ការលាងរថយន្តត្រូវបានចាត់ទុកថាជាការថែទាំថ្នាំលាបរថយន្តជាមូលដ្ឋានដែលគួរធ្វើជាប្រចាំ។ ប៉ុន្តែបើលាងរថយន្តខុសរបៀប វាអាចបំផ្លាញថ្នាំលាបរថយន្តបានផងដែរ ដូច្នេះ KBN News សូមណែនាំឥរិយាបថ ៥ យ៉ាងដែលអ្នកមិនគួរធ្វើ នៅពេលដែលអ្នកលាងរថយន្តដោយខ្លួនឯង ដើម្បីការពារកុំឱ្យថ្នាំលាបរថយន្តមានស្នាមប្រេះ។

១.កុំប្រើអេប៉ុងតែមួយជូតរថយន្តទាំងមូល គួរប្រើអេប៉ុង ២-៣ ទើបល្អ៖ ការប្រើអេប៉ុងតែមួយជូតរថយន្តទាំងមូល អាចធ្វើឱ្យរថយន្តមិនស្អាត មានស្នាមប្រឡាក់ ព្រោះតែរាងកាយផ្នែកខាងក្រោមច្រើនតែមានភាពកខ្វក់ធំៗដូចជាខ្សាច់ ភក់ ឬភាពកខ្វក់ដែលធ្វើឱ្យផ្នែកផ្សេងទៀតរបស់រាងកាយខូច។ ដូច្នេះយកល្អត្រូវលាងសម្អាតដងខ្លួនខាងលើជាមុនសិន ហើយបន្ទាប់មកលាងសម្អាតផ្នែកខាងក្រោមនៃឡានដោយថ្នមៗ រួមជាមួយការលាងសម្អាតអេប៉ុងជាទៀងទាត់ វានឹងកាត់បន្ថយឱកាសនៃការកោស។How to Wash a Car at Home (DIY) | Family Handyman
២.កុំប្រើម្សៅសាប៊ូ ឬទឹកលាងចានមកលាងរថយន្ត៖ ប្រសិនបើសាប៊ូ ឬទឹកសម្រាប់លាងឡានអស់ កុំប្រើទឹកលាងចាន ឬសាប៊ូបោកខោអាវជំនួសអី ព្រោះដោយសារសាប៊ូទាំងអស់នេះមានភាពរឹងមាំខ្លាំង ដែលវានឹងធ្វើឱ្យការលាងមិនស្អាត និងងាយធ្វើឱ្យថ្នាំលាបរថយន្តមានស្នាមប្រេះ។

៣.កុំប្រើក្រណាត់ចាស់ៗ ដើម្បីជូតរថយន្ត៖ ការប្រើប្រាស់ក្រណាត់ចាស់ៗ ដើម្បីជូតរថយន្ត គឺមិនល្អទេ ព្រោះវាអាចមានថ្នេរ ឬស្លាកយីហោដែលអាចធ្វើឱ្យខូចថ្នាំលាបរថយន្ត។ ដូច្នេះ អ្នកគួរតែប្រើកន្សែងឡានសាច់ទុន និងថ្មីដើម្បីជូតឡានរបស់អ្នក ឬក្រណាត់ chamois ជាដើម។

៤.កុំប្រើទុយោកៅស៊ូដាក់លើយានជំនិះ៖ មនុស្សជាច្រើនតែងមានSelf Service Car Washes: 5 Things To Know | Turtle Wax® Proទំនោរធ្វើអ្វីមួយឱ្យងាយស្រួលសម្រាប់ខ្លួនឯងជាមុនសិន ដោយយកទុយោមកដាក់លើតួរថយន្ត។ នេះគឺជាវិធីសាស្រ្តដែលបណ្តាលឱ្យមានស្នាមប្រេះធ្ងន់ធ្ងរនៅលើដងខ្លួនរថយន្ត ដោយសារតែទុយោកៅស៊ូ។ ដូច្នេះយើងមិនណែនាំឱ្យធ្វើបែបនេះទេ យកល្អគួរតែដាក់ទុយោនៅក្រោមតួរថយន្តជំនួសវិញ ដើម្បីឱ្យវាមានចលនា និងងាយស្រួលត្រដុសលើរាងកាយ។

៥.កុំប្រើម៉ាស៊ីនបូមធូលី៖ ខណៈពេលដែលរថយន្តស្ងួត មិនគួរប្រើម៉ាស៊ីនបូមធូលីដីចេញពីតួរថយន្តឡើយ ដោយសារតែវាអាចបណ្តាលឱ្យមានស្នាមឆ្កូត។ ហេតុនេះ អ្នកគួរប្រើជក់ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ធូលីដី ដោយអ្រងួនជក់ឱ្យបានញឹកញាប់ ដើម្បីការពារធូលីដែលជាប់នៅក្នុងជក់ពីការបំផ្លាញថ្នាំលាបរថយន្ត ហើយវាក៏នឹងជួយកាត់បន្ថយស្នាមឆ្កូតផងដែរ៕Self-Service Car Wash vs Automatic Car Wash – Which One's Best?