អ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីផេកផ្លូវការរបស់ Miss Grand Phnom Penh ប្រកាសថា ព្រះកាយច័ន្ទ បានលាលែងពីតំណែងម្ចាស់មកុដដោយបញ្ជាក់ថា ព្រះកាយច័ន្ទ មិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ ការលាលែងតំណែងទាំងតក់ក្រហល់នេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេព្រោះនាងបានត្រៀមខ្លួនសព្វមុខបែបយ៉ាងមានការជួយជ្រោមជ្រែងពី អ៊ិន លក្ខិណា និងពេជ្រ សោភា ផងរួមទាំងត្រៀមជាច្រើនទៀតបែរជាមកប្រកាសលាលែងតំណែងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicpgJX29sVyrxnhP8L3BkWGxMiaUDK0dcrQCUH-FsTzhHBYLOyGiavep-ESSXhxvNqdZNbN6E-ftbdEEzfZHu0JBgoAX5OBOeR9-ig-3gfq21-vn9hhhE6zsHcQzfRRNPOeDzg0uGfiUn7nMFfaMze4850CNe-TVbvA_M-b_1i69lfMuBe5rKhVJRUszk/s1800/image_2024-02-24_14-38-56%20(2).png

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ស្ថាប័ន Miss Grand Phnom Penh បានប្រកាសថា «សូមប្រកាសជាផ្លូវការកញ្ញា ព្រះកាយច័ន្ទ សូមលាលែងពីតំណែងពី ???????????????? ???????????????????? ???????????????????? ???????????????? ដោយហេតុខណៈពេលនេះកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់»។ ងាកទៅកាន់បណ្តាញសង្គមសាមីខ្លួនផ្ទាល់វិញបានត្រឹមនិយាយថា «សូមទោសបងប្អូនប្រជាជនខ្មែរ»។null

ដំណឹងនៃការលាលែងពីតំណែងរបស់ ព្រះកាយច័ន្ទ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមដោយការមិនអស់ចិត្តទោះបីការប្រកាសនោះបានបញ្ជាក់មូលហេតុក៏ដោយព្រោះមហាជនបានសម្លឹងឃើញថា ព្រះកាយច័ន្ទ ខ្នះខ្នែងយ៉ាងខ្លាំងលើជំហានវិស័យបវរកញ្ញានេះដើម្បីបំបុកយកមកុដចង់តំណាងស្រ្តីខ្មែរទាំងមូលប្រកួតលើឆាកអន្តរជាតិ។ ក្រោយពីទទួលបានមកុដប្រចាំរាជធានីភ្នំពេញ ព្រះកាយច័ន្ទ បានស្នើសុំបវរកញ្ញា អ៊ិន លក្ខិណា មកជួយបង្រៀនការដើរបន្ថែម និងសុំជំនួយពី ប្អូនស្រី រ៉េត សារីតា បង្រៀនភាសាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ព្រះកាយច័ន្ទ ក៏ត្រៀមចង់វះកាត់ខ្ទង់ច្រមុះថ្មីឱ្យកាត់តែស្រស់ស្អាត ខណៈនាងក៏ទទួលបានការឧបត្ថម្ភឈុតរាត្រីស្រមោលសពីតារាចម្រៀង ពេជ្រ សោភា ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjQZTIBP1ltBO5CF74xOnbErnWoCAYNe4G432Z101lS5bk3uaoBVmo8uHo99GHLzVDvBs0NgEPLxCvJsiQ73GC7OWePRGgSiUMMxj33RSJwrRX-eW_DICzZQBkJiDwGur3Mj2DDF5fvZlYSNy0m8ZCHJ6TLZGST-22jyYwn84LYwE_K-iw5dJe4Jp1dk/s1440/image_2024-02-24_14-38-54%20(2).png

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ បានគ្រងមកុដ Miss Grand Phnom Penh កាលពីយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ ក្រោមការអបអរសាទរយ៉ាងច្រើនពីទស្សនិកជន ដោយលំដាប់រងទី១បានទៅលើ លឹម ច័ន្ទសេរីរ័ត្ន ៕