Home ព័ត៌មានជាតិ ក្រុមហ៊ុនជប៉ុនបោះទន់វិនិយោគ៦៥០លានដុល្លារ បង្កើតរោងចក្រនៅខេត្តពោធិ៍សាត់

ក្រុមហ៊ុនជប៉ុនបោះទន់វិនិយោគ៦៥០លានដុល្លារ បង្កើតរោងចក្រនៅខេត្តពោធិ៍សាត់

213
0

ក្រុមហ៊ុនមីនេបៀរ (Minebea)របស់ជប៉ុន បាននឹងកំពុងទិញដីចំនួន ៥០ហិកតា នៅខេត្តពោធិ៍សាត់ ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រទីពីររបស់ខ្លួននៅកម្ពុជា ខណៈរោចក្រទី១ គឺស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ទទួលបានការជោគជ័យជាខ្លាំងក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សន៍កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0cDZVqK7fVN-grOSKeMmfQG6bGFcoRToT7kr_JkmzE9lrm5Vnz8aWqbuu7ILoj7eV9J2zwDmQPUb3iUH6ldDfEWk6O0Gpeq614mPJ8su0Z2cANCeOyZ2WqIMgQy5N-QSbtzdgA71H1-ZSEmEW_LuTeO97eOq2pw5X5QZgyvz3zR-gZgtMuJSjBzKTrc4/s990/_mg_8589.jpg

ក្រុមហ៊ុនដ៏ធំរបស់ជប៉ុននេះ នឹងបោះទុនចំនួន ៦៥០លានដុល្លារអាមេរិក ក្នុងដំណើរអាជីវកម្មរោងចក្រទីពីររបស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ និងអាចបង្កើតការងារបានប្រមាណ ៨.០០០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyL7r5uRP8ZLjmTFv6nrTTnWrGChzQ6ElwpYSNIcjzciemiHkDzoIAJ5FhW46rwyZ9EtepU19DwQqfnkhoL5QOr8WVcylN1zqYa1xwoidd3DbWQFEHC1vO7JVtVIc1rvcodM7KuumlkE6682LKZAU-_rS2pBXldAyNHGPkt0Ql6mnlcbrpWzZLeOjd2o/s2048/Investjp2-superJumbo.jpg

ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់នេះ ដោយសារខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKKfGdmYqnh53xjs_6SQ-wP9oV378gdh8x5iZVwAwqSXBvmsOYDXBMYMoZ3blP_cZaKp4DH2AlNLVJRwc7lJ4J9kqUA2obxOlt8TcZ2woNlr_fdibHeUcNrPzYjh2TOLxsD0X3HNRkujji7rkGFKFrAnwai1IskE0VMrI8mM7yo3hxGwnEYlWxiQKyhs/s3968/Pursat_Skyline.jpg

ម៉្យាងទៀត ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃបានលឿនរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz_KXBPLWEguZx3f80hbcUj2-Xt0Mccpy5oxChPO4IpQl1vf7x3TcZv-S0LwABqJOKXoSrdkEWaAjfFfDJkMg62K_gpYLHbFvP1QQGJ2aQ5LIWS_ghNk4FiPZmmEmyfiRxaoGO4n8S8vDCpO1xYjn_T1w3P2mdoBiz1Rpf9BdYn3TE35g1gGGKi1YvxVI/s970/153302621650288.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស៕