Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Apple គ្រោងដាក់កាមេរ៉ានៅលើកាស AirPods

ក្រុមហ៊ុន Apple គ្រោងដាក់កាមេរ៉ានៅលើកាស AirPods

120
0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងពិចារណាគំនិតថ្មីដូចជាការដាក់កាមេរ៉ានៅលើកាស AirPods បង្កើតវ៉ែនតាឆ្លាតវៃដែលរចនាដូចវ៉ែនតាការពារពន្លឺថ្ងៃ ឬការអភិវឌ្ឍចិញ្ចៀនឆ្លាតវៃជាដើម ក្នុងគោលបំណងដើម្បីពង្រីកអាជីវកម្មដែលអាចពាក់បានរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHryMGzkfLBvRQoT0fVxNHqChYX5e1QcN70oqmJDulvZ8z1Z92iQGaad7k7R5cas5dtKXiwX6X0Q6V2UNa-psdAjBvfxu3Oq3wH838NuVZdyzxaPPd3vsG88YQo1Nvln-mZ9FN4XLpEOxm4BMt-JN7P33VMeS7TB1Ugbub2exFf_ExsI_SugATycso-SQ/s3840/airpods-pro-apple-2170361.webp
កាលពីពេលថ្មីៗនេះ យោងតាម The Verge បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើតេស្តបំពាក់នូវកាមេរ៉ាដែលមានគុណភាពបង្ហាញទាបសម្រាប់កាសស្តាប់ត្រចៀក។ គម្រោងនេះមានកូដ B798 ប៉ុន្តែប្រភពមិនបានពណ៌នាលម្អិតក្រៅពីនិយាយថាឧបករណ៍នេះ “អាចរួមបញ្ចូលគ្នានូវវីដេអូពីកាមេរ៉ា និង AI ដើម្បីជួយអ្នកប្រើប្រាស់តាមដានសកម្មភាព និងបង្កើនប្រសិទ្ធភាពទម្លាប់ប្រចាំថ្ងៃ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6OlV6lNaTG3q0LNkrl_dYheLG_PHHaBt3zZUK8MAbbr-S2DZvvgw2gi3vkNzUlzHsY4YokLsjy7T8CyY-W3vA6qji1Mh3rTGWdzEzh53Eg0TfOJgxSnPhyphenhyphencdilpXINDgBah5okw-rEcyYCTtLm5_xfbnU2rfN5AFH5nY3qX_v5H-ZQLVuNXi2rcJIhRk/s768/Apple-analyst-claims-we-could-see-new-wearables-including-AirPods-with-cameras-768x432.jpg

AirPods បច្ចុប្បន្នគឺជាឧបករណ៍ពាក់ក្នុងត្រចៀកដ៏ពេញនិយមបំផុតមួយរបស់ Apple ។ ក្រុមហ៊ុនបានដាក់ចេញនូវកាស AirPods ចំនួន ៣ រួមមាន AirPods ធម្មតា AirPods Pro និងកាស AirPods Max ។ បើយោងតាម Business Insider បានវាយតម្លៃថា ប្រសិនបើព័ត៌មានខាងលើជាការពិត ការបញ្ចូលកាមេរ៉ាទៅក្នុងកាស គឺជាដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីជួយបង្កើនប្រសិទ្ធភាពបទពិសោធន៍អ្នកប្រើប្រាស់។ លើសពីនេះ Apple ក៏ត្រូវបានគេនិយាយដែរថាកំពុងស្រាវជ្រាវវ៉ែនតាឆ្លាតវៃដែលត្រូវបានរចនាឡើងជាវ៉ែនតាស្រដៀងនឹង Meta Ray-Ban ដោយគំនិតថ្មីនេះគឺស្ថិតនៅក្នុង “ដំណាក់កាលរុករក” ហើយត្រូវបានគេរំពឹងថាជាជម្រើសជំនួស AirPods ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCd9ZxFYnJ0nXR8uo7v9E2Ww8lTop6IVDMknTQMV_7fenTZxRtsvQU6y0LJPDYmo07fRWuZmP2bsMyFeSP7k8r5PlpvBCGW5jVwhMztJv7_kkjuuPv0HlOdx1ds4FZOwc4uj4L1dO5YpULbzmAD_c3JavUsK8xdK6tna_l6AQ1bXj9ZkXP3P_RuldRPx4/s1440/elago_snapshot_airpods_pro_case_layout.jpg

បើយោងតាមប្រភពដដែល បានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍វ៉ែនតាអាចជួយអ្នកប្រើប្រាស់ឱ្យទទួលបានបទពិសោធន៍កាន់តែប្រសើរ និងអាចបត់បែនបាន ជាពិសេសលក្ខណៈពិសេសរបស់វាគឺទាក់ទងនឹង AR augmented reality។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏កំពុងបង្កើតចិញ្ចៀនឆ្លាតវៃផងដែរ ដោយក្រុមហ៊ុនបានទទួលប៉ាតង់ពាក់ព័ន្ធមួយចំនួន ប៉ុន្តែមិនទាន់មានទីផ្សារផលិតផលណាមួយនៅឡើយទេ។ នៅក្នុងឯកសារចុះឈ្មោះ ចិញ្ចៀនឆ្លាតវៃដែលពិពណ៌នាដោយ Apple មានអេក្រង់ប៉ះ ការតភ្ជាប់ឥតខ្សែ និងឧបករណ៍ចាប់សញ្ញាដែលវាស់សូចនាករសុខភាពរាងកាយ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនទាន់ធ្វើការអត្ថាធិប្បាយច្បាស់លាស់នៅឡើយទេ៕