Home Blog Page 1247

អុញនោះ! គ្រោះរញ្ជួយដីមកដល់ប្រទេសចិនទៀតហើយ

0

អាជ្ញាធរប្រទេសចិនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.០ រិចទ័របានវាយប្រហារតាមបន្ទាត់ភ្នំព្រំដែនចិន-កៀហ្ស៊ីស៊ីស្ថាន។Major 7.0 earthquake hits China-Kyrgyzstan border - Mehr News Agency

ការរញ្ជួយដីដ៏ធំនេះកាលព្រឹកទាបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ដែលមានជម្រៅ ១៣ គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang ប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua របស់ទីក្រុងប៉េកាំងបានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនភ្នាក់ងារទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ ខណៈដែលមនុស្សជាង ៨០០ នាក់កំពុងរង់ចាំសម្រាប់បេសកកម្មសង្គ្រោះចេញពីគ្រោះមហន្តរាយដ៏ធំនេះ។3 Dead, Dozens Injured In Major Earthquake Near China-Kyrgyzstan Border

អគារសរុបចំនួន ៤៧ នៅក្នុងតំបន់នោះបានដួលរលំទាំងស្រុង ខណៈអគារចំនួន៧៨ទៀតបានរងការខូចខាត។ រីឯផ្ទះប្រជាពលរដ្ឋជាច្រើននៅទីនោះក៏ត្រូវបានដួលរលំ ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្នសិន។

យោងតាមសារព័ត៌មាន AFP បានឱ្យដឹងទៀតថា មនុស្សម្នាក៏បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវកំពុងតែត្រជាក់ខ្លាំងក្នុងទីក្រុង Bishkek នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានធ្វើឱ្យជញ្ជាំងរង្គើ ខូចខាតទ្រព្យសម្បត្តិជាច្រើន។ ទោះជាយ៉ាងណាគឺពុំទាន់មានករណីអ្នកស្លាប់ដោយសារហេតុការនេះនោះទេ។Jusoor Post » At least 50 injured in major earthquake on China-Kyrgyzstan  border

គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានកើតមាននូវគ្រោះរញ្ជួយដីដែរកាលពីឆ្នាំ២០១៤ ក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន ដែលបានឆក់យកជីវិតមនុស្សច្រើនបំផុតរហូតដល់ទៅជាង 600 នាក់៕Strong Earthquake Centered Near China-Kyrgyzstan Border Felt Across Central  Asia

ស្រីស្អាតតារា Tik Tok សិង្ហបុរីម្នាក់ចូលមន្ទីរពេទ្រភ្លាមៗ! ក្រោយបរិភោគចង្រិតនិងដុកឌឿបំពងនៅប្រទេសថៃ

0

កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤នេះ ស្រីស្អាតដែលត្រូវជាតារា TikTok ជនជាតិសិង្ហបុរីម្នាក់បានបង្ហោះនូវវីដេអូមួយដែលរៀបរាប់ពីដំណើរកម្សាន្តរបស់នាង នៅឯផ្សាររាត្រីមួយកន្លែង នាទីក្រុងបាងកក ប្រទេសថៃ។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនាង គឺនាងបានធ្វើការដើរភ្សក់សត្វល្អិតបំពងមួយចំនួននៅទីនោះ ដែលបានធ្វើឲ្យនាងចូលមន្ទីរពេទ្រភ្លាមៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW2zq9wPHDLtT_prPflGgKdNs1AT9LWpn_gX9c5bwvJgtQG6welj1AxM19K3y_mp8v_ndqI9XV48gwR3YsmbAragD3qtGI4hkfMwbfGXm7bx305_lDPcjyvalmJyiQfP6qyZxixp4g_H_8ZEMhC7_6Y5DQz-rJ-H9Hf0SS7373d17FWzYM3Jp06z2LEkI/s535/Screenshot%202024-01-24%20100425.png

នៅលើគណនី Tik Tok របស់ស្រីស្អាតរូបនេះដែលមានឈ្មោះថា Nicolette Callie Wee បានដាក់បង្ហោះនូវវីដេអូមួយឃ្លីបរយៈពេល ៣០ វិនាទី ដែលដំបូងឡើយនាងគឺបានបង្ហាញពីសកម្មភាពទិញចង្រិតបំពងមួយថង់ដោយរំភើបនិងភ័យអរ ព្រោះនេះជាលើកទី១ហើយ ដែលនាងមកភ្សក់អ្វីបែបនេះ។ នាងលាន់មាត់ថា «វាធាត់ទ្រលុកទ្រលន់ សុទ្ធតែខ្លាញ់ និងរសជាតិដិត។ ឱព្រះអើយ! ទំពារទៅស្រួយខ្ញោង ដងខ្លួងវាត្រូវបានបែកខ្ចាយនៅពេញមាត់ខ្ញុំយ៉ាងស្រៀវ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1_Kw5bBOOHKEeKD4e6GiBXalKtB4_9JC6cPtreM2gVj8IkR7klSMx_M8zU5RRCEk8qTWBkx7Buxj5oz_cBmOF-nDKIIUFcoWH_WwohDC4qtAMKQxPSMf3NtiyVGSyXiQ5yUdHpXOy7q_D-fhGi17W-rWuFRR-kcHzk785eQ6kevXT5OLVZqhPPMiWhKw/s524/Screenshot%202024-01-24%20100509.png

បន្ទាប់មកស្រីស្អាតម្នាក់នេះ ក៏បានទិញដុកឌឿមកភ្សក់បន្ថែមទៀត ព្រោះថាមើលទៅទំនងពេក។ នាងនិយាយថា “ហេតុអ្វីបានជាប្រទេសខ្ញុំគ្មានមិនមានអាហារសម្រន់ឆ្ងាញ់ៗបែបនេះអ៊ីចឹង?”

ទោះជាយ៉ាងណា បន្ទាប់ពីការភ្សក់រួចមក ប្រព័ន្ធរំលាយអាហាររបស់នាងហាក់ដូចជាមិនអំណោយផលជាមួយនឹងអាហារប្រពៃណីថៃមួយមុខនេះទេ។ ជាលទ្ធផលក៏បានធ្វើឲ្យស្រីស្អាតរូបនេះរាគយ៉ាងខ្លាំង ដែលនៅទីបំផុតធ្វើឱ្យនាងចូលមន្ទីរពេទ្យក្នុងទីក្រុងបាងកកភ្លាមៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpl5YDHvNbiWKkqX0dquU8dyc9jXuRkwm_AHxvNwgvhzSmGnEGF4J-dRgmhp_sgpiuMO9o-83CKPcl0Q9o2iOouSmswtXF0SPNOotj2uaPItoMpFX-fwBKWP6lCadTs2oWQhfj6Lu2JDihw5i_7QIh2wRPy2OSfhYWwPAoqX-VZVw0KxJLMyVWm5FmDWM/s452/Screenshot%202024-01-24%20100455.png

តាមរយៈវីដេអូដែលនាងបានដាក់បង្ហោះរហូតមកដល់ពេលនេះគឺអ្នកចូលមើលរហូតដល់ជិត ៣០០ ០០០ដងឯណ្ណោះ ព្រមជាមួយនឹងការបញ្ចេញមតិយ៉ាងច្រើនពីអ្នកនិយមលេងបណ្តាញសង្គម។ អ្នកខ្លះក៏បានផ្តល់ដំបូន្មានថា គួរត្រូវតែប្រុងប្រយ័ត្នបន្តិចចំពោះការទទួលទានចំណីអាហារផ្សេងៗនៅអំឡុងពេលធ្វើដំណើរកម្សាន្ត ព្រោះថាអាចនឹងបណ្តាលឲ្យរាគរូស ឬពុលអាហារដោយប្រការណាមួយ នាំឲ្យខាតទាំងពេលវេលានិងដំណើរកម្សាន្តបែបនេះផងដែរ៕

 

@nicolettecalliewe

based on a true story

♬ original sound – Nicolette Callie Wee – Nicolette Callie Wee

ជនបរទេសដឹកតោដើរលេងនៅប៉ាតាយ៉ា មិនខ្វល់ពីការភ័យខ្លាចរបស់អ្នកដំណើរ

0

ប្រទេសថៃ ៖ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរនៅតាមផ្លូវភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដោយសារមានរថយន្តទំនើប១គ្រឿងបានបើកបរនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដើម្បីនាំសត្វចិញ្ចឹមរបស់ខ្លួនទៅមើលទេសភាព និងស្រូបខ្យល់អាកាសនៅតាមផ្លូវ ។ ប៉ុន្តែសត្វចិញ្ចឹមនេះ មិនមែនជាសត្វចិញ្ចឹមធម្មតាទេ ។

បើតាមវីដេអូឃ្លីបបង្ហាញថា រថយន្តទំនើបនេះបានដឹកសត្វតោ១ក្បាលនៅផ្នែកខាងក្រោយ ដើម្បីឱ្យវាមើលមនុស្សម្នានៅទីក្រុងប៉ាតាយ៉ា ។ គេដឹងថា នៅទីក្រុងប៉ាតាយ៉ា មានមនុស្សម្នាយ៉ាងច្រើន ហើយក៏សម្បូរភ្ញៀវទេសចរបរទេសមកកម្សាន្តផងដែរ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាម្ចាស់រថយន្តធ្វើបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0S-mESTLXGCsp_3m-iaJ6J9q6puVgIjAW3Lvzrst1D0l6GQFpxNNZhAHky6hknmActSzhigqvg1O6nzl8EOcyK78iMpK2yl5m2xB7HRUJnhI0ZYN1_fNHrujGcoh_AujkDO_2u2TqFxLIDooKxfV9Kwar8-kca3HpvD3acLyXLGH3SI1SvdVMheEe0Mk/s1200/photo_2024-01-24_09-46-55%20(2).jpg

ក្រោយមានការបង្ហោះវីដេអូដឹកតោដើរលេងក្នុងទីក្រុងប៉ាតាយ៉ា ធ្វើឱ្យពលរដ្ឋថៃ និងជនបរទេសចែកចាយវីដេអូនេះជាច្រើន ព្រោះវាមិនមែនជាសត្វចិញ្ចឹមធម្មតា ដូចជា សត្វឆ្កែ និងឆ្មាទេ ។ ម្យ៉ាងទៀត ការដឹកតោដើរលេងគ្មានដាក់ទ្រុងបែបនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ដោយសារម្ចាស់តោបានដឹកវាដើរលេងក្នុងទីប្រជុំជនមានមនុស្សច្រើន ។

បើតាមបុរសម្នាក់មានផ្ទះនៅក្បែរជនបរទេសចិញ្ចឹមតោ លើកឡើងថា ម្ចាស់សត្វតោនេះ គឺជាជនបរទេសបានមករស់នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី មួយរយៈហើយ ។ រៀងរាល់ល្ងាច ម្ចាស់តោតែងតែបើករថយន្តដឹកវាដើរលេងមួយសន្ទុះសិន ទើបត្រឡប់មកផ្ទះវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29YXrPGNBtz0Bz2cQaCwjscyhBMFBErcVba5d2bZ7vYuGYkBSJjP9RQCinEvgTdWkxXnMt58OrzyKSpKh25Pv0HL3mfsAr-x5Shlh79wIbWwQxV9vx7_nG2fzNiUl1yAT3UCXCXI-9mo7UR_UESV69oqfD3_1ehHrV6ZsErL8biwJBTGVKo98MKHcQnk/s944/photo_2024-01-24_09-46-54.jpg

ក្រោយពីវីដេអូនេះត្រូវបានគេរិះគន់ក្នុងបណ្តាញសង្គម សមត្ថកិច្ចថៃ និងភ្នាក់ងារពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យលំនៅឋានមួយកន្លែងក្នុងស្រុកបាងឡាក់ម៉ុង ខេត្តឈុនបុរី ដែលបានចិញ្ចឹមតោខាងលើ និងល្បីល្បាញក្នុងបណ្តាញសង្គម ។ បន្ទាប់មក សមត្ថកិច្ចបានឃើញទ្រុងចំនួន២ សម្រាប់ដាក់សត្វចិញ្ចឹម គឺទ្រុងទី១ មានតោ១ក្បាល រីឯទ្រុងទី២ មានឆ្កែ៣ក្បាល ប៉ុន្តែគ្មានអ្នកណាម្នាក់នៅផ្ទះទេ ។

បើតាមស្ត្រីចំណាស់ម្នាក់ដែលមានផ្ទះនៅក្បែរផ្ទះចិញ្ចឹមតោ រៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានឃើញជនបរទេសយកតោមកចិញ្ចឹមជាង១ខែហើយ ។ ជារៀងរាល់ល្ងាច ជនបរទេសរូបនេះតែងនាំតោ ព្រមទាំងឆ្កែរបស់ខ្លួន ជិះឡានដើរលេងនៅម្តុំឆ្នេរសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWx-RrwRSzCXmIsPJzPtzw8Vl8_vTMBuDeOXWeLcZIBteHC2UuPySx6ye-82qLj3DRHjz1qZqQtiu9BGSib9AXSn6D7uWuaiVlsk5yqhPiHkxn68rj43Dk1AOY4TQSgVkCEGisEDAbuqOdVqzNvlenJOd6cEf_xbvJyFqTpe-FNSD27J7McS6OpciKHU/s1200/photo_2024-01-24_09-46-55.jpg

សមត្ថកិច្ចលើកឡើងថា តាមរយៈការត្រួតពិនិត្យជំហានដំបូងឃើញថា តោ១ក្បាលនេះបានចុះឈ្មោះចិញ្ចឹមនៅខេត្តរាជបុរី និងមានម្ចាស់ជានារីថៃ ។ ហេតុនេះ សមត្ថកិច្ចបានទំនាក់ទំនងទៅនារីថៃខាងលើឱ្យធ្វើដំណើរមកខេត្តឈុនបុរី ដើម្បីត្រួតពិនិត្យឯកសារចិញ្ចឹមតោឱ្យបានច្បាស់លាស់ ។

សមត្ថកិច្ចសន្និដ្ឋានថា ជនបរទេសដែលដឹកតោដើរលេងនៅតាមទីប្រជុំជននោះ គឺជាជនជាតិស្រីលង្ការ ហើយរថយន្តទំនើបដែលជនបរទេសជិះ គឺជារថយន្តជួលមកពីខេត្តភូកេត ។ រីឯសត្វតោដែលត្រូវគេរិះគន់ក្នុងបណ្តាញសង្គមនេះ គឺជាតោញី មានអាយុប្រមាណ៤ខែ ៕

ជប៉ុនងាកមកប្រើមនុស្សយន្ត AI និងមនុស្សនិម្មិត ដោយសារកង្វះកម្លាំងពលកម្ម

0

បរទេស៖ ចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើន និងអត្រាកំណើតទាបកំពុងបង្ខំឱ្យប្រទេសជប៉ុនប្រើមនុស្សយន្ត AI និងមនុស្សនិម្មិតនៅកន្លែងធ្វើការ។ នេះបើយោងតាមវិទ្យាស្ថានជ្រើសរើសការងាររបស់ប្រទេសជប៉ុន (RWI) ដែលបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

លោក Shoto Furuya ប្រធានផ្នែកស្រាវជ្រាវនៅប្រទេសជប៉ុន បាននិយាយថា បច្ចុប្បន្នប្រទេសនេះមានការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដោយមិនគិតថាតើសេដ្ឋកិច្ចដំណើរការល្អឬអត់។ យោងតាម RWI ប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងខ្វះខាតកម្មករចំនួន ១១ លាននាក់នៅឆ្នាំ ២០៤០ ហើយចំនួនមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំបច្ចុប្បន្នមានជិត ៣០% នៃចំនួនប្រជាជន។Avatars, robots and AI: Japan turns to innovation to tackle labour crisis

ថ្មីៗនេះ មានសញ្ញាជាច្រើនបង្ហាញថាប្រទេសនេះកំពុងប្រឈមនឹងវិបត្តិការងារ។ ផ្លូវរថភ្លើងកណ្តាលរបស់ប្រទេសជប៉ុនលែងមានរទេះអាហារនៅលើរថភ្លើងតូក្យូ-អូសាកាចាប់តាំងពីខែតុលាមក ហើយម៉ាស៊ីនលក់នៅទូទាំងប្រទេសមិនត្រូវបានផ្ទុកទំនិញអស់ជាច្រើនថ្ងៃមកហើយ។ វិធីមួយក្នុងចំណោមវិធីដែលប្រទេសនេះបានដាក់ពង្រាយដើម្បីដោះស្រាយបញ្ហាប្រឈមគឺការនាំយកបច្ចេកវិទ្យាចូលទៅក្នុងជីវិត។ ជាពិសេស AI មនុស្សយន្ត និងមនុស្សនិម្មិត គឺជាកម្លាំងពលកម្មដ៏មានសក្តានុពលនៅក្នុងវិស័យសំខាន់ៗចំនួនបួនគឺ សំណង់ ការដឹកជញ្ជូន កសិកម្ម និងការលក់រាយ។By 2040, the labor shortage in Japan will reach 11 million people, and the  country plans to replace them with avatars, robots, and AI • Mezha.Media

ឧស្សាហកម្មសំណង់ក្នុងប្រទេសជប៉ុនបច្ចុប្បន្នមានការលំបាកក្នុងការទាក់ទាញកម្មករវ័យក្មេង និងស្ត្រី ដោយសារម៉ោងធ្វើការយូរ ពលកម្មដោយដៃធ្ងន់ និងប្រាក់ឈ្នួលទាប។ នេះបើយោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ចំនួនមនុស្សធ្វើការក្នុងវិស័យនេះ បច្ចុប្បន្នមានកម្មករត្រឹមតែ ៤.៨ លាននាក់ ធ្លាក់ចុះ ៣០% បើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ ១៩៩៧។

រីឯនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវគោក ប្រទេសនេះមានការព្រួយបារម្ភថា កង្វះកម្លាំងពលកម្មអាចនាំឱ្យមានការធ្លាក់ចុះនៃគុណភាពនៃសេវាកម្មសំខាន់ៗ។ នេះគឺធ្ងន់ធ្ងរជាពិសេស ដោយសារចំនួនប្រជាជនជប៉ុនដែលមានអាយុលើសពី ៦៥ ឆ្នាំត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ២០៤២។Japan Wants Robots to Help Build Its Skyscrapers - Bloomberg

សម្រាប់វិស័យកសិកម្មវិញ ប្រទេសជប៉ុនកំពុងដើរលើផ្លូវឆ្ពោះទៅរកការផលិតផលិតផលឱ្យបានគ្រប់គ្រាន់ដោយខ្លួនឯង ប៉ុន្តែមិនមានកម្មករគ្រប់គ្រាន់ កំពុងធ្វើឱ្យគោលដៅនេះកាន់តែពិបាកសម្រេច។ ទោះជាយ៉ាងណាក៏ដោយ កសិករនៅទីនេះក៏កំពុងចាប់ផ្តើមអនុវត្តមនុស្សយន្ត និងស្វ័យប្រវត្តិកម្មក្នុងការផលិតផងដែរ។
ចំណែកឯនៅក្នុងវិស័យលក់រាយវិញ កង្វះកម្លាំងពលកម្មធ្វើឱ្យប្រទេសជប៉ុនសម្លឹងមើលមនុស្សនិម្មិត និងជម្រើស AI កាន់តែច្រើន។ ដោយលោក Shogo Nishiguchi នាយកប្រតិបត្តិនៃក្រុមហ៊ុន Avita មានបំណងដាក់ពង្រាយមនុស្សនិម្មិតចំនួន ១០០,០០០ នាក់នៅទូទាំងហាងនៅឆ្នាំ ២០៣០។

នេះបើយោងតាម Nikkei បានឱ្យដឹងទៀតថា តម្រូវការមនុស្សយន្តរបស់ប្រទេសជប៉ុនបច្ចុប្បន្នមានទំហំធំណាស់ ដោយក្រុមហ៊ុនមួយចំនួនបានកំពុងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនដែលផលិតក្នុងស្រុក ប៉ុន្តែទោះជាយ៉ាងណាម៉ាស៊ីនភាគច្រើនដែលជប៉ុនប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសចិន៕Japan pins hopes on Pepper the mechanical playmate

ជំនឿ នៃការតាំងផ្កាអង្គារសិល្ប៍នៅថ្ងៃចូលឆ្នាំចិន

0

មិនខុសពីឆ្នាំមុនៗនោះទេ ឱ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម គេតែងឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន នាំគ្នាប្រមូលទិញផ្កាអង្គារសិល្ប៍ពីខេត្តឆ្ងាយៗ ជាពិសេសខេត្តពោធិ៍សាត់ ដែលជាតំបន់សម្បូរព្រៃភ្នំ យកមកលក់នៅទីក្រុងភ្នំពេញ។SOVRIN Magazineពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយកូនចៅចិន ជាតែងតែទិញដើមអង្គារសិល្ប៍ដាក់សែន ឬតាំងលម្អគេហដ្ឋាន ដោយអ្នកខ្លះក៏បានដាក់អាំងប៉ាវនៅលើដើមនោះផងដែរ ដោយពួកគេមានជំនឿថា ដើមអង្គារសិល្ប៍ជួយលើករាសី ឬរកស៊ីមានបាន និងបញ្ចៀសរឿងរ៉ាវអាក្រក់ដែលអ្នកដទៃប៉ងមកលើយើង ឬក្រុមគ្រួសារឱ្យក្លាយជាលាភផងដែរ។No photo description available.ដោយសារតែការមានជំនឿរបែបនេះហើយ ទើបធ្វើឱ្យផ្កាអង្គារសិល្ប៍ ក្លាយជាផ្កាម៉្យាងដែលស្ទើរតែមិនអាចខ្វះបាន សម្រាប់ការដាក់តាំងលម្អរនៅក្នុងគេហដ្ឋាន ក៏ដូចជាកន្លែងមួយចំនួនទៀត ពីសំណាកជនជាតិចិន និងបងប្អូនខ្មែរកាត់សែស្រឡាយចិន។ពលរដ្ឋលក់ផ្កាអង្គាសិល្ប៍នៅតាមដងស្ទឹងសង្កែ ក្រុងបាត់ដំបង បានត្អូញត្អែរ អំពីការលក់មិនដាច់ ខណៈកូនខ្មែរជាប់សែស្រឡាយចិនមិនសូវទិញ ...សូមបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់១២ ខែកុម្ភៈ ខណៈពិធីសែនដកជើងធូបនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែកុម្ភៈ៕

ក្រសួង ត្រៀមបង្កើតបញ្ជីខ្មៅ កត់ត្រាជនណាដែលបុកគេស្លាប់ ឬរបួស ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង

0

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានលើកឡើងជុំវិញបញ្ហាគ្រោះថ្នាកចរាចរ ដែលភាគច្រើនជនបង្កស្ថិតនៅក្រោមស្ថានភាពស្រវឹង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រូបនេះបានលើកឡើងថា៖”ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង”។

ជុំវិញកំណើននៃការបុកស្លាប់ច្រើន ក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបេីកបរក្នុងស្ថានភាពស្រវឹងហេីយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។

សូមបញ្ជាក់ថា បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានចែងថា៖” បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡេីងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រេីននាក់ជាដេីម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡេីយទេ”៕

 

 

អ្នកលេងបណ្តាញសង្គមថៃរិះគន់ក្រោយខ្មែរនិយាយថា «យាយម៉ូ» មានស្រុកកំណើតនៅខ្មែរ

0

ទំព័រហ្វេសប៊ុកថៃឈ្មោះ «Kanha-កញ្ញា» បានលើកឡើងថា មានជនជាតិខ្មែរម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា យាយម៉ូ មានស្រុកកំណើតនៅប្រទេសកម្ពុជា ហើយអង្វរឱ្យជនជាតិថៃឈប់លាក់បាំងការពិត ។ ក្រោយពីការសរសេរបែបនេះធ្វើឱ្យជនជាតិថៃជាច្រើននាក់រិះគន់ថា ការលើកឡើងនេះមិនត្រឹមត្រូវទេ ព្រោះប្រទេសថៃបានសាងសង់រូបសំណាកយាយម៉ូ នៅខេត្តស៊ីសាកេត ដើម្បីឱ្យកូនចៅថៃបានគោរព និងដឹងគុណលោកយាយដែលបានតស៊ូក្នុងសង្គ្រាមការពារប្រទេសថៃ ។

ទំព័រហ្វេសប៊ុកនេះបន្តថា យោងតាមការអះអាងមួយនិយាយថា កម្ពុជា គឺជាចំណុចកណ្តាលរបស់ចក្រវាឡ ហើយការអះអាងបែបនេះមិនមែនជាការពិតទេ ពីព្រោះវាបានក្លាយជាប្រធានបទនៅក្នុងបណ្តាញសង្គមម្តងទៀត ក្រោយពីជនជាតិខ្មែរម្នាក់លើកឡើងពីប្រវត្តិសាស្ត្រក្នុងបណ្តាញសង្គម រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលបញ្ចេញមតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1-l6VhbsDtfYTGzvHXL_k1CN1EdUKEFs6eq6lC_YTklbcy_xbMDDp53qUJIFBHOH2y5amY9_wMspG33cXtcbnk-6QCP4mQnxc_9QS-9PZyZQh4mrqCXcy-x8iRTg2nLeMMk6Ck2JMOleSMHg9TIGfPXuuEEk-_EK6iSF0I8jldRV9RgUmsyWeUQlWPA/s1140/photo_2024-01-23_15-29-06.jpg

ជនជាតិខ្មែររូបនេះបានសរសេរក្នុងបណ្តាញសង្គមថា ៖ «លោកយាយម៉ូ ជាជនជាតិខ្មែរ មានសាច់ញាតិនៅស្រុកសំរោងចុងកាល់ ខេត្តឧត្តរមានជ័យ រហូតមកដល់សព្វថ្ងៃនេះ ។ ប្តីគាត់ធ្វើជាមន្ត្រីនៅខេត្តនគរាជសីមា ។ នៅពេលស្តេចលាវឈ្មោះ ព្រះចៅអនុវង្ស បានលើកទ័ពលាវវាយលុកចូលមកដល់ខេត្តនគរាជ យាយម៉ូ បាននាំពួកស្រីបញ្ចុកបន្ស៊ីពួកកងទ័ពលាវឱ្យស្រវឹង ហើយពួកកងទ័ពសៀមក៏បានវាយឈ្នះពួកលាវនៅពេលនោះទៅ ។ ស្តេចលាវឈ្មោះ ព្រះចៅអនុវង្ស ត្រូវពួកសៀមចាប់បានដាក់ទ្រុងដែកនាំយកមកថ្វាយស្តេចសៀម រាមាទី៣ នៅក្រុងបាងកក នៅឆ្នាំ១៨២៨ ហើយក៏សម្លាប់ចោលបាត់ទៅ ។ ក្រោយមក ម៉ែម៉ូ នេះ ត្រូវបានគេលើកតម្កើងជាវរនារីរបស់សៀម តរៀងមក ។ ឯស្តេចលាវវិញ ក៏ត្រូវបានពួកលាវកសាងរូបសំណាកនៅក្រុងវៀងច័ន្ទ ថា ជាវីរនារីលាវតរៀងមកដែរ» ។

ទំព័រហ្វេសប៊ុក «Kanha-កញ្ញា» និយាយថា ក្រោយពីជនជាតិខ្មែរខាងលើបានសរសេរបែបនេះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «សូមក្រាបអរព្រះគុណយ៉ាងខ្ពស់ ដែលចាំគាំទ្រប្រទេសថៃរហូត» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «យកពេលវេលាទៅស្រាវជ្រាវប្រវត្តិសាស្ត្រខ្លួនឯងទៅ ល្អទេ? ដើម្បីឱ្យជីវិតរីកចម្រើនជាងនេះ ។ អ្នករស់នៅខេត្តកូរ៉ាជ គឺជាកូនចៅយាយម៉ូ យើងមិនមែនជាខ្មែរទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLV_iwAGZBV8RqTKn6iVvmhvCkW1qcr-n8QFsHXMEFp3jY3WgkVvrvcUBOAsHlodXDhima5ruaIZ3VMvuVTH-7J8Y0i7c0KUKB8WQl2AW7JcPDVTWq4naN2CTJPPI4iANXq-u5oahIOw2KGbKeo-KbiApOI_6tnycz06XY636Cfybu9oZndCW61OoR3I/s1200/photo_2024-01-23_15-29-05.jpg

រីឯពលរដ្ឋខ្មែរថា ៖ «គ្មានប្រភពច្បាស់លាស់យកមកផុសផ្តេសផ្តាស ធ្វើឱ្យឱនភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ខ្ញុំឃើញផេករបស់សៀមលើកយកមកផុសបង្អាប់ បន្ថោកដល់ប្រជាជនខ្មែរទូទាំងប្រទេស ដោយសារលោកឯងគ្មានប្រភពច្បាស់លាស់យកទៅផុស ដែលធ្វើឱ្យគេមើលងាយដល់ប្រទេសកម្ពុជា ។ កុំចង់បានឡាយពេក គិតដល់កិត្តិយសរបស់ជាតិផង» ។

ជនជាតិថៃម្នាក់និយាយថា ៖ «រូបសំណាកអនុស្សាវរីយ៍នេះស្ថិតនៅស្រុកមឿង ខេត្តនគរាជសីម៉ា ឬខេត្តកូរ៉ាជ ប្រទេសថៃ ។ យាយម៉ូ ស្លាប់ព្រោះតស៊ូក្នុងសង្គ្រាមដើម្បីការពារប្រទេសសៀម ។ យាយមិនមែនជាខ្មែរទេ បើទំនេរ មកមើលដោយខ្លួនឯងបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AI8GGqT1fjbW-kVhsr5Nb9U1-4N-5C18qJeNjQJA5vWfFz6EYxlf8Dxnaj3XUIQxfV9oKthy8MVicusrKcn8VG9XamE-FakZTnmJI1UnA53NrwDc1ya2stNOPZPm4DeqyaQpjvGcsqESo5n28qVvhdod5r0hTsvnHh9ld27En2u1W0f2gw1mGa3aRtU/s848/photo_2024-01-23_15-29-04.jpg

ជនជាតិថៃម្នាក់ទៀតថា ៖ «មុនពេលអ្នកបង្ហោះអ្វីនៅលើអ៊ីនធើរណេតពាក់ព័ន្ធនឹងវប្បធម៌ និងប្រពៃណី ខ្ញុំសង្ឃឹមថា អ្នកនឹងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីចៀសវាងការយល់ខុស ឬយល់ច្រឡំផ្សេងៗដល់ក្មេងជំនាន់ក្រោយរបស់កម្ពុជា ។ ខ្ញុំសូមផ្ញើក្តីស្រឡាញ់ពីប្រទេសថៃដល់អ្នក» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «មិនបាច់ចាប់អារម្មណ៍ខ្មែរទេ បណ្តោយវាចុះ ។ ប្រកែកគ្នានាំតែខាតពេលវេលារកស៊ីទទេៗ ។ ការពិត គឺការពិត វាដូចអ៊ីអ្នកជិតខាងផ្ទះអីចឹង មួយថ្ងៃៗចង់តែបានរបស់អ្នកដទៃ» ៕

អស្ចារ្យមែន! ត្រឹមតែ ១៩ ថ្ងៃប៉ុណ្ណោះចិនអាចសាងសង់អគារកម្ពស់ ៥៧ ជាន់បានដោយជោគជ័យ

0

ប្រទេសចិន៖ ប្រទេសចិនបានសាងសង់អគារខ្ពស់កប់ពពកចំនួន ៥៧ ជាន់ ដោយប្រើបច្ចេកវិទ្យាកំពូលជាច្រើន ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។Chinese Company Records Time-Lapse Video of Skyscraper Built in 19 Days -  ABC News
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ប្រទេសចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេស ដោយទីក្រុងនានាកំពុងត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ជាពិសេសអគារខ្ពស់ៗដែលត្រូវការពេលវេលាច្រើនក្នុងការសាងសង់។

ទោះជាយ៉ាងណា ល្បឿនដែលចិនសាងសង់អគារកម្ពស់ ៥៧ ជាន់ក្នុងរយៈពេល ១៩ ថ្ងៃបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង។ អគារនេះត្រូវបានគេហៅថា Mini Sky City ដែលមានទីតាំងនៅខេត្ត Hunan ប្រទេសចិន និងមានផ្ទៃដីសរុប ១៨០,០០០ m2 អាចផ្ទុកមនុស្សបាន ៤,០០០ នាក់ រួមជាមួយផ្ទះល្វែង និងការិយាល័យចំនួន ៨០០ ក៏ដូចជាមានភាពធន់នឹងការរញ្ជួយដីកម្រិត ៩.០ រិចទ័រនៅលើមាត្រដ្ឋាន Richter ផងដែរ។Mini Sky City - ArcelorMittal Europe

អាស្រ័យហេតុនេះ ក្រុមហ៊ុនចិនមួយបានសាងសង់អគារនេះជាមួយនឹងប្លុក prefabricated ដោយបានរៀបចំជាមុន ៩០% នៃរចនាសម្ព័ន្ធអគារនៅខាងរោងចក្រ ហើយនៅសល់ ១០% ត្រូវបានចាប់ផ្តើម និងដំឡើងនៅខាងក្រៅ។ ដំបូងឡើយ ក្រុមហ៊ុន Broad Sustainable Building Company គ្រោងនឹងសាងសង់អគារនេះមានកម្ពស់ ៩៧ ជាន់ ប៉ុន្តែក្រោយមកត្រូវបានបង្ខំឱ្យបន្ទាបវាមកត្រឹម ៥៧ ជាន់វិញ ដោយសារទីតាំងនៅជិតព្រលានយន្តហោះ។Chinese Company Records Time-Lapse Video of Skyscraper Built in 19 Days -  ABC News

គួររំលឹកផងដែរថា ល្បឿនសាងសង់របស់អគារបានឈានដល់កម្រិតកំណត់ត្រាមួយជាមួយនឹងការបញ្ចប់ ៣ ជាន់ក្នុងមួយថ្ងៃ។ កម្មករប្រមាណ ១.២០០ នាក់ត្រូវបានកេណ្ឌឱ្យធ្វើការពេញសមត្ថភាពទាំងយប់ទាំងថ្ងៃ ដោយអគារនេះប្រើប្រាស់រចនាសម្ព័ន្ធដំឡើងតាមបែប Lego ជាមួយនឹងប្លុក prefabricated ដែលអាចកាត់បន្ថយតម្រូវការក្នុងការចល័តរថយន្តលាយបេតុងចំនួន ១៥,០០០ ហើយទម្រង់នេះនឹងបញ្ចេញធូលីស្ទើរតែគ្មានចូលទៅក្នុងបរិស្ថាន។ ជញ្ជាំងខាងក្រៅរបស់អគារប្រើប្រាស់បច្ចេកវិទ្យាប្លែកៗជាច្រើន ដែលជួយសន្សំសំចៃថាមពលបាន ៨០% បើធៀបនឹងអគារធម្មតា។Chinese Company Builds 57-Story Skyscraper in 19 Days | ArchDaily

វិស្វករ Chen Xiangqian ដែលចូលរួមក្នុងការសាងសង់អគារនេះ បាននិយាយថា “ប្រសិនបើធ្វើតាមវិធីបុរាណ មនុស្សត្រូវសាងសង់ឥដ្ឋនីមួយៗដើម្បីបង្កើតអគារខ្ពស់មួយ ហើយត្រូវចំណាយពេល ២ ឆ្នាំដើម្បីបញ្ចប់ ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងវិធីសាស្រ្តថ្មីនោះ ការសាងសង់នឹងអាចបញ្ចប់ក្នុងរយៈពេល ១៩ ថ្ងៃប៉ុណ្ណោះ”។Chinese construction firm erects 57-storey skyscraper in 19 days | China |  The Guardian

ជាពិសេស ដើម្បីសាងសង់គម្រោងនេះ ប្រទេសចិនបានប្រើប្រាស់ម៉ាស៊ីនសាងសង់លើអាកាស ដែលជាវេទិកាឧបករណ៍មេកានិចដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាគ្រប់គ្រងខ្នាតធំ និងឆ្លាតវៃ។ បច្ចេកវិទ្យាដែលគាំទ្រដោយសំណង់នេះត្រូវបានបង្កើតឡើងដោយឯករាជ្យនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនោះ គុណសម្បត្តិនៃបច្ចេកវិទ្យាសាងសង់អគារ Mini Sky City គឺការការពារបរិស្ថាន ភាពត្រឹមត្រូវខ្ពស់ និងពេលវេលាសាងសង់ដ៏ល្អឥតខ្ចោះ៕

មូលហេតុចាំបាច់ដែលប្រជាជនចិនតែងធ្វើពិធីសែនដកជើងធូប មុនថ្ងៃចូលឆ្នាំ

0

ពិធីសែន ដកជើងធូប ឬ ជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ គឺជាពិធីដែលជនជាតិចិនតែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។

សម្រាប់ក្នុងឆ្នាំនេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣។ យោងតាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា ពិធីសែនដកជើងធូបនេះ ត្រូវបានធ្វើឡើងចន្លោះពី៥ថ្ងៃ និង៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈានមកដល់រៀងរាល់ឆ្នាំ។ជិតសែនដកជើងធូបហើយ! មកដឹងពេលវេលាសែន របៀបសែនងាយៗ បានផលត្រឹមត្រូវតាមក្បួនហុងស៊ុយ – Popular Magazineបើតាមជំនឿហើយនៅថ្ងៃនេះគេនឹងធ្វើការ ដកជើងធូប គ្រប់កន្លែងដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្ងូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើងធូបនេះទៀតសោតគេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ។មកស្វែងយល់អត្ថន័យការអុជធូប ៣ សរសៃ ឬ ៥ សរសៃ បើចេះតែអុជៗដូចបង្ហុយផ្សែងចោល – Popular Magazine
គួរបញ្ជាក់ថា តាមជំនឿជាប្រពៃណីចិន ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ។៣ រឿងដែល​ត្រូវ​ធ្វើ​មុនពេលសែនដកជើងធូប ដើម្បីទទួលបានលាភសម្រាប់ឆ្នាំថ្មី -  Kanha

បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី៕

ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានដ៏ធំមួយជាប្រវត្តិសាស្ត្រ ដែលគេហៅថា «សំណេរអង្គរ» ទទួលបានការគាំទ្រពីមហាជនពីគ្រប់មជ្ឈដ្ឋាន

0

កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជាយើងគឺបានរៀបចំព្រឹត្តិការណ៍ប្រឡងសរសេរតាមអានដ៏ធំមួយ ដែលគេហៅថា «សំណេរអង្គរ» នៅទល់មុខប្រាសាទអង្គរវត្ត ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា។សមជាម្ចាស់ថ្វីដៃឯកមែន! នេះហើយគឺជាម្ចាស់ជ័យលាភីលេខ ១  ផ្នែកសរសេរអក្សរស្អាតជាងគេ ក្នុងកម្មវិធី «សំណេរអង្គរ» – Popular Magazine

«សំណេរអង្គរ» ដែលជាព្រឹត្តិការណ៍ដំបូងគេក្នុងប្រវត្តិសាស្រ្តប្រឡងសំណេរលើទឹកដីអច្ឆរិយអង្គរនេះ បានប្រព្រឹត្តិទៅរយៈពេលមួយថ្ងៃ ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះកុរពីសំណាក់កូនខ្មែរគ្រប់វ័យនិងគ្រប់ទិសទីមកចូលរួមប្រកួតយ៉ាងស្វាត់ស្វែងនិងមោទកភាពបំផុត។

នៅក្នុងការប្រឡងនោះ គេបានកត់សម្គាល់ឃើញថា មានបេក្ខជនជាង៧០០អង្គ/នាក់បានធ្វើការប្រឡងនៅបរិវេណលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា។ កម្មវិធីថ្មីនេះគឺបានបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តជាតិខ្មែរ ហើយគេរំពឹងថា កម្មវិធីនេះក៏អាចនឹងក្លាយទៅជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់នាពេលខាងមុខ។May be an image of 4 people and temple

ទោះជាយ៉ាងណា ប្រទេសបារាំងគឺបានរៀបចំព្រឹត្តិការណ៍សំណេរដ៏ធំដំបូងគេរបស់ពិភពលោក និងប្រកបដោយភាពជោគជ័យចំនួន២លើកទៅហើយដែរ គឺកាលពីឆ្នាំ២០១៣ និងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ បារាំងហៅព្រឹត្តិការណ៍សំណេរនេះថា “ La Dictée Geante — ឬ Giant Dictation” ក្រោមគំនិតផ្តួចផ្តើមរបស់អ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញម្នាក់គឺ លោក Rachid Santaki ។Doutes, pièges sur les accords et les accents : on a testé la Grande Dictée  des Champs-Élysées - Le Parisien

កាលពីឆ្នាំ២០១៣ ប្រទេសបារាំងបានរៀបចំព្រឹត្តិកាណ៍ដ៏ធំអស្ចារ្យ មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តសំណេរបារាំងនៅឯវិមាន Champs-Élysées ដែលជាម្តុំផ្លូវដ៏មមាលញឹក នៃទីក្រុងប៉ារីស។ AFP បានរាយការណ៍ថា បេក្ខជនជាង ៥ ០០០នាក់ មានអាយុចាប់ពី១០ឆ្នាំដល់៩០ឆ្នាំ បានមកចូលរួមប្រកួតសរសេរសំណេរជាតិបារាំងយ៉ាងមានមោទនភាព នៅលើមហាវិថីដ៏ល្បីល្បាញមួយនេះ។ រីឯគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីកែលម្អអក្ខរកម្មនៅទូទាំងប្រទេសបារាំង។

ចំណែកកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះវិញ បារាំងក៏បានរៀបចំព្រឹត្តិការណ៍នេះម្តងទៀត ដែលបានប្រព្រឹត្តទៅនៅទីតាំងដដែល ដែលមានបេក្ខជនត្រូវបានជ្រើសរើសឲ្យមកប្រឡងចំនួន ១ ៦៥០នាក់ ហើយបេក្ខជន ១ ៣៩៧ នាក់ក្នុងចំណោមនោះ ក៏បានជាប់នៅក្នុងកំណត់ត្រាហ្គោណែសពិភពលោកផងដែរ៕