Home Blog Page 1249

ក្រសួងសុខាភិបាល ស្នើឱ្យមានច្បាប់ហាមលក់់គ្រឿងស្រវឹង ឱ្យក្មេងអាយុក្រោម២១ឆ្នាំ

0

ក្រសួងសុខាភិបាល បានធ្វើសេចក្តីព្រាងច្បាប់តាំងពីឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង ដោយកំណត់អាយុស្របច្បាប់ដល់ពលរដ្ឋខ្មែរ អាចទទួលទានគ្រឿងស្រវឹងបានគឺពីអាយុ២១ឆ្នាំឡើងទៅ ហើយនឹងដាក់ពិន័យចំពោះអ្នកលក់ដែលលក់គ្រឿងស្រវឹងឱ្យក្មេងមិនទាន់គ្រប់អាយុ។ក្រសួង​ព័ត៌មាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែល​មាន​រង្វាន់  - The Cambodia Daily Khmer

ក៏ប៉ុន្តែគិតមកទល់ពេលនេះអស់រយៈពេល៩ឆ្នាំ ច្បាប់នេះនៅមិនទាន់ទទួលបានការអនុម័តពីសភាជាតិនៅឡើយនោះទេ។

នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ក្រសួងក្រសួងសុខាភិបាល បានស្នើ៣ចំណុចសំខាន់៖

១. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនមានអាយុក្រោម ២១ឆ្នាំ និងជនដែលកំពុងស្រវឹង
២. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទពីម៉ោង ១២យប់ ដល់ ៦ព្រឹក
៣. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមសួនច្បារសាធារណៈក្រុមហ៊ុនបីដែលផលិតស្រាបៀរច្រើនជាងគេនៅកម្ពុជា — Cambonomistការកំណត់អាយុ២១ឆ្នាំដែលអាចទទួលទានគ្រឿងស្រវឹងបាន នឹងផ្លាស់ប្តូរប្រទេសកម្ពុជាពីប្រទេសមួយដ៏ធូររលុងបំផុតមួយលើការគ្រប់គ្រងគ្រឿងស្រវឹងនៅក្នុងតំបន់ ទៅជាប្រទេសមួយដ៏តឹងរឹងបំផុត និងឈានទៅដល់ការកាន់បន្ថយគ្រោះថ្នាក់ចរាចរបានមួយកម្រិតផងដែរ។

គួរបញ្ជាក់ថា នៅកម្ពុជាយើង ស្ទើរតែគ្មានច្បាប់គ្រប់គ្រងផ្ទាល់លើការទិញ និងការប្រើប្រាស់គ្រឿងស្រវឹង ឬធ្វើនិយ័តកម្មលើឧស្សាហកម្មគ្រឿងស្រវឹងនិងទីផ្សារលក់រាយទេ៕

ក្រមហ៊ុន AstraZeneca កំពុងប្រឈមមុខនឹងការទាមទារសំណង ១០០ លានដុល្លារពីអ្នកស្លាប់ដោយសារបានចាក់វ៉ាក់សាំងខ្លួន

0

ក្រុមហ៊ុន AstraZeneca កំពុងប្រឈមមុខនឹងការទាមទារសំណងរាប់រយលានដុល្លារពីជនរងគ្រោះដែលបានចោទប្រកាន់ថាមានមនុស្សចំនួន៣៥បានជួបនូវផលវិបាក និង៨១នាក់បានស្លាប់ ក្រោយពីបានចាក់វ៉ាក់សាំងនេះរួចមក។

យោងតាមប្រភពសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមហ៊ុនឱសថយក្ស AstraZeneca ដែលបានចាប់ដៃគូជាមួយសាកលវិទ្យាល័យ Oxford ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩កាលពីពេលកន្លងទៅ ខណៈពេលនេះគឺកំពុងតែប្រឈមមុខនឹងការដោះស្រាយនៅតុលាការជុំវិញករណីវ៉ាក់សាំងនេះបានរកឃើញថា “មានភាពខុសប្រក្រតី” ។ តាមលទ្ធផលពិសោធន៍ថ្មីគឺបានរកឃើញថាវ៉ាក់សាំងប្រភេទនេះគឺបានផ្សារភ្ជាប់ជាមួយបរិបទថ្មី ដែលបណ្តាលឱ្យមានការកកឈាម។AstraZeneca Vaccine: What You Need to Know

យ៉ាងហោចណាស់មនុស្ស ៨១ នាក់បានស្លាប់ដោយសារតែផលប៉ះពាល់ដ៏កម្រនៃវ៉ាក់សាំងប្រភេទនេះ ដែលមិនគាំទ្រនៅក្នុងសារពាង្គកាយមួយចំនួន និងជាលទ្ធផលមានមនុស្សរាប់រយនាក់បានទទួលរងនូវជំងឺផ្សេងៗ។

បើយោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងទៀតថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាចប្រឈមមុខនឹងការសងជំងឺចិត្តដល់ទៅជាង១០០លានដុល្លារជុំវិញករណីនេះ ។ ចំណែករដ្ឋាភិបាលវិញក៏ត្រូវបានរួមចំណែកផ្តល់សំណងដល់ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតដូចគ្នា ព្រោះបានជំរុញឲ្យមានចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត។AstraZeneca trial results may have included 'outdated' information, U.S.  health officials say | CBC News

ទោះជាយ៉ាងណា ក្រុមហ៊ុន AstraZeneca កំពុងតែច្រានចោលនូវការចោទប្រកាន់ទាំងអស់ ថាពួកគេមានការ “យល់ច្រឡំ ” មកលើក្រុមហ៊ុនខ្លួន។ ក្រុមហ៊ុនក៏បានចង្អុលបង្ហាញថា វ៉ាក់សាំងខ្លួនក៏ធ្លាប់បានជួយជីវិតមនុស្សរាប់លាននាក់ កាលពីខ្លួនបានផលិតចេញឲ្យសាធារណៈជនប្រើប្រាស់អំឡុងជំងឺរាតត្បាតដែរ។

វ៉ាក់សាំង AstraZeneca នេះទៀតសោតក៏មិនមានការលើកទឹកចិត្តពីចក្រភពអង់គ្លេសឲ្យប្រជាជនខ្លួនស្ម័គ្រចិត្តចាក់នោះទេ ព្រោះថាអ្នកជំនាញបានណែនាំថា វ៉ាក់សាំង mRNA ដូចជា Pfizer ឬ Moderna jabs គួរតែមានប្រសិទ្ធិភាពជាង។What scientists do and don't know about the Oxford–AstraZeneca COVID vaccine

គួរបញ្ជាក់ថា ផលវិបាកផ្សេងៗនៃវ៉ាក់សាំង AstraZeneca ក៏ត្រូវបានគេកត់ត្រាទុកផងដែរ ដោយមាន វេជ្ជបណ្ឌិត Stephen Wright អាយុ ៣២ ឆ្នាំបានស្លាប់ដោយកើតមានកំណកឈាមក្នុងខួរក្បាល ១០ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ដំបូងរបស់គាត់ក្នុងខែមករាឆ្នាំ ២០២១ ។ រីឯករណីមួយទៀត គឺតន្ត្រីកររ៉ុកម្នាក់ដែលគេស្គាល់ថាជា Lord Zion បានឈឺក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។ ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោកក៏បានលាចាកលោកនៅត្រឹមតែរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។ សំបុត្រមរណៈភាពបឋមរបស់លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា មានកំណកឈាមក្នុងខួរក្បាលដែលបណ្តាលមកពីផលវិបាកនៃវ៉ាក់សាំងនេះឯង។

ទោះជាយ៉ាងណា ទាំងនេះគឺជាផលប៉ះពាល់ដ៏កម្រ មិនមែនមនុស្សគ្រប់គ្នាដែលចាក់វ៉ាក់សាំងនេះសុទ្ធតែប្រឈមនឹងបញ្ហាណាមួយនោះទេ៕

វត្តមានរបស់តារាកូរ៉េ Seungri នៅលើទឹកដីខ្មែរ បង្កើតភាពភ្ញាក់ផ្អើលមិនធម្មតា មានទាំងអ្នកគាំទ្រ និងអ្នករិះគន់ យ៉ាងពេញទំហឹងពេញបណ្តាញសង្គម!

0

ថ្មីៗនេះមហាជនជាច្រើននៅលើបណ្តាញសង្គមបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង បន្ទាប់ពីឃើញវត្តមានរបស់តារាកូរ៉េ Seungri ដែលជាអតីតសមាជិកក្រុម Big Bang ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង បានបង្ហាញខ្លួននៅ Prince Brewing ក្នុងទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ក្នុងនោះអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវត្តមានរបស់អតីតតារាកូរ៉រូបនេះមកទឹកដីកម្ពុជាដោយស្ងាត់ៗ ខណៈដែលមហាជនផ្សេងទៀតបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ដោយសារតែគាត់ធ្លាប់មានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀននៅកូរ៉េ។The Great Seungri | HaB Korea.net

ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop ប្រាកដជាបានស្គាល់ហើយថា តារាចម្រៀង Seungri គឺជាសមាជិកក្រុម Big Bang ប៉ុន្តែគាត់បានចាកចេញពីក្រុមដោយសារគាត់មានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនកាលពីឆ្នាំ ២០១៨ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះគាត់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយសព្វថ្ងៃគាត់កំពុងកាន់កាប់ជំនួញផ្ទាល់ខ្លួនរបស់គាត់។8 Astonishing Facts About Seungri - Facts.net

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនជាច្រើននៅលើបណ្តាញសង្គមរិះគន់គាត់នោះ គឺដោយសារលោក Seungri ទើបតែចេញពីពន្ធនាគារមិនដល់មួយឆ្នាំផង ស្រាប់តែឃើញវត្តមានលោកនៅលើទឹកដីខ្មែរ ច្រៀងរាំយ៉ាងសប្បាយជាមួយតារ៉េប G-Devith និងបានរៀបចំពិធីខួបកំណើតគម្រប់ ៣៣ ឆ្នាំរបស់គាត់នៅកន្លែងជប់លៀងទៀតផង។ មហាជនជាច្រើនបានរិះគន់ថា ហេតុអ្វីមនុស្សមួយចំនួនស្វាគមន៍មនុស្សប្រភេទនេះខ្លាំងម្លេះ ហើយអ្នកខ្លះទៀតក៏លើកឡើងថា តិចទៀតលែងស្ងាត់ហើយ ខ្ញុំទាយថាព័ត៌មានកូរ៉េនឹងចុះផ្សាយថា មនុស្សកខ្វក់នៅប្រទេសខ្លួនមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅប្រទេសខ្មែរ។ អ្នកខ្លះក៏ខំមិនថា មិចបានជាសប្បាយជាមួយអ្នកជួយដូរមនុស្សអញ្ចឹង។May be an image of 1 person and text

គួរបញ្ជាក់ដែរថា តារាចម្រៀង Seungri ដែលមានឈ្មោះពិត Lee Seung-hyun គឺជាតារាចម្រៀងកូរ៉េខាងត្បូង អ្នកនិពន្ធបទចម្រៀង តារាសម្តែង អ្នកជំនួញ និងជាអតីតសមាជិកក្រុម Big Bang ជំនាន់ទីពីរដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយ YG Entertainment ។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះកន្លងមកធ្លាប់មានរឿងអាស្រូវផ្លូវភេទ ការជួញដូរមនុស្ស និងជាប់ឈ្មោះជាមនុស្សមិនល្អនៅលើទឹកខ្លួន ក៏ដូចជាជាប់ពាក់ពន្ធ័នឹងគ្រឿងញៀនផងដែរ៕

 

@satsothearith

ស្ងាត់ៗSeungriសមាជិកBigBangមកខ្មែរសំខាន់គាត់រាំបទខ្មែរទៀត???? #satsothearith #bigbang #seungri

♬ original sound – Sat Sothearith – Sat Sothearith

 

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKl6me2wpztThduYfhf6ZJXgBkn7AwgEwheea_eWofT8z6ESK0lHwuVp7YHOCr5ct9BeZv6H5u1Tjpu19ovAD1mtmzmzZCD7q6J5z9kfzW9-rSperJw7dPVTD61oP_tKs6r_dVTNcxiVoWyY7STT3Ekb6e4OqULLujmnk7yKw4Cgbf-eTX10K-9qt7RM/s1280/photo_2024-01-23_10-01-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZYglf0L9JNfR2rGFHYt7Gnvbapf6YaUG1zDyKbxOqtWbiOUzDIj2-4w1bSj4GScKCzHDOBUw3dPfDvLrFGoyXp7ENKoafHp1CX2IGg6H95jFrB-fhKKGljamCJLD8dRPxYW4kZoTHQVVOHSDFf05HNyIwKoA3P5RH4Z2PkBgQA1LqZScfyS1FaNFBSV0/s1280/photo_2024-01-23_10-02-00.jpg

កាណាដាជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ

0

ប្រទេសកាណាដា ៖ សុវត្ថិភាព គឺជាកត្តាសំខាន់ដែលភ្ញៀវទេសចរបានគិតជាចម្បង មុននឹងពួកគេសម្រេចចិត្តទៅដើរកម្សាន្តនៅប្រទេសណាមួយ ។ នៅដើមឆ្នាំ២០២៤ នេះ ប្រទេសកាណាដាទើបតែទទួលបានការចាត់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ ប្រចាំឆ្នាំ២០២៤ ។Canada has been named the safest country in the world for travel in 2024

វាជាការចាត់ចំណាត់ថ្នាក់របស់ក្រុមហ៊ុនធានារ៉ាប់រងការធ្វើដំណើរមួយឈ្មោះ Berkshire Hathaway ។ ក្រុមហ៊ុននេះលើកហេតុផលថា កាណាដា គឺជាប្រទេសដែលមានដង់ស៊ីតេពលរដ្ឋតិចតួច និងអត្រាឧក្រិដ្ឋកម្មទាប ជាពិសេស ការប្រើប្រាស់កាំភ្លើងបង្កហិង្សាស្ទើរតែមិនកើតឡើងឡើយ ។ ការប្រើប្រាស់អំពើហិង្សានៅប្រទេសនេះស្ទើរតែគ្មាន និងគ្មានជំងឺឆ្លងទេ ។Safest Countries in the World for Travelers Ranked in New Report - Thrillist

ក្រៅពីនេះ ប្រទេសកាណាដាមិនរើសអើងជាតិសាសន៍ផ្សេង, ពណ៌សម្បុរ, ភេទ ឬរើសអើងសាសនាទេ ។ ហេតុនេះ ធ្វើឱ្យកាណាដាទទួលបានការចាត់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរប្រចាំឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ កាណាដាបានជាប់ចំណាត់ថ្នាក់ទី៦ ។Canada in February: Travel Tips, Weather & More | kimkim

ទោះយ៉ាងណា គ្រោះថ្នាក់មួយដែលអាចកើតឡើងនៅប្រទេសកាណាដា គឺភ្លើងឆេះព្រៃ ដោយសារកាណាដាមានផ្ទៃដីព្រៃឈើលាតសន្ធឹងធំទូលាយ ។ ដូច្នេះ វាធ្វើឱ្យកាណាដាប្រឈមនឹងការកើតភ្លើងឆេះព្រៃ និងធ្វើឱ្យគុណភាពអាកាសធាតុកាន់តែអាក្រក់ ។ លើសពីនេះ ភ្លើងឆេះព្រៃនឹងប៉ះពាល់ដល់អ្នកមានបញ្ហាផ្លូវដង្ហើមទៀតផង ។The Impossible Fight to Stop Canada's Wildfires | WIRED UK

បើទោះជាប្រទេសកាណាដាមានព្រំដែនជាប់អាមេរិក ដែលអាមេរិកមានអត្រាឧក្រិដ្ឋកម្មខ្ពស់ ប៉ុន្តែកាណាដាបែរជាមានសុវត្ថិភាពគួរឱ្យភ្ញាក់ផ្អើល ដោយសារកាណាដាមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង, សមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខបានល្អ ។The best things to do in Canada: a backpackers travel guide

ចំណុចសំខាន់ កាណាដាមានស្ថិរភាពសេដ្ឋកិច្ច, ស្ថិរភាពនយោបាយ, រដ្ឋាភិបាលថែរក្សាពលរដ្ឋបានល្អ ហើយពលរដ្ឋគ្មានការដាក់សម្ពាធក្នុងការរស់នៅទេ បើទោះជាពួកគេគ្មានការងារធ្វើក្តី ក៏ពួកគេមានគុណភាពជីវិតល្អប្រសើរដែរ ។ ហេតុនេះ ពលរដ្ឋកាណាដាពុំចាំបាច់ដើរឆក់ប្លន់ ឬប្រើអំពើហិង្សាលើអ្នកដទៃឡើយ ។Canada Is The Safest Country To Travel In 2024; Here's Why

នេះជាចំណាត់ថ្នាក់ប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ ប្រចាំឆ្នាំ២០២៤ រួមមាន ៖
-ចំណាត់ថ្នាក់ទី១ ប្រទេសកាណាដា
-ចំណាត់ថ្នាក់ទី២ ប្រទេសស្វីស
-ចំណាត់ថ្នាក់ទី៣ ប្រទេសន័រវេស
-ចំណាត់ថ្នាក់ទី៤ ប្រទេសអៀរឡង់ និង
-ចំណាត់ថ្នាក់ទី៥ ប្រទេសហូឡង់

រីឯប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរនៅតំបន់អាស៊ី គឺប្រទេសជប៉ុន ទទួលបានចំណាត់ថ្នាក់ទី១២ ៕

ប្រុងប្រយ័ត្ន! កំណើនសិស្សសាលា​មិនទាន់​គ្រប់អាយុ​បើកបរយាន​យន្ត​តាមផ្លូវ ហាក់មានការកើនឡើង

0

ប្រជាពលរដ្ឋភាគច្រើន ដែលមានជីវភាពធូរធា ឬមិនសូវមានពេលជូនកូនទៅរៀន បានបណ្តោយកូនៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរយានយន្តនៅតាមផ្លូវ។

មួយរយៈនេះ គេសង្កេតឃើញថាមានក្មេងតូចប្រុសស្រីជាច្រើននាក់បានជិះម៉ូតូឌុបគ្នាចេញពីសាលារៀនទៅផ្ទះចេញពីផ្ទះទៅសាលារៀននៅតាមដងជាហូរហែថែមទាំងបើកបរយ៉ាងលឿន ធ្វើឱ្យមហាជនឃើញមានការភ័យជំនួសពួកគេ។May be an image of 2 people, motorcycle and scooter

បើនិយាយពីផ្លូវច្បាប់វិញ ក្មេងតូចៗមិនគ្រប់អាយុ១៥ឆ្នាំ គឺមិនមានការអនុញ្ញាត ឱ្យបើកបរយានយន្តលើផ្លូវសាធារណៈនោះទេ។

យោងច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថា”អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា”។May be an image of 3 people, scooter, motorcycle and streetជុំវិញបញ្ហានេះ អាណាព្យាបាល មិនត្រូវបណ្តែតបណ្តោយឱ្យកូនៗរបស់ខ្លួនធ្វើដំណើរតាមផ្លូវបែបនេះនោះទេ ព្រោះវាអាចនឹងបង្កជាហានិភ័យនៅថ្ងៃណាមួយ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋាន និងអ្នកគ្រូ លោកគ្រូ គួរតែធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរនៅកម្ពុជា ព្រោះបើគិតឱ្យដិតដល់ទៅ ក្មេងអាយុក្រោម១៨ឆ្នាំ នៅមានស្មារតីមិនទាន់រឹងមាំនៅឡើយទេ៕

 

បក្សីចាំក្រុង ប្រាសាទរាងពីរ៉ាមីត នៅក្នុងតំបន់អង្គរ

0

ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។

ប្រាសាទ ស្ថិតនៅកណ្តាលព្រៃខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម ដែលត្រូវបានកសាង ដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។May be an image of templeប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងមានប្រាសាទមួយធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅពីលើ និងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨)។May be an image of templeដោយឡែក ជុំវិញនឹងឈ្មោះប្រាសាទនេះវិញ ជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលមានស្តេចមួយអង្គ មានបក្សីចាំថែរក្សាគ្រប់គ្រង និងតែងតែការពារស្តេចអង្គនោះ ឱ្យគេសផុតពីការដេញតាមសំម្លាប់ពីស្តេចដែលសោយរាជ្យមុនៗ៕

 

ពិតទេ! គ្រឿងស្រវឹង ជាបញ្ហាចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍

0

នៅក្នុងប្រទេសកម្ពុជា ការផ្សព្វផ្សាយគ្រឿងស្រវឹង ហាក់មានការកើនគួរឱ្យកត់សម្គាល់មិនថានៅលើបណ្តាញសង្គម ឬទូរទស្សន៍ ដោយការផ្សព្វផ្សាយទាំងនោះស្ថិតនៅក្នុងក្រោមរូបភាពជាច្រើនខុសៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijEWttys_Vq2ixJAWh39WdQPlZD8bUrx3UhkrVhFkkYSOlVmcVGxUFJlUryxTdnIRFn8o5_T_zvBoRb9t0nPtamQbEyLoDFRWh_oBijTj9Qbd8G1ydip4nmnQA6s6SZOIG-18s_YCmkq-hWyizpCbwG-7lu1kOupePoLLWaJrHwyYPTGpWHaEUD0U6cUQ/s1690/Untitled-2.png

ក្រុមហ៊ុន​ស្រាបៀរ​ខ្លះ​មាន​កម្មវិធី​ផ្តល់​ជា​រង្វាន់លើកទឹក​ចិត្ត​ដល់​អ្នក​ទិញ និង​អ្នក​ពិសារ ដូច​ជា​ពិសារ​ស្រាបៀរ​ឈ្នះ​រង្វាន់​ម៉ូតូ ឡាន និង​ការ​ឈ្នះ​ជា​សាច់​ប្រាក់ ព្រមទាំងរង្វាន់​ដែល​ទទួល​បាន​ស្រាបៀរ​បន្ថែម​ជាដើម។​

កំណើននៃការផ្សព្វផ្សាយនេះ បានចាក់ចូលទៅដល់សង្គមខ្មែរ ដែលធ្វើឱ្យកំណើនអ្នកទទួលទានគ្រឿងស្រវឹងមានកើនឡើង ស្របពេលដែលកំណើនគ្រោះថ្នាក់ចរាចរណ៍ក៏កើនឡើងផងដែរ។Traffic Is One of the Leading Causes of Deaths and Injuries in Cambodia: Says a New Report | United Nations Development Programme

បច្ចុប្បន្ននេះ ដោយសារមានកំណើនផ្សព្វផ្សាយស្រាបៀរ បានធ្វើឱ្យការ​ពិសារ​គ្រឿង​ស្រវឹង​ ក្លា​យ​ទៅ​ជា​ទម្លាប់សម្រាប់ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ សាច់ញាតិ និង​ព្រឹត្តិការណ៍សង្គម​ផ្សេងៗ​និង​មួយ​ចំនួន​ធំ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ផង​ដែរ នេះ​បើរបាយការណ៍​នានា​ដែល​ស្រាវជ្រាវ​អំពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjENenTVCBwgZDgu5aFguUGHRiUNhBse8q71YkQ213JGtwisdbxov9qtdwFqktQX7soilgnUwb3eHUrYyyfaPlOuHr8iVuOeztd5wrsfokJBHoadmIWPYciWx8Rgrolxbhu9mKobYc4qwexSiYM0HA_zXa3QsBUfsqx64Orpo3JEIeMsVr52d-IwsDDfQA/s750/15131.jpg

បើតាមឯកសារមួយធ្លាប់បានស្រាវជ្រាវបានបញ្ជាក់ថា នៅកម្ពុជាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគ្រឿងស្រវឹងភាគច្រើនកើតឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងនោះស្ទើរតែ ៤០% បានកើតឡើងចន្លោះម៉ោង ៦ ទៅ ម៉ោង ៩ ល្ងាច ហើយការស្លាប់ភាគច្រើនពាក់ព័ន្ធនឹងការបើកបរក្រោយពិសារគ្រឿងស្រវឹងកើតឡើងនៅតាមបណ្តាផ្លូវជាតិសំខាន់។

គួរបញ្ជាក់ថា​ មួយរយៈចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់កើតឡើងជាញឹកញាប់ ដោយភាគច្រើននៃជនបង្កគឹមានជាតិអាកុលក្នុងខ្លួន និងអ្នកខ្លះលើសគម្រិតដែលច្បាប់បានចែងថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGO0hlH5Ju7e4jcrdUZU_JvF6_nqiDzxnOYHs54Ru2joCK0BKnVWSwJGamgBhVM-B7LAGJ062KFvgQ2h4lWon-4MwA8jG7EUbSXTUNKoTLzTVSmoqsqoOjVGzmLIgV4PrqY_OpCNPDkOxF1EYipzrMKV9c1sVyIYAnpBhzwIRhwC_4PoAlRKuYV6eIZ6k/s1080/FB_IMG_1705756163583.jpg

 

ពូកែមែន! ទើបតែអាយុ ៣៥ ឆ្នាំសោះស្រ្តីម្នាក់នេះមានកូនរហូតដល់ ១២ នាក់ទៅហើយ

0

បរទេស៖ Britney Church អាយុ ៣៥ ឆ្នាំដែលជាម្តាយវ័យក្មេងមកពីរដ្ឋ Kansas សហរដ្ឋអាមេរិក បានបង្ហោះឃ្លីបមួយនៅលើគណនី TikTok របស់នាង ដោយបង្ហាញពីអាថ៌កំបាំងនៃការមានកូនតាំងពីតូច និងត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណិត។This 33-Year-Old Mom Of 12 Has Been Pregnant for Nearly 17 Years

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ Britney Church បានឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណិតនៅលើអាខោន TikTok របស់នាង ដែលពួកគេបានសួរនាងថា តើអ្នកមានអាយុប៉ុន្មានពេលចាប់ផ្ដើមមានកូនដំបូង? ម្តាយអាយុ ៣៥ ឆ្នាំរូបនេះបាននិយាយថា នាងបានពពោះកូនដំបូងនៅអាយុ ១៥ ឆ្នាំ ហើយសម្រាលបានកូនដំបូងនៅអាយុ ១៦ ឆ្នាំ ។

បន្ទាប់មក នាងបានបន្តបង្កើតកូននៅអាយុ ១៧ ឆ្នាំរហូតដល់ ៣២ ឆ្នាំ មានន័យថានាងបានព្យាយាមបង្កើតកូនជារៀងរាល់ឆ្នាំរហូតដល់កូនរបស់នាងមានចំនួន ១២ នាក់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំ និងមានកូនបីនាក់ នាងតែងតែត្រូវបានអតីតស្វាមីធ្វើបាបជាប្រចាំ ប៉ុន្តែនាងបានអត់ធ្មត់ដើម្បីកូន ហើយបង្កើតបានកូនបីនាក់ទៀត។I'm 33 with 12 kids and I've basically been pregnant for 17 YEARS - people  always assume I'm on benefits but I'm not | The Irish Sun

ក្រោយមក នៅពេលដែលការអត់ធ្មត់របស់នាងឈានដល់កម្រិតកំណត់ Britney បានជ្រើសរើសលែងលះជាមួយអតីតស្វាមី ហើយកូនៗរបស់នាងក៏បានជ្រើសរើសធ្វើតាមម្តាយរបស់ពួកគេផងដែរ។ រហូតមកដល់អាយុ ២៥ ឆ្នាំនាងបានជួបប្តីបច្ចុប្បន្ន ហើយសម្រាលបានកូន ៦ នាក់ទៀត ដោយបច្ចុប្បន្នពួកគេមានសមាជិកទាំងអស់ ១៤ នាក់នៅក្នុងគ្រួសារនេះ។

នៅពេលដែលឃ្លីបនេះត្រូវបានផ្សព្វផ្សាយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសរសើរគ្រួសារ Britney ជាគ្រួសារដ៏គួរឱ្យស្រឡាញ់ និងកក់ក្ដៅបំផុត។ ប៉ុន្តែទោះជាយ៉ាងណា អ្នកលេងអ៊ីនធឺណិតមួយចំនួនក៏បានបញ្ចេញមតិរិះគន់យ៉ាងដូច្នេះថា នាងគឺជាមនុស្សអាត្មានិយម គិតតែចង់បានកូនច្រើន មិនមានហេតុផល។ អ្នកខ្លះទៀតក៏ខំមិនថា ការមានកូនច្រើនគឺមិនល្អនោះទេ៕33-year-old mom of TWELVE has been pregnant on and off for 17 YEARS | Daily  Mail Online

ស្ងាត់ៗ! វៀតណាម បង្កើត​ផ្កាយ​រណបបានសម្រេច ត្រៀមបាញ់ទៅក្នុងតារាវិថី

0

នៅដើមឆ្នាំក្រោយ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបរ៉ាដា តាមដានអាកាសធាតុដំបូងបំផុតរបស់ខ្លួន ដើម្បីផ្តល់ការព្រមានជាមុនប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ។

ផ្កាយរណបនេះមានឈ្មោះថា “LOTUSat-1” ត្រូវបានបង្កើតឡើងដោយជនជាតិវៀតណាមផ្ទាល់ ដោយមានជំនួយពីវិស្វករជប៉ុន។

LOTUSat-1 គឺជាផ្នែកមួយនៃគម្រោងការពារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលអវកាសជាតិវៀតណាម ។First homemade radar satellite to go into space next year - VnExpress  Internationalការផលិតផ្កាយរណបបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលដែលស្ថិតនៅឧទ្យាន Hoa Lac Hi-tech ក្នុងទីក្រុងហាណូយ។

ផ្កាយរណបនឹងប្រើឧបករណ៍ចាប់សញ្ញាប្រើរលកវិទ្យុដើម្បីសង្កេតមើលផែនដី ហើយដូច្នេះដំណើរការដោយឯករាជ្យពីប្រភពពន្លឺ នោះមានន័យថា អាចដំណើរការបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដែលជាអត្ថប្រយោជន៍ច្បាស់លាស់ជាងផ្កាយរណបប្រើឧបករណ៍ចាប់សញ្ញាអុបទិក ដែលអាចដំណើរការបានតែពេលថ្ងៃប៉ុណ្ណោះ។

បើមិនមានការប្រែប្រួលនោះទេ ផ្កាយ​រណបនេះ នឹងបង្ហោះចូលទៅកាន់តារាវិថីនាឆ្នាំក្រោយ៕

 

ដើមផ្កា ៣ ប្រភេទដែលចាស់បុរាណហាមមិនឱ្យដាំនៅក្នុងបរិវេណផ្ទះ

0

ជាធម្មតានៅតាមផ្ទះនីមួយៗតែងតែមានដាំដើមឈើ ឬដើមផ្កាស្អាតៗដើម្បីទុកលំអផ្ទះឱ្យមានភាពស្រស់ស្អាត លេចធ្លោរ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានប្រភេទដើមផ្កាមួយចំនួនត្រូវបានចាស់បុរាណហាមមិនឱ្យដាំនៅក្នុងបរិវេណផ្ទះ ព្រោះគេជឿថា ប្រសិនបើដាំដើមផ្កាទាំងនេះនៅជុំវិញផ្ទះ អាចនឹងនាំមកនូវទុក្ខទោស សំណាងអាក្រក់ ឬរឿងអពមង្គលចូលមកក្នុងគ្រួសារ និងអាចរកស៊ីខាតចុងខាតដើមទៀតផង។ ហេតុដូច្នេះទើបជនជាតិខ្មែរយើងមិននិយមដាំដើមផ្កាទាំងនេះនៅក្នុងផ្ទះរបស់ពួកគេឡើយ។

១.ផ្កាចំប៉ី៖ ផ្កានេះត្រូវបានមនុស្សមួយចំនួនជឿថា វាអាចនឹងនាំមកនូវទុក្ខព្រួយ ព្រោះនៅពេលមានពិធីបុណ្យសពគេតែងប្រើវានៅក្នុងពិធីដើម្បីដាក់នៅលើសព ហើយគេក៏ជឿថាផ្កានេះបើដាំនៅក្នុងផ្ទះប្រៀបដូចជាអ្នកផ្ទះទាំងមូលកំពុងតែកាន់ទុក្ខឱ្យនរណាម្នាក់ពោរពេញទៅដោយទុក្ខព្រួយ ឬបើអ្នករស់នៅតែ ២ នាក់ប្តីប្រពន្ធ គេជឿថាប្តីអាចនឹងត្រូវឃ្លាតទៅនៅឆ្ងាយ ជីវិតគូមានតែការរងទុក្ខប៉ុណ្ណោះ។No photo description available.

២.ផ្កាច្បារ៖ នៅសម័យបុរាណមិនត្រូវបានគេដាំជាទូទៅនៅក្នុងបរិវេណផ្ទះនោះទេ ព្រោះ ដោយសារតែផ្កាច្បារនេះ ជារឿយៗត្រូវបានផ្សារភ្ជាប់នៅក្នុងបញ្ហានៃពាក្យបណ្តឹង ការប្តឹងប្តល់គ្នាទៅវិញទៅមក។ គេជឿថាវាជាផ្កាអកុសល ព្រោះកាលពីអតីតកាលកម្រងផ្កាច្បារនេះ ត្រូវបានគេពាក់នៅលើកញ្ចឹងករបស់អ្នកទោសដែលហៀបនឹងប្រហារជីវិត។ ដូច្នេះវាមិនគួរដាំនៅក្នុងផ្ទះទេ ព្រោះនឹងអាចនាំមកនូវទុក្ខទោស និងរឿងមិនសមប្រកបផ្សេងៗ។No photo description available.

៣.ផ្ការាក់ ឬផ្កាខ្មោច៖ នៅក្នុងប្រទេសថៃផ្កានេះគេនិយមយកទៅប្រើនៅក្នុងមង្គលការ ឬពិធីមង្គលផ្សេងៗតំណាងឱ្យសេចក្តីស្នេហា ប៉ុន្តែបើយកវាមកដាំនៅក្នុងផ្ទះវិញ គេបែរជាមានជំនឿថាអាចនាំឱ្យស្នេហាមានការប្រេះឆា ឈ្លោះគ្នា រកសុភមង្គលមិនបានឡើយ។ ចំណែកឯនៅក្នុងប្រទេសខ្មែរយើងវិញ ផ្កានេះមិនត្រូវបានដាំនៅក្នុងផ្ទះស្រាប់ទៅហើយព្រោះវាជាដើមផ្កាខ្មោចដែលតែងដុះនៅជិតផ្នូរជាដើម៕No photo description available.