អ្នកនឹងភ្ញាក់ផ្អើលជាមួយអត្ថប្រយោជន៍ដែលយើងមិនធ្លាប់ដឹងពីមុនមក នៃការដាក់ក្រដាស់ជូតមាត់ក្នុងទូរទឹកកក។ ជាការពិតណាស់ ក្នុងអំឡុងពេលនៃការស្នាក់នៅផ្ទះរយៈពេលយូរ អាហារ ភេសជ្ជៈ បន្លែ ផ្លែឈើ របស់ស្រស់ៗ ទំនិញស្ងួត ឬអ្វីៗទាំងអស់ត្រូវបានរក្សាទុកក្នុងទូទឹកកក ដើម្បីរក្សាទុកឱ្យបានយូរ។ ទោះជាយ៉ាងណា ការដាក់របស់របរទាំងនេះក្នុងទូរទឹកកករួមគ្នា គឺវាពិតជាពិបាកក្នុងការជៀសវាងក្លិនផ្សេងៗដោយអចេតនា ហើយទឹកដែលយើងចង់ផឹកដើម្បីបង្កើនភាពស្រស់ស្រាយ ក៏មានក្លិនរំខានក្នុងពេលតែមួយផងដែរ។ ហេតុនេះដើម្បីបំបាត់ក្លិនក្នុងទូទឹកកក ចូលអ្នកដឹងពីបច្ចេកទេសដាក់ក្រដាស់ជូតមាត់ក្នុងទូរទឹកកកដូចខាងក្រោម៖

១.ក្រដាស់ជូតមាត់ជួយស្រូបយកក្លិនអាក្រក់ចេញពីទូទឹកកក៖ ព្យាយាមដាក់ក្រដាស់ជូតមាត់ក្នុងទូទឹកកក ប្រហែលមួយខែម្តង ក្រដាស់ជូតមាត់នឹងដំណើរការល្អក្នុងការស្រូបក្លិនរបស់ទូទឹកកក ហើយបន្ទាប់ពីដាក់បាន ១ ខែ អ្នកអាចយកក្រដាសជូតមាត់ចេញ ហើយប្រើវាសម្រាប់លាងសម្អាតដៃបានផងដែរ។Fridge Cleaning Wipes | Kitchen Cleaning | Household | Product Information  | SOFT99 Corporation

២.រក្សាភាពស្រស់នៃបន្លែ និងផ្លែឈើ៖ នៅពេលទិញបន្លែ និងផ្លែឈើពីផ្សារ ប្រសិនបើអ្នកចង់រក្សាភាពស្រស់នៃបន្លែ និងផ្លែឈើទាំងនោះ អ្នកគួររក្សាបន្លែផ្លែឈើរុំក្នុងក្រដាសជូតមាត់ រួចដាក់ក្នុងទូទឹកកក។ ដោយសារតែក្រដាស់ជូតមាត់នឹងជួយស្រូបយកចំហាយទឹក និងសំណើម ដែលធ្វើឱ្យបន្លែមិនងាយរលួយ វាក៏រក្សាផ្លែឈើ និងបន្លែទាំងនោះឱ្យនៅស្រស់ល្អជានិច្ច។How to Clean Your Fridge the Right Way | Epicurious

៣.រក្សានំប៉័ងរឱ្យនូវតែមានរសជាតិឆ្ងាញ់៖ បន្ទាប់ពីទិញនំប៉័ង មនុស្សមួយចំនួនប្រហែលជាមិនអាចញ៉ាំវាទាំងអស់ក្នុងពេលតែមួយបានទេ។ ដូច្នេះវាពេញនិយមក្នុងការរក្សាទុកនៅក្នុងទូទឹកកក ប៉ុន្តែនៅពេលដែលអ្នកដាក់ក្នុងទូទឹកកក នំប៉័ងបានស្រូបយកចំហាយទឹក ធ្វើឱ្យនំប៉័ងមានសំណើម។ ដូច្នេះសម្រាប់បច្ចេកទេសដើម្បីដោះស្រាយបញ្ហានេះគឺសាមញ្ញនោះទេ ដោយអ្នកគ្រាន់តែដាក់ក្រដាសក្រាស់មួយសន្លឹកលើវា នៅក្នុងថង់នំប៉័ង ឬអ្នកអាចរុំនំប៉័ងក្នុងក្រដាស់ រួចដាក់ក្នុងទូរទឹកកកជាការស្រេច ការធ្វើបែបនេះគឺដើម្បីស្រូបយកចំហាយទឹក និងសំណើមចេញពីនំប៉័ងដើម្បីរក្សាវាឱ្យនូវតែមានរសជាតិឆ្ងាញ់៕Why It's A Bad Idea To Refrigerate Bread