ការជ្រើសរើសខ្នើយល្អឱ្យសាកសមនឹងរាងកាយនោះ វាប៉ះពាល់ដល់ការសម្រាកលក់ និងសុខភាពផងដែរ ។ ក្រុមការងារស្រាវជ្រាវមកពីមជ្ឈមណ្ឌលផ្នែកខួរក្បាល បេះដូង និងសរសៃឈាមនៅទីក្រុងអូសាកា ប្រទេសជប៉ុន ឱ្យដឹងថា ការសម្រាកនៅលើខ្នើយខ្ពស់ខ្លាំងពេកអាចធ្វើឱ្យយើងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារខ្នើយខ្ពស់បានធ្វើឱ្យកផ្អៀងក្នុងអំឡុងពេលសម្រាក រហូតដល់វាសង្កត់លើសរសៃឈាមនៅឆ្អឹងខ្នង ។

ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងអូសាកា ប្រទេសជប៉ុន បានហៅការសម្រាកបែបនេះថា «Shogun Pillow Syndrome» ហើយគេរកឃើញថា ការសម្រាកនៅលើខ្នើយខ្ពស់អាចធ្វើឱ្យយើងជួបបញ្ហា Spontaneous Vertebral Artery Dissection (SVAD) គឺជាការដាច់សរសៃឈាមឆ្អឹងខ្នង ដែលមិនបានកើតឡើងដោយសាររបួសទេ ។ ហេតុនេះ វាជាមូលហេតុមួយដែលបណ្តាលឱ្យយើងមានជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqYzv-v-akeTb2GjCT5KJXfaCED5HM4NIdZcIE5ZL0gPlmvGRyUS654s2YcVs848wH_czpp88Ws04elT45QoyzCogra2jMHixNmuK3-Qxnewu4uwIH-JVYfX0gEaejuMp9xUEWKAkiJyRuXczLuXnw3H9Zt8ltjscDkeijMy5xCKQb3O7za5SdZUbs9U/s1600/coop-home-goods-body-pillow.jpg

ការដាច់សរសៃឈាមឆ្អឹងខ្នងបានបណ្តាលឱ្យឈាមកកនៅក្នុងសរសៃឈាម បន្ទាប់មក សរសៃឈាមមានសភាពហើមខ្លាំង និងដាច់ភ្លាមៗ ។ ហេតុនេះ វាជាមូលហេតុធ្វើឱ្យយើងមានជំងឺដាច់សរសៃឈាមខួរក្បាល ឬអាចបណ្តាលឱ្យស្លាប់បាន ។

បើទោះជាមូលហេតុនេះគេបានរកឃើញប្រមាណតែ២% នៃជំងឺដាច់សរសៃឈាមខួរក្បាលក្តី ប៉ុន្តែវាអាចស្មើនឹង១០% នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៤៥ឆ្នាំ រួមទាំងក្រុមមនុស្សស្ថិតក្នុងវ័យធ្វើការផងដែរ ។ ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងអូសាកា បានកត់សម្គាល់ដែរថា អ្នកជំងឺមួយចំនួនបានសម្រាកនៅលើខ្នើយខ្ពស់ខ្លាំង គឺមានកម្ពស់ប្រមាណពី១៧សង់ទីម៉ែត្រ ទៅ១៩សង់ទីម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge-5HOz_LhWK8_fm2QVXjg8UemKcLYqDXYaiXfi_8pwcFKJvAFUSq7o_Ye9qVHUOgFw-9lTn0qH2mEX9JC2Xc8ADcKkk-advP8Y1rxxnZW9eU7RTpa2mXsJkqPGrVlMsCd9bzWQlHiviFpP1shBPU8dp7sk2gOtEhT_jciOPAmdj9Rn-rUTuJxFxDzm6g/s1600/pasted%20image%200.jpg

ក្រុមហ៊ុនផលិតគ្រែគេង និងបណ្តាអ្នកជំនាញផ្នែកឧស្សាហកម្មបានណែនាំថា ខ្នើយមានកម្ពស់ជាង១២សង់ទីម៉ែត្រ គឺស្ថិតក្នុងចំណោមខ្នើយមានកម្ពស់ខ្ពស់ ។ រីឯខ្នើយមានកម្ពស់១៥សង់ទីម៉ែត្រ ឬខ្ពស់ជាងនេះ ចាត់ទុកថា ជាខ្នើយមានកម្ពស់ខ្ពស់ខ្លាំង ។ ហេតុនេះ អ្នកជំនាញណែនាំថា យើងពុំគួរសម្រាកនៅលើខ្នើយខ្ពស់ខ្លាំងពេកទេ ។

បើតាមលទ្ធផលការស្រាវជ្រាវរបស់ក្រុមគំរូបង្ហាញថា អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ចំនួន៥៣នាក់ ដែលមានអាយុចាប់ពី៤៥ឆ្នាំ ទៅ៥៦ឆ្នាំ ក្នុងនោះអ្នកជំងឺចំនួន១៨នាក់ បានសម្រាកលើខ្នើយមានកម្ពស់ខ្ពស់ជាង១២សង់ទីម៉ែត្រ ។ ហេតុនេះ ការសម្រាកនៅលើខ្នើយកាន់តែខ្ពស់ វានឹងធ្វើឱ្យយើងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCVE8kulFddubUmm6bv-MYzGpmrCRRzlcYwdB03UyyvZMzYFkj5QYT9J5Exce3FbVSYrEzyOkeXvF0U-qizhtQuH3eCzjimsGApjztFjql-jVbXrWz_fZrIdJigupz0OMjJFXKgmc4bwD9aOLWa6MKVaRw5wvsbj0medMyoNoLzzJyhBaKQhIBg7v9mNQ/s632/correct-and-incorrect-sleeping-position-on-her-side.-vector-illustration-1202977090_634x554.jpeg