាំងនឹងស្តេចងងឹត Sauron នៃប្រជាជនធម្មជាតិ និងការវិលត្រឡប់មកវិញរបស់ស្តេច។ សៀវភៅនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដែលវាត្រូវបានបង្កើតជាខ្សែភាពយន្តដែលមានឈ្មោះដូចគ្នា និងទទួលបានការគាំទ្រពីអ្នកគាំទ្រជាច្រើន ក៏ដូចជាទទួលបានពានរង្វាន់ដ៏ថ្លៃថ្នូជាច្រើនផងដែរ។The Lord of the Rings Adventure Book Game Review - IGN

៣.សៀវភៅ The Moon Is a Harsh Mistress៖ The Moon Is a Harsh Mistress គឺជាសៀវភៅដែលនិពន្ធដោយជនជាតិអាមេរិក Robert A ប្រាប់អំពីការបះបោរនៃអាណានិគមនៅលើព្រះច័ន្ទប្រឆាំងនឹងអ្នកគ្រប់គ្រងពីផែនដី។ ប្រលោមលោកនេះបង្ហាញ និងពិភាក្សាអំពីឧត្តមគតិនៃលទ្ធិសេរីនិយម ហើយត្រូវបានគេសរសើរចំពោះការបង្ហាញដ៏ល្អឥតខ្ចោះរបស់វាអំពីសង្គមមនុស្សនាពេលអនាគតដែលស្រមៃនៅលើផែនដី និងព្រះច័ន្ទ។ នេះក៏ជាប្រភេទសៀវភៅដែល Musk ស្រឡាញ់ និងស័ក្តិសមនឹងការស្រមៃរបស់គាត់។Is The Moon is a Harsh Mistress Heinlein's All-Time Greatest Work? | Tor.com

៤.សៀវភៅ Stranger in a Strange Land៖ គឺជាប្រលោមលោកដ៏ល្បីល្បាញរបស់អ្នកនិពន្ធជនជាតិអាមេរិក Robert A. Heinlein ដែលបានចេញផ្សាយក្នុងឆ្នាំ ១៩៦១ និង ១៩៦៦ រៀងៗខ្លួន។ Stranger in a Strange Land ប្រាប់ពីរឿងរបស់ Valentine Michael Smith ដែលកើតនៅលើភពអង្គារ និងធំឡើងដោយ Martians បានមកផែនដីកាលពីនៅក្មេង ហើយបានរកឃើញទំនាក់ទំនងរបស់គាត់ទៅនឹងការផ្លាស់ប្តូរចុងក្រោយនៃវប្បធម៌ Terran (ផែនដី)។Publication: Stranger in a Strange Land

គួរបញ្ជាក់ដែរថា ក្នុងចំណោមការងារទាំងអស់ដែល Elon Musk កាន់កាប់និងគ្រប់គ្រងដោយជោគជ័យបំផុតនោះគឺការងារបែបវិទ្យាសាស្ត្រ។ គាត់មានក្តីសុបិន្តនៃយានអវកាស និងការធ្វើដំណើរក្នុងលំហរតាំងពីនៅក្មេងមកម្លេះ ដូច្នេះសៀវភៅដែលធ្វើឱ្យគាត់ជោគជ័យគឺសៀវភៅដែលទាក់ទងនិងវិទ្យាសា្រស្ត្រអវកាស៕

ម្តាយជនបង្កបើករថយន្ត Jeep បុកគេស្លាប់ ប្តឹងទារសំណងបទ​បរិហារកេរ្តិ៍​ពីគ្រួសាររងគ្រោះ៨០មុឺនដុល្លារ

0

ថ្មីៗនេះក្រុមគ្រួសារ ដែលត្រូវជាម្តាយ ជនល្មើសដែលបានបើក រថយន្ត Jeep បុកគេស្លាប់នោះ បានទៅដាក់ពាក្យបណ្តឹងប្ដឹង ប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមគណនីប្រពន្ធជនរងគ្រោះបានបង្ហោះថា៖”«ប្តឹងក្រុមគ្រួសារខ្ញុំ០៤នាក់ទារសំណងសរុបប្រហាក់ប្រហែលនឹង ៨០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះមួយនាក់ ៨២០ ០០០ ០០០លានរៀល ស្មើនឹងប្រមាណជា២០មុឺនដុល្លារ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បើកបរដោយយុវជន ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបុកយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិត នៅខណ្ឌទួលគោក ដោយជនល្មើសក៏បានចូលខ្លួនមកសារភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣កនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយពីស្ថានប័នអយ្យការចេញដីកាកោះហៅ៕

 

យុវជនថៃ ជាក្មេងទំនើង បានធ្វើសកម្មភាព..ប្ល..ន់..ទ្រព្យសម្បត្តិ បង្កការ ភ័យ ខ្លាច ដល់ភ្ញៀវទេសចរនៅប៉ាតាយ៉ា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ «ខាវឆងវ៉ាន់» រាយការណ៍ថា មានក្រុមយុវជនអាយុចាប់ពី១៣ឆ្នាំ ទៅ១៥ឆ្នាំ ប្រើប្រាស់កាំបិតដេញកាប់ភ្ញៀវទេសចរបរទេសក្នុងគោលបំណងប្លន់ប្រាក់ ។ រីឯភ្ញៀវទេសចរដែលរងនូវអំពើហិង្សាពីយុវជន គឺទើបតែបានមកកម្សាន្តនៅប្រទេសថៃត្រឹម២សប្តាហ៍ប៉ុណ្ណោះ ។

បើតាមវីដេអូឃ្លីបបង្ហាញថា ពួកយុវជនបានជិះម៉ូតូដេញកាប់ភ្ញៀវទេសចរបរទេសនៅវេលាម៉ោង៣ទៀបភ្លឺ ហើយករណីនេះមិនមែនទើបតែកើតឡើងលើកដំបូងទេ ។ ហេតុការណ៍យុវជនយកកាំបិតមកកាប់ភ្ញៀវទេសចរដើម្បីប្លន់ទ្រព្យសម្បត្តិនេះ កើតឡើងនៅតំបន់ប៉ាតាយ៉ាខាងត្បូង ។งามหน้า! 7 เยาวชนแสบ ตั้งแก๊งปล้นนักท่องเที่ยวกลางเมืองพัทยา : PPTVHD36

អ្នកឃើញហេតុការណ៍លើកឡើងថា ដោយសារភ្ញៀវទេសចរបរទេសតបតវិញ ទើបយុវជនទាំងនេះយកកាំបិតដេញកាប់ ប៉ុន្តែអ្នកឃើញហេតុការណ៍បាននាំគ្នាមកជួយជនបរទេស ទើបក្រុមយុវជនរត់គេចអស់ ។ រីឯជនបរទេសបានជិះម៉ូតូដេញតាមក្រុមចោរក្មេងៗប្រកិតគ្នា ហើយសមត្ថកិច្ចប្រចាំក្រុងប៉ាតាយ៉ា ចាប់បានចោរក្មេងម្នាក់នៅតាមផ្លូវ ។ ក្រោយមក សមត្ថកិច្ចចាប់បានចោរក្មេងផ្សេងទៀត សរុបចំនួន៥នាក់ ។

សមត្ថកិច្ចបានប្រមូលវត្ថុតាងពីក្រុមចោរ ដែលពួកគេប្រើប្រាស់សម្រាប់កាប់ភ្ញៀវទេសចរបរទេស ។ តាមរយៈការសួរចម្លើយបង្ហាញថា ចោរក្មេងៗដែលមានអាយុចាប់ពី១៣ឆ្នាំ ទៅ១៥ឆ្នាំ ប្រាប់ថា ពីដំបូង ពួកគេបានជិះម៉ូតូដើរលេងនៅក្រុងប៉ាតាយ៉ា ហើយបានជួបសិស្សច្បងម្នាក់ឈ្មោះ មេច អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៊ិន អាយុ១៦ឆ្នាំ ហើយសិស្សច្បងទាំង២នាក់ក៏បានបបួលពួកគេប្លន់ភ្ញៀវទេសចរបរទេស ។5 เยาวชน ควงมีดดักปล้นนักท่องเที่ยวกลางเมืองพัทยา รับหาเงินแต่งรถ

មុនកើតហេតុការណ៍យុវជនទាំងនេះដេញកាប់ភ្ញៀវទេសចរបរទេសខាងលើ គឺរយៈពេល១ម៉ោងមុន ពួកគេបានទើបតែធ្វើសកម្មភាពប្លន់ប្រាក់ពីភ្ញៀវទេសចរម្នាក់បានសម្រេច និងទទួលបានប្រាក់ចំនួន១.៤០០បាត ។ ក្រោយមក ពួកគេយកប្រាក់នេះមកចែកគ្នាចំនួន៧នាក់ គឺម្នាក់ៗទទួលបានប្រាក់២០០បាត ។ ប៉ុន្តែដោយសារប្រាក់តិចតួចពេក ពួកគេក៏នាំគ្នាជិះម៉ូតូប្លន់ភ្ញៀវទេសចរបរទេសបន្ថែមទៀត ហើយប្លន់មិនទាន់សម្រេចផង ស្រាប់តែភ្ញៀវទេសចរដេញតាម និងមានអ្នកនៅក្បែរនោះជួយភ្ញៀវទេសចរផងដែរ ។

សមត្ថកិច្ចលើកឡើងថា ពុំទាន់បានចោទប្រកាន់យុវជនទាំង៥នាក់នេះនៅឡើយទេ ពីព្រោះត្រូវធ្វើតាមលក្ខខណ្ឌសម្រាប់យុវជនជាមុនសិន ។ ប៉ុន្តែសមត្ថកិច្ចនឹងតាមចាប់ខ្លួនយុវជនចំនួន២នាក់ទៀតដែលបានរត់គេចខ្លួន គឺឈ្មោះ មេច និង ប៊ិន មកដាក់ទោសឱ្យបាន ។รวบ 5 เยาวชนควงมีดดักปล้นนักท่องเที่ยวกลางเมืองพัทยา ส่วน 2 หัวโจกยังหลบหนี  อ้างหาเงินแต่งรถ เที่ยวเตร่ – athipburapa

ពលរដ្ឋលើកឡើងថា ករណីនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ទីក្រុងទេសចរណ៍ប៉ាតាយ៉ា និងក្លាយជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ហើយពួកគេបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយផង បើមិនដូច្នោះទេ គ្មានអ្នកណាហ៊ានមកលេងប៉ាតាយ៉ាទេ ៕