បច្ចុប្បន្ន គ្រួសារជាច្រើនបានជ្រើសរើសទិញទំនិញ និងម្ហូបអាហារផ្សេងៗនៅក្នុងផ្សារទំនើប ដោយសារវាងាយស្រួល និងពុំចាំបាច់រង់ចាំយូរ ។ បើទោះជានៅតាមផ្សារទំនើបនានាលក់បន្លែបង្ការដែលបានហាន់រួចជាស្រេចដាក់ក្នុងប្រអប់ក្តី ប៉ុន្តែបុគ្គលិកផ្សារទំនើបដែលមានបទពិសោធន៍ផ្នែកម្ហូបអាហារណែនាំថា អតិថិជនកុំទិញអាហារ៣មុខនេះក្នុងផ្សារទំនើបដាច់ខាត បើទោះវាមានតម្លៃថោក ដោយសារវាកខ្វក់ និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ។

ខាងក្រោមនេះ គឺជាអាហារចំនួន៣មុខ ហាមទិញក្នុងផ្សារទំនើប ៖
១-សាច់សត្វកិន ៖ សាច់សត្វកិន ដែលដាក់លក់នៅផ្សារទំនើប គឺអតិថិជនមិនបានជ្រើសរើសសាច់ដោយខ្លួនឯងទេ ហើយអតិថិជនពុំបានដឹងពីគុណភាពសាច់ថា តើវាជាសាច់ស្រស់ ឬជាសាច់ដែលគេលក់សល់? សាច់សត្វកិនទាំងនេះភាគច្រើនគ្មានអនាម័យ និងបណ្តាលឱ្យអ្នកបរិភោគប៉ះពាល់ដល់សុខភាពបាន ។ https://media.istockphoto.com/id/515715128/photo/buyer-chooses-minced-meat-in-store.jpg?s=612x612&w=0&k=20&c=BbhwHkP5-8iMtEjdq2ICVM_hEPkhrDrveZc17Em1THQ=

ហេតុនេះ នៅពេលទៅផ្សារទំនើប យើងគួរតែជ្រើសរើសសាច់ស្រស់យកមកកិនខ្លួនឯងនៅផ្ទះ ជំនួសការទិញសាច់សត្វកិននៅផ្សារទំនើប ដើម្បីឱ្យគ្រួសារយើងមានសុខភាពល្អ ។

២-ផ្លែឈើបកសំបករួច ៖ ផ្លែឈើបកសំបករួច គឺជាចំណីអាហារដែលងាយស្រួលរកទិញបំផុតក្នុងផ្សារទំនើប ។ ផ្លែឈើជិតផុតកំណត់ ឬផ្លែឈើជិតស្អុយ ឬបាត់បង់តម្លៃអាហារូបត្ថម្ភ គឺវាសម្បូរទៅដោយមេរោគជាច្រើនប្រភេទ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយដើម្បីកុំឱ្យខាតបង់ការចំណាយដើមទុន ផ្សារទំនើបមួយចំនួននឹងប្រាប់ឱ្យបុគ្គលិកចិតបោះចោលកន្លែងស្អុយរបស់ផ្លែឈើចេញ ។ បន្ទាប់មក ពួកគេយកផ្លែឈើនៅសល់ពីស្អុយមកតម្រៀបដាក់ប្រអប់យ៉ាងស្រស់ស្អាត និងដាក់លក់ក្នុងតម្លៃថោកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ។https://www.thedailymeal.com/img/gallery/pre-cut-produce-is-one-dinner-time-hack-thats-not-worth-the-price/intro-1684680847.jpg

លើសពីនេះ ផ្សារទំនើបខ្លះទៀតអាចប្រើប្រាស់សារធាតុការពារស្អុយ ដើម្បីជួយឱ្យផ្លែឈើបកសំបករួចនៅស្រស់បានយូរ និងការពារកុំឱ្យផ្លែឈើជាំក្រោយបកសំបក ។ ហេតុនេះ ដើម្បីឱ្យប្រាកដចិត្តថា វាមិនប៉ះពាល់សុខភាព និងមានប្រយោជន៍ខ្ពស់បំផុត អតិថិជនគួរតែទិញផ្លែឈើស្រស់ៗយកទៅបកសំបកខ្លួនឯងនៅផ្ទះ ព្រោះវាមិនត្រឹមតែជួយរក្សាតម្លៃអាហារូបត្ថម្ភពេញលេញប៉ុណ្ណោះទេ ប៉ុន្តែវាអាចកាត់បន្ថយផលប៉ះពាល់សុខភាព និងមានសុវត្ថិភាពចំណីអាហារ ព្រមទាំងចូលរួមការពារបរិស្ថានពីការវេចខ្ចប់ផ្លាស្ទិកផងដែរ ។

៣-ផ្លែពោតបកសំបករួច ៖ ផ្លែពោតនឹងខ្វះជាតិទឹក ព្រមទាំងសារធាតុចិញ្ចឹមផ្សេងៗសម្រាប់រាងកាយ ក្រោយពីបកសំបករួច ។ លើសពីនេះ នៅពេលផ្លែពោតប៉ះជាមួយបរិយាកាសខាងក្រៅ វានឹងបាត់បង់វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ហើយវាអាចនឹងចម្លងមេរោគផ្សេងៗ ។ ហេតុនេះ អ្នកបរិភោគផ្លែពោតបកសំបករួចអាចមានបញ្ហាសុខភាព បើផ្សារទំនើបពុំបានវេចខ្ចប់ត្រឹមត្រូវទេនោះ ។https://mediaproxy.salon.com/width/1200/height/675/https://media2.salon.com/2023/08/fresh_ear_of_corn_1184353331.jpg

ផ្សារទំនើបមួយចំនួនអាចប្រើប្រាស់សារធាតុការពារស្អុយនៅលើផ្លែពោត ដើម្បីកុំឱ្យវាឆាប់ខូចគុណភាព និងយកមកដាក់លក់ឱ្យអតិថិជន ។ សរុបមក ការបរិភោគសារធាតុគីមីទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរយៈពេលយូរ ៕