បើតាមការស្រាវជ្រាវបង្ហាញថា អ្នកបានជជែកជាមួយខ្លួនឯងញឹកញាប់ គឺជាមនុស្សឆ្លាត ។ ប៉ុន្តែតើដឹងឬទេថា តើការជជែកជាមួយខ្លួនឯងញឹកញាប់នឹងមានប្រយោជន៍លើសពីការគិតទៅទៀត ។ ហេតុនេះ យើងគួរតែសាកល្បងជជែកជាមួយខ្លួនឯងនៅមុខកញ្ចក់ ហើយយើងនឹងថា វាគ្មានបញ្ហាអ្វីទេ បើយើងគ្មានអ្នកជជែកជាមួយ ។

ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ការជជែកជាមួយខ្លួនឯងធ្វើឱ្យយើងអាចធ្វើអ្វីម្យ៉ាងបានកាន់តែល្អ ដូចជា ៖ ការងារ, ការរៀនសូត្រ ឬការហាត់កីឡា ។ ជាក់ស្តែង កាលពីឆ្នាំ២០១២ សាកលវិទ្យាល័យ Bengal បានសាកល្បងឱ្យនិស្សិតធ្វើការងារជាច្រើនមុខ ។ និស្សិតត្រូវជ្រើសរើសថា តើពួកគេនឹងអានអត្ថបទឱ្យឮសំឡេងខ្លាំងៗ ឬអានក្នុងចិត្ត? ហើយលទ្ធផលបង្ហាញថា អ្នកដែលបានអានឮខ្លាំងៗមានសមាធិ និងអាចធ្វើការងារល្អជាងអ្នកអានក្នុងចិត្ត ។

ចំណែកការស្រាវជ្រាវរបស់សាកលវិទ្យាល័យមីឈីហ្គេន បង្ហាញថា ការជជែកជាមួយខ្លួនឯងខ្លាំងៗអាចបង្កើនទំនុកចិត្ត និងជួយឱ្យយើងដោះស្រាយបញ្ហាលំបាកៗបានដោយជោគជ័យទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglHKQYPIwcqv0qWqwm7x-Ko-WhcRw6t6iToLB7lq94YYUhd7IV6M5roJNoNCzKzS5DpFYU-viuLFhhekn1T05HTnsWuZ8iJMe5227NdrzC2rppYa9Fm0YaBXkXyZbRw1NVAtaNTxkVW8Cww57vSwtNzyIs3GCzySphepKdD8n7ZS9T7m2pSXr6uF_n2CI/s1500/GettyImages-1155144740-10c4a881413d4846a0c4af823ddecb84.jpg

ការស្រាវជ្រាវមួយទៀតពាក់ព័ន្ធនឹងប្រធានបទដូចគ្នានេះជាមួយក្រុមកីឡាករបាល់បោះ បញ្ជាក់ថា កីឡាករដែលនិយាយជាមួយខ្លួនឯង មិនថាការផ្តល់កម្លាំងចិត្ត ឬការបញ្ជា គឺពួកគេនឹងទទួលបានបាល់ ឬបោះបាល់បានរហ័ស និងមានទំនុកចិត្ត ។

លើសពីនេះ ការនិយាយជជែកជាមួយខ្លួនឯង ក៏មានប្រយោជន៍ផងដែរសម្រាប់រឿងតូចៗ ។ ការស្រាវជ្រាវប្រាប់ថា បើយើងនិយាយឈ្មោះវត្ថុនោះចេញមកឱ្យបានច្បាស់ៗ យើងនឹងឆាប់រកវាឃើញវិញ ព្រោះនៅពេលបាននិយាយឈ្មោះវត្ថុហើយ យើងនឹងមើលឃើញរូបភាពវត្ថុនោះក្នុងខួរក្បាល (ចំណុចនេះ គឺអាចអនុវត្តបានសម្រាប់តែវត្ថុណាដែលយើងធ្លាប់ឃើញពីមុនប៉ុណ្ណោះ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2VBjvU3NE069Vwl62nbC-_jaMrZ7g2lX3WL59tL_DwWX1Nvk73WEJypJjq2_Q-IGumbJ7mRRs9L03qzAjDayN4O-BJRs7Zd_38a1NyDVxeRpAVZpRy5sx4Qzc66Xq3EDlHwRlL-p0leAb390jxw1YaW-PVAZwTd7SmZoHkp4IUImHISjbmDYF1XxSNQ/s746/talking-to-yourself-746x420.jpg

*ការជជែកជាមួយខ្លួនឯងនឹងកាន់តែធ្វើឱ្យមានសេចក្តីសុខ ៖
ការនិយាយពាក្យល្អៗជាមួយខ្លួនឯង គឺជាការព្យាបាលផ្លូវចិត្តតាមវិធីមួយ ដូចជា ៖ ការសរសើរខ្លួនឯងថា «ពូកែណាស់» ពេលបានធ្វើអ្វីមួយជោគជ័យ ឬការនិយាយលួងលោមខ្លួនឯងថា «មិនអីទេ បន្តិចទៀត អ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើង» នៅថ្ងៃដែលយើងជួបរឿងអាក្រក់ៗ ។

«អ្នកចិត្តល្អជាមួយខ្លួនឯង តែងតែទទួលបាននូវសេចក្តីសុខជានិច្ច» ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Mark Leary ជំនាញផ្នែកចិត្តវិទ្យា និងសរសៃប្រសាទនៅសាកលវិទ្យាល័យ Duke ដែលបានសិក្សាពាក់ព័ន្ធនឹងរឿងនេះអស់រយៈពេល៧ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80UAnqkoIWk56DV3fzuP9C6GmguK0Y6zQ3bbB2RBsBUCJtUoLoGsKEybvI0xXTLV_UvYlaJux8-Dj1mg86H4RRRitPs7X8cthrc7cP7bT7h74os0ssQ0tTdZztr7Z7cbrdbfgMjvn1zO6IVmUilrT-9YmQKg5sGC0lEu2IkNuX0y1D4gXLqLkCsnBomY/s620/Woman_mirror_blog_lg.jpg

ការនិយាយពាក្យល្អៗជាមួយខ្លួនឯងជាប្រចាំនោះ វាអាចជួយឱ្យយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ មិនថារឿងរ៉ាវតូចតាចទេ ដូចជា ៖ ការរកកូនសោររថយន្តមិនឃើញ រហូតដល់រឿងធំៗ ដូចជា រឿងលែងលះប្តី-ប្រពន្ធ ជាដើម ។ រឿងល្អៗដែលយើងប្រាប់ខ្លួនឯងរហូតមកនេះ នឹងជួយផ្តល់នូវថាមពលវិជ្ជមាន និងការព្យាបាលផ្លូវចិត្ត ទើបយើងមិនបន្ទោសខ្លួនឯងខ្លាំងពេក នៅពេលធ្វើអ្វីមួយខុស ។

ការស្រាវជ្រាវបង្ហាញទៀតថា សូម្បីតែអ្នកមានអាយុច្រើនដែលមានជំងឺប្រចាំកាយច្រើន គឺពួកគេអាចទប់ទល់នឹងជំងឺ និងវ័យជរាបានយ៉ាងល្អ ពីព្រោះមនុស្សវ័យចំណាស់ទាំងនេះចិត្តល្អជាមួយខ្លួនឯង នៅថ្ងៃដែលជួបហេតុការណ៍អាក្រក់ ៕