គេហទំព័រ The Independent រាយការណ៍ថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញពស់យក្សពូជថ្មីនៅតំបន់អាម៉ាហ្សូន ដែលគេធ្លាប់បានកត់ត្រាក្នុងឯកសារកាលពីមុន ។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ពស់យក្សនេះអាចធំលូតលាស់បានប្រវែង៧,៥ម៉ែត្រ និងមានទម្ងន់រហូតដល់ជិត៥០០គីឡូក្រាម ។ ហេតុនេះ ធ្វើឱ្យវាក្លាយជាពស់យក្សដ៏ធំបំផុត និងធ្ងន់បំផុតនៅលើពិភពលោក ។

បច្ចុប្បន្ន មនុស្សលើពិភពលោក បានស្គាល់ពស់យក្សចំនួន៤ពូជ ហើយពូជពស់ដែលធំបំផុត គឺពស់យក្សពណ៌បៃតង ។ ពស់ប្រភេទនេះបានរស់នៅតំបន់ត្រូពិករបស់អាមេរិកខាងត្បូង ដូចជា ៖ អាងនៃទន្លេអាម៉ាហ្សូន Orinoco និងទន្លេ Ezequibo រួមទាំងរស់នៅតំបន់ប្រភពទឹកតូចៗមួយចំនួនទៀត ។Is this new species the world's biggest snake? | CTV News

គេបានប្រទះឃើញពស់យក្សទាំងនេះនៅក្នុងទន្លេ និងតំបន់ដីសើមនៅអាមេរិកខាងត្បូង ។ គេដឹងច្បាស់ថា ពស់យក្សអាចបន្លាស់ទីក្នុងល្បឿនលឿន និងចាប់ចំណីបានលឿន ហើយវាបានចាប់រឹតសត្វផ្សេងៗដើម្បីឱ្យសត្វទាំងនេះដកដង្ហើមលែងបាន ។ បន្ទាប់មក ពស់យក្សក៏ចាប់ផ្តើមលេបចំណីចូលក្នុងពោះបន្តិចម្តងៗរហូតដល់អស់ ។

បើតាមការស្រាវជ្រាវមួយដែលបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ និងបោះពុម្ភផ្សាយជាសាធារណៈបង្ហាញថា ពស់យក្សពណ៌បៃតងបានបន្តពូជខុសគ្នាពីពស់យក្សផ្សេងទៀត ។ រីឯអ្នកស្រាវជ្រាវបានសហការជាមួយជនជាតិដើមភាគតិច Waorani ដើម្បីសិក្សាពីគំរូពស់យក្សបៃតងនៅតំបន់ភាគខាងជើង ដែលពួកគេទើបតែដាក់ឈ្មោះថ្មីឱ្យពស់ជាច្រើនក្បាលនៅតំបន់អាម៉ាហ្សូន ។Gigantic new anaconda species discovered in Amazon rainforest | CNN

គេបានប្រទះឃើញពស់យក្សថ្មីនេះ ក្នុងអំឡុងពេលការថតភាពយន្តឯកសាររបស់ National Geographic ដែលផ្សាយនៅលើ Disney ។ វាជាការរៀបចំឡើងដោយ Will Smith ជាអ្នកទទួលបានពានរង្វាន់អូស្កា ។ ក្នុងអំឡុងពេលក្រុមអ្នកវិទ្យាសាស្ត្រអុំទូកនៅតាមដងទន្លេអាម៉ាហ្សូន ពួកគេក៏បានថតរូបភាពពស់យក្សជាច្រើនក្បាលសុទ្ធតែជាពូជថ្មីៗ ខណៈពួកវាលាក់ខ្លួននៅក្នុងទឹករាក់ៗដើម្បីសម្ងំចាប់ចំណី ។

សាស្ត្រាចារ្យម្នាក់ឈ្មោះ Brian Fry មកពីសាកលវិទ្យាល័យ Queensland ដែលបានចូលរួមស្រាវជ្រាវសត្វព្រៃ និយាយថា ទំហំពស់យក្សទាំងនេះ គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ គឺពស់យក្សញី១ក្បាលដែលពួកយើងបានឃើញនេះ វាមានប្រវែងរហូតដល់៦,៣ម៉ែត្រ ។ លើសពីនេះ មានរបាយការណ៍ពីជនជាតិដើមភាគតិចថា ពស់យក្សផ្សេងទៀតមានប្រវែងរហូតដល់៧,៥ម៉ែត្រឯណោះ និងមានទម្ងន់ប្រមាណ៥០០គីឡូក្រាម ។New anaconda in Amazon Jungle could be 'biggest' snake species alive - BBC  Newsround

ពស់យក្សពូជថ្មីនេះ ត្រូវបានគេពន្យល់នៅក្នុងទស្សនាវដ្តី Diversity ថា វាបានបំបែកខ្លួនចេញពីពស់យក្សបៃតងដែលរស់នៅតំបន់ភាគខាងត្បូង កាលពីប្រមាណ១០លានឆ្នាំមុន ហើយវាមានភាពខុសប្លែកគ្នាផ្នែកបន្តពូជ រហូតដល់៥,៥% ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ការប្រទះឃើញពស់យក្សដ៏ធំនេះ គឺជាជំហានសំខាន់ដើម្បីអភិរក្សពូជពស់យក្ស និងមានសារៈសំខាន់សម្រាប់ការរក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពួកវា ។

ចំណែកសាស្ត្រាចារ្យម្នាក់ទៀតឈ្មោះ Freak Wonk ជាមនុស្សម្នាក់ក្នុងចំណោមអ្នកប្រទះឃើញពស់យក្ស បានផ្សព្វផ្សាយវីដេអូមួយក្នុងអំឡុងពេលគាត់ហែលទឹកទន្ទឹមគ្នាជាមួយពស់យក្សដ៏គួរឱ្យខ្លាច ។ គាត់និយាយថា វាជាពស់យក្សធំបំផុតក្នុងចំណោមពស់យក្សផ្សេងទៀតដែលគាត់ធ្លាប់បានឃើញ គឺពស់១ក្បាលនេះមានប្រវែងរហូតដល់៨ម៉ែត្រ និងទម្ងន់២០០គីឡូក្រាម ៕World's biggest snake is discovered in the Amazon rainforest: Huge anaconda  measures 26ft-long and weighs 440lbs - and its head is the same size as a  human's | Daily Mail Online