បរទេស៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក Charlie Puth បានសរសេរបទចម្រៀង ១ ដែលមានចំណងជើងថា ‘Like That’ ទុកជាអំណោយសម្រាប់ AhYeon ដែលជាសមាជិករបស់ក្រុមចម្រៀងកូរ៉េ BabyMonster សម្រាប់ album ថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានកូរ៉េ Allkpop បានឱ្យដឹងថា អាល់ប៊ុមខ្នាតតូចរបស់ BABYMONSTER ដែលនឹងមកដល់នាពេលខាងមុខនេះ គ្រោងនឹងបញ្ចូលបទចម្រៀងដែល Charlie Puth បានសរសេរមានចំណងជើងថា ‘Like That’ ចូលទៅក្នុងអាល់ប៊ុមថ្មីរបស់ពួកគេ។https://pbs.twimg.com/media/GI4aCHdakAAfCMh.jpg

នៅក្នុងថ្ងៃដដែលនោះ ផលិតកម្ម YG Entertainment បានបង្ហោះវីដេអូថ្មីមួយ ដែលបង្ហាញពីស្ថាបនិក Yang Hyun-Suk បានរៀបរាប់បទទាំងអស់នៅលើអាល់ប៊ុមខ្នាតតូចដំបូងបង្អស់របស់ក្រុមចម្រៀងនារីដែលមានចំណងជើងថា ‘BABYMONS7ER’ រួមទាំង ‘Like That’ ផងដែរ។ ស្ថាបនិក Yang បាននិយាយថា “ខ្ញុំគិតថានេះនឹងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ” ដោយលោក Yang បានបន្តទៀតថា “Charlie Puth បានផ្តល់អំណោយដល់ BABYMONSTER មួយបទ”។ https://m.media-amazon.com/images/M/MV5BMzM2MDk5ODAyNV5BMl5BanBnXkFtZTgwNzIwNjcxNzE@._V1_FMjpg_UX1000_.jpg

គាត់ក៏បានចែករំលែកផងដែរថា អំណោយរបស់ Charlie Puth ដល់ក្រុមនេះគឺដើម្បីឆ្លើយតបទៅនឹង Viral Cover របស់ Ahyeon នៃបទចម្រៀងរបស់គាត់ដែលមានចំណងជើងថា “Dangerously” នៅពេលនាងនៅជាសិក្ខាកាម ដែលចាប់តាំងពីពេលនោះមកមានអ្នកចូលមើលជាង ៣៩ លានដងនៅលើ YouTube ។ Charlie Puth គាត់បានពេញចិត្តខ្លាំងណាស់នឹង AhYeon Cover បទចម្រៀង ” Dangerously ” ដែលជាបទចម្រៀងរបស់ Charlie Puth ផ្ទាល់ដោយ cover នេះល្បីខ្លាំង ។ https://www.billboard.com/wp-content/uploads/media/Yang-Hyun-Suk-2012-uu-billboard-1548.jpg

ដូចនេះគាត់ក៏បានជាសរសេរបទ ” Like That ” ជាបទទី ៣ នៅក្នុង album BabyMonster ជាកាដូឱ្យទៅវិញ។ ម្ចាស់ផលិតកម្ម YG ក៏បានបន្ថែមទៀតថា “Charlie Puth គឺជាសិល្បករដែលគាត់ពិតជាចូលចិត្ត និងកោតសរសើរខ្លាំង ហើយសមាជិកក្រុមនារី BABYMONSTER ក៏ជាអ្នកគាំទ្ររបស់គាត់ផងដែរ” ដូច្នេះ “វាជាអំណោយដ៏ធំ ហើយខ្ញុំគិតថា អ្នកគាំទ្រក៏នឹងរីករាយជាមួយអាល់ប៊ុមថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ”៕