Home Blog Page 1244

គ្រូបារមី២រូប ត្រូវក្រសួងកោះហៅមកធ្វើកិច្ចសន្យា

0

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រសួងធម្មការនិងសាសនានៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយកោះហៅគ្រូបារមីពីរូបគឺគ្រូបារមីលោកតាបារមីឥសីសំរិទ្ធ ឈ្មោះ វ៉ាត វុធ និងលោក ញ៉ឹប សុភិន មកធ្វើកិច្ចសន្យា ដោយបញ្ឈប់រាល់ទង្វើទាំងអស់ដែលបានធ្វើកន្លងទៅ។

ទន្ទឹមគ្នានេះ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ផងដែរថា គ្រូបារមីលោកតាបារមីឥសីសំរិទ្ធ ឈ្មោះ វ៉ាត វុធ គឺជាគ្រូម្នាក់ដែលតែងតែបង្អស់វីដេអូអំពីគ្រូអូមអាម ដោយអាចនិយាយបានជាច្រើនភាសាថែមទៀតផងដែរ។May be an image of 1 person, slow loris and text

ខណៈលោក ញ៉ឹប សុភិន ត្រូវបានគេស្គាល់ថាជាគ្រូឥណ្ឌា១២ភាសា៕May be an image of 1 person and templeMay be an image of text

តើបេះដូង Nebula កើតឡើងដោយសារអ្វី? តោះមកស្គាល់ទាំងអស់គ្នា!

0

បេះដូង Nebula ដែលត្រូវបានគេស្គាល់ថាជាវត្ថុតារាសាស្ត្រដ៏អស្ចារ្យមួយដែលបានទាក់ទាញអ្នកមើលមេឃជាច្រើនជំនាន់។ វាគឺតែងតែបំភាយឧស្ម័នអ៊ីដ្រូសែនពណ៌ក្រហមភ្លឺ និងពពកធូលី ដែលបានបញ្ចេញរូបរាងនិងពណ៌ ដែលស្រដៀងគ្នាទៅនឹងបេះដូងមនុស្សស្ថិតនៅលើមេឃ។ESA - Webb captures detailed beauty of Ring Nebula

Nebula គឺជាដុំពពកឬឧស្ម័នបំភាយដ៏ធំ ដែលស្ថិតនៅចម្ងាយប្រហែល ៧ ៥០០ ឆ្នាំពន្លឺពីផែនដី។ នេះមានន័យថា ពន្លឺដែលយើងឃើញពី nebula សព្វថ្ងៃនេះបានចាប់ផ្តើមដំណើររបស់វាមកកាន់ផែនដីកាលពី ៧.៥០០ ឆ្នាំមុនមកម្លេះ។ បើទោះបីជា វាស្ថិតនៅលើមេឃជាដរាបមកហើយក៏ដោយ ក៏យើងមិនអាចមើលវាឃើញរហូតពេញមួយឆ្នាំនោះទេ ដែលពេលវេលាល្អនឹងអាចមើលវាឃើញនោះគឺនៅពាក់កណ្តាល់អធ្រាត្រនៃពាក់កណ្តាលខែធ្នូ។

ក្នុងឆ្នាំ ១៧៨៧ បេះដូង Nebula ត្រូវបានរកឃើញដោយតារាវិទូជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះថា William Herschel ។ បេះដូង Nebula ត្រូវបានដាក់ឈ្មោះបែបនេះគឺព្រោះតែរូបរាងប្លែករបស់វា ដែលស្រដៀងនឹងបេះដូងមនុស្ស។ ចាប់តាំងពីការរកឃើញរបស់វា បេះដូង Nebula ត្រូវបានសិក្សាយ៉ាងទូលំទូលាយដោយតារាវិទូជុំវិញពិភពលោក។ វាគឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយសារតែរូបរាងដ៏ពិសេសរបស់វា និងផ្កាយវ័យក្មេងដែលត្រូវបានបង្កប់នៅក្នុង nebula ។The Fabulous Lives of Nebulas | Space

បេះដូង Nebula ជួនកាលត្រូវបានគេហៅថា “Love Heart Nebula” ដោយសារតែវាស្រដៀងទៅនឹងបេះដូងនៃក្តីស្រឡាញ់។ បេះដូង Nebula ត្រូវបានផ្សំឡើងជាចម្បងដោយឧស្ម័នអ៊ីដ្រូសែន ដែលត្រូវបានអ៊ីយ៉ូដដោយវិទ្យុសកម្មខ្លាំងពីផ្កាយនៅក្បែរនោះ។ អ៊ីយ៉ូដនេះធ្វើឲ្យឧស្ម័នបញ្ចេញពន្លឺតាមរយៈរលកពន្លឺជាក់លាក់ ដែលផ្តល់ឲ្យ nebula មានពណ៌ក្រហម ។ ណេប៊ូឡាគឺជាជម្រកនៃផ្កាយធំៗជាច្រើន រួមទាំងផ្កាយមួយដែលត្រូវបានគេប៉ាន់ស្មានថាមានម៉ាស់ ៥០ ដងនៃព្រះអាទិត្យ។

គួរបញ្ជាក់ផងដែរថា បេះដូង Nebula គឺជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកថតរូបតារាសាស្ត្រ ដោយសារតែរូបរាងប្លែក និងពណ៌រស់រវើករបស់វា។ ដើម្បីចាប់យករូបភាពដ៏អស្ចារ្យនៃ nebula អ្នកនឹងត្រូវការកាមេរ៉ា និងកែវយឺត ឬកែវ telephoto ផងដែរ៕Orion Nebula: Facts about Earth's nearest stellar nursery | Space

ស្ត្រីចិនប្រគល់មរតកទាំងអស់ឱ្យសត្វចិញ្ចឹមរបស់ខ្លួន តែមិនឱ្យកូនបង្កើតក៏ព្រោះតែរឿងនេះ

0

ប្រទេសចិន ៖ ស្ត្រីចំណាស់ជនជាតិចិនម្នាក់បានសម្រេចចិត្តប្រគល់មរតកទាំងអស់ដែលមានតម្លៃ២០លានយាន់ទៅឱ្យសត្វឆ្កែ និងឆ្មាដែលខ្លួនចិញ្ចឹមវិញ ដោយគាត់លើកហេតុផលថា មានតែពួកវាប៉ុណ្ណោះដែលធ្វើជាមិត្តរបស់គាត់រហូតមក ខណៈកូនគាត់ចំនួន៣នាក់ មិនធ្លាប់បានមើលថែទាំម្តាយឡើយ ។คุณยายเศรษฐินีตัดชื่อลูกออกจากกองมรดกมูลค่ากว่า 100 ล้าน ยกให้หมาแมวแทน |  เดลินิวส์

សារព័ត៌មានបរទេសរាយការណ៍ថា ស្ត្រីជរាឈ្មោះ ស៊ែ លីវ រស់នៅទីក្រុងសៀងហៃ បានធ្វើលិខិតផ្ទេរមរតកទាំងអស់ឱ្យកូនចំនួន៣នាក់ កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយមក គាត់ក៏ប្តូរចិត្តវិញ ក្រោយពីកូនៗទាំងអស់មិនយកចិត្តទុកដាក់ថែទាំគាត់ និងទុកឱ្យគាត់រស់នៅជាមួយសត្វចិញ្ចឹម ។

ស្ត្រីចំណាស់និយាយថា កូនទាំង៣នាក់មិនធ្លាប់មកសួរសុខទុក្ខគាត់សោះ ហើយនៅពេលគាត់ឈឺម្តងៗ ពួកគេមិនធ្លាប់ជូនគាត់ទៅមន្ទីរពេទ្យទេ ។ លើសពីនេះ សូម្បីតែការទំនាក់ទំនងមករកម្តាយខ្លះ ក៏គ្មានដែរ ទើបគាត់សម្រេចចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឱ្យឆ្កែ និងឆ្មាវិញ ព្រោះមានតែពួកវានេះហើយ ដែលនៅក្បែរគាត់រហូតមក ។ គាត់ចង់ឱ្យឆ្កែ និងឆ្មាទាំងនេះ ព្រមទាំងកូនៗរបស់វាបានរស់នៅសុខសប្បាយ ក្រោយពីគាត់ចែកឋានទៅ ។มีลูกเหมือนไม่มี! อาม่าจีนแก้เผ็ด ทำพินัยกรรมทิ้งสมบัติ 20 ล้านหยวนให้ 'หมา- แมว'

ប៉ុន្តែគោលបំណងរបស់គាត់ពុំបានសម្រេចទេ ពីព្រោះច្បាប់របស់ចិនបានហាមបុគ្គលណាម្នាក់ប្រគល់ទ្រព្យសម្បត្តិឱ្យសត្វចិញ្ចឹមដោយផ្ទាល់ ។ ក្រោយមក ស្ត្រីចំណាស់ក៏បានប្រឹក្សាយោបល់ជាមួយមេធាវី និងប្រគល់តួនាទីទៅឱ្យគ្លីនិកព្យាបាលសត្វមួយកន្លែងជាអ្នកគ្រប់គ្រងមរតក និងបំពេញតួនាទីថែទាំសត្វចិញ្ចឹមដែលគាត់ស្រឡាញ់ ។

មន្ត្រីការិយាល័យផ្ទេរមរតកនៅទីក្រុងប៉េកាំងបាននិយាយមកកាន់សារព័ត៌មាន South China Morning Post ថា ការផ្ទេរមរតករបស់អ្នកស្រី ស៊ែ លីវ នាពេលបច្ចុប្បន្ន ធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់ប្រឈមនឹងហានិភ័យ ។ ហេតុនេះ ការិយាល័យផ្ទេរមរតកបានប្រាប់ឱ្យគាត់ជ្រើសរើសបុគ្គលទុកចិត្តណាម្នាក់មកគ្រប់គ្រងមរតករបស់គាត់នៅគ្លីនិកបន្ថែមទៀត ។ រីឯអ្នកជំនាញផ្នែកច្បាប់ម្នាក់ទៀតបានណែនាំឱ្យកូនៗរបស់គាត់ ប្រញាប់ទៅជួយថែទាំម្តាយដើម្បីឱ្យគាត់ប្តូរចិត្តវិញ ហើយប្រគល់មរតកឱ្យកូនម្តងទៀត ។หญิงชราชาวจีนยกสมบัติเกือบ 100 ล้านบาทให้หมา-แมว เหตุลูกหลาน

រឿងរ៉ាវរបស់ស្ត្រីចំណាស់ម្នាក់នេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនជាច្រើននាក់មានអារម្មណ៍សោកសៅ ហើយមនុស្សភាគច្រើនប្រាប់ថា អាណិតគាត់ខ្លាំងណាស់ ដែលជួបនឹងស្ថានការណ៍បែបនេះ ។ គេចាត់ទុកថា ការដឹងគុណមាតា បិតា គឺជាគុណធម៌មួយនៅក្នុងសង្គមចិន ហើយកូនចៅដែលមិនមើលថែឪពុក-ម្តាយចាស់ជរា គឺពួកគេខុសច្បាប់នៅប្រទេសចិន ៕

កន្លងផុត៣ឆ្នាំ! តុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លោក William Guang ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ

0

តុលាការប្រកាសសាលក្រមផ្តន្ទាទោស លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកចំនួន ៣នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេលពី ៤ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងសំណុំរឿងចូលប្លន់អ្នកលក់ឡេតាមអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីចុងឆ្នាំ២០២១ នេះបើយោងតាមសាលក្រមនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។Guang and gang charged in PP court over robbery - Cambodia News Watchនៅក្នុងសាលក្រម តុលាការបានផ្តន្ទាទោសជនសង្ស័យទាំង៤នាក់ដូចជា៖

  • លោក William Guang ដែលជាមេក្លោងធ្វើសកម្មភាពប្លន់ ឱ្យជាប់ពន្ធនាគារចំនួន ០៦ឆ្នាំ
  • សុវណ្ណ រ៉ានុត តុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៥ឆ្នាំ
  • ឈ្មោះ អោ រ៉ាម៉ន តុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ
  • គេច ម៉ាច ហៅ អាតឿ តុលាការបានសម្រេចដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ។

William Guang Jailed for Nine Years for Robbery | Cambodianess

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បានដឹកនាំបក្ខពួករបស់ខ្លួនប្រដាប់ដោយអាវុធ ចូលទៅប្លន់នៅក្នុងផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ក្រោយមក មិនបានយូរប៉ុន្មាន ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានទាំងអស់៕

លោក William Guang និងមនុស្សជាង១០នាក់ ត្រូវបានឃាត់ខ្លួនពីបទសង្ស័យករណីប្លន់

ទើបតែដើមឆ្នាំសោះ! ក្រុមហ៊ុនបច្ចេកវិទ្យាបានបញ្ឈប់បុគ្គលិកប្រមាណ ២៥,០០០ នាក់

0

បរទេស៖ ទើបតែខែមករា ឆ្នាំ២០២៤ សោះក្រុមហ៊ុនបច្ចេកវិទ្យាជិត ១០០ ដូចជា Meta, Amazon, Microsoft, Google, TikTok,YouTube និង Salesforce បានកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់ ដោយសារការកែទម្រង់ថ្មី ក៏ដូចជាវិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញនៃអាជីវកម្មយឺត។Nearly 25,000 tech workers were laid off in the first weeks of 2024. Why is  that? | Georgia Public Broadcasting

យោងតាមវេទិកាតាមដានការងារតាមអ៊ីនធឺណិត layoffs.fyi កាលពីថ្ងៃទី២៩ ខែមករា បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើនកំពុងកែសម្រួលបុគ្គលិកតាមវិធីចាប់ពីការកាត់បន្ថយតូចៗនៅក្នុងនាយកដ្ឋានរហូតដល់ការបញ្ឈប់បុគ្គលិកខ្នាតធំតែម្តង។ ដូច្នេះសរុបមក មនុស្សចំនួន ២៥,០០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកនឹងត្រូវបញ្ឈប់ពីការងារចាប់ពីដើមឆ្នាំ ២០២៤ នេះតទៅ។

លោក Jeff Shulman សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Washington’s Foster School of Business បាននិយាយថា ការបញ្ឈប់ការងារកើតឡើងនៅពេលដែលក្រុមហ៊ុនតូចៗអស់ប្រាក់ ខណៈដែលអាជីវកម្មធំៗរកឃើញថាការកាត់បន្ថយបុគ្គលិកជួយឱ្យពួកគេដំណើរការកាន់តែប្រសើរ។ ហេតុនេះហើយ តម្លៃភាគហ៊ុននៅលើទីផ្សារជារឿយៗកើនឡើងបន្ទាប់ពីការកែតម្រូវបុគ្គលិកនីមួយៗ។L.A. Times to lay off 94 workers: union president | CTV News

រលកនៃការបញ្ឈប់ការងារនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាបានចាប់ផ្តើមនៅចុងឆ្នាំ ២០២២ ហើយបានសាយភាយពេញមួយឆ្នាំ ២០២៣។ យោងតាម គេហទំព័រ layoffs.fyi ចំនួនសរុបនៃការបាត់បង់ការងារនៅក្នុងវិស័យបច្ចេកវិទ្យាកាលពីឆ្នាំមុនមានចំនួន ២២៤,៥០៣ នាក់។ រីឯនៅដើមឆ្នាំ ២០២៤ វិញចំនួនមនុស្ស ២៥,០០០ នាក់ដែលត្រូវបានបញ្ឈប់ពីការងារចាប់តាំងពីខែមករាគឺជិតមួយភាគបួននៃមនុស្ស ៨៩,៥៥៤ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អាចយកសែនបាន តែហាមដុតក្រដាសមាសនិងក្រដាសប្រាក់ ព្រោះជាមូលហេតុបង្កឱ្យកើតជំងឺមហារីកធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ តើដឹងឬទេថា ក្រដាសមាស និងក្រដាសប្រាក់ បានផ្ទុកនូវសារធាតុពុលបង្កគ្រោះថ្នាក់ដល់រាងកាយ? យើងអាចឧទ្ទិសទៅកាន់បុព្វបុរសដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយកុំភ្លេចថែទាំសុខភាពរបស់យើងផងដែរ ។ ក្រសួងសុខាភិបាលប្រទេសថៃប្រកាសថា ការដុតក្រដាសមាស ក្រដាសប្រាក់ គឺប្រឈមនឹងការកើតជំងឺមហារីក ដោយសារជាតិលោហធាតុស្រោបលើវា ។

ក្រោយពីពិធីចូលឆ្នាំសកលមិនយូរប៉ុន្មាន ពិធីបុណ្យចូលឆ្នាំចិនក៏បានត្រឡប់មកម្តងទៀត ហើយគេនឹងបានឃើញការលក់ទំនិញផ្សេងៗ ដូចជា ៖ សម្លៀកបំពាក់ប្រពៃណីចិនដ៏ស្រស់ស្អាត, ការតុបតែងលំនៅឋានពោរពេញទៅដោយពណ៌ក្រហម, ការចែកអាំងប៉ាវ និងការគោរពបុព្វបុរសដែលបានចែកឋាន ។ตรุษจีน 2566" รู้จัก "กระดาษไหว้เจ้า" 3 ประเภท ใช้ต่างกันยังไง?

ក្នុងពិធីសែនដូនតា គេតែងឃើញការអុជធូប ទៀន ដើម្បីបង្ហាញពីការគោរពដូនតា ។ លើសពីនេះ ក៏មានការដុតក្រដាសមាស ក្រដាសប្រាក់ ដើម្បីបញ្ជូនទៅឱ្យសាច់ញាតិដែលយើងស្រឡាញ់បានទៅកាន់ទីស្ងប់សុខក្រោយពីស្លាប់ ប៉ុន្តែសារធាតុផ្សេងៗដែលចេញពីធូប ឬក្រដាសមាស ក្រដាសប្រាក់នោះអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើងបាន ។

នាយកដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលប្រទេសថៃបានផ្សព្វផ្សាយថា វត្ថុទាំងនេះមានផ្ទុកនូវសារធាតុពុលប្រភេទលោហធាតុធ្ងន់ ចំនួន៤ប្រភេទ ដូចជា ៖ ក្រូមីញ៉ូម, នីកែល, សំណ និងម៉ង់ហ្គាណែស ។ ក្រៅពីនេះ ផ្សែងធូបក៏មានសារធាតុពុលជាច្រើនដែរ ហើយវាមិនខុសពីការជក់បារី ឬផ្សែងចេញពីបំពង់ស៊ីមាំងរថយន្តទេ ។ชวนลอง Burn It Online หมดยุคเผากระดาษส่งเงินส่งทองแล้ว!!!!!

លើសពីនេះ វាផ្ទុកនូវសារធាតុបង្កជំងឺមហារីកផងដែរ ដូចជា ៖ បេនសៃអេផៃរីន គឺជាសារធាតុបង្កឱ្យកើតមហារីកស្បែក និងសួត ព្រមទាំងសារធាតុបេនស៊ីន និងបិវហាដាយអ៊ីន ហើយវានឹងបង្កជាជំងឺមហារីកឈាម ។ សារធាតុទាំងអស់នេះជាហានិភ័យរយៈពេលវែង ប៉ុន្តែការដុតវត្ថុផ្ទុកនូវសារធាតុគីមីទាំងនេះ ក៏អាចធ្វើឱ្យប៉ះពាល់ក្នុងរយៈពេលខ្លីបាន ។

ផ្សែងចេញពីការដុតវត្ថុសែនដូនតាទាំងនេះ នឹងធ្វើឱ្យយើងកើតការរលាកស្រោមភ្នែក, ក្អក, រលាកបំពង់ក, ពិបាកដកដង្ហើម ហើយអាចធ្វើឱ្យយើងបាត់បង់ស្មារតីទៀតផង ។ ផលប៉ះពាល់ទាំងនេះនឹងមានគ្រោះថ្នាក់ខ្លាំង ជាពិសេស ក្រុមងាយរងគ្រោះ ដូចជា ៖ កុមារ, មនុស្សចាស់, ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺប្រចាំកាយ ។กระดาษไหว้เจ้า วันตรุษจีน มีอะไรบ้าง?  การแสดงความเคารพต่อบรรพบุรุษและมลพิษทางอากาศ

នាយកដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលថៃបានណែនាំថា គួរតែការពារខ្លួនឯងដោយអនុវត្តតាមចំណុចដូចខាងក្រោមនេះ ៖
១-ដុតក្រដាសមាស ក្រដាសប្រាក់នៅទីកន្លែងធំទូលាយ ដើម្បីឱ្យខ្យល់ចេញ-ចូលស្រួល
២-ប្រើប្រាស់ធូបខ្លី ឬតូច ដើម្បីកាត់បន្ថយបរិមាណផ្សែងឱ្យតិចជាងមុន
៣-ជ្រើសរើសការដុតវត្ថុផ្សេងៗសម្រាប់សែនដូនតាក្នុងអនឡាញជំនួសវិញ ព្រោះវិធីនេះមិនធ្វើឱ្យមានជាតិពុលទេ
៤-បោសសម្អាត និងប្រមូលកាកសំណល់ដាក់ក្នុងធុងសំរាម ក្រោយបញ្ចប់ពិធីដុតសែនដូនតានដើម្បីការពារការសាយភាយ ឬភ្លើងឆេះ និង
៥-ពាក់ម៉ាស់ដើម្បីការពារធូលី និងផ្សែង ។Did you know? ควันจากการเผาในเทศกาลตรุษจีนอันตรายขนาดไหน?

លោក Weerachai Phutthawong ជាសាស្ត្រាចារ្យមុខវិជ្ជាគីមីនៅសាកលវិទ្យាល័យកសិកម្មប្រទេសថៃ បាននិយាយថា ៖ «ផ្សែង និងសារធាតុពុលទាំងនេះ គឺជាមេរោគដែលសម្ងំនៅក្នុងរាងកាយ ហើយទីបំផុត វាក៏ប្តូរជាជំងឺមហារីក» ។

លោកសាស្ត្រាចារ្យបញ្ជាក់ថា បើអាចទៅរួច យើងចង់ឱ្យផ្លាស់ប្តូរមកដុតវត្ថុសែនដែនតាតាមអនឡាញវិញ គឺដូចគ្នានឹងការបណ្តែតប្រទីបដែលប្រទេសថៃបានធ្វើនាពេលកន្លងមក ព្រោះក្រៅពីវាមានគ្រោះថ្នាក់ដល់ខ្លួនយើងហើយ វានឹងបង្កើនកម្រិតធូលីទៅក្នុងបរិយាសកាស ដែលជាបញ្ហានាពេលបច្ចុប្បន្ននេះ» ៕

បារម្ភពីសុខភាពពលរដ្ឋ នាយករដ្ឋមន្ត្រីថៃស្នើឱ្យពលរដ្ឋពាក់ម៉ាស់ការពារខ្យល់កខ្វក់

0

ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃថ្លែងថា លោកបារម្ភពីបរិយាកាសកខ្វក់ខ្លាំងនៅប្រទេសថៃ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ លោកបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពដោយការពាក់ម៉ាស់ ជាពិសេស នៅទីកន្លែងមានកម្រិតធូលីខ្ពស់ ហើយបើពលរដ្ឋមានអាការៈខុសប្រក្រតី គួរតែទៅជួបគ្រូពេទ្យ ។Biography: Sretta Thavisin, Thailand's 30th Prime Minister of Pheu Thai  Party - KAOHOON INTERNATIONAL

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានបង្ហាញការបារម្ភអំពីបរិយាកាសកខ្វក់ ដោយសារធូលីជាទូទៅនៅប្រទេសថៃមានកម្រិតពុលខ្លាំងនៅតាមបណ្តាខេត្តផ្សេងៗ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ដូចជា ៖ ធ្វើឱ្យពួកគេកើតជំងឺ និងប៉ះពាល់ដល់សុខភាពផ្នែកផ្សេងទៀត ។

លោកនាយករដ្ឋមន្ត្រីថៃសង្កត់ធ្ងន់ថា សូមឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពរបស់ខ្លួន ហើយត្រូវតែពាក់ម៉ាស់នៅពេលស្ថិតនៅតាមទីកន្លែងសាធារណៈ ជាពិសេស នៅកន្លែងមានកម្រិតធូលីខ្ពស់ ។I feel my eyes burn': Thailand says stay indoors as air pollution spikes -  Asia & Pacific - The Jakarta Post

លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «រដ្ឋាភិបាលមិនបានព្រងើយកន្តើយទេ ហើយរដ្ឋាភិបាលបានដោះស្រាយបញ្ហានេះ តាំងពីដើមទីរហូតដល់រយៈពេលវែង ។ យើងបានចេញច្បាប់ពាក់ព័ន្ធនឹងបរិយាកាសស្អាត ព្រមទាំងដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងផងដែរ ។ ហេតុនេះ ធ្វើឱ្យតំបន់មួយចំនួនដែលធ្លាប់មានបញ្ហានោះបានធូរស្រាល ដូចជា ៖ ខេត្តឈៀងម៉ៃ ។ ប៉ុន្តែនៅមានខេត្តជាច្រើនទៀតគួរឱ្យព្រួយបារម្ភ ដូចជា ៖ ខេត្តប៉ាធុមថានី, នុនថាក់បុរី, ណាខនបាធុម, សមុទ្រសាខន, សមុទ្រប្រាកា និងទីក្រុងបាងកក» ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ «សូមឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពរបស់ខ្លួន និងពាក់ម៉ាស់ជាប្រចាំ ដើម្បីការពារការស្រូបយកជាតិពុល ឬបរិយាកាសកខ្វក់ខ្លាំង ។ បើមានអាការៈខុសប្រក្រតី សូមទៅជួបគ្រូពេទ្យ» ៕Thailand's PM in court over Bangkok smog | Phnom Penh Post

សោកស្តាយ! គេហទំព័រ CNN ហ្វីលីពីនបានបិទអាជីវកម្មរបស់ខ្លួនជាផ្លូវការដោយសារ…

0

បរទេស៖ គេហទំព័រ CNN Philippines នឹងបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដោយសារ “ការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ” ដែលធ្វើឱ្យបុគ្គលិករហូតដល់ ៣០០ នាក់បានបាត់បង់ការងារ។ ដូច្នេះឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនេះនឹងលែងមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទៀតហើយ នេះបើយោងតាម CNA ដែលបានរាយការណ៍កាលពីថ្ងៃទី២៩ ខែមករា។

CNN Philippines បានបើកដំណើរការនៅឆ្នាំ ២០១៥ ជាសិទ្ធិផ្តាច់មុខរបស់ CNN ដោយផ្តល់ព័ត៌មានជាភាសាអង់គ្លេសជាចម្បងនៅលើទូរទស្សន៍ឥតគិតថ្លៃ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍បង់ប្រាក់។ គេហទំព័រនេះ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាង Turner ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា និង Nine Media Network ដែលជាក្រុមហ៊ុនហ្វីលីពីនគ្រប់គ្រងដោយ ALC Group of Companies។CNN Philippines to close due to financial losses, International - THE  BUSINESS TIMES

ម្ចាស់ក្រុមហ៊ុន CNN របស់ហ្វីលីពីន Nine Media Corporation បានធ្វើសេចក្តីប្រកាសជាសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការខាតបង់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដែលទ្រទ្រង់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ក្នុងការសម្របខ្លួន និងការច្នៃប្រឌិតនៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមានការប្រឈមក៏ដោយ” ។CNN Philippines and its financial troubles

យោងតាមរបាយការណ៍បានបន្តទៀតថា “វាជាការសោកស្តាយយ៉ាងខ្លាំងដែលការគ្រប់គ្រងរបស់ Nine Media Corporation (NMC) ប្រកាសពីការបញ្ចប់ប្រតិបត្តិការព័ត៌មាន និងផលិតកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានចុះបញ្ជីជា CNN Philippines (CNNPH) ដែលនឹងបិទអាជីវកម្មជាផ្លូវការចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤”។Difficult news': CNN Philippines signing off on Jan. 31 | Inquirer Business

គួរបញ្ជាក់ដែរថា ការបិទប្រព័ន្ធផ្សព្វផ្សាយយក្សនេះមានន័យថាបុគ្គលិក ៣០០ នាក់នឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ ក៏ដូចជាបានបាត់បង់ការងារផងដែរ។ ទោះជាយ៉ាងណា លោក Benjamin Ramos ប្រធាន CNN Philippines បាននិយាយថា “យើងដឹងពីផលប៉ះពាល់នៃការបិទនេះទៅលើបុគ្គលិក និងទេពកោសល្យដ៏មានតម្លៃរបស់យើង យើងធានាថាបុគ្គលិកដែលរងផលប៉ះពាល់ទាំងអស់នឹងត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់ប្រាក់បំណាច់ទាំងអស់គ្នា”៕CNN to Close Manila Bureau on Jan. 31 Citing Financial Losses | HNGN -  Headlines & Global News

រដ្ឋមួយនៅអាមេរិក ត្រៀមបំបែកខ្លួនជារដ្ឋឯករាជ្យ ពីរដ្ឋាភិបាលលោកចូ បៃដិន

0

នាថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនធ្លាក់ក្នុងសង្គ្រាមសុីវិល ដោយរដ្ឋតិចសាស់ (Texas) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរបស់លោក ចូ បៃដិន និងអាចឈានទៅដល់ការបំបែកខ្លួនជារដ្ឋឯករាជ្យ។Biden vs. Texas: Gov. Abbott's new attack fails on a technicality.កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ប្រធានាធិបតីលោក ចូ បៃដិន បានស្នើឱ្យរដ្ឋតិចសាស់ ទទួលយកជនភាសខ្លួនពីម៉ិកស៊ិក ក៏ប៉ុន្តែរដ្ឋតិចសាស់ បានប្រកាសមិនទទួលយក ដោយថែមទាំងដាក់ពង្រាយបន្លាលួសនៅតាមរបងព្រំដែនមុិកសុិក ដែលធ្វើឱ្យរដ្ឋាភិបាលអាមេរិកមានការខឹងសម្បារជាខ្លាំង ព្រោះថាមុិកសុិកជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក។Ukraine war: civilian death toll tops 8,300 after 9 months of conflict |  South China Morning Postលើសពីនេះទៅទៀត រដ្ឋតិចសាស់ ក៏បានបញ្ចេញកងទ័ពនៅក្នុងរដ្ឋរបស់ខ្លួន ទៅតាមព្រំដែនមុិកសុិក និងនៅជាប់ព្រំំដែនជាប់រដ្ឋដទៃទៀត ដើម្បីបញ្ចេញសាច់ដុំទៅកាន់រដ្ឋាភិបាលកាន់អំណាចលោកចូ បៃដិន។An Enemy in Mexico - The New York Timesក្រៅពីរដ្ឋតិចសាស់ ក៏នៅមានរដ្ឋចំនួន២៦ទៀតផងដែរ ធ្វើការគាំទ្ររដ្ឋតិចសាស់ ដោយបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅបញ្ឈរជើងតាមខ្លួនក្នុងការធ្វើសង្គ្រាមជាមួយកងទ័ពជាតិអាមេរិក។25 Republican governors back Texas in escalating border standoff with US  government - BBC Newsសូមបញ្ជាក់ផងដែរថា កាលដើមឡើយរដ្ឋតិចសាស់ ជាខេត្តមួយរបស់ប្រទេសម៉ិកស៊ិក តែក្រោយមកដោយមានការគាំទ្រពីអាមេរិកពួកគេក៏បានក្លាយខ្លួនជាប្រទេសមានរដ្ឋឯករាជ្យ ក៏ប៉ុន្តែដោយខ្លាចមុិកសុិកធ្វើការឈ្លានពានម្តងទៀត ពួកគេសម្រេចបោះឆ្នោតប្រជាមតិចូលជារដ្ឋមួយរបស់អាមេរិក នៅឆ្នាំ១៨៤៥៕Hard Road to Texas - Texas Annexation 1836-1845 - Texas State Library and  Archives | TSLAC

ធ្លាយពាក្យចចាមអារ៉ាមថា Sorn ត្រូវបាន CEO ក្រុមហ៊ុនប្រើអំពើហិ.ង្សា…

0

ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅពេលដែលអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Sabrina លាតត្រដាង CEO ពីបទបំពានលើនាងនិងតារាល្បីម្នាក់ទៀតដែលមនុស្សជាច្រើនសន្មតថាជា Sorn អតីតសមាជិក CLC ។ នៅក្នុង TikTok របស់នាង Sabrina ពន្យល់ពីបទពិសោធន៍ដ៏តក់ស្លុតពាក់ព័ន្ធនឹង CEO មុនរបស់នាង ដែលបានបង្ខំនាង និងតារាស្រីម្នាក់ទៀត ឱ្យចុះកិច្ចសន្យាអយុត្តិធម៌តាមរយៈការបំភិតបំភ័យទាំងផ្លូវកាយ និងពាក្យសំដី។Sorn Chonnasorn" used to think about leaving the industry while describing the depth of the intimacy of Thai children in the Korean industry. - Woody World

Sabrina បានអះអាងបន្ថែមទៀតថា CEO របស់ក្រុមហ៊ុនបានយកកំរៃ 50% នៃប្រាក់ចំណូលទាំងអស់របស់នាង ហើយមិត្តរួមការងារម្នាក់ទៀតដែលត្រូវបានគេប៉ាន់ស្មានថាជា Sorn ចង់ចាកចេញពីទីភ្នាក់ងារនេះ ប៉ុន្តែត្រូវបានគំរាមកំហែងជាមួយនឹងការពិន័យ ៥០ ០០០ដុល្លារ សម្រាប់ការបំពានកិច្ចសន្យារបស់នាងប្រសិនបើនាងធ្វើ។ Sabrina ក៏បានចោទប្រកាន់មិត្តរួមទ្រនំផ្សេងទៀតថាមាន “ទំនាក់ទំនងផ្ទាល់ខ្លួន” ជាមួយនាយកប្រតិបត្តិដែលបានរៀបការ ហើយមិត្តរួមទ្រនំមានការខកចិត្តដែលមិនបានយកចិត្តទុកដាក់លើទំនាក់ទំនងរបស់ពួកគេឱ្យធ្ងន់ធ្ងរ។210715 Sorn Instagram Update (CLC) | kpopping

នៅពេលដែល CEO បានរកឃើញថានាង និងមិត្តរួមការងារកំពុងពិភាក្សាអំពីកិច្ចសន្យារបស់ពួកគេនៅក្នុងការជជែកជាក្រុម CEO នោះបានព្យាយាមឱ្យពួកគេចុះហត្ថលេខាលើកិច្ចសន្យាដែលមិនយុត្តិធម៌បន្ថែមទៀត ដែលមានន័យថាពួកគេនឹងត្រូវបង់ប្រាក់ចំនួន ២៥០លានដុល្លារប្រសិនបើពួកគេព្យាយាមចាកចេញពីភ្នាក់ងាររបស់ពួកគេ។ Sabrina បានចោទប្រកាន់ថា CEO បានចាប់ផ្តើមប្រើហិង្សា និងទះកំផ្លៀង ហើយបានបំបែកមិត្តរួមទ្រនំដើម្បីការពារពួកគេពីការទម្លាយរឿងនេះ។ បន្ទាប់មកនាយកប្រតិបត្តិបានប្រាប់ Sabrina ថាមិត្តរួមការងារផ្សេងទៀតគឺធ្វើអត្តឃាត ហើយមូលហេតុនៃបញ្ហាទាំងអស់ ប៉ុន្តែនាងមិនបានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករួមក្រុមម្នាក់ទៀតត្រូវបានគេចោទថាបានធ្វើ។ រឿងនេះដែរបានធ្វើឱ្យអ្នកគាំទ្រកំពុងចោទនាយកប្រតិបត្តិដែលចោទជាសំណួរគឺលោក Leonard Lim នៃ WILD Entertainment ប៉ុន្តែមិនមានអ្វីត្រូវបានបញ្ជាក់ឡើយថាជាលោកឬមិនមែន។CLC's Sorn clarifies that the group "did not disband"

គួរបញ្ជាក់ថា Sorn មានឈ្មោះថា Chonnasorn Sajakul គឺជាតារាចម្រៀងមានដើមកំណើតថៃបានក្លាយជាសមាជិកក្រុម Kpop CLC ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។ បន្ទាប់ពីនាងបានចាកចេញពី CLC មក Sorn បានបន្តអាជីពជាអ្នកចម្រៀង ហើយបានបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមីនា ឆ្នាំ២០២១ ក្រោមទ្រនំថ្មីមានឈ្មោះថា WILD Entertainment ។ ក្នុងរយៈពេលជាង១០ឆ្នាំនៃការប្រឡូកក្នុងវិស័យនេះ Sorn បានបង្ហាញនូវទេពកោសល្យ និងសំឡេងដ៏ពីរោះរបស់នាងទៅកាន់ពិភពលោក៕