Home ព័ត៌មានជាតិ សម្តេចធិបតីហ៊ុន ម៉ាណែត ប្រកាសឲ្យចាត់វិធានការណ៍ ចំពោះក្រុមជ្រុលនិយមដែលរាំតាមចង្វាក់ភ្លេងស៊ីផ្លេរថយន្តធន់ធំតាមដងផ្លូវ

សម្តេចធិបតីហ៊ុន ម៉ាណែត ប្រកាសឲ្យចាត់វិធានការណ៍ ចំពោះក្រុមជ្រុលនិយមដែលរាំតាមចង្វាក់ភ្លេងស៊ីផ្លេរថយន្តធន់ធំតាមដងផ្លូវ

67
0

កាលពីព្រឹកថ្ងៃទី១៨ ខែមីនា យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានរៀបរាប់ថា «ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង»។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/404658848_667001832293527_2588573118095108032_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=MJsi0daQsE8AX8znRqI&_nc_ht=scontent.fpnh1-1.fna&oh=00_AfAb0ZBXdklCd5F9JVMq4ZhVQBfcOm9TmKfhypMvkWHV5w&oe=65FD8B17

សម្តេចបន្តថា«ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/431985233_730340275959682_6284044416555826661_n.jpg?_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=YM0h5fTKSUAAX8TLXih&_nc_ht=scontent.fpnh1-2.fna&oh=00_AfAL9pThTKzEftYsptEp_pztmjS1sTOtVB4Ig9ZrEtQKCA&oe=65FBF215

«ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433430261_730340239293019_3242502954762072490_n.jpg?_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=YxzWEmwRegMAX_hHWu8&_nc_ht=scontent.fpnh1-2.fna&oh=00_AfA3jrKh1pxqhO2yfOlYrxF1hMVewyStH87E5g2ckFKM4w&oe=65FD3306

សម្តេចក៏បានបន្តទៀតថា«ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ»។

ជាចុងក្រោយ សម្តេចក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕